បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី១ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីថែស្សាឡូនិចទី១

      • កិច្ច​បម្រើ​របស់​ប៉ូល​នៅ​ក្រុង​ថែស្សាឡូនិច (​១​-​១២​)

      • អ្នក​ក្រុង​ថែស្សាឡូនិច​ទទួល​បណ្ដាំ​ព្រះ (​១៣​-​១៦​)

      • ប៉ូល​ចង់​ជួប​មុខ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ជា​ខ្លាំង (​១៧​-​២០​)

ថែស្សាឡូនិចទី១ ២:១

ឯកសារយោង

  • +សកម្ម ១៧:១, ៤

ថែស្សាឡូនិចទី១ ២:២

កំណត់សម្គាល់

  • *

    ឬ​«​ចិត្ត​អង់អាច​»​

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​ខំ​ត​ស៊ូ​យ៉ាង​ខ្លាំង​»​

ឯកសារយោង

  • +សកម្ម ១៦:១២, ២២-២៤
  • +សកម្ម ១៧:១, ២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៩

    ប៉មយាម,

    ១/៧/២០០៩, ទំ.  ២៧

    ១/៧/២០០៨, ទំ.  ១៣-១៤

    ១/៣/២០០០, ទំ.  ២៩-៣១

ថែស្សាឡូនិចទី១ ២:៤

ឯកសារយោង

  • +សុភ ១៧:៣; យេ ១១:២០

ថែស្សាឡូនិចទី១ ២:៥

ឯកសារយោង

  • +សកម្ម ២០:៣៣

ថែស្សាឡូនិចទី១ ២:៦

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ឯកសារយោង

  • +២កូ ១១:៩; ២ថែ ៣:៨, ១០

ថែស្សាឡូនិចទី១ ២:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សប្បាយ​ចិត្ត​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +យ៉ូន ១៥:១៣
  • +យ៉ូន ១៣:៣៥

ថែស្សាឡូនិចទី១ ២:៩

ឯកសារយោង

  • +សកម្ម ១៨:៣; ២០:៣៤; ២កូ ១១:៩; ២ថែ ៣:៨, ១០

ថែស្សាឡូនិចទី១ ២:១១

ឯកសារយោង

  • +សកម្ម ២០:៣១
  • +១កូ ៤:១៥

ថែស្សាឡូនិចទី១ ២:១២

ឯកសារយោង

  • +អេភ ៤:១; កូឡ ១:១០; ១ពេ ១:១៥
  • +លូក ២២:២៨-៣០
  • +១ពេ ៥:១០

ថែស្សាឡូនិចទី១ ២:១៣

ឯកសារយោង

  • +១ថែ ១:២, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥

ថែស្សាឡូនិចទី១ ២:១៤

ឯកសារយោង

  • +សកម្ម ១៧:៥

ថែស្សាឡូនិចទី១ ២:១៥

ឯកសារយោង

  • +សកម្ម ២:២២, ២៣; ៧:៥២
  • +ម៉ាថ ២៣:៣៤

ថែស្សាឡូនិចទី១ ២:១៦

កំណត់សម្គាល់

  • *

    សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ឯកសារយោង

  • +លូក ១១:៥២; សកម្ម ១៣:៤៩, ៥០
  • +រ៉ូម ១:១៨

ថែស្សាឡូនិចទី១ ២:១៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចង់​ឃើញ​មុខ​»​

ថែស្សាឡូនិចទី១ ២:១៨

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ថែស្សាឡូនិចទី១ ២:១៩

ឯកសារយោង

  • +១ថែ ៥:២៣; ២ថែ ១:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ថែ. ២:១សកម្ម ១៧:១, ៤
១ថែ. ២:២សកម្ម ១៦:១២, ២២-២៤
១ថែ. ២:២សកម្ម ១៧:១, ២
១ថែ. ២:៤សុភ ១៧:៣; យេ ១១:២០
១ថែ. ២:៥សកម្ម ២០:៣៣
១ថែ. ២:៦២កូ ១១:៩; ២ថែ ៣:៨, ១០
១ថែ. ២:៨យ៉ូន ១៥:១៣
១ថែ. ២:៨យ៉ូន ១៣:៣៥
១ថែ. ២:៩សកម្ម ១៨:៣; ២០:៣៤; ២កូ ១១:៩; ២ថែ ៣:៨, ១០
១ថែ. ២:១១សកម្ម ២០:៣១
១ថែ. ២:១១១កូ ៤:១៥
១ថែ. ២:១២អេភ ៤:១; កូឡ ១:១០; ១ពេ ១:១៥
១ថែ. ២:១២លូក ២២:២៨-៣០
១ថែ. ២:១២១ពេ ៥:១០
១ថែ. ២:១៣១ថែ ១:២, ៣
១ថែ. ២:១៤សកម្ម ១៧:៥
១ថែ. ២:១៥សកម្ម ២:២២, ២៣; ៧:៥២
១ថែ. ២:១៥ម៉ាថ ២៣:៣៤
១ថែ. ២:១៦លូក ១១:៥២; សកម្ម ១៣:៤៩, ៥០
១ថែ. ២:១៦រ៉ូម ១:១៨
១ថែ. ២:១៩១ថែ ៥:២៣; ២ថែ ១:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ថែស្សាឡូនិចទី១ ២:១-២០

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច

២ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ការ​ដែល​យើង​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។+ ២ ព្រោះ​ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ ទោះ​ជា​នៅ​ពេល​ដំបូង​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​មក​លើ​យើង​នៅ​ក្រុង​ភីលីព​ក៏​ដោយ+ យើង​បាន​តាំង​ចិត្ត​ក្លាហាន*ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា+ ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង។* ៣ ព្រោះ​ការ​ដាស់​តឿន​របស់​យើង មិន​មែន​ផុស​ចេញ​ពី​គំនិត​ខុស ឬ​បំណង​ចិត្ត​មិន​បរិសុទ្ធ ឬ​ការ​បោក​បញ្ឆោត​ឡើយ។ ៤ ប៉ុន្តែ ព្រះ​បាន​ពេញ​ចិត្ត​យើង ដោយ​ប្រគល់​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​យើង។ ដូច្នេះ យើង​មិន​មែន​និយាយ​ដើម្បី​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ទេ តែ​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត គឺ​ព្រះ​ដែល​ពិនិត្យ​មើល​ចិត្ត​របស់​យើង។+

៥ តាម​ការ​ពិត អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ជោរ ឬ​លាក់​ពុត​ដោយ​លោភ​ចង់​បាន​របស់​ណា​មួយ​ឡើយ+ មាន​ព្រះ​ជា​សាក្សី! ៦ យើង​ក៏​មិន​បាន​រក​កិត្តិយស​ពី​មនុស្ស​ដែរ ទោះ​ជា​ពី​អ្នក​រាល់​គ្នា​ឬ​ពី​អ្នក​ឯ​ទៀត​ក្ដី ហើយ​ទោះជា​យើង​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចំណាយ​ប្រាក់​ច្រើន​ដោយ​សារ​យើង​ជា​សាវ័ក*របស់​គ្រិស្ត​ក៏​ដោយ តែ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ។+ ៧ ផ្ទុយ​ទៅ​វិញ យើង​បានប្រព្រឹត្ត​ដោយ​ស្លូត​បូត​ចំពោះ​អ្នក​រាល់​គ្នា ដូច​ម្ដាយ​ដែល​បំបៅ​កូន​យ៉ាង​ថ្នាក់​ថ្នម​ដោយ​សេចក្ដី​ស្រឡាញ់។ ៨ ដូច្នេះ ដោយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​រាល់​គ្នា យើង​តាំង​ចិត្ត*ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​ដំណឹង​ល្អ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជីវិត*របស់​យើង​ទៀត​ផង+ ពី​ព្រោះ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។+

៩ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ប្រាកដ​ជា​ចាំ​អំពី​ការ​នឿយ​ហត់​របស់​យើង។ កាល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​មក​លើ​យើង។+ ១០ ព្រះ​និង​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ ក៏​បាន​ឃើញ​ថា​យើង​សុចរិត ហើយ​ស្មោះ​ត្រង់ និង​គ្មាន​កន្លែង​បន្ទោស​ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា។ ១១ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា យើង​បាន​ព្យាយាម​ដាស់​តឿន និង​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ព្រម​ទាំង​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ម្នាក់​ៗ​+ ដូច​ឪពុក+ប្រព្រឹត្ត​ចំពោះ​កូន ១២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បន្ត​ប្រព្រឹត្ត​ឲ្យ​សម​ជា​អ្នក​ដែល​ព្រះ+បាន​ហៅ​ទៅ​ឯ​រាជាណាចក្រ+និង​សិរី​រុង​រឿង​របស់​លោក។+

១៣ ហេតុ​នេះ យើង​អរគុណ​ព្រះ​ជា​និច្ច+ ដោយ​សារ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​បណ្ដាំ​របស់​ព្រះ​ពី​យើង អ្នក​រាល់​គ្នា​បាន​ទទួល​យក មិន​មែន​ទុក​ជា​បណ្ដាំ​របស់​មនុស្ស​ទេ តែ​បាន​ទទួល​យក​ទុក​ជា​បណ្ដាំ​របស់​ព្រះ​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ ជា​បណ្ដាំ​ដែល​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ។ ១៤ បងប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​គំរូ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​នា​នៅ​តំបន់​យូឌា​ដែល​ជា​ក្រុម​ជំនុំ​របស់​ព្រះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​នៃ​ជន​រួម​ជាតិ​របស់​ខ្លួន+ ដូច​បង​ប្អូន​នៅ​តំបន់​យូឌា​កំពុង​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​នៃ​ជនជាតិ​យូដា ១៥ ដែល​បាន​សម្លាប់​ទាំង​លោក​ម្ចាស់​យេស៊ូ+និង​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​ក៏​បាន​បៀត​បៀន​ពួក​យើង​ដែរ។+ បន្ថែម​ទៅ​ទៀត ពួក​គេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ទេ តែ​ពួក​គេ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បង់​ប្រយោជន៍ ១៦ កាល​ដែល​ពួក​គេ​ខំ​ព្យាយាម​ឃាត់​ឃាំង​យើង​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​សេចក្ដី​សង្គ្រោះ។+ តាម​របៀប​នេះ ពួក​គេ​បន្ត​ធ្វើ​អំពើ​ខុស​ឆ្គង*កាន់​តែ​ច្រើន​ឡើង។ ប៉ុន្តែ​នៅ​ទី​បំផុត ព្រះ​បញ្ចេញ​កំហឹង​របស់​លោក​មក​លើ​ពួក​គេ។+

១៧ បង​ប្អូន​អើយ ពេល​យើង​បាន​ត្រូវ​ពង្រាត់​ចេញ​ពី​អ្នក​រាល់​គ្នា​អស់​មួយ​រយៈ​ពេល​ខ្លី (​ឃ្លាត​កាយ តែ​មិន​ឃ្លាត​ចិត្ត​) នោះ​យើង​បាន​ខំ​ប្រឹង​ខ្លាំង​ជាង​ធម្មតា ដោយ​សារ​យើង​ចង់​ជួប*អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។ ១៨ ដោយ​សារ​តែ​យើង​ចង់​មក​ជួប​អ្នក​រាល់​គ្នា ដូច្នេះ​ខ្ញុំ ប៉ូល ខ្ញុំ​បាន​ព្យាយាម​អស់​ពីរ​ដង តែ​សាថាន*បាន​រា​រាំង​ផ្លូវ​យើង។ ១៩ ព្រោះ​តើ​អ្នក​ណា​ជា​សេចក្ដី​សង្ឃឹម អំណរ ឬ​មកុដ​នៃ​មោទនភាព​របស់​យើង​ក្នុង​អំឡុង​វត្តមាន​របស់​លោក​ម្ចាស់​យេស៊ូ? តើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​ទេ​ឬ?+ ២០ ត្រូវ​ហើយ អ្នក​រាល់​គ្នា​ជា​មោទនភាព​និង​ជា​អំណរ​របស់​យើង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក