បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកទូន្មាន ៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកទូន្មាន

      • មាន​ទ្រព្យ​សម្បត្តិ​តែ​គ្មាន​អំណរ (​១​-​៦​)

      • សប្បាយ​នឹង​អ្វី​ដែល​អ្នក​មាន​ឥឡូវ (​៧​-​១២​)

អ្នកទូន្មាន ៦:១

កំណត់សម្គាល់

  • *

    ឬ​«​រឿង​អន្តរាយ​»​

អ្នកទូន្មាន ៦:៣

ឯកសារយោង

  • +អទ ៤:២, ៣

អ្នកទូន្មាន ៦:៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ឈ្មោះ​របស់​គាត់​ក៏​ត្រូវ​គ្រប​ដោយ​ភាព​ងងឹត​ដែរ​»​

អ្នកទូន្មាន ៦:៥

ឯកសារយោង

  • +យ៉ូប ៣:១១, ១៣; ១៤:១

អ្នកទូន្មាន ៦:៦

ឯកសារយោង

  • +យ៉ូប ៣០:២៣; អទ ៣:២០; រ៉ូម ៥:១២

អ្នកទូន្មាន ៦:៧

ឯកសារយោង

  • +ដក ៣:១៩; សុភ ១៦:២៦

អ្នកទូន្មាន ៦:៨

ឯកសារយោង

  • +ចសព ៤៩:១០; អទ ២:១៥, ១៦

អ្នកទូន្មាន ៦:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៨/២០២១, ទំ.  ២១

    ភ្ញាក់រឭក!,

    ២/២០១៤,

    ប៉មយាម,

    ១/១១/២០០៦, ទំ.  ១២

អ្នកទូន្មាន ៦:១០

កំណត់សម្គាល់

  • *

    ឬ​«​មិន​អាច​ការ​ពារ​ក្ដី​របស់​ខ្លួន​»​

អ្នកទូន្មាន ៦:១១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មាន​វត្ថុ​ទ្រព្យច្រើន​»​

អ្នកទូន្មាន ៦:១២

ឯកសារយោង

  • +១ប្រ ២៩:១៥; យ៉ូប ៨:៩; ១៤:១, ២; ចសព ១០២:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៧, ទំ.  ២២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អទ. ៦:៣អទ ៤:២, ៣
អទ. ៦:៥យ៉ូប ៣:១១, ១៣; ១៤:១
អទ. ៦:៦យ៉ូប ៣០:២៣; អទ ៣:២០; រ៉ូម ៥:១២
អទ. ៦:៧ដក ៣:១៩; សុភ ១៦:២៦
អទ. ៦:៨ចសព ៤៩:១០; អទ ២:១៥, ១៦
អទ. ៦:១២១ប្រ ២៩:១៥; យ៉ូប ៨:៩; ១៤:១, ២; ចសព ១០២:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកទូន្មាន ៦:១-១២

អ្នកទូន្មាន

៦ ខ្ញុំ​បាន​ឃើញ​រឿង​ខ្លោច​ផ្សា*មួយ​ទៀត​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ ហើយ​នេះ​ជា​រឿង​ធម្មតា​របស់​មនុស្ស​៖ ២ ព្រះ​ពិត​ផ្ដល់​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ មាន​ធន​ធាន និង​មាន​កិត្តិយស។ យ៉ាង​នេះ គាត់​មិន​ខ្វះ​អ្វី​ដែល​គាត់​ចង់​បាន​ឡើយ។ ប៉ុន្តែ ព្រះ​ពិត​មិន​បាន​ឲ្យ​គាត់​សប្បាយ​នឹង​អ្វី​ទាំង​នោះ​ទេ តែ​លោក​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​មក​សប្បាយ​ជំនួស​គាត់​វិញ។ នេះ​ក៏​អសារ​ឥត​ការ និង​ជា​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ​ដែរ។ ៣ ឧបមា​ថា បុរស​ម្នាក់​មាន​កូន​១០០​នាក់ គាត់​មាន​អាយុ​វែង ហើយ​រស់​បាន​យូរ​រហូត​ដល់​ចាស់​ជរា តែ​គាត់​មិន​ដែល​បាន​សប្បាយ​នឹង​អ្វី​ល្អ​ៗ​ដែល​គាត់​មាន​មុន​ពេល​ស្លាប់​ទេ។ ខ្ញុំ​សូម​ប្រាប់​ថា​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់+ ៤ ព្រោះ​កូន​នោះ​កើត​មក​ជា​ឥត​ប្រយោជន៍ ហើយ​បាត់​ទៅ​ក្នុង​ភាព​ងងឹត​វិញ ហើយ​ឈ្មោះ​របស់​គាត់​ក៏​សាប​សូន្យ​ទៅ​ដែរ។* ៥ ទោះ​ជា​គាត់​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ និង​មិន​បាន​ដឹង​អ្វី​សោះ​ក៏​ដោយ តែ​គាត់​នៅ​តែ​ប្រសើរ​ជាង​បុរស​នោះ។+ ៦ ប្រសិន​បើ​មនុស្ស​អាច​រស់​ដល់​២.០០០​ឆ្នាំ តែ​មិន​ដែល​បាន​សប្បាយ​រីករាយ តើ​មាន​ប្រយោជន៍​អ្វី? ព្រោះ​នៅ​ចុង​បញ្ចប់ មនុស្ស​គ្រប់​រូប​ទៅ​កន្លែង​ដូច​គ្នា។+

៧ មនុស្ស​ខំ​ធ្វើ​ការ​ទាំង​អស់​យ៉ាង​នឿយ​ហត់ គឺ​ដើម្បី​ចម្អែត​ក្រពះ​របស់​ខ្លួន។+ ប៉ុន្តែ គេ​មិន​ចេះ​ស្កប់​ស្កល់​ឡើយ។ ៨ រីឯ​មនុស្ស​ឈ្លាស​វៃ​វិញ តើ​មាន​អ្វី​ល្អ​ជាង​មនុស្ស​ល្ងី​ល្ងើ​ទៅ?+ ហើយ​ចំពោះ​មនុស្ស​ក្រី​ក្រ​ដែល​ប្រឹង​ត្រដរ​រស់ តើ​គាត់​បាន​ប្រយោជន៍​អ្វី? ៩ បើ​សប្បាយ​នឹង​អ្វី​ដែល​ភ្នែក​មើល​ឃើញ នោះ​ប្រសើរ​ជាង​ដេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន។ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

១០ អ្វី​ៗ​ដែល​មាន​ស្រាប់ នោះ​បាន​ត្រូវ​ដាក់​ឈ្មោះ​រួច​អស់​ហើយ។ ចំ​ណែ​ក​ឯ​ធាតុ​ពិត​របស់​មនុស្ស​ក៏​បាន​ត្រូវ​ស្គាល់​រួច​ហើយ​ដែរ។ មនុស្ស​មិន​អាច​ប្រកែក​តវ៉ា*ជា​មួយ​នឹង​អ្នក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ខ្លួន​បាន​ទេ។ ១១ និយាយ​ច្រើន* អសារ​ឥត​ការ​ក៏​ច្រើន។ ដូច្នេះ តើ​បាន​ប្រយោជន៍​អ្វី? ១២ តើ​អ្វី​ទៅ​មាន​ប្រយោជន៍​ច្រើន​បំផុត​ដែល​មនុស្ស​គួរ​ធ្វើ​ក្នុង​ជីវិត​ដ៏​ខ្លី​ឥត​បាន​ការ​របស់​ពួក​គេ ដែល​ប្រៀប​ដូច​ជា​ស្រមោល​រសាត់​បាត់?+ តើ​មាន​អ្នក​ណា​ដឹង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​បាន​ថា​ក្រោយ​មនុស្ស​ស្លាប់​ទៅ នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក