បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ពួក​ភីលីស្ទីន​មិន​ទុក​ចិត្ត​ដាវីឌ (​១​-​១១​)

សាំយូអែលទី១ ២៩:១

ឯកសារយោង

  • +១សាំ ២៨:១
  • +យ៉ូស ១៩:១៧, ១៨; ១សាំ ២៩:១១

សាំយូអែលទី១ ២៩:២

ឯកសារយោង

  • +១សាំ ២៨:២

សាំយូអែលទី១ ២៩:៣

ឯកសារយោង

  • +១សាំ ២៧:៧, ១២

សាំយូអែលទី១ ២៩:៤

ឯកសារយោង

  • +១ប្រ ១២:១៩
  • +១សាំ ១៤:២១

សាំយូអែលទី១ ២៩:៥

ឯកសារយោង

  • +១សាំ ១៨:៧; ២១:១១

សាំយូអែលទី១ ២៩:៦

ឯកសារយោង

  • +១សាំ ២១:១០; ២៧:២
  • +១សាំ ២៧:១១, ១២
  • +១សាំ ២៨:២
  • +១សាំ ២៩:៣, ៩

សាំយូអែលទី១ ២៩:៩

ឯកសារយោង

  • +១សាំ ២៧:១២

សាំយូអែលទី១ ២៩:១១

ឯកសារយោង

  • +យ៉ូស ១៩:១៧, ១៨; ១សាំ ២៩:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ២៩:១១សាំ ២៨:១
១សាំ. ២៩:១យ៉ូស ១៩:១៧, ១៨; ១សាំ ២៩:១១
១សាំ. ២៩:២១សាំ ២៨:២
១សាំ. ២៩:៣១សាំ ២៧:៧, ១២
១សាំ. ២៩:៤១ប្រ ១២:១៩
១សាំ. ២៩:៤១សាំ ១៤:២១
១សាំ. ២៩:៥១សាំ ១៨:៧; ២១:១១
១សាំ. ២៩:៦១សាំ ២១:១០; ២៧:២
១សាំ. ២៩:៦១សាំ ២៧:១១, ១២
១សាំ. ២៩:៦១សាំ ២៨:២
១សាំ. ២៩:៦១សាំ ២៩:៣, ៩
១សាំ. ២៩:៩១សាំ ២៧:១២
១សាំ. ២៩:១១យ៉ូស ១៩:១៧, ១៨; ១សាំ ២៩:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ២៩:១-១១

សៀវភៅសាំយូអែលទី១

២៩ ទាហាន​ភីលីស្ទីន+ទាំង​អស់​ជួប​ជុំ​គ្នា​នៅ​ក្រុង​អាផែក។ ដំណាល​គ្នា​នោះ ទាហាន​អ៊ីស្រាអែល​បោះ​ទ័ព​ក្បែរ​ជ្រលង​ទឹក​ផុស​នៅ​យេសរៀល។+ ២ ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​ហែ​ក្បួន​ទ័ព ទាំង​មាន​ពល​ទាហាន​រាប់​រយ​រាប់​ពាន់​នាក់ ហើយ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ធ្វើ​ដំណើរ​ហែហម​ពី​ក្រោយ​ស្ដេច​អាគីស។+ ៣ ពេល​ឃើញ​ដូច្នោះ ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​សួរ​អាគីស​ថា​៖ ​«​ហេតុ​អ្វី​ពួក​ហេប្រឺ​នៅ​ទី​នេះ?​»។ អាគីស​ឆ្លើយ​ថា​៖ ​«​គាត់​ជា​ដាវីឌ ជា​អ្នក​បម្រើ​សុល​ដែល​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ គាត់​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​ជាង​មួយ​ឆ្នាំ​ហើយ។+ តាំង​ពី​គាត់​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​រហូត​មក​ដល់​ឥឡូវ គាត់​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ​»។ ៤ ពេល​ឮ​ដូច្នេះ ពួក​មេ​ដឹក​នាំ​ទាំង​នោះ​តាំង​ខឹង​នឹង​អាគីស ហើយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅ​ក្រុង​ដែល​លោក​បាន​ឲ្យ​គាត់​នោះ​វិញ​ទៅ!+ កុំ​ឲ្យ​គាត់​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​គាត់​បែរ​ជា​មក​ប្រឆាំង​យើង​វិញ។+ គាត់​មុខ​ជា​សម្លាប់​ទាហាន​របស់​យើង​ដើម្បី​ផ្គាប់​ចិត្ត​ម្ចាស់​របស់​គាត់​ជា​មិន​ខាន។ ៥ គឺ​ដាវីឌ​នេះ​ឯង​ដែល​គេ​បាន​ច្រៀង​រាំ​ថា​៖

‹សុល​សម្លាប់​រាប់​ពាន់

តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន›​»។+

៦ ហេតុ​នេះ អាគីស+ហៅ​ដាវីឌ​មក​ប្រាប់​ថា​៖ ​«​ខ្ញុំ​សូម​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ព្រោះ​តាំង​ពី​អ្នក​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​រហូត​មក​ដល់​ឥឡូវ អ្នក​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។+ ខ្ញុំ​ចង់ឲ្យ​អ្នក​ចូល​រួម​ចម្បាំង​ជា​មួយ​នឹង​កង​ទ័ព​របស់​ខ្ញុំ+ តែ​ពួក​មេ​ដឹក​នាំ​ទាំង​នោះ​មិន​ទុក​ចិត្ត​អ្នក​ឡើយ។+ ៧ ដូច្នេះ សូម​អ្នក​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព ហើយ​សូម​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​ទាស់​ចិត្ត​ឲ្យ​សោះ​»។ ៨ ប៉ុន្តែ ដាវីឌ​និយាយ​ទៅ​អាគីស​ថា​៖ ​«​ហេតុ​អ្វី​លោក​ម្ចាស់? តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​លោក​រហូត​មក​ដល់​ឥឡូវ តើ​លោក​ឃើញ​ថា​ខ្ញុំ​ធ្វើ​ខុស​អ្វី​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​ជា​ម្ចាស់​មិន​ឲ្យ​ខ្ញុំ​ទៅ​ច្បាំង​នឹង​សត្រូវ​ជា​មួយ​លោក​ដូច្នេះ?​»។ ៩ អាគីស​ឆ្លើយ​នឹង​ដាវីឌ​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​ជា​មនុស្ស​ល្អ​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ។+ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​និយាយ​ថា កុំ​ឲ្យ​អ្នក​ចូល​រួម​ចម្បាំង​ជា​មួយ​នឹង​យើង​ឡើយ។ ១០ ម្ល៉ោះ​ហើយ សូម​អ្នក​និង​ពួក​បុរស​ដែល​មក​ជា​មួយ​នឹង​អ្នក​ក្រោក​ពី​ព្រលឹម ហើយ​ពេល​ថ្ងៃ​រះ​សូម​ធ្វើ​ដំណើរ​ចេញ​ទៅ​ចុះ​»។

១១ ដូច្នេះ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ក្រោក​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​ស៊ីកឡាក់​ក្នុង​ស្រុក​ភីលីស្ទីន​វិញ។ ឯ​ទាហាន​ភីលីស្ទីន​ក៏​ឡើង​ទៅ​តំបន់​យេសរៀល។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក