បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • សេបា​បះ​បោរ​ប្រឆាំង។ យ៉ូអាប់​សម្លាប់​អាម៉េសា (​១​-​១៣​)

      • ដេញ​តាម​ប្រហារ​សេបា ហើយ​សេបា​ត្រូវ​គេ​កាត់​ក្បាល (​១៤​-​២២​)

      • របប​គ្រប់​គ្រង​របស់​ដាវីឌ (​២៣​-​២៦​)

សាំយូអែលទី២ ២០:១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ត្រសាល​»​

ឯកសារយោង

  • +២សាំ ២០:២១
  • +អសក ៣:២៦, ២៧; ២សាំ ១៥:១០
  • +២សាំ ១៩:៤៣
  • +១បស ១២:១៦

សាំយូអែលទី២ ២០:២

ឯកសារយោង

  • +សុភ ២៤:២១
  • +២សាំ ១៩:១៥, ៤១, ៤២

សាំយូអែលទី២ ២០:៣

ឯកសារយោង

  • +២សាំ ៥:១១
  • +២សាំ ១៥:១៦
  • +២សាំ ១៦:២១, ២២

សាំយូអែលទី២ ២០:៤

ឯកសារយោង

  • +២សាំ ១៧:២៥; ១៩:១៣; ១ប្រ ២:១៧

សាំយូអែលទី២ ២០:៦

ឯកសារយោង

  • +១សាំ ២៦:៦; ២សាំ ១០:១០; ២៣:១៨; ១ប្រ ១៨:១២
  • +២សាំ ២០:១
  • +២សាំ ១៥:១២

សាំយូអែលទី២ ២០:៧

ឯកសារយោង

  • +២សាំ ៨:១៦
  • +២សាំ ៨:១៨; ១៥:១៨; ១បស ១:៣៨

សាំយូអែលទី២ ២០:៨

ឯកសារយោង

  • +យ៉ូស ១៨:២១, ២៥; ២១:៨, ១៧
  • +២សាំ ១៧:២៥; ១៩:១៣

សាំយូអែលទី២ ២០:១០

ឯកសារយោង

  • +២សាំ ៣:២៧; ១បស ២:៥

សាំយូអែលទី២ ២០:១៣

ឯកសារយោង

  • +២សាំ ២០:១

សាំយូអែលទី២ ២០:១៤

ឯកសារយោង

  • +១បស ១៥:២០; ២បស ១៥:២៩

សាំយូអែលទី២ ២០:១៩

ឯកសារយោង

  • +ដច ១៩:៥; បច ៣២:៩

សាំយូអែលទី២ ២០:២១

ឯកសារយោង

  • +២សាំ ២០:១
  • +យ៉ូស ១៧:១៤, ១៥; អសក ២:៨, ៩

សាំយូអែលទី២ ២០:២២

ឯកសារយោង

  • +អទ ៩:១៤, ១៥, ១៨

សាំយូអែលទី២ ២០:២៣

ឯកសារយោង

  • +២សាំ ៨:១៦; ១៩:១៣
  • +២សាំ ២៣:២០; ១ប្រ ២៧:៥
  • +១ប្រ ១២:២៧
  • +២សាំ ៨:១៨; ១៥:១៨; ១បស ១:៣៨, ៤៤

សាំយូអែលទី២ ២០:២៤

ឯកសារយោង

  • +១បស ៤:៦; ១២:១៨
  • +១បស ៤:៣

សាំយូអែលទី២ ២០:២៥

ឯកសារយោង

  • +២សាំ ១៥:២៧
  • +២សាំ ១៧:១៥; ១៩:១១; ១បស ៤:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ២០:១២សាំ ២០:២១
២សាំ. ២០:១អសក ៣:២៦, ២៧; ២សាំ ១៥:១០
២សាំ. ២០:១២សាំ ១៩:៤៣
២សាំ. ២០:១១បស ១២:១៦
២សាំ. ២០:២សុភ ២៤:២១
២សាំ. ២០:២២សាំ ១៩:១៥, ៤១, ៤២
២សាំ. ២០:៣២សាំ ៥:១១
២សាំ. ២០:៣២សាំ ១៥:១៦
២សាំ. ២០:៣២សាំ ១៦:២១, ២២
២សាំ. ២០:៤២សាំ ១៧:២៥; ១៩:១៣; ១ប្រ ២:១៧
២សាំ. ២០:៦១សាំ ២៦:៦; ២សាំ ១០:១០; ២៣:១៨; ១ប្រ ១៨:១២
២សាំ. ២០:៦២សាំ ២០:១
២សាំ. ២០:៦២សាំ ១៥:១២
២សាំ. ២០:៧២សាំ ៨:១៦
២សាំ. ២០:៧២សាំ ៨:១៨; ១៥:១៨; ១បស ១:៣៨
២សាំ. ២០:៨យ៉ូស ១៨:២១, ២៥; ២១:៨, ១៧
២សាំ. ២០:៨២សាំ ១៧:២៥; ១៩:១៣
២សាំ. ២០:១០២សាំ ៣:២៧; ១បស ២:៥
២សាំ. ២០:១៣២សាំ ២០:១
២សាំ. ២០:១៤១បស ១៥:២០; ២បស ១៥:២៩
២សាំ. ២០:១៩ដច ១៩:៥; បច ៣២:៩
២សាំ. ២០:២១២សាំ ២០:១
២សាំ. ២០:២១យ៉ូស ១៧:១៤, ១៥; អសក ២:៨, ៩
២សាំ. ២០:២២អទ ៩:១៤, ១៥, ១៨
២សាំ. ២០:២៣២សាំ ៨:១៦; ១៩:១៣
២សាំ. ២០:២៣២សាំ ២៣:២០; ១ប្រ ២៧:៥
២សាំ. ២០:២៣១ប្រ ១២:២៧
២សាំ. ២០:២៣២សាំ ៨:១៨; ១៥:១៨; ១បស ១:៣៨, ៤៤
២សាំ. ២០:២៤១បស ៤:៦; ១២:១៨
២សាំ. ២០:២៤១បស ៤:៣
២សាំ. ២០:២៥២សាំ ១៥:២៧
២សាំ. ២០:២៥២សាំ ១៧:១៥; ១៩:១១; ១បស ៤:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ២០:១-២៦

សៀវភៅសាំយូអែលទី២

២០ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​សេបា+ ជា​មេ​បង្ក​បញ្ហា។ សេបា​ជា​កូន​ប្រុស​របស់​ប៊ីកក្រាយ គាត់​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន។ គាត់​ផ្លុំ​ស្នែង​ឡើង+ ហើយ​ប្រកាស​ថា​៖ ​«​យើង​គ្មាន​ចំណែក​អ្វី​នឹង​ដាវីឌ​ទេ ហើយ​យើង​ក៏​គ្មាន​មត៌ក​ជា​មួយ​នឹង​កូន​ប្រុស​អ៊ីសាយ​ដែរ។+ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​យើង​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ព្រះ*របស់​យើង​វិញ​»។+ ២ ពេល​ឮ​ដូច្នោះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឈប់​ដើរ​តាម​ដាវីឌ ហើយ​ដើរ​តាម​សេបា​កូន​ប្រុស​របស់​ប៊ីកក្រាយ​វិញ។+ ប៉ុន្តែ បណ្ដា​ជន​យូដា​បន្ត​ដង្ហែ​ស្ដេច​របស់​ពួក​គេ ពី​ទន្លេយ៉ូដាន់​រហូត​ដល់​ក្រុង​យេរូសាឡិម។+

៣ ពេល​ស្ដេច​ដាវីឌ​មក​ដល់​វិមាន​នៅ​ក្រុង​យេរូសាឡិម​វិញ+ គាត់​បាន​នាំ​ប្រពន្ធ​បន្ទាប់​១០​នាក់ ដែល​គាត់​បាន​ឲ្យ​នៅ​មើល​ថែ​វិមាន ឲ្យ​ទៅ​រស់​នៅ​ក្នុង​ដំណាក់​មួយ។+ គាត់​ឲ្យ​គេ​យាម​ដំណាក់​នោះ ហើយ​ចិញ្ចឹម​ថែ​រក្សា​ពួក​នាង។ ប៉ុន្តែ គាត់​មិនរួម​ដំណេក​ជា​មួយ​នឹង​ពួក​នាង​ទេ។+ នៅ​ទី​នោះ​ពួក​នាង​រស់​នៅ​ហាក់​ដូច​ជា​ស្ត្រី​ដែល​គ្មាន​ប្ដី ទោះ​ជា​ប្ដី​របស់​ពួក​នាង​កំពុង​នៅ​រស់​នៅ​ឡើយ​ក៏​ដោយ។ ពួក​នាង​បាន​ត្រូវ​បង្ខាំង​ទុក​រហូត​ដល់​ថ្ងៃ​ស្លាប់។

៤ ស្ដេច​និយាយ​ទៅ​អាម៉េសា​ថា​៖+ ​«​ចូរ​អ្នក​ទៅ​កោះ​ហៅ​ពួក​បុរស​យូដា​ឲ្យ​មក​ជួប​ខ្ញុំ​ក្នុង​រវាង​បី​ថ្ងៃ ហើយ​អ្នក​ក៏​ត្រូវ​ត្រឡប់​មក​ទី​នេះ​វិញ​ដែរ​»។ ៥ ដូច្នេះ អាម៉េសា​បាន​ចេញ​ទៅ​កោះ​ហៅ​ពួក​បុរស​យូដា។ ប៉ុន្តែ គាត់​មិន​បាន​មក​ទាន់​ពេល​ដែល​ស្ដេច​បាន​កំណត់​ឡើយ។ ៦ រួច​មក ដាវីឌ​ក៏​និយាយ​ទៅ​អាប៊ីសាយ​ថា​៖+ ​«​សេបា+កូន​ប្រុស​ប៊ីកក្រាយ​អាច​ធ្វើ​ឲ្យ​យើង​អន្តរាយ ខ្លាំង​ជាង​អាប់សាឡំ​ទៅ​ទៀត។+ ចូរ​នាំ​ពួក​អ្នក​បម្រើ​ខ្ញុំ​ទៅ​ចាប់​សេបា​ឲ្យ​បាន មុន​ពេល​គាត់​ទៅ​ជ្រក​កោន​ក្នុង​ក្រុង​ដែល​មាន​កំពែង​មាំ​មួន​»។ ៧ ម្ល៉ោះ​ហើយ ពួក​បុរស​របស់​យ៉ូអាប់+ ពួក​កេរ៉ែត ពួក​ពេលេធីម+ និង​ពួក​ទាហាន​ខ្លាំង​ក្លា​ទាំង​អស់​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម ទៅ​ដេញ​តាម​សេបា​កូន​ប្រុស​ប៊ីកក្រាយ។ ៨ ពេល​ពួក​គេ​មក​ដល់​ជិត​សិលា​ធំ​នៅ​ក្រុង​គីបៀន+ នោះ​អាម៉េសា+បាន​មក​ជួប​ពួក​គេ។ យ៉ូអាប់​ពាក់​អាវ​ក្រោះ ហើយ​គាត់​មាន​ដាវ​ក្នុង​ស្រោម​សៀត​នៅ​ចង្កេះ។ ពេល​យ៉ូអាប់​ដើរ​ទៅ​ជួប​អាម៉េសា យ៉ូអាប់​ធ្វើ​ជា​របូត​ដាវ។

៩ យ៉ូអាប់​សួរ​អាម៉េសា​ថា​៖ ​«​តើ​បង​សុខ​សប្បាយ​ទេ?​»។ រួច​យ៉ូអាប់​លូក​ដៃ​ស្ដាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​អាម៉េសា ហាក់​ដូច​ជា​ចង់​ថើប។ ១០ អាម៉េសា​មិន​បាន​ចាប់​អារម្មណ៍​ដាវ​ក្នុង​ដៃ​យ៉ូអាប់​ទេ។ យ៉ូអាប់​ក៏​ចាក់​ពោះ​របស់​អាម៉េសា+ ធ្លាយ​ពោះ​វៀន​ចេញ​ទ្រេល​លើ​ដី។ គាត់​ចាក់​តែ​មួយ​ដង​ប៉ុណ្ណោះ​អាច​ធ្វើ​ឲ្យ​អាម៉េសា​ស្លាប់​បាន។ បន្ទាប់​មក យ៉ូអាប់​និង​បង​គាត់​អាប៊ីសាយ បន្ត​ដេញ​តាម​សេបា​កូន​ប្រុស​ប៊ីកក្រាយ។

១១ យុវជន​ម្នាក់​របស់​យ៉ូអាប់ ដែល​ឈរ​នៅ​ក្បែរ​អាម៉េសា បាន​ពោល​ឡើង​ថា​៖ ​«​អស់​អ្នក​ដែល​នៅ​ខាង​យ៉ូអាប់ និង​នៅ​ខាង​ដាវីឌ សូម​ទៅ​តាម​យ៉ូអាប់!​»។ ១២ ក្នុង​អំឡុង​ពេល​នោះ អាម៉េសា​កំពុង​ដេក​ក្នុង​ថ្លុក​ឈាម​កណ្ដាល​ផ្លូវ។ ពេល​យុវជន​នោះ​ឃើញ​ថា​មនុស្ស​ទាំង​ឡាយ​តែង​តែ​ឈប់​មើល​អាម៉េសា គាត់​ក៏​យក​អាម៉េសា​ចេញ​ពី​ផ្លូវ។ រួច​មក គាត់​បោះ​អាវ​មួយ​ទៅ​លើ​អាម៉េសា ព្រោះ​គាត់​ឃើញ​ថា​ពេល​មនុស្ស​ទាំង​អស់​ឲ្យ​តែ​មក​ដល់​ទី​នេះ ពួក​គេ​តែង​តែ​ផ្អាក​ដំណើរ​មើល​អាម៉េសា។ ១៣ ក្រោយ​ពី​គាត់​យក​អាម៉េសា​ចេញ​ពី​ផ្លូវ​ហើយ នោះ​បុរស​ទាំង​អស់​ក៏​ទៅ​តាម​យ៉ូអាប់ ដើម្បី​ចាប់​សេបា+កូន​ប្រុស​ប៊ីកក្រាយ។

១៤ សេបា​បាន​ធ្វើ​ដំណើរ​កាត់​តាម​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ឆ្ពោះ​ទៅ​ក្រុង​អេបិលបេតម៉ាអាកា។+ ចំណែក​ឯ​កូន​ចៅ​ប៊ីកក្រាយ​វិញ ពួក​គេ​ក៏​ប្រមូល​គ្នា​ចេញ​ទៅ​ក្រុង​នោះ​តាម​ក្រោយ​សេបា​ដែរ។

១៥ យ៉ូអាប់​និង​ពួក​បុរស​របស់​គាត់ បាន​មក​ឡោម​ព័ទ្ធ​ក្រុង​អេបិលបេតម៉ាអាកា។ ពួក​គេ​បាន​ចាក់​ដី​បង្គរ​ឡើង​ដើម្បី​វាយ​ប្រហារ​ក្រុង​នោះ។ ពួក​គេ​ថែម​ទាំង​បុក​កំពែង​ដើម្បី​ឲ្យ​រលំ​ទៀត​ផង។ ១៦ នា​ពេល​នោះ​ដែរ មាន​ស្ត្រី​វៃ​ឆ្លាត​ម្នាក់​បាន​ស្រែក​ចេញ​ពី​ក្រុង​នោះ​មក​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ​សិន! សូម​ប្រាប់​យ៉ូអាប់​ថា​៖ ‹ខ្ញុំ​មាន​ការ​ចង់​និយាយ​ជា​មួយ​នឹង​គាត់›​»។ ១៧ ដូច្នេះ យ៉ូអាប់​ទៅ​ជួប​ស្ត្រី​នោះ។ នាង​សួរ​ថា​៖ ​«​អ្នក​ជា​យ៉ូអាប់ មែន​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​មែន គឺ​ខ្ញុំ​»។ រួច​នាង​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​មេត្តា​ស្ដាប់​នាង​ខ្ញុំ​និយាយ​សិន​»។ គាត់​ឆ្លើយ​ថា​៖ ​«​សូម​និយាយ​មក​ចុះ​»។ ១៨ នាង​ក៏​និយាយ​បន្ត​ទៀត​ថា​៖ ​«​តាំង​ពី​ដើម គេ​តែង​ពោល​ថា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណា​មួយ ‹ចូរ​ទៅ​សួរ​យោបល់​ពី​អ្នក​ក្រុង​អេបិល›។ ១៩ នាង​ខ្ញុំ​ជា​តំណាង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ស្មោះ​ត្រង់ និង​ដែល​ចង់​បាន​សន្តិភាព។ នាង​ខ្ញុំ​សូម​ជម្រាប​ថា អ្នក​កំពុង​ព្យាយាម​បំផ្លាញ​ក្រុង​នេះ​ដែល​ជា​ក្រុង​ដ៏​សំខាន់​របស់​ស្រុក​អ៊ីស្រាអែល។ ហេតុ​អ្វី​អ្នក​ចង់​បំបាត់​ចោល​មត៌ក​របស់​ព្រះ​យេហូវ៉ា?​»។+ ២០ យ៉ូអាប់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​បំផ្លាញ​ក្រុង​នេះ​ចោល​ទេ។ ២១ ពួក​យើង​នឹង​មិន​ធ្វើ​ដូច្នោះ​ឡើយ។ ប៉ុន្តែ មាន​បុរស​ម្នាក់​ឈ្មោះ​សេបា+កូន​ប្រុស​ប៊ីកក្រាយ​ពី​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ គាត់​បាន​បះ​បោរ​ប្រឆាំង​ស្ដេច​ដាវីឌ។ បើ​នាង​ប្រគល់​បុរស​នោះ​មក​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដក​ថយ​ចេញ​ពី​ក្រុង​នេះ​»។ ស្ត្រី​នោះ​ក៏​តប​ទៅ​យ៉ូអាប់​ថា​៖ ​«​យល់​ព្រម! យើង​នឹង​បោះ​ក្បាល​គាត់​ពី​លើ​កំពែង​នេះ​ទៅ​ឲ្យ​អ្នក!​»។

២២ ដូច្នេះ ស្ត្រី​វៃ​ឆ្លាត​នោះ​ក៏​ប្រញាប់​ទៅ​និយាយ​ជា​មួយ​នឹង​បណ្ដា​ជន​ទាំង​អស់​ក្នុង​ក្រុង​នោះ។ បន្ទាប់​មក ពួក​គេ​បាន​ទៅ​កាត់​ក្បាល​សេបា​កូន​ប្រុស​ប៊ីកក្រាយ រួច​បោះ​ទៅ​ឲ្យ​យ៉ូអាប់។ យ៉ូអាប់​ក៏​ផ្លុំ​ស្នែង​ឡើង ពេល​ឮ​សំឡេង​ស្នែង ពួក​បុរស​របស់​គាត់​នាំ​គ្នា​ត្រឡប់​ទៅ​លំនៅ​រៀង​ៗ​ខ្លួន​វិញ។+ យ៉ូអាប់​ត្រឡប់​ទៅ​ជួប​ស្ដេច​នៅ​ក្រុង​យេរូសាឡិម។

២៣ យ៉ូអាប់​បាន​ក្លាយ​ទៅ​ជា​មេ​បញ្ជាការ​កង​ទ័ព​ទាំង​មូល​នៃ​ស្រុក​អ៊ីស្រាអែល។+ បេនណាយ៉ា+កូន​ប្រុស​យេហូយ៉ាដា+ ជា​មេ​លើ​ពួក​កេរ៉ែត​និង​ពួក​ពេលេធីម។+ ២៤ អាដូរ៉ាម+ជា​មេ​កំណែន ហើយ​យេហូសាផាត+កូន​ប្រុស​អាហាយលូត​ជា​អ្នក​កត់​ត្រា។ ២៥ សេវ៉ា​ជា​លេខាធិការ ហើយ​សេដុក+និង​អាប៊ីយ៉ាថា+ជា​សង្ឃ។ ២៦ អាយរ៉ា​កូន​ចៅ​យ៉ាអៀ ក៏​បាន​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ដាវីឌ​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក