បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • អេរ៉ុន​អុជ​ចង្កៀង​៧ (​១​-​៤​)

      • ពួក​លេវី​បាន​ត្រូវ​សម្អាត ហើយ​ចាប់​ផ្ដើម​បម្រើ (​៥​-​២២​)

      • ការ​កំណត់​អាយុ​ពួក​លេវី​សម្រាប់​បំពេញ​កិច្ច​បម្រើ (​២៣​-​២៦​)

ជំរឿនបណ្ដាជន ៨:២

ឯកសារយោង

  • +ដច ២៥:៣៧; ៤០:២៤, ២៥; ចល ២៤:២

ជំរឿនបណ្ដាជន ៨:៣

ឯកសារយោង

  • +ហេ ៩:២

ជំរឿនបណ្ដាជន ៨:៤

ឯកសារយោង

  • +ដច ៣៧:១៧
  • +ដច ២៥:៩, ៤០; ១ប្រ ២៨:១២, ១៩

ជំរឿនបណ្ដាជន ៨:៦

ឯកសារយោង

  • +ដច ២៩:៤; អេ ៥២:១១

ជំរឿនបណ្ដាជន ៨:៧

ឯកសារយោង

  • +ដច ៣០:១៨, ១៩; ចល ១៦:២៨; ជប ១៩:៧

ជំរឿនបណ្ដាជន ៨:៨

ឯកសារយោង

  • +ចល ១:៣
  • +ចល ២:១
  • +ចល ៤:៣

ជំរឿនបណ្ដាជន ៨:៩

ឯកសារយោង

  • +ចល ៨:២, ៣

ជំរឿនបណ្ដាជន ៨:១០

ឯកសារយោង

  • +ជប ៣:៩, ៤១

ជំរឿនបណ្ដាជន ៨:១១

ឯកសារយោង

  • +ចល ៧:៣០; ជប ៨:២១
  • +ជប ១:៥០; ៣:៦; ២ប្រ ៣១:២

ជំរឿនបណ្ដាជន ៨:១២

ឯកសារយោង

  • +ដច ២៩:១០
  • +ចល ១:៤

ជំរឿនបណ្ដាជន ៨:១៤

ឯកសារយោង

  • +ជប ៣:៤៥; ១៦:៩

ជំរឿនបណ្ដាជន ៨:១៦

ឯកសារយោង

  • +ជប ៣:១២

ជំរឿនបណ្ដាជន ៨:១៧

ឯកសារយោង

  • +ដច ១៣:២, ១២; ចល ២៧:២៦
  • +ដច ១២:២៩; ១៣:១៥

ជំរឿនបណ្ដាជន ៨:១៩

ឯកសារយោង

  • +ជប ៣:៩; ១៨:៦; ១ប្រ ២៣:៣២; អេគ ៤៤:១១
  • +ជប ១:៥៣; ១៨:៥; ១សាំ ៦:១៩

ជំរឿនបណ្ដាជន ៨:២១

ឯកសារយោង

  • +ជប ៨:៧
  • +ជប ៨:១១
  • +ជប ៨:១២

ជំរឿនបណ្ដាជន ៨:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៤, ទំ.  ៣០

ជំរឿនបណ្ដាជន ៨:២៦

ឯកសារយោង

  • +ជប ១:៥៣; ៣:៣២; ១៨:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៤, ទំ.  ៣០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៨:២ដច ២៥:៣៧; ៤០:២៤, ២៥; ចល ២៤:២
ជប. ៨:៣ហេ ៩:២
ជប. ៨:៤ដច ៣៧:១៧
ជប. ៨:៤ដច ២៥:៩, ៤០; ១ប្រ ២៨:១២, ១៩
ជប. ៨:៦ដច ២៩:៤; អេ ៥២:១១
ជប. ៨:៧ដច ៣០:១៨, ១៩; ចល ១៦:២៨; ជប ១៩:៧
ជប. ៨:៨ចល ១:៣
ជប. ៨:៨ចល ២:១
ជប. ៨:៨ចល ៤:៣
ជប. ៨:៩ចល ៨:២, ៣
ជប. ៨:១០ជប ៣:៩, ៤១
ជប. ៨:១១ចល ៧:៣០; ជប ៨:២១
ជប. ៨:១១ជប ១:៥០; ៣:៦; ២ប្រ ៣១:២
ជប. ៨:១២ដច ២៩:១០
ជប. ៨:១២ចល ១:៤
ជប. ៨:១៤ជប ៣:៤៥; ១៦:៩
ជប. ៨:១៦ជប ៣:១២
ជប. ៨:១៧ដច ១៣:២, ១២; ចល ២៧:២៦
ជប. ៨:១៧ដច ១២:២៩; ១៣:១៥
ជប. ៨:១៩ជប ៣:៩; ១៨:៦; ១ប្រ ២៣:៣២; អេគ ៤៤:១១
ជប. ៨:១៩ជប ១:៥៣; ១៨:៥; ១សាំ ៦:១៩
ជប. ៨:២១ជប ៨:៧
ជប. ៨:២១ជប ៨:១១
ជប. ៨:២១ជប ៨:១២
ជប. ៨:២៦ជប ១:៥៣; ៣:៣២; ១៨:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៨:១-២៦

ជំរឿនបណ្ដាជន

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ២ ​«​ចូរ​ប្រាប់​អេរ៉ុន​ថា​៖ ‹ពេល​អ្នក​អុជ​ចង្កៀង​ទាំង​៧ ត្រូវ​រៀបចំ​យ៉ាង​ណា​ឲ្យ​ពន្លឺ​ពី​ចង្កៀង​ជះ​ទៅ​ខាង​មុខ​ជើង​ចង្កៀង›​»។+ ៣ អេរ៉ុន​ក៏​បាន​ធ្វើ​ដូច្នោះ គឺ​គាត់​អុជ​ចង្កៀង​ឲ្យ​ពន្លឺ​ជះ​ទៅ​ខាង​មុខ​ជើង​ចង្កៀង+ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ៤ ជើង​ចង្កៀង​ទាំង​មូល​បាន​ត្រូវ​ធ្វើ​ពី​មាស​មួយ​ដុំ សូម្បី​តែ​តួ​ចង្កៀង និង​ក្បាច់​ផ្កា​រីក ក៏​បាន​ត្រូវ​ដំ​ពី​មាស​មួយ​ដុំ​នោះ​ដែរ។+ ជើង​ចង្កៀង​នោះ​បាន​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​ម៉ូសេ​ឃើញ​ក្នុង​គំនិត។+

៥ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ទៅ​ម៉ូសេ​ថា​៖ ៦ ​«​ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​សម្អាត​ពួក​គេ។+ ៧ នេះ​ជា​របៀប​ដែលអ្នក​ត្រូវ​សម្អាត​ពួក​គេ គឺ​ប្រោះ​ទឹក​សម្រាប់​ជម្រះ​ការ​ខុស​ឆ្គង​ទៅ​លើ​ពួក​គេ រួច​ពួក​គេ​ត្រូវ​កោរ​សក់​និង​រោម​នៅ​លើ​រូប​កាយ។ បន្ទាប់​មក ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន។+ ៨ រួច​ពួក​គេ​ត្រូវ​យក​គោ​ស្ទាវ​មួយ​ក្បាល+មក​ជូន រួម​ជា​មួយ​គ្រឿង​បូជា​ពី​ស្រូវ+ ជា​ម្សៅ​ម៉ដ្ឋ​លាយ​នឹង​ប្រេង។ អ្នក​ត្រូវ​យក​គោ​ស្ទាវ​មួយ​ក្បាល​ទៀត ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។+ ៩ អ្នក​ត្រូវ​នាំ​ពួក​លេវី​មក​ឈរ​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​មក​ជួប​ជុំ​គ្នា។+ ១០ ក្រោយ​ពី​ពួក​លេវី​មក​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​ដាក់​ដៃ​លើ​ពួក​លេវី។+ ១១ បន្ទាប់​មក អេរ៉ុន​ត្រូវ​ប្រគល់​ពួក​លេវី​ដល់​ព្រះ​យេហូវ៉ា ទុក​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+របស់​បណ្ដា​ជន​អ៊ីស្រាអែល។ ក្រោយ​ពី​នោះ ពួក​លេវី​ត្រូវ​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា។+

១២ ​«​រួច​មក ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​ស្ទាវ​ទាំង​នោះ។+ បន្ទាប់​មក ត្រូវ​ជូន​គោ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​មួយ​ក្បាល​ទៀត​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​ពួក​គេ។+ ១៣ អ្នក​ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ រួច​ប្រគល់​ពួក​គេ​ដល់​ព្រះ​យេហូវ៉ា ទុក​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។ ១៤ អ្នក​ត្រូវ​ញែក​ពួក​លេវី​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ពួក​លេវី​នឹង​ទៅ​ជា​របស់​ខ្ញុំ។+ ១៥ ក្រោយ​នោះ ពួក​លេវី​ត្រូវ​ចូល​ទៅ​បម្រើ​នៅ​ឯ​ត្រសាល​ជំនុំ។ នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​សម្អាត​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ដល់​ខ្ញុំ​ទុក​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។ ១៦ ព្រោះ​ពួក​គេ​បាន​ត្រូវ​ប្រគល់​ដល់​ខ្ញុំ​ជា​អំណោយ​ពី​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ខ្ញុំ​នឹង​ទទួល​យក​ពួក​គេ​ធ្វើ​ជា​របស់​ខ្ញុំ ដើម្បី​ជំនួស​កូន​ច្បង​ទាំង​អស់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ ១៧ ព្រោះ​កូន​ច្បង​ទាំង​អស់​របស់​អ៊ីស្រាអែល​ជា​របស់​ខ្ញុំ ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។+ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេហ្ស៊ីប ខ្ញុំ​បាន​ញែក​ពួក​គេ​ទុក​ជា​របស់​ខ្ញុំ។+ ១៨ ខ្ញុំ​នឹង​យក​ពួក​លេវី​ជំនួស​កូន​ច្បង​ទាំង​អស់​របស់​អ៊ីស្រាអែល ទុក​ជា​របស់​ខ្ញុំ។ ១៩ ខ្ញុំ​នឹង​ប្រគល់​ពួក​លេវី​ជា​អំណោយ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ដើម្បី​បំពេញ​កិច្ច​បម្រើ​នៅ​ត្រសាល​ជំនុំ​ជា​ប្រយោជន៍​ដល់​បណ្ដា​ជន​អ៊ីស្រាអែល+ និង​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពួក​គេ។ យ៉ាង​នោះ សេចក្ដី​វេទនា​នឹង​មិន​កើត​ឡើង​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ទេ+ បើ​ពួក​គេ​ចូល​ទៅ​ជិត​កន្លែង​បរិសុទ្ធ​»។

២០ ម្ល៉ោះ​ហើយ ម៉ូសេ អេរ៉ុន និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ បាន​ធ្វើ​ដូច្នោះ​ដល់​ពួក​លេវី ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ២១ ដូច្នេះ ពួក​លេវី​បាន​លាង​ជម្រះ​កាយ ហើយ​បោក​សម្លៀក​បំពាក់​ខ្លួន។+ ក្រោយ​នោះ អេរ៉ុន​បាន​ប្រគល់​ពួក​គេ​ដល់​ព្រះ​យេហូវ៉ា​ទុក​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។+ រួច​មក អេរ៉ុន​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ។+ ២២ ក្រោយ​មក ពួក​លេវី​បាន​ចូល​ទៅ​បំពេញ​កិច្ច​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ ហេតុ​នេះ គេ​បាន​ធ្វើ​ដូច្នោះ​ដល់​ពួក​លេវី ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

២៣ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៤ ​«​ការ​ណែនាំ​ស្ដី​អំពី​ពួក​លេវី​មាន​ដូច​ត​ទៅ​៖ បុរស​ដែល​មាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ឡើង​ទៅ អាច​បំពេញ​កិច្ច​បម្រើ​ក្នុង​ត្រសាល​ជំនុំ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ២៥ ប៉ុន្តែ បុរស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ គាត់​នឹង​ចូល​និវត្តន៍ ហើយ​លែង​បំពេញ​កិច្ច​បម្រើ​គាត់​ទៀត។ ២៦ គាត់​អាច​ជួយ​បង​ប្អូន​គាត់​ដែល​មាន​ភារកិច្ច​នៅ​ឯ​ត្រសាល​ជំនុំ​បាន តែ​គាត់​មិន​អាច​បំពេញ​កិច្ច​បម្រើ​នៅ​ទី​នោះ​ទេ។ នេះ​ជា​ការ​ណែនាំ​ស្ដី​អំពី​ពួក​លេវី​និង​ភារកិច្ច​របស់​ពួក​គេ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក