បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា (​១, ២​)

      • ការ​ណែនាំ​សម្រាប់​ការ​ជួស​ជុល​វិហារ (​៣​-​៧​)

      • សៀវភៅ​នៃ​ក្រឹត្យ​វិន័យ​បាន​ត្រូវ​រក​ឃើញ (​៨​-​១៣​)

      • ទំនាយ​របស់​ហ៊ូលដា​ស្ដី​អំពី​អន្តរាយ (​១៤​-​២០​)

បណ្ដាស្ដេចទី២ ២២:១

ឯកសារយោង

  • +១បស ១៣:២; យេ ១:២; សេផ ១:១
  • +២ប្រ ៣៤:១, ២
  • +យ៉ូស ១៥:២០, ៣៩

បណ្ដាស្ដេចទី២ ២២:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ឥត​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»​

ឯកសារយោង

  • +១បស ១៥:៥

បណ្ដាស្ដេចទី២ ២២:៣

ឯកសារយោង

  • +២ប្រ ៣៤:៨

បណ្ដាស្ដេចទី២ ២២:៤

ឯកសារយោង

  • +១ប្រ ៦:១៣
  • +២បស ១២:៤, ៥; ២ប្រ ២៤:៨
  • +២បស ១២:៩; ២ប្រ ៣៤:៩

បណ្ដាស្ដេចទី២ ២២:៥

ឯកសារយោង

  • +២បស ១២:១១, ១២; ២ប្រ ៣៤:១០

បណ្ដាស្ដេចទី២ ២២:៦

ឯកសារយោង

  • +២ប្រ ៣៤:១១

បណ្ដាស្ដេចទី២ ២២:៧

ឯកសារយោង

  • +២បស ១២:១៥; ២ប្រ ៣៤:១២

បណ្ដាស្ដេចទី២ ២២:៨

ឯកសារយោង

  • +២បស ២២:៣
  • +បច ៣១:២៤-២៦
  • +២ប្រ ៣៤:១៤, ១៥

បណ្ដាស្ដេចទី២ ២២:៩

ឯកសារយោង

  • +២ប្រ ៣៤:១៦-១៨

បណ្ដាស្ដេចទី២ ២២:១០

ឯកសារយោង

  • +បច ៣១:៩

បណ្ដាស្ដេចទី២ ២២:១១

ឯកសារយោង

  • +២ប្រ ៣៤:១៩-២១; យ៉ូល ២:១៣

បណ្ដាស្ដេចទី២ ២២:១២

ឯកសារយោង

  • +២បស ២៥:២២; យេ ២៦:២៤

បណ្ដាស្ដេចទី២ ២២:១៣

ឯកសារយោង

  • +បច ៤:២៤; ២៩:២៧; ៣១:១៧

បណ្ដាស្ដេចទី២ ២២:១៤

កំណត់សម្គាល់

  • *

    ប្រហែល​ជា​សម្លៀក​បំពាក់​របស់​ស្ដេច​ឬ​សង្ឃ

ឯកសារយោង

  • +ដច ១៥:២០; អសក ៤:៤; នេហ ៦:១៤; លូក ២:៣៦; សកម្ម ២១:៨, ៩
  • +២ប្រ ៣៤:២២-២៨

បណ្ដាស្ដេចទី២ ២២:១៦

ឯកសារយោង

  • +២បស ២២:៨

បណ្ដាស្ដេចទី២ ២២:១៧

ឯកសារយោង

  • +ដច ២០:៣; បច ៣២:១៧; អសក ២:១២; យេ ២:១១
  • +អេ ២:៨
  • +បច ៣២:២២; អេ ៣៣:១៤; យេ ៧:២០; អេគ ២០:៤៨

បណ្ដាស្ដេចទី២ ២២:១៩

ឯកសារយោង

  • +១បស ២១:២៩; យ៉ា ៤:៦
  • +២បស ២២:១១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ២២:១១បស ១៣:២; យេ ១:២; សេផ ១:១
២បស. ២២:១២ប្រ ៣៤:១, ២
២បស. ២២:១យ៉ូស ១៥:២០, ៣៩
២បស. ២២:២១បស ១៥:៥
២បស. ២២:៣២ប្រ ៣៤:៨
២បស. ២២:៤១ប្រ ៦:១៣
២បស. ២២:៤២បស ១២:៤, ៥; ២ប្រ ២៤:៨
២បស. ២២:៤២បស ១២:៩; ២ប្រ ៣៤:៩
២បស. ២២:៥២បស ១២:១១, ១២; ២ប្រ ៣៤:១០
២បស. ២២:៦២ប្រ ៣៤:១១
២បស. ២២:៧២បស ១២:១៥; ២ប្រ ៣៤:១២
២បស. ២២:៨២បស ២២:៣
២បស. ២២:៨បច ៣១:២៤-២៦
២បស. ២២:៨២ប្រ ៣៤:១៤, ១៥
២បស. ២២:៩២ប្រ ៣៤:១៦-១៨
២បស. ២២:១០បច ៣១:៩
២បស. ២២:១១២ប្រ ៣៤:១៩-២១; យ៉ូល ២:១៣
២បស. ២២:១២២បស ២៥:២២; យេ ២៦:២៤
២បស. ២២:១៣បច ៤:២៤; ២៩:២៧; ៣១:១៧
២បស. ២២:១៤ដច ១៥:២០; អសក ៤:៤; នេហ ៦:១៤; លូក ២:៣៦; សកម្ម ២១:៨, ៩
២បស. ២២:១៤២ប្រ ៣៤:២២-២៨
២បស. ២២:១៦២បស ២២:៨
២បស. ២២:១៧ដច ២០:៣; បច ៣២:១៧; អសក ២:១២; យេ ២:១១
២បស. ២២:១៧អេ ២:៨
២បស. ២២:១៧បច ៣២:២២; អេ ៣៣:១៤; យេ ៧:២០; អេគ ២០:៤៨
២បស. ២២:១៩១បស ២១:២៩; យ៉ា ៤:៦
២បស. ២២:១៩២បស ២២:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ២២:១-២០

បណ្ដាស្ដេចទី២

២២ ពេល​យ៉ូសៀស+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​៨​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣១​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​យេដាយដា​ជា​កូន​អាដាយ៉ា​ជា​អ្នក​មក​ពី​ក្រុង​បូសកាត។+ ២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។+ គាត់​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​របស់​ព្រះ​យ៉ាង​ដិត​ដល់។*

៣ នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​យ៉ូសៀស ស្ដេច​បាន​ចាត់​លេខាធិការ​ម្នាក់​ឈ្មោះ​សាផាន ដែល​ត្រូវ​ជា​កូន​អាសាលៀ និង​ជា​ចៅ​មេស៊ូឡាម ឲ្យ​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា+ ដោយ​បង្គាប់​ថា​៖ ៤ ​«​ចូរ​ឡើង​ទៅ​ជួប​ហ៊ីលគីយ៉ា+ជា​សម្ដេច​សង្ឃ ហើយ​ប្រាប់​គាត់​ឲ្យ​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ​យេហូវ៉ា+ គឺ​ជា​ប្រាក់​ដែល​ពួក​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន ដែល​បាន​យក​មក​ជូន​ព្រះ។+ ៥ រួច​ចូរ​ប្រគល់​ប្រាក់​ឲ្យ​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​នឹង​ចាត់​ចែង​បង់​ប្រាក់​ឲ្យ​ជាង​ដែល​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ៦ គឺ​ជាង​ឈើ ជាង​ថ្ម និង​ជាង​សំណង់។ ពួក​គេ​ត្រូវ​ប្រើ​ប្រាក់​នោះ​សម្រាប់​ទិញ​ឈើ​និង​ថ្ម​ដាប់ ដើម្បី​ជួស​ជុល​វិហារ។+ ៧ ប៉ុន្តែ មិន​ចាំ​បាច់​សួរ​នាំ​ពួក​បុរស​ដែល​ទទួល​ភារកិច្ច​កាន់​ប្រាក់​នោះ​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​»។+

៨ ក្រោយ​មក ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​ប្រាប់​សាផាន​ជា​លេខាធិការ​ថា​៖+ ​«​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់+នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។ ដូច្នេះ ហ៊ីលគីយ៉ា​បាន​ប្រគល់​សៀវភៅ​នោះ​ទៅ​ឲ្យ​សាផាន រួច​សាផាន​ក៏​យក​មក​អាន។+ ៩ បន្ទាប់​មក សាផាន​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​ជម្រាប​ថា​៖ ​«​គេ​បាន​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ រួច​ប្រគល់​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ហើយ​»។+ ១០ ខណៈ​នោះ សាផាន​ក៏​ជម្រាប​ស្ដេច​ដែរ​ថា​៖ ​«​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​មួយ+ ហើយ​គាត់​ក៏​ប្រគល់​ឲ្យ​ខ្ញុំ​»។ រួច​មក សាផាន​អាន​សៀវភៅ​នោះ​ឲ្យ​ស្ដេច​ស្ដាប់។

១១ ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ។+ ១២ ពេល​នោះ ស្ដេច​បាន​ហៅ​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ អាហាយខាម+ជា​កូន​សាផាន និង​អាកបូរ​ជា​កូន​មីកាយ៉ា សាផាន​ជា​លេខាធិការ​និង​អាសាយ៉ា​ជា​អ្នក​បម្រើ ឲ្យ​មក​ជួប​គាត់ ហើយ​បង្គាប់​ពួក​គេ​ថា​៖ ១៣ ​«​សូម​អស់​លោក​ទៅ​សួរ​ព្រះ​យេហូវ៉ា តាង​នាម​ខ្ញុំ​និង​បណ្ដា​ជន​យូដា​ទាំង​អស់ អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ​នោះ​ផង។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង​ហើយ+ ព្រោះ​បុព្វ​បុរស​របស់​យើង​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ​ទេ​»។

១៤ ដូច្នេះ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ អាហាយខាម អាកបូរ សាផាន និង​អាសាយ៉ា បាន​ទៅ​ជួប​ហ៊ូលដា​ជា​ស្ត្រី​ប្រកាស​ទំនាយ។+ ហ៊ូលដា​គឺ​ជា​ប្រពន្ធ​សាលូម​ជា​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់។* សាលូម​ជា​កូន​ធីកវ៉ា ត្រូវ​ជា​ចៅ​ហាហាក់។ ហ៊ូលដា​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូសាឡិម។ កាល​ទៅ​ដល់​ហើយ ពួក​គេ​សួរ​នាង​តាម​ពាក្យ​ដែល​ស្ដេច​បង្គាប់។+ ១៥ នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​អ្នក​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​ខ្ញុំ​វិញ​ថា​៖ ១៦ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​មក​លើ​ក្រុង​នេះ រួម​ទាំង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ ស្រប​តាម​ពាក្យ​ក្នុង​សៀវភៅ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។+ ១៧ ព្រោះ​ពួក​គេ​បាន​លះ​ចោល​ខ្ញុំ ហើយ​បាន​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​ឯ​ទៀត។+ ស្នា​ដៃ​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង។+ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​សាប​សូន្យ ប្រៀប​ដូច​ជា​ភ្លើង​ឆាប​ឆេះ​ដែល​ពន្លត់​មិន​បាន​ឡើយ›​»។+ ១៨ ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។ ១៩ អ្នក​បាន​បង្ហាញ​ចិត្ត​ស្លូត​បូត​និង​ចិត្ត​រាប​ទាប+នៅ​ចំពោះ​ព្រះ​យេហូវ៉ា កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ និង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ​ដែរ។ ម្យ៉ាង​ទៀត ក្រោយ​ពី​អ្នក​បាន​ឮ​ថា​បណ្ដា​ជន​យូដា​នឹង​ត្រូវ​រង​បណ្ដាសា ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល អ្នក​បាន​ហែក​អាវ+ហើយ​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២០ ហេតុ​នេះ អ្នក​នឹង​មិន​ឃើញ​អន្តរាយ​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ក្រុង​នេះ​ឡើយ។ អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្ត ហើយ​នឹង​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក›​»​›​»។ ក្រោយ​ពី​ស្ដាប់​រួច ពួក​គេ​ក៏​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ស្ដេច​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក