បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ច្បាប់​អំពី​ជំងឺ​ឃ្លង់ (​១​-​៤៦​)

      • រោគ​ឃ្លង់​នៅ​លើ​សម្លៀក​បំពាក់ (​៤៧​-​៥៩​)

ច្បាប់លេវី ១៣:២

កំណត់សម្គាល់

  • *

    ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​ជំងឺ​ឃ្លង់​»​មាន​ន័យ​ទូលាយ អាច​រួម​បញ្ចូល​ជំងឺ​សើ​ស្បែក​ផ្សេង​ៗ ហើយ​ក៏​ប្រហែល​ជា​សំដៅ​លើ​មេ​រោគ​មួយ​ចំនួន​ដែល​មាន​លើ​សម្លៀក​បំពាក់ និង​ផ្ទះ​សម្បែង​ផង​ដែរ

ឯកសារយោង

  • +ជប ១២:១០, ១២; ២ប្រ ២៦:១៩; ម៉ាថ ៨:៣
  • +បច ២៤:៨; អេគ ៤៤:២៣; ម៉ាឡ ២:៧; លូក ១៧:១៤

ច្បាប់លេវី ១៣:៤

ឯកសារយោង

  • +ចល ១៣:៥០; ១៤:៣៨; ជប ១២:១៥

ច្បាប់លេវី ១៣:៦

ឯកសារយោង

  • +ម៉ាថ ៨:៤; ម៉ាក ១:៤៤; លូក ៥:១៤; ១៧:១៤

ច្បាប់លេវី ១៣:៨

ឯកសារយោង

  • +ចល ១៣:១៥, ២៥, ៣០, ៤២; ជប ១២:១០, ១២

ច្បាប់លេវី ១៣:១០

ឯកសារយោង

  • +ចល ១៣:៣
  • +ចល ១៣:២៤, ២៥

ច្បាប់លេវី ១៣:១១

ឯកសារយោង

  • +ចល ១៣:៤

ច្បាប់លេវី ១៣:១៥

ឯកសារយោង

  • +បច ២៤:៨
  • +ចល ១៣:៨

ច្បាប់លេវី ១៣:១៧

ឯកសារយោង

  • +លូក ៥:១៤; ១៧:១៤

ច្បាប់លេវី ១៣:២០

ឯកសារយោង

  • +អេគ ៤៤:២៣

ច្បាប់លេវី ១៣:២១

ឯកសារយោង

  • +ចល ១៣:៤, ៥០; ១៤:៣៨; ជប ១២:១៥

ច្បាប់លេវី ១៣:២៣

ឯកសារយោង

  • +ម៉ាថ ៨:៤; ម៉ាក ១:៤៤; លូក ៥:១៤; ១៧:១៤

ច្បាប់លេវី ១៣:២៦

ឯកសារយោង

  • +ចល ១៣:៤, ៥០; ១៤:៣៨; ជប ១២:១៥

ច្បាប់លេវី ១៣:៣០

ឯកសារយោង

  • +បច ២៤:៨; ម៉ាឡ ២:៧

ច្បាប់លេវី ១៣:៣១

ឯកសារយោង

  • +ចល ១៣:៤, ៥០; ១៤:៣៨; ជប ១២:១៥

ច្បាប់លេវី ១៣:៣៧

ឯកសារយោង

  • +ម៉ាថ ៨:៤; ម៉ាក ១:៤៤; លូក ៥:១៤; ១៧:១៤

ច្បាប់លេវី ១៣:៣៩

ឯកសារយោង

  • +ចល ១៣:២

ច្បាប់លេវី ១៣:៤៥

កំណត់សម្គាល់

  • *

    ឬ​«​ពុក​មាត់​»​

ច្បាប់លេវី ១៣:៤៦

ឯកសារយោង

  • +ជប ៥:២; ១២:១៤; ២បស ៧:៣; ២ប្រ ២៦:២០, ២១

ច្បាប់លេវី ១៣:៥០

ឯកសារយោង

  • +ចល ១៣:៤; ១៤:៣៨; ជប ១២:១៥

ច្បាប់លេវី ១៣:៥១

ឯកសារយោង

  • +ចល ១៤:៤៤, ៤៥

ច្បាប់លេវី ១៣:៥៧

ឯកសារយោង

  • +ចល ១៣:៥២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ១៣:២ជប ១២:១០, ១២; ២ប្រ ២៦:១៩; ម៉ាថ ៨:៣
ចល. ១៣:២បច ២៤:៨; អេគ ៤៤:២៣; ម៉ាឡ ២:៧; លូក ១៧:១៤
ចល. ១៣:៤ចល ១៣:៥០; ១៤:៣៨; ជប ១២:១៥
ចល. ១៣:៦ម៉ាថ ៨:៤; ម៉ាក ១:៤៤; លូក ៥:១៤; ១៧:១៤
ចល. ១៣:៨ចល ១៣:១៥, ២៥, ៣០, ៤២; ជប ១២:១០, ១២
ចល. ១៣:១០ចល ១៣:៣
ចល. ១៣:១០ចល ១៣:២៤, ២៥
ចល. ១៣:១១ចល ១៣:៤
ចល. ១៣:១៥បច ២៤:៨
ចល. ១៣:១៥ចល ១៣:៨
ចល. ១៣:១៧លូក ៥:១៤; ១៧:១៤
ចល. ១៣:២០អេគ ៤៤:២៣
ចល. ១៣:២១ចល ១៣:៤, ៥០; ១៤:៣៨; ជប ១២:១៥
ចល. ១៣:២៣ម៉ាថ ៨:៤; ម៉ាក ១:៤៤; លូក ៥:១៤; ១៧:១៤
ចល. ១៣:២៦ចល ១៣:៤, ៥០; ១៤:៣៨; ជប ១២:១៥
ចល. ១៣:៣០បច ២៤:៨; ម៉ាឡ ២:៧
ចល. ១៣:៣១ចល ១៣:៤, ៥០; ១៤:៣៨; ជប ១២:១៥
ចល. ១៣:៣៧ម៉ាថ ៨:៤; ម៉ាក ១:៤៤; លូក ៥:១៤; ១៧:១៤
ចល. ១៣:៣៩ចល ១៣:២
ចល. ១៣:៤៦ជប ៥:២; ១២:១៤; ២បស ៧:៣; ២ប្រ ២៦:២០, ២១
ចល. ១៣:៥០ចល ១៣:៤; ១៤:៣៨; ជប ១២:១៥
ចល. ១៣:៥១ចល ១៤:៤៤, ៤៥
ចល. ១៣:៥៧ចល ១៣:៥២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
  • ៥៨
  • ៥៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ១៣:១-៥៩

ច្បាប់លេវី

១៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​បន្ត​ទៀត​ថា​៖ ២ ​«​បើ​អ្នក​ណា​ម្នាក់​មាន​ដុំ​ពក​នៅ​លើ​ស្បែក ស្បែក​ឡើង​ក្រមរ ឬ​កើត​ភ្លឺ ដែល​អាច​ទៅ​ជា​ជំងឺ​ឃ្លង់*+ នោះ​ត្រូវ​នាំ​គាត់​ទៅ​ជួប​អេរ៉ុន​ជា​សង្ឃ ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់​ដែល​ជា​សង្ឃ។+ ៣ រួច​សង្ឃ​ត្រូវ​ពិនិត្យ​មើល​រោគ​សើ​ស្បែក​នោះ។ បើ​នៅ​ត្រង់​កន្លែង​នោះ​មាន​រោម​ពណ៌​ស​និង​ខូង នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ៤ ប៉ុន្តែ បើ​នៅ​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស មិន​ខូង ហើយ​គ្មាន​រោម​ពណ៌​ស​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៥ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ស្បែក​គាត់​ម្ដង​ទៀត។ បើ​រោគ​សញ្ញា​លើ​នោះ​នៅ​ដដែល​មិន​រាល​ដាល សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​ថែម​៧​ថ្ងៃ​ទៀត។

៦ ​«​បន្ទាប់​ពី​នោះ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ស្បែក​គាត់​ម្ដង​ទៀត។ បើ​ស្បែក​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស្រអាប់ ហើយ​មិន​រាល​ដាល​ទេ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ+ ព្រោះ​នោះ​គ្រាន់​តែ​ជា​ក្រមរ​ធម្មតា​ប៉ុណ្ណោះ។ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៧ បើ​សង្ឃប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ​ហើយ តែ​ក្រោយ​មក​រោគ​នោះ​រាល​ដាល​លើ​ស្បែក នោះ​គាត់​ត្រូវ​ទៅ​ជួប​សង្ឃ​ម្ដង​ទៀត។ ៨ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​រោគ​នោះ​រាល​ដាល​នៅ​លើ​ស្បែក សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។+

៩ ​«​បើ​អ្នក​ណា​ម្នាក់​កើត​ជំងឺ​ឃ្លង់ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ​ដើម្បី​ឲ្យ​សង្ឃ​ពិនិត្យ​មើល។ ១០ បើ​សង្ឃ​ពិនិត្យ​ឃើញ+ថា​ស្បែក​គាត់​ឡើង​ហើម​ពណ៌​ស និង​មាន​រោម​ស​លើ​នោះ ហើយ​ជា​ដំបៅ​ធ្លាយ​មុខ+ ១១ នោះ​ជា​ជំងឺ​ឃ្លង់​កម្រិត​ធ្ងន់​ហើយ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ហើយ​សង្ឃ​មិន​ត្រូវ​បង្ខាំង​គាត់​ទុក​ទេ+ ព្រោះ​គាត់​មិន​ស្អាត​បរិសុទ្ធ។ ១២ បើ​សង្ឃ​ឃើញ​ថា​អ្នក​ណា​ម្នាក់​កើត​ជំងឺ​ឃ្លង់​ពេញ​ខ្លួន ពី​ក្បាល​ដល់​បាត​ជើង ១៣ ហើយ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា​ជំងឺ​ឃ្លង់​នោះ​មាន​ពណ៌​ស នោះ​គាត់​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ រោគ​ឃ្លង់​របស់​គាត់​មិន​ឆ្លង​ដល់​អ្នក​ឯ​ទៀត​ទេ។ ១៤ ប៉ុន្តែ បើ​គាត់​មាន​ដំបៅ​ធ្លាយ​មុខ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ១៥ ក្រោយ​ពី​សង្ឃ​ពិនិត្យ​មើល​ដំបៅ​នោះ គាត់​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។+ ដំបៅ​ធ្លាយ​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។+ ១៦ ប៉ុន្តែ បើ​មុខ​ដំបៅ​ដែល​ធ្លាយ​នោះ​ប្រែ​ទៅ​ជា​ពណ៌​ស​វិញ គាត់​ត្រូវ​ទៅ​ជួប​សង្ឃ។ ១៧ បើ​សង្ឃ​ពិនិត្យ​មើល​មុខ​ដំបៅ​នោះ+ឃើញ​ថា​ជា​ពណ៌​ស នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។

១៨ ​«​បើ​អ្នក​ណា​ម្នាក់​កើត​បូស​នៅ​លើ​ស្បែក រួច​បាន​ជា​សះ​ស្បើយ ១៩ តែ​ក្រោយ​មក​កន្លែង​នោះ​ឡើង​ហើម​ស ឬ​មាន​ស្នាម​ក្រហម​ប្រឿង​ៗ អ្នក​នោះ​ត្រូវ​ទៅ​ជួប​សង្ឃ។ ២០ បើ​សង្ឃ​ពិនិត្យ​មើល+ឃើញ​ថា​ត្រង់​កន្លែង​នោះ​មាន​រោម​ស​ហើយ​ខូង នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២១ ប៉ុន្តែ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស្រអាប់ ហើយ​គ្មាន​ឃើញ​រោម​ស​និង​ខូង​នៅ​ត្រង់​កន្លែង​នោះ​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២២ បើ​រោគ​នោះ​រាល​ដាល​លើ​ស្បែក សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។ ២៣ ប៉ុន្តែ បើ​រោគ​សញ្ញា​នោះ​នៅ​ដដែល ហើយ​មិន​រាល​ដាល នោះ​គ្រាន់​តែ​ជា​ស្នាម​ក្រហម​ពី​បូស​ប៉ុណ្ណោះ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។+

២៤ ​«​បើ​អ្នក​ណា​ម្នាក់​រលាក​ភ្លើង ហើយ​ស្នាម​រលាក​នោះ​ទៅ​ជា​ពណ៌​ស ឬ​ក្រហម​ប្រឿង​ៗ​ ២៥ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​ស្នាម​រលាក​នោះ។ បើ​សង្ឃ​ឃើញ​ថា​ស្នាម​នោះ​ខូង​និង​មាន​រោម​ស នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២៦ ប៉ុន្តែ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​ស្នាម​នោះ​ជា​សះ ហើយ​គ្មាន​ឃើញ​រោម​ស​និង​ខូង​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២៧ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ថា​ស្នាម​នោះ​រាល​ដាល សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។ ២៨ ប៉ុន្តែ បើ​ស្នាម​នោះ​មិន​រាល​ដាល ហើយ​ជា​ឡើង​វិញ នោះ​គ្រាន់​តែ​ជា​ការ​ហើម​ស្នាម​រលាក​ប៉ុណ្ណោះ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។

២៩ ​«​បើ​បុរស​ឬ​ស្ត្រី​ណា​មាន​រោគ​សើ​ស្បែក​នៅ​លើ​ក្បាល​ឬ​ចង្កា ៣០ ត្រូវ​ឲ្យ​គាត់​ទៅ​ជួប​សង្ឃ។ បើ​សង្ឃ​ពិនិត្យ​មើល+ឃើញ​ថា​ស្បែក​នោះ​ខូង ហើយ​មាន​សរសៃ​សក់​ឆ្មារ​ៗ​ដុះ​រង្វើល​ពណ៌​លឿង​ប្រឿង​ៗ​នៅ​លើ​ក្បាល ឬ​មាន​ពុក​ចង្កា​ឆ្មារ​ៗ​ដុះ​រង្វើល​ពណ៌​លឿង​ប្រឿង​ៗ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​នៅ​លើ​ក្បាល​ឬ​ចង្កា​ហើយ។ ៣១ ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​ស្បែក​នោះ​មិន​ខូង និង​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៣២ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ថា​រោគ​សើ​ស្បែក​នោះ​មិន​ខូង មិន​រាល​ដាល ហើយ​គ្មាន​រោម​ពណ៌​លឿង​ប្រឿង​ៗ​ទេ ៣៣ នោះ​ត្រូវ​កោរ​សក់​ឬ​ពុក​ចង្កា​ឲ្យ​គាត់ តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​ដែល​មាន​រោគ​នោះ​ទេ។ រួច​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ ថែម​៧​ថ្ងៃ​ទៀត។

៣៤ ​«​នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​សង្ឃ​ឃើញ​ថា​រោគ​សើ​ស្បែក​នៅ​លើ​ក្បាល​ឬ​ចង្កា​នោះ​មិន​ខូង​និង​មិន​រាល​ដាល​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៣៥ បើ​សង្ឃប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ​ហើយ តែ​ក្រោយ​មក​រោគ​នោះ​រាល​ដាល​លើ​ស្បែក ៣៦ នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល​គាត់​ម្ដង​ទៀត។ បើ​សង្ឃ​ឃើញ​ថា​រោគ​បាន​រាល​ដាល​លើ​ស្បែក​មែន នោះ​គាត់​មិន​ចាំ​បាច់​រក​រោម​ពណ៌​លឿង​ប្រឿង​ៗ​ទេ ព្រោះ​បុគ្គល​នោះ​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ៣៧ ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​មិន​បាន​រាល​ដាល​ទេ ហើយ​ឃើញ​មាន​រោម​ខ្មៅ​ដុះ​នៅ​លើ​នោះ បាន​សេចក្ដី​ថា​រោគ​សើ​ស្បែក​នោះ​ជា​សះ​ស្បើយ​ហើយ។ ដូច្នេះ បុគ្គល​នោះ​ជា​ស្អាត​វិញ ហើយ​សង្ឃ​ត្រូវ​ប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ។+

៣៨ ​«​បើ​បុរស​ឬ​ស្ត្រី​ណា​មាន​រោគ​សើ​ស្បែក ហើយ​ត្រង់​កន្លែង​ស្បែក​នោះ​មាន​ពណ៌​ស ៣៩ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល។+ បើ​សង្ឃ​ឃើញ​ថា​ត្រង់​កន្លែង​ស្បែក​នោះ​ពណ៌​ស្រអាប់ នោះ​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​ធម្មតា​ប៉ុណ្ណោះ។ ដូច្នេះ បុគ្គល​នោះ​ស្អាត​បរិសុទ្ធ។

៤០ ​«​បើ​បុរស​ណា​ម្នាក់​ជ្រុះ​សក់ ហើយ​ទៅ​ជា​ទំ​ពែ​ក នោះ​គាត់​ស្អាត​បរិសុទ្ធ​ទេ។ ៤១ បើ​គាត់​ជ្រុះ​សក់​នៅ​ខាង​មុខ ហើយ​ទៅ​ជា​ឆក នោះ​គាត់​ក៏​ស្អាត​បរិសុទ្ធ​ដែរ។ ៤២ ប៉ុន្តែ បើ​មាន​ដំបៅ​ពណ៌​ក្រហម​ប្រឿង​ៗ​នៅ​ត្រង់​កន្លែង​ទំ​ពែ​ក​ឬ​ឆក នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ ៤៣ ពេល​សង្ឃ​ពិនិត្យ​មើល​ឃើញ​មាន​ដុំ​ពក​ពណ៌​ក្រហម​ប្រឿង​ៗ​នៅ​លើ​ក្បាល​ឬ​ថ្ងាស និង​មើល​ទៅ​ដូច​ជា​រោគ​ឃ្លង់​លើ​ស្បែក ៤៤ នោះ​បាន​សេចក្ដី​ថា​អ្នក​នោះ​កើត​ជំងឺ​ឃ្លង់​ហើយ។ អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ទេ ហើយ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​នៅ​លើ​ក្បាល។ ៤៥ អ្នក​ដែល​កើត​ជំងឺ​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ហើយ​បាំង​មាត់* ព្រម​ទាំង​ស្រែក​ថា​៖ ‹ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ! ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ!›។ ៤៦ ដរាប​ណា​គាត់​នៅ​មាន​ជំងឺ​នោះ ដរាប​នោះ​គាត់​នៅ​មិន​ស្អាត​បរិសុទ្ធ ហើយ​គាត់​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ខាង​ក្រៅ​ជំរំ។+

៤៧ ​«​បើ​ឃ្លង់​រាល​ដាល​លើ​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ក្រណាត់​សាច់​ល្អ ៤៨ ឬ​រាល​ដាល​លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ​នោះ លើ​ផ្ទាំង​ស្បែក ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ ៤៩ ព្រម​ទាំង​មាន​ស្នាម​ពណ៌​ត្រួយ​ចេក​ឬ​ពណ៌​ក្រហម​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ លើ​ផ្ទាំង​ស្បែក ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ នោះ​ជា​រោគ​ឃ្លង់​ហើយ។ ដូច្នេះ ត្រូវ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​សង្ឃ​ពិនិត្យ​មើល។ ៥០ បើ​សង្ឃ​ឃើញ​ស្នាម​ទាំង​នោះ​មែន នោះ​គាត់​ត្រូវ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ដោយ​ឡែក​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៥១ នៅ​ថ្ងៃ​ទី​៧ បើ​សង្ឃ​ឃើញ​ថា​ឃ្លង់​រាល​ដាល​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ លើ​ផ្ទាំង​ស្បែក(​ទោះ​ជា​ប្រើ​ផ្ទាំង​ស្បែក​នោះ​ក្នុង​គោល​បំណង​អ្វី​ក៏​ដោយ​) នោះ​ជា​រោគ​ឃ្លង់​ដែល​ឆ្លង​រាល​ដាល​ហើយ។ របស់​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ​ទេ។+ ៥២ ដូច្នេះ គាត់​ត្រូវ​ដុត​ចោល​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម និង​ពី​ក្រណាត់​សាច់​ល្អ ស្បែក​សត្វ​ឬ​ដុត​សរសៃ​អំបោះ​ក្រណាត់​ត្បាញ​ដែល​មាន​ជាប់​រោគ​នោះ។ ព្រោះ​នោះ​ជា​រោគ​ឃ្លង់​ដែល​ឆ្លង​រាល​ដាល​ហើយ។ ហេតុ​នេះ ត្រូវ​ដុត​ចោល​ទាំង​អស់។

៥៣ ​«​ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​ឃ្លង់​មិន​បាន​រាល​ដាល​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ​ទេ ៥៤ នោះ​សង្ឃ​ត្រូវ​បង្គាប់​គេ​ឲ្យ​លាង​សម្អាត​របស់​ទាំង​នោះ ហើយ​យក​ទៅ​ទុក​អស់​រយៈ​ពេល​៧​ថ្ងៃ​ទៀត។ ៥៥ ក្រោយ​ពី​នោះ សង្ឃ​នឹង​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​គាត់​ឃើញ​ថា​ឃ្លង់​មិន​បាន​រាល​ដាល តែ​ស្នាម​លើ​នោះ​មិន​បាន​ជ្រះ​ស្អាត​ទេ នោះ​មាន​ន័យ​ថា​របស់​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ។ អ្នក​រាល់​គ្នា​ត្រូវ​ដុត​របស់​ទាំង​នោះ​ចោល ព្រោះ​ឃ្លង់​នោះ​បាន​ស៊ី​ពី​ខាង​ក្នុង​ឬ​ពី​ខាង​ក្រៅ​ហើយ។

៥៦ ​«​ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​ស្នាម​លើ​នោះ បាន​រលាប​ចេញ​ពី​សម្លៀក​បំពាក់ ផ្ទាំង​ស្បែក ឬ​ពី​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ នោះ​ត្រូវ​ហែក​កន្លែង​ស្នាម​នោះ​ចេញ។ ៥៧ ប៉ុន្តែ បើ​ឃើញ​ស្នាម​លេច​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​លើ​របស់​ទាំង​នោះ ហើយ​ចាប់​ផ្ដើម​រាល​ដាល នោះ​ត្រូវ​ដុត​របស់​ទាំង​នោះ​ចោល​តែ​ម្ដង។+ ៥៨ ប៉ុន្តែ បើ​ស្នាម​នោះ​រលុប​បាត់​ពី​សម្លៀក​បំពាក់ ពី​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​ពី​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ នោះ​ត្រូវ​លាង​សម្អាត​ម្ដង​ទៀត ទើប​អាច​ចាត់​ទុក​របស់​ទាំង​នោះ​ថា​ស្អាត​បរិសុទ្ធ។

៥៩ ​«​នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​នៅ​លើ​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ពី​ក្រណាត់​សាច់​ល្អ ឬ​នៅ​លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​នៅ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ។ ច្បាប់​នេះ​ជួយ​ឲ្យ​សន្មត​ថា អ្វី​ទាំង​នោះ​ស្អាត​បរិសុទ្ធ​ឬ​មិន​ស្អាត​បរិសុទ្ធ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក