បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • អ៊ីស្រាអែល​ទាម​ទារ​ចង់​បាន​ស្ដេច (​១​-​៩​)

      • សាំយូអែល​ព្រមាន​បណ្ដា​ជន (​១០​-​១៨​)

      • ព្រះ​យេហូវ៉ា​យល់​ព្រម​ឲ្យ​មាន​ស្ដេច (​១៩​-​២២​)

សាំយូអែលទី១ ៨:២

ឯកសារយោង

  • +១ប្រ ៦:២៨

សាំយូអែលទី១ ៨:៣

ឯកសារយោង

  • +ដច ១៨:២១
  • +ដច ២៣:៨; បច ១៦:១៩; ចសព ១៥:៥; សុភ ២៩:៤
  • +បច ២៤:១៧

សាំយូអែលទី១ ៨:៥

កំណត់សម្គាល់

  • *

    ឬ​«​ស្ដេច​ម្នាក់​ដែល​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌​»​

ឯកសារយោង

  • +បច ១៧:១៤, ១៥; ១សាំ ១២:១៣; សកម្ម ១៣:២១

សាំយូអែលទី១ ៨:៧

ឯកសារយោង

  • +អសក ៨:២៣; ១សាំ ១០:១៩; ១២:១២; អេ ៣៣:២២

សាំយូអែលទី១ ៨:៨

ឯកសារយោង

  • +បច ៩:២៤
  • +អសក ២:១៩

សាំយូអែលទី១ ៨:១១

ឯកសារយោង

  • +១សាំ ១០:២៥
  • +១សាំ ១៤:៥២
  • +១បស ៩:២២; ១០:២៦
  • +១បស ៤:២៦

សាំយូអែលទី១ ៨:១២

ឯកសារយោង

  • +២សាំ ១៨:១; ១ប្រ ២៧:១
  • +២បស ១:១៤
  • +១ប្រ ២៧:២៦
  • +១បស ៤:៧
  • +១បស ៤:២៦

សាំយូអែលទី១ ៨:១៣

ឯកសារយោង

  • +១បស ៤:២២

សាំយូអែលទី១ ៨:១៤

ឯកសារយោង

  • +១ប្រ ២៧:២៨, ៣១

សាំយូអែលទី១ ៨:១៦

ឯកសារយោង

  • +១បស ៥:១៥, ១៦

សាំយូអែលទី១ ៨:១៧

ឯកសារយោង

  • +១បស ៤:២២, ២៣

សាំយូអែលទី១ ៨:១៨

ឯកសារយោង

  • +១បស ១២:៣, ៤

សាំយូអែលទី១ ៨:២០

កំណត់សម្គាល់

  • *

    ឬ​«​ស្ដេច​របស់​យើង​នឹង​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌​»​

សាំយូអែលទី១ ៨:២២

ឯកសារយោង

  • +១សាំ ៨:៧; ហូ ១៣:១១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ៨:២១ប្រ ៦:២៨
១សាំ. ៨:៣ដច ១៨:២១
១សាំ. ៨:៣ដច ២៣:៨; បច ១៦:១៩; ចសព ១៥:៥; សុភ ២៩:៤
១សាំ. ៨:៣បច ២៤:១៧
១សាំ. ៨:៥បច ១៧:១៤, ១៥; ១សាំ ១២:១៣; សកម្ម ១៣:២១
១សាំ. ៨:៧អសក ៨:២៣; ១សាំ ១០:១៩; ១២:១២; អេ ៣៣:២២
១សាំ. ៨:៨បច ៩:២៤
១សាំ. ៨:៨អសក ២:១៩
១សាំ. ៨:១១១សាំ ១០:២៥
១សាំ. ៨:១១១សាំ ១៤:៥២
១សាំ. ៨:១១១បស ៩:២២; ១០:២៦
១សាំ. ៨:១១១បស ៤:២៦
១សាំ. ៨:១២២សាំ ១៨:១; ១ប្រ ២៧:១
១សាំ. ៨:១២២បស ១:១៤
១សាំ. ៨:១២១ប្រ ២៧:២៦
១សាំ. ៨:១២១បស ៤:៧
១សាំ. ៨:១២១បស ៤:២៦
១សាំ. ៨:១៣១បស ៤:២២
១សាំ. ៨:១៤១ប្រ ២៧:២៨, ៣១
១សាំ. ៨:១៦១បស ៥:១៥, ១៦
១សាំ. ៨:១៧១បស ៤:២២, ២៣
១សាំ. ៨:១៨១បស ១២:៣, ៤
១សាំ. ៨:២២១សាំ ៨:៧; ហូ ១៣:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ៨:១-២២

សៀវភៅសាំយូអែលទី១

៨ កាល​ដែល​សាំយូអែល​មាន​វ័យ​កាន់​តែ​ចាស់ គាត់​បាន​តែង​តាំង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ២ កូន​ប្រុស​ទី​១​ឈ្មោះ​យ៉ូអែល និង​កូន​ប្រុស​ទី​២​ឈ្មោះ​អាប៊ីយ៉ា។+ ពួក​គេ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​នៅ​ក្រុង​បៀរសេបា។ ៣ ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​តាម​គន្លង​របស់​ឪ​ពុក​ទេ។ ពួក​គេ​ខំ​រក​កម្រៃ​តាម​របៀប​មិន​ទៀង​ត្រង់។+ ពួក​គេ​ទទួល​សំណូក+ ថែម​ទាំង​កាត់​ក្ដី​ដោយ​អយុត្តិធម៌​ទៀត​ផង។+

៤ ក្រោយ​មក បុរស​ចាស់​ទុំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ជួប​ជុំ​គ្នា រួច​ទៅ​ជួប​សាំយូអែល​នៅ​ក្រុង​រ៉ាម៉ា។ ៥ ពួក​គេ​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​មើល! អ្នក​ចាស់​ហើយ។ តែ​កូន​ប្រុស​ៗ​របស់​អ្នក​មិន​ដើរ​តាម​គន្លង​របស់​អ្នក​ទេ។ ឥឡូវ សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង*លើ​យើង ដូច​ជន​ជាតិ​ឯ​ទៀត​ដែរ​»។+ ៦ ប៉ុន្តែ សាំយូអែល​មិន​ពេញ​ចិត្ត​ទេ ពេល​ឮ​ពួក​គេ​និយាយ​ថា​៖ ​«​សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង​»។ ដូច្នេះ សាំយូអែល​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ចូរ​ធ្វើ​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​បណ្ដា​ជន​ចុះ។ ពួក​គេ​មិន​មែន​បដិសេធ​អ្នក​ទេ តែ​ពួក​គេ​បដិសេធ​ខ្ញុំ​វិញ ព្រោះ​ពួក​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ​ឡើយ។+ ៨ តាំង​ពី​ពេល​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​បាន​ប្រព្រឹត្ត​បែប​នេះ​រហូត​មក​ដល់​ពេល​នេះ។ ពួក​គេ​បោះ​បង់​ចោល​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត+ ហើយ​ទៅ​បម្រើ​ព្រះ​ដទៃ។+ ឥឡូវ ពួក​គេ​ក៏​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​ចំពោះ​អ្នក​ដែរ។ ៩ ចូរ​អ្នក​ធ្វើ​តាម​សម្ដី​របស់​ពួក​គេ​ចុះ។ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ប្រាប់​ថា​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​ពួក​គេ​មាន​សិទ្ធិ​បង្គាប់​អ្វី​ខ្លះ​»។

១០ ដូច្នេះ សាំយូអែល​បាន​ប្រាប់​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ដល់​បណ្ដា​ជន​ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ស្ដេច។ ១១ គាត់​ប្រាប់​ថា​៖ ​«​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​បង្គាប់​ដូច​ត​ទៅ​៖+ ស្ដេច​នឹង​យក​កូន​ប្រុស​ៗ​របស់​អ្នក+ ឲ្យ​ធ្វើ​ជា​ទាហាន​រទេះ​ចម្បាំង+ និង​ទាហាន​សេះ+ ហើយ​ឲ្យ​ពួក​គេ​ខ្លះ​ទៀត​រត់​នៅ​ពី​មុខ​រទេះ​ចម្បាំង។ ១២ ស្ដេច​នឹង​តែង​តាំង​ឲ្យ​មាន​មេ​លើ​ក្រុម​មនុស្ស​១.០០០​នាក់​ៗ​+ និង​មេ​លើ​ក្រុម​មនុស្ស​៥០​នាក់​ៗ។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ភ្ជួរ​រាស់+ ហើយ​ឲ្យ​អ្នក​ខ្លះ​ច្រូត​កាត់។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ទៀត​ធ្វើ​គ្រឿង​ចម្បាំង និង​ឧបករណ៍​សម្រាប់​រទេះ​ចម្បាំង​របស់​គាត់។+ ១៣ ស្ដេច​នឹង​យក​កូន​ស្រី​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​លាយ​ប្រេង​ក្រអូប អ្នក​ចម្អិន​អាហារ និង​អ្នក​ធ្វើ​នំ។+ ១៤ ស្ដេច​នឹង​យក​ផល​ល្អ​បំផុត​ពី​ដី​ស្រែ ពី​ចម្ការ​ទំពាំង​បាយ​ជូរ និង​ពី​ចម្ការ​ផ្លែ​អូលីវ​របស់​អ្នក+ រួច​ស្ដេច​នឹង​ឲ្យ​ផល​ទាំង​នោះ​ដល់​អ្នក​បម្រើ​របស់​គាត់។ ១៥ ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ផល​ស្រូវ និង​ពី​ផល​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ឲ្យ​ដល់​មន្ត្រី​ជាន់​ខ្ពស់​និង​អ្នក​បម្រើ​របស់​ស្ដេច។ ១៦ ស្ដេច​នឹង​យក​អ្នក​បម្រើ​ប្រុស និង​អ្នក​បម្រើ​ស្រី​របស់​អ្នក ព្រម​ទាំង​ហ្វូង​សត្វ​លា​និង​ហ្វូង​សត្វ​ដែល​ល្អ​បំផុត​របស់​អ្នក ឲ្យ​មក​ធ្វើ​ការ​សម្រាប់​គាត់។+ ១៧ ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ហ្វូង​សត្វ​របស់​អ្នក+ ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​គាត់។ ១៨ ពេល​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ស្រែក​រក​ព្រះ ដោយ​សារ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។+ ប៉ុន្តែ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​នឹង​មិន​ឆ្លើយ​តប​ទៅ​អ្នក​រាល់​គ្នា​ឡើយ​»។

១៩ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បណ្ដា​ជន​មិន​ព្រម​ស្ដាប់​សាំយូអែល​ទេ។ ពួក​គេ​នៅ​តែ​និយាយ​ថា​៖ ​«​ទេ! យើង​ចង់​បាន​ស្ដេច​គ្រប់​គ្រង​លើ​យើង។ ២០ បើ​យើង​មាន​ស្ដេច យើង​នឹង​បាន​ដូច​ជន​ជាតិ​ឯ​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់​គ្រង*លើ​យើង ហើយ​ដឹក​នាំ​យើង ព្រម​ទាំង​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​យើង​ផង​»។ ២១ ក្រោយ​ពី​សាំយូអែល​បាន​ស្ដាប់​ពាក្យ​ទាំង​អស់​របស់​បណ្ដា​ជន​ហើយ គាត់​បាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ព្រះ​យេហូវ៉ា។ ២២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ចូរ​ធ្វើ​តាម​ពួក​គេ ហើយ​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ​ចុះ​»។+ រួច​មក សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​រៀង​ៗ​ខ្លួន​វិញ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក