បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ដាវីឌ​ទុក​ជីវិត​ឲ្យ​សុល (​១​-​២២​)

        • ដាវីឌ​គោរព​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង (​៦​)

សាំយូអែលទី១ ២៤:១

ឯកសារយោង

  • +១សាំ ២៣:២៨, ២៩

សាំយូអែលទី១ ២៤:២

កំណត់សម្គាល់

  • *

    ឬ​«​ភ្នំ​ដែល​មាន​ពពែ​រស់​នៅ​»​

សាំយូអែលទី១ ២៤:៣

ឯកសារយោង

  • +ចសព ៥៧:ពាក្យ​ផ្ដើម; ១៤២:ពាក្យ​ផ្ដើម

សាំយូអែលទី១ ២៤:៤

ឯកសារយោង

  • +១សាំ ២៦:៨, ២៣

សាំយូអែលទី១ ២៤:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចិត្ត​»​

ឯកសារយោង

  • +២សាំ ២៤:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៧, ទំ.  ១៧

សាំយូអែលទី១ ២៤:៦

ឯកសារយោង

  • +ដច ២២:២៨; ១សាំ ២៦:១១; ២សាំ ១:១៤; ១ប្រ ១៦:២២

សាំយូអែលទី១ ២៤:៧

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រំសាយ​»​

សាំយូអែលទី១ ២៤:៨

ឯកសារយោង

  • +១សាំ ២៦:១៧

សាំយូអែលទី១ ២៤:៩

ឯកសារយោង

  • +១សាំ ២៦:១៩

សាំយូអែលទី១ ២៤:១០

ឯកសារយោង

  • +១សាំ ២៤:៤
  • +១សាំ ៩:១៦; ១០:១; ២៦:៩; ចសព ១០៥:១៥

សាំយូអែលទី១ ២៤:១១

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +១សាំ ២៦:១៨; ចសព ៣៥:៧
  • +១សាំ ២៣:១៤

សាំយូអែលទី១ ២៤:១២

ឯកសារយោង

  • +១សាំ ២៦:២៣
  • +បច ៣២:៣៥
  • +១សាំ ២៦:១១

សាំយូអែលទី១ ២៤:១៤

ឯកសារយោង

  • +១សាំ ២៦:២០

សាំយូអែលទី១ ២៤:១៥

ឯកសារយោង

  • +១សាំ ២៥:៣៩; ចសព ៣៥:១

សាំយូអែលទី១ ២៤:១៦

ឯកសារយោង

  • +១សាំ ២៦:១៧

សាំយូអែលទី១ ២៤:១៧

ឯកសារយោង

  • +១សាំ ២៦:២១

សាំយូអែលទី១ ២៤:១៨

ឯកសារយោង

  • +១សាំ ២៤:៤, ១០

សាំយូអែលទី១ ២៤:១៩

ឯកសារយោង

  • +១សាំ ២៦:២៥; ចសព ១៨:២០

សាំយូអែលទី១ ២៤:២០

ឯកសារយោង

  • +១សាំ ១៣:១៤; ១៥:២៨; ១៨:៨; ២០:៣១; ២៣:១៧

សាំយូអែលទី១ ២៤:២១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ចល ១៩:១២; បច ៦:១៣
  • +២សាំ ៩:១; ២១:៧

សាំយូអែលទី១ ២៤:២២

ឯកសារយោង

  • +១សាំ ១៥:៣៤
  • +១សាំ ២៣:២៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ២៤:១១សាំ ២៣:២៨, ២៩
១សាំ. ២៤:៣ចសព ៥៧:ពាក្យ​ផ្ដើម; ១៤២:ពាក្យ​ផ្ដើម
១សាំ. ២៤:៤១សាំ ២៦:៨, ២៣
១សាំ. ២៤:៥២សាំ ២៤:១០
១សាំ. ២៤:៦ដច ២២:២៨; ១សាំ ២៦:១១; ២សាំ ១:១៤; ១ប្រ ១៦:២២
១សាំ. ២៤:៨១សាំ ២៦:១៧
១សាំ. ២៤:៩១សាំ ២៦:១៩
១សាំ. ២៤:១០១សាំ ២៤:៤
១សាំ. ២៤:១០១សាំ ៩:១៦; ១០:១; ២៦:៩; ចសព ១០៥:១៥
១សាំ. ២៤:១១១សាំ ២៦:១៨; ចសព ៣៥:៧
១សាំ. ២៤:១១១សាំ ២៣:១៤
១សាំ. ២៤:១២១សាំ ២៦:២៣
១សាំ. ២៤:១២បច ៣២:៣៥
១សាំ. ២៤:១២១សាំ ២៦:១១
១សាំ. ២៤:១៤១សាំ ២៦:២០
១សាំ. ២៤:១៥១សាំ ២៥:៣៩; ចសព ៣៥:១
១សាំ. ២៤:១៦១សាំ ២៦:១៧
១សាំ. ២៤:១៧១សាំ ២៦:២១
១សាំ. ២៤:១៨១សាំ ២៤:៤, ១០
១សាំ. ២៤:១៩១សាំ ២៦:២៥; ចសព ១៨:២០
១សាំ. ២៤:២០១សាំ ១៣:១៤; ១៥:២៨; ១៨:៨; ២០:៣១; ២៣:១៧
១សាំ. ២៤:២១ចល ១៩:១២; បច ៦:១៣
១សាំ. ២៤:២១២សាំ ៩:១; ២១:៧
១សាំ. ២៤:២២១សាំ ១៥:៣៤
១សាំ. ២៤:២២១សាំ ២៣:២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ២៤:១-២២

សៀវភៅសាំយូអែលទី១

២៤ ក្រោយ​ពី​សុល​ត្រឡប់​មក​ពី​ដេញ​តាម​ទាហាន​ភីលីស្ទីន​វិញ​ភ្លាម ពួក​គេ​ប្រាប់​គាត់​ថា​៖ ​«​មើល! ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​អេនកេឌី​»។+

២ ដូច្នេះ សុល​បាន​ជ្រើស​រើស​បុរស​៣.០០០​នាក់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ រួច​ទៅ​តាម​រក​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​នៅ​តាម​ចំណោត​ភ្នំ​ពពែ។* ៣ នៅ​តាម​ផ្លូវ សុល​បាន​ទៅ​ដល់​ក្រោល​ចៀម​ដែល​ធ្វើ​ពី​ថ្ម។ នៅ​ទី​នោះ​មាន​រូង​ភ្នំ​មួយ ហើយ​គាត់​ចូល​ទៅ​បន្ទោ​បង់​នៅ​ក្នុង​រូង​នោះ។ ឯ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​នៅ​ក្នុង​រូង​ភ្នំ​នោះ​ដែរ តែ​ពួក​គេ​អង្គុយ​នៅ​ខាង​ក្នុង​បំផុត។+ ៤ ពួក​បុរស​របស់​ដាវីឌ​និយាយ​ទៅ​គាត់​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អ្នក​ថា​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​សត្រូវ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។+ សូម​អ្នក​ធ្វើ​តាម​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ចុះ!›​»។ ហេតុ​នេះ ដាវីឌ​ក្រោក​ឡើង ហើយ​ដើរ​លប​ៗ​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​សុល។ ៥ តែ​ក្រោយ​មក សមត្ថភាព​វិនិច្ឆ័យ*របស់​ដាវីឌ​បាន​ស្ដី​បន្ទោស​គាត់+ ដោយ​សារ​គាត់​បាន​កាត់​ជាយ​អាវ​របស់​សុល។ ៦ ដាវីឌ​និយាយ​ទៅ​កាន់​ពួក​បុរស​របស់​គាត់​ថា​៖ ​«​ពេល​ខ្ញុំ​គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​មិន​គួរ​ធ្វើ​ដូច្នេះ​ចំពោះ​លោក​ម្ចាស់​របស់​ខ្ញុំ ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​នោះ​ឡើយ។ ខ្ញុំ​មិន​គួរ​លើក​ដៃ​ទាស់​នឹង​គាត់​ទេ ព្រោះ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។+ ៧ ដាវីឌ​និយាយ​ដូច្នេះ​ដើម្បី​ឃាត់*ពួក​បុរស​របស់​គាត់ ហើយ​គាត់​មិន​ឲ្យ​ពួក​គេ​សម្លាប់​សុល​ទេ។ រីឯ​សុល​វិញ គាត់​ក្រោក​ឡើង​ចេញ​ពី​រូង​ភ្នំ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

៨ រួច​មក ដាវីឌ​ក្រោក​ចេញ​ពី​រូង​នោះ ហើយ​ស្រែក​ហៅ​ពី​ក្រោយ​សុល​ថា​៖ ​«​លោក​ម្ចាស់ ជា​ស្ដេច​របស់​ខ្ញុំ​អើយ!​»។+ ពេល​សុល​ងាក​មក​ក្រោយ ក៏​ឃើញ​ដាវីឌ​ក្រាប​ក្បាល​ដល់​ដី បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ ៩ ដាវីឌ​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​ស្ដាប់​មនុស្ស​ដែល​និយាយ​ថា​៖ ‹មើល! ដាវីឌ​ព្យាយាម​ធ្វើ​បាប​លោក›?+ ១០ នៅ​ថ្ងៃ​នេះ​ឯង លោក​ឃើញ​ថា​កាល​ដែល​លោក​នៅ​ក្នុង​រូង​ភ្នំ ព្រះ​យេហូវ៉ា​បាន​ប្រគល់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ទោះ​ជា​មាន​គេ​ជំរុញ​ខ្ញុំ​ឲ្យ​សម្លាប់​លោក​ក៏​ដោយ+ តែ​ខ្ញុំ​អាណិត​មេត្តា​លោក ហើយ​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​លោក​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ព្រោះ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង›។+ ១១ សូម​លោក​ឪពុក​មើល​នេះ! ជាយ​អាវ​វែង​របស់​លោក​នៅ​ក្នុង​ដៃ​ខ្ញុំ។ ពិត​មែន​តែ​ខ្ញុំ​បាន​កាត់​ជាយ​អាវ​របស់​លោក តែ​ខ្ញុំ​មិន​បាន​សម្លាប់​លោក​ទេ។ ឥឡូវ​លោក​អាច​ឃើញ​ច្បាស់​ហើយ​ថា ខ្ញុំ​គ្មាន​គំនិត​ធ្វើ​បាប​ឬ​បះ​បោរ​ប្រឆាំង​លោក​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ខុស​នឹង​លោក​ដែរ។+ ចំណែក​លោក​វិញ លោក​តាម​រក​ប្រហារ​ជីវិត*ខ្ញុំ​ឥត​ឈប់។+ ១២ សូម​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​លោក​និង​ខ្ញុំ+ ហើយ​សូម​ព្រះ​យេហូវ៉ា​សង​សឹក​លោក​ជំនួស​ខ្ញុំ​ចុះ។+ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ទេ។+ ១៣ ដូច​សុភាសិត​បុរាណ​ថា​៖ ‹មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត›។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ឡើយ។ ១៤ តើ​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​តាម​រក​អ្នក​ណា? តើ​អ្នក​ណា​ដែល​លោក​កំពុង​ដេញ​តាម? តើ​មិន​មែន​ដេញ​តាម​ឆ្កែ​ងាប់​ឬ​ចៃ​មួយ​ក្បាល​ទេ​ឬ?+ ១៥ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចៅ​ក្រម​វិនិច្ឆ័យ​ក្ដី​រវាង​លោក​និង​ខ្ញុំ។ ព្រះ​នឹង​ពិនិត្យ​ពិចារណា ហើយ​ការពារ​ក្ដី​ឲ្យ​ខ្ញុំ។+ ព្រះ​នឹង​វិនិច្ឆ័យ​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​លោក​ម្ចាស់​»។

១៦ លុះ​ដាវីឌ​និយាយ​ចប់​ហើយ សុល​ពោល​ថា​៖ ​«​ឱ​ដាវីឌ​កូន​ប្រុស​របស់​ខ្ញុំ​អើយ! តើ​នេះ​ជា​សំឡេង​កូន​ឬ?​»។+ រួច​សុល​ក៏​ចាប់​ផ្ដើម​ទ្រហោ​យំ។ ១៧ គាត់​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​អ្នក​ជា​មនុស្ស​សុចរិត​ជាង​ខ្ញុំ ព្រោះ​អ្នក​បាន​ធ្វើ​ល្អ​ចំពោះ​ខ្ញុំ តែ​ខ្ញុំ​បែរ​ជា​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ទៅ​វិញ។+ ១៨ នៅ​ថ្ងៃ​នេះ អ្នក​បង្ហាញ​ថា​អ្នក​បាន​មេត្តា​ដល់​ខ្ញុំ ដោយ​មិន​សម្លាប់​ខ្ញុំ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ក៏​ដោយ។+ ១៩ បើ​មនុស្ស​ណា​ម្នាក់​ប្រទះ​ឃើញ​សត្រូវ​របស់​ខ្លួន តើ​គាត់​នឹង​ឲ្យ​សត្រូវ​នោះ​រួច​ខ្លួន​ឬ? ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ចំពោះ​អំពើ​ល្អ​ដែល​អ្នក​បាន​ធ្វើ+មក​លើ​ខ្ញុំ​នៅ​ថ្ងៃ​នេះ។ ២០ មើល! ខ្ញុំ​ដឹង​យ៉ាង​ពិត​ប្រាកដ​ថា​អ្នក​នឹង​គ្រប់​គ្រង​ជា​ស្ដេច+ ហើយ​ថា​វង្ស​ត្រកូល​របស់​អ្នក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ។ ២១ ឥឡូវ សូម​អ្នក​ស្បថ​នឹង​ខ្ញុំ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ថា+ អ្នក​នឹង​មិន​បំផ្លាញ​កូន​ចៅ*របស់​ខ្ញុំ ហើយ​មិន​កាត់​ឈ្មោះ​ខ្ញុំ​ចេញ​ពី​ពូជ​ពង្ស​របស់​ឪពុក​ខ្ញុំ​ឡើយ​»។+ ២២ ដូច្នេះ ដាវីឌ​បាន​ស្បថ​នឹង​សុល រួច​មក​សុល​ត្រឡប់​ទៅ​វិមាន​វិញ។+ រីឯ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​កន្លែង​លាក់​ខ្លួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក