បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • ស្ដេច​ហ៊ីរ៉ាម​ផ្ដល់​សម្ភារៈ​សម្រាប់​សាង​សង់ (​១​-​១២​)

      • សាឡូម៉ូន​កែន​កម្មករ (​១៣​-​១៨​)

បណ្ដាស្ដេចទី១ ៥:១

ឯកសារយោង

  • +អេគ ២៧:៣
  • +២សាំ ៥:១១

បណ្ដាស្ដេចទី១ ៥:២

ឯកសារយោង

  • +២ប្រ ២:៣

បណ្ដាស្ដេចទី១ ៥:៣

ឯកសារយោង

  • +២សាំ ៧:៥; ១ប្រ ២២:៧, ៨

បណ្ដាស្ដេចទី១ ៥:៤

ឯកសារយោង

  • +១បស ៤:២៤, ២៥
  • +សុភ ១៦:៧

បណ្ដាស្ដេចទី១ ៥:៥

ឯកសារយោង

  • +២សាំ ៧:១២, ១៣; ១ប្រ ២២:៩, ១០; ២ប្រ ២:៤

បណ្ដាស្ដេចទី១ ៥:៦

កំណត់សម្គាល់

  • *

    ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឯកសារយោង

  • +១បស ៦:៩, ២០
  • +២ប្រ ២:៨

បណ្ដាស្ដេចទី១ ៥:៧

ឯកសារយោង

  • +២ប្រ ២:១១, ១២

បណ្ដាស្ដេចទី១ ៥:៨

កំណត់សម្គាល់

  • *

    ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឯកសារយោង

  • +២សាំ ៦:៥; ១បស ៦:១៥; ២ប្រ ៣:៥

បណ្ដាស្ដេចទី១ ៥:៩

ឯកសារយោង

  • +២ប្រ ២:១៥, ១៦; អែស ៣:៧

បណ្ដាស្ដេចទី១ ៥:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +២ប្រ ២:១០

បណ្ដាស្ដេចទី១ ៥:១២

ឯកសារយោង

  • +១បស ៣:១២; ៤:២៩; យ៉ា ១:៥

បណ្ដាស្ដេចទី១ ៥:១៣

ឯកសារយោង

  • +១បស ៩:១៥

បណ្ដាស្ដេចទី១ ៥:១៤

ឯកសារយោង

  • +២សាំ ២០:២៤; ១បស ៤:៦; ១២:១៨

បណ្ដាស្ដេចទី១ ៥:១៥

ឯកសារយោង

  • +១ប្រ ២២:១៥
  • +យ៉ូស ១៦:១០; ១បស ៩:២០-២២; ២ប្រ ២:២, ១៧, ១៨; ៨:៧-៩

បណ្ដាស្ដេចទី១ ៥:១៦

ឯកសារយោង

  • +១បស ៩:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣០

បណ្ដាស្ដេចទី១ ៥:១៧

ឯកសារយោង

  • +១បស ៧:៩; ១ប្រ ២២:២
  • +បប ២១:១៤
  • +១បស ៦:៧

បណ្ដាស្ដេចទី១ ៥:១៨

ឯកសារយោង

  • +យ៉ូស ១៣:១, ៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ៥:១អេគ ២៧:៣
១បស. ៥:១២សាំ ៥:១១
១បស. ៥:២២ប្រ ២:៣
១បស. ៥:៣២សាំ ៧:៥; ១ប្រ ២២:៧, ៨
១បស. ៥:៤១បស ៤:២៤, ២៥
១បស. ៥:៤សុភ ១៦:៧
១បស. ៥:៥២សាំ ៧:១២, ១៣; ១ប្រ ២២:៩, ១០; ២ប្រ ២:៤
១បស. ៥:៦១បស ៦:៩, ២០
១បស. ៥:៦២ប្រ ២:៨
១បស. ៥:៧២ប្រ ២:១១, ១២
១បស. ៥:៨២សាំ ៦:៥; ១បស ៦:១៥; ២ប្រ ៣:៥
១បស. ៥:៩២ប្រ ២:១៥, ១៦; អែស ៣:៧
១បស. ៥:១១២ប្រ ២:១០
១បស. ៥:១២១បស ៣:១២; ៤:២៩; យ៉ា ១:៥
១បស. ៥:១៣១បស ៩:១៥
១បស. ៥:១៤២សាំ ២០:២៤; ១បស ៤:៦; ១២:១៨
១បស. ៥:១៥១ប្រ ២២:១៥
១បស. ៥:១៥យ៉ូស ១៦:១០; ១បស ៩:២០-២២; ២ប្រ ២:២, ១៧, ១៨; ៨:៧-៩
១បស. ៥:១៦១បស ៩:២៣
១បស. ៥:១៧១បស ៧:៩; ១ប្រ ២២:២
១បស. ៥:១៧បប ២១:១៤
១បស. ៥:១៧១បស ៦:៧
១បស. ៥:១៨យ៉ូស ១៣:១, ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ៥:១-១៨

បណ្ដាស្ដេចទី១

៥ ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស+ គាត់​ជា​មិត្ត​សម្លាញ់​របស់​ដាវីឌ​តាំង​ពី​យូរ​មក​ហើយ។ ពេល​គាត់​បាន​ឮ​ថា​សាឡូម៉ូន​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ គាត់​ក៏​បាន​ចាត់​អ្នក​បម្រើ​របស់​គាត់​ឲ្យ​ទៅ​ជួប​សាឡូម៉ូន។+ ២ សាឡូម៉ូន​ក៏​បាន​ផ្ញើ​សារ​ទៅ​ហ៊ីរ៉ាម​ថា​៖+ ៣ ​«​លោក​បាន​ជ្រាប​ហើយ​ថា​ដាវីឌ​ឪ​ពុក​ខ្ញុំ​មិន​អាច​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ទេ ព្រោះ​មាន​សត្រូវ​ពី​គ្រប់​ទិស​ទី​ធ្វើ​ចម្បាំង​នឹង​គាត់ រហូត​ទាល់​តែ​ព្រះ​យេហូវ៉ា​បាន​ដាក់​ពួក​សត្រូវ​ទាំង​នោះ​នៅ​ក្រោម​បាត​ជើង​របស់​គាត់។+ ៤ ប៉ុន្តែ ឥឡូវ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ បាន​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​គ្រប់​ទិស​ទី។+ គ្មាន​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​ខ្ញុំ​ទេ ហើយ​ក៏​គ្មាន​ការ​អាក្រក់​កើត​ឡើង​ដែរ។+ ៥ ដូច្នេះ ខ្ញុំ​មាន​បំណង​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ឪ​ពុក​ខ្ញុំ​ថា​៖ ‹កូន​ប្រុស​របស់​អ្នក ដែល​ខ្ញុំ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​អ្នក គាត់​ជា​អ្នក​ដែល​នឹង​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ›។+ ៦ ឥឡូវ សូម​បង្គាប់​រាស្ដ្រ​លោក​ឲ្យ​កាត់​ដើម​ស៊ីដារ*នៅ​តំបន់​ភ្នំ​លីបង់+ឲ្យ​ខ្ញុំ។ ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​លោក ហើយ​ខ្ញុំ​នឹង​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ពួក​អ្នក​បម្រើ​លោក តាម​តម្លៃ​ដែល​លោក​បាន​កំណត់ ព្រោះ​លោក​ជ្រាប​ហើយ​ថា​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ចេះ​កាប់​ឈើ​ដូច​ពួក​ស៊ីដូន​ទេ​»។+

៧ ពេល​ហ៊ីរ៉ាម​ឮ​ពាក្យ​របស់​សាឡូម៉ូន​ហើយ គាត់​ត្រេក​អរ​ជា​ខ្លាំង រួច​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​សរសើរ​តម្កើង​នៅ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ឲ្យ​ដាវីឌ​មាន​កូន​ប្រុស​ម្នាក់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឲ្យ​គ្រប់​គ្រង​លើ​រាស្ត្រ​ដ៏​ធំនេះ!​»។+ ៨ ដូច្នេះ ហ៊ីរ៉ាម​បាន​ផ្ញើ​សារ​ទៅ​សាឡូម៉ូន​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​សារ​ដែល​លោក​ផ្ញើមក​ខ្ញុំ​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ឈើ​ស៊ីដារ​និង​ឈើ​យូនីពើ*តាម​បំណង​លោក​ទាំង​អស់។+ ៩ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​យក​ឈើ​ទាំង​នោះ​ចុះ​ពី​តំបន់​ភ្នំ​លីបង់​ទៅ​ដល់​សមុទ្រ ហើយ​ចង​ជា​ក្បូន​បណ្ដែត​តាម​សមុទ្រ​ដល់​កន្លែង​ដែល​លោក​បាន​កំណត់​ឲ្យ។ នៅ​ទី​នោះ ខ្ញុំ​នឹង​ឲ្យ​គេ​ស្រាយ​ឈើ​ទាំង​នោះ​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​លោក​យក​ទៅ​បាន។ ឯ​លោក​វិញ សូម​ផ្ដល់​ស្បៀងអាហារ​ដល់​ពួក​អ្នក​ផ្ទះ​ខ្ញុំ ដូច​ដែល​ខ្ញុំ​បាន​ស្នើ​នោះ​»។+

១០ ដូច្នេះ ហ៊ីរ៉ាម​បាន​ផ្ដល់​ឈើ​ស៊ីដារ​និង​ឈើ​យូនីពើ​តាម​បំណង​របស់​សាឡូម៉ូន។ ១១ បន្ទាប់​មក សាឡូម៉ូន​ឲ្យ​ហ៊ីរ៉ាម​នូវ​ស្រូវ​សាលី​២០.០០០​រង្វាល់* សម្រាប់​ផ្គត់​ផ្គង់​ពួក​អ្នក​ផ្ទះ​របស់​គាត់ ព្រម​ទាំង​ប្រេង​អូលីវ​សម្រាំង​២០​រង្វាល់។* ម្ល៉ោះ​ហើយ សាឡូម៉ូន​ឲ្យ​របស់​ទាំង​នេះ​ដល់​ហ៊ីរ៉ាម​រៀង​រាល់​ឆ្នាំ។+ ១២ ព្រះ​យេហូវ៉ា​ឲ្យ​ប្រាជ្ញា​ដល់​សាឡូម៉ូន ដូច​លោក​បាន​សន្យា​នឹង​គាត់។+ នៅ​គ្រា​នោះ​មាន​សេចក្ដី​សុខ​សាន្ត​រវាង​ហ៊ីរ៉ាម​និង​សាឡូម៉ូន ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ចង​សម្ព័ន្ធភាព​នឹង​គ្នា។

១៣ ស្ដេច​សាឡូម៉ូន​បាន​កែន​បុរស​៣០.០០០​នាក់​ពី​បណ្ដា​ជន​អ៊ីស្រាអែល​មក​ធ្វើ​ការ​ឲ្យ​គាត់។+ ១៤ គាត់​បាន​ចាត់​ពួក​គេ​ទៅ​តំបន់​ភ្នំ​លីបង់​តាម​វេន គឺ​មួយ​ខែ​១០.០០០​នាក់។ ពួក​គេ​បាន​ចំណាយ​ពេល​មួយ​ខែ​ធ្វើ​ការ​នៅ​តំបន់​ភ្នំ​លីបង់ ពីរ​ខែ​ស្នាក់​នៅ​ផ្ទះ។ ឯ​អាដូណាយរ៉ាម+គឺ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ពួក​កំណែន។ ១៥ សាឡូម៉ូន​មាន​កម្មករ​៧០.០០០​នាក់ និង​អ្នក​ដាប់​ថ្ម+នៅ​ភ្នំ​៨០.០០០​នាក់។+ ១៦ ក្រៅ​ពី​នោះ ក៏​មាន​ពួក​នាយក​៣.៣០០​នាក់+ធ្វើ​ជា​មេ​ត្រួត​ពិនិត្យ​លើ​ពួក​អ្នក​ធ្វើ​ការ​ដែរ។ ១៧ ស្ដេច​បាន​បង្គាប់​ពួក​គេ​ឲ្យ​ដាប់​ថ្ម​ធំ​ៗ​ជា​ថ្ម​មាន​តម្លៃ+ ដើម្បី​ធ្វើ​ជា​គ្រឹះ+វិហារ។+ ១៨ ដូច្នេះ ពួក​អ្នក​សាង​សង់​របស់​សាឡូម៉ូន និង​ពួក​អ្នក​សាង​សង់​របស់​ហ៊ីរ៉ាម ព្រម​ទាំង​ពួក​កេបាល+ បាន​កាត់​ថ្ម ហើយ​ពួក​គេ​បាន​រៀបចំ​ឈើ​និង​ថ្ម ត្រៀម​ទុក​សម្រាប់​សាង​សង់​វិហារ​របស់​ព្រះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក