បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ក្រឹត្យ​ក្រម​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល (​១​-​៣១​)

        • ស្ដី​អំពី​ការ​លួច (​១​-​៤​)

        • ស្ដី​អំពី​ការ​បំផ្លាញ​ផល​ដំណាំ (​៥, ៦​)

        • ស្ដី​អំពី​ការ​សង​និង​កម្មសិទ្ធិ (​៧​-​១៥​)

        • ស្ដី​អំពី​ការ​លួង​លោម​ឲ្យ​រួម​ដំណេក (​១៦, ១៧​)

        • ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​និង​យុត្តិធម៌ (​១៨​-​៣១​)

ដំណើរចាកចេញ ២២:១

ឯកសារយោង

  • +២សាំ ១២:៦; លូក ១៩:៨

ដំណើរចាកចេញ ២២:២

ឯកសារយោង

  • +ដច ២០:១៥

ដំណើរចាកចេញ ២២:៧

ឯកសារយោង

  • +ដច ២២:៤

ដំណើរចាកចេញ ២២:៨

ឯកសារយោង

  • +បច ១៦:១៨; ១៩:១៧

ដំណើរចាកចេញ ២២:៩

ឯកសារយោង

  • +បច ១៦:១៨; ២៥:១
  • +ដច ២២:៤

ដំណើរចាកចេញ ២២:១១

ឯកសារយោង

  • +ចល ៦:២-៥

ដំណើរចាកចេញ ២២:១៦

ឯកសារយោង

  • +បច ២២:២៨, ២៩

ដំណើរចាកចេញ ២២:១៨

ឯកសារយោង

  • +ចល ១៩:២៦; ២០:៦; បច ១៨:១០-១២; ១សាំ ២៨:៣; កាឡ ៥:២០; បប ២២:១៥

ដំណើរចាកចេញ ២២:១៩

ឯកសារយោង

  • +ចល ១៨:២៣; ២០:១៥; បច ២៧:២១

ដំណើរចាកចេញ ២២:២០

ឯកសារយោង

  • +ជប ២៥:៣; ១បស ១៨:៤០; ១កូ ១០:២០

ដំណើរចាកចេញ ២២:២១

ឯកសារយោង

  • +ចល ២៥:៣៥
  • +ចល ១៩:៣៣, ៣៤; បច ១០:១៩

ដំណើរចាកចេញ ២២:២២

ឯកសារយោង

  • +បច ២៧:១៩; យ៉ា ១:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០១៩, ទំ.  ២៤-២៥

ដំណើរចាកចេញ ២២:២៣

ឯកសារយោង

  • +ចសព ១០:១៨; យ៉ា ៥:៤

ដំណើរចាកចេញ ២២:២៥

ឯកសារយោង

  • +ចល ២៥:៣៥, ៣៦; បច ២៣:១៩; លូក ៦:៣៤, ៣៥

ដំណើរចាកចេញ ២២:២៦

ឯកសារយោង

  • +បច ២៤:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០១៧, ទំ.  ១០-១១

ដំណើរចាកចេញ ២២:២៧

ឯកសារយោង

  • +បច ២៤:១៣
  • +បច ១០:១៨; ចសព ៣៤:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០១៧, ទំ.  ១០-១១

ដំណើរចាកចេញ ២២:២៨

ឯកសារយោង

  • +ចល ២៤:១១, ១៤
  • +អទ ១០:២០; សកម្ម ២៣:៥; យូ ៨

ដំណើរចាកចេញ ២២:២៩

ឯកសារយោង

  • +សុភ ៣:៩; ២កូ ៩:៧
  • +ដច ១៣:២

ដំណើរចាកចេញ ២២:៣០

ឯកសារយោង

  • +បច ១៥:១៩
  • +ចល ២២:២៧

ដំណើរចាកចេញ ២២:៣១

ឯកសារយោង

  • +ចល ១៩:២; ជប ១៥:៤០; ១ពេ ១:១៥
  • +ចល ២២:៣, ៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ២២:១២សាំ ១២:៦; លូក ១៩:៨
ដច. ២២:២ដច ២០:១៥
ដច. ២២:៧ដច ២២:៤
ដច. ២២:៨បច ១៦:១៨; ១៩:១៧
ដច. ២២:៩បច ១៦:១៨; ២៥:១
ដច. ២២:៩ដច ២២:៤
ដច. ២២:១១ចល ៦:២-៥
ដច. ២២:១៦បច ២២:២៨, ២៩
ដច. ២២:១៨ចល ១៩:២៦; ២០:៦; បច ១៨:១០-១២; ១សាំ ២៨:៣; កាឡ ៥:២០; បប ២២:១៥
ដច. ២២:១៩ចល ១៨:២៣; ២០:១៥; បច ២៧:២១
ដច. ២២:២០ជប ២៥:៣; ១បស ១៨:៤០; ១កូ ១០:២០
ដច. ២២:២១ចល ២៥:៣៥
ដច. ២២:២១ចល ១៩:៣៣, ៣៤; បច ១០:១៩
ដច. ២២:២២បច ២៧:១៩; យ៉ា ១:២៧
ដច. ២២:២៣ចសព ១០:១៨; យ៉ា ៥:៤
ដច. ២២:២៥ចល ២៥:៣៥, ៣៦; បច ២៣:១៩; លូក ៦:៣៤, ៣៥
ដច. ២២:២៦បច ២៤:៦
ដច. ២២:២៧បច ២៤:១៣
ដច. ២២:២៧បច ១០:១៨; ចសព ៣៤:៦
ដច. ២២:២៨ចល ២៤:១១, ១៤
ដច. ២២:២៨អទ ១០:២០; សកម្ម ២៣:៥; យូ ៨
ដច. ២២:២៩សុភ ៣:៩; ២កូ ៩:៧
ដច. ២២:២៩ដច ១៣:២
ដច. ២២:៣០បច ១៥:១៩
ដច. ២២:៣០ចល ២២:២៧
ដច. ២២:៣១ចល ១៩:២; ជប ១៥:៤០; ១ពេ ១:១៥
ដច. ២២:៣១ចល ២២:៣, ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ២២:១-៣១

ដំណើរចាកចេញ

២២ «​បើ​អ្នក​ណា​ម្នាក់​លួច​គោ​ឬ​ចៀម​គេ​យក​ទៅ​សម្លាប់​ឬ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​ប្រាំ​ជំនួស​គោ​មួយ ហើយ​ចៀម​បួន​ជំនួស​ចៀម​មួយ។+

២ (​«​បើ​គេ​ទាន់​ចោរ+កំពុង​គាស់​ផ្ទះ​ចូល ហើយ​វាយ​សម្លាប់​ចោរ​នោះ អ្នក​នោះ​នឹង​គ្មាន​ទោស​ចំពោះ​ឈាម​របស់​ចោរ​នោះ​ទេ។ ៣ ប៉ុន្តែ បើ​រឿង​នោះ​កើត​ឡើង​ក្រោយ​ថ្ងៃ​រះ អ្នក​នោះ​នឹង​មាន​ទោស​ចំពោះ​ឈាម​របស់​ចោរ​នោះ​វិញ​)។

​«​ចោរ​នោះ​ត្រូវ​សង​គេ តែ​បើ​គ្មាន​អ្វី​សង​ទេ គេ​ត្រូវ​លក់​គាត់​ដើម្បី​យក​ប្រាក់​មក​សង​អ្វី​ដែល​គាត់​បាន​លួច​នោះ។ ៤ បើ​គេ​រក​ឃើញ​សត្វ​ដែល​គាត់​លួច​យក​ទៅ​នោះ​នៅ​រស់ ទោះ​ជា​គោ​ឬ​លា​ឬ​ចៀម​ក្ដី គាត់​ត្រូវ​សង​មួយ​ជា​ពីរ​វិញ។

៥ ​«​បើ​អ្នក​ណា​ម្នាក់​លែង​សត្វ​ឲ្យ​ស៊ី​ផល​ដំណាំ​នៅ​ឯ​ស្រែ​ឬ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​បណ្ដោយ​ឲ្យ​វា​ស៊ី​នៅ​ស្រែ​ចម្ការ​របស់​អ្នក​ឯ​ទៀត នោះ​ម្ចាស់​សត្វ​ត្រូវ​សង​ផល​ដំណាំ​ល្អ​បំផុត​ពី​ស្រែ​ចម្ការ​របស់​ខ្លួន​ដល់​គេ​វិញ។

៦ ​«​បើ​អ្នក​ណា​ម្នាក់​បង្កាត់​ភ្លើង ហើយ​ដុត​គុម្ព​បន្លា រួច​ឆេះ​រាល​ដាល​ទៅ​ដល់​កណ្ដាប់​ស្រូវ ឬ​កួរ​ស្រូវ ឬ​ផល​ដំណាំ​របស់​គេ អ្នក​ដុត​នោះ​ត្រូវ​សង​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ឲ្យ​ឆេះ​នោះ។

៧ ​«​បើ​អ្នក​ណា​ម្នាក់​ផ្ញើ​ប្រាក់​ឬ​របស់​របរ​នឹង​អ្នក​ឯ​ទៀត ហើយ​មាន​ចោរ​លួច​ពី​ផ្ទះ​អ្នក​នោះ​ទៅ បើ​គេ​ចាប់​ចោរ​នោះ​បាន ចោរ​ត្រូវ​សង​មួយ​ជា​ពីរ។+ ៨ ប៉ុន្តែ បើ​គេ​រក​ចោរ​នោះ​មិន​ឃើញ​ទេ គេ​ត្រូវ​នាំ​អ្នក​ទទួល​បញ្ញើ​នោះ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​ពិត+ ដើម្បី​សម្រេច​ថា​គាត់​ពិត​ជា​មិន​បាន​យក​របស់​នោះ​ទុក​ជា​កម្មសិទ្ធិ​របស់​ខ្លួន​មែន។ ៩ បើ​អ្នក​ណា​ម្នាក់​ចោទ​ប្រកាន់​បុគ្គល​ម្នាក់​ថា​បាន​លាក់​ទុក​អ្វី​ដែល​មិន​មែន​ជា​របស់​គាត់ ទោះ​ជា​គោ លា ចៀម សម្លៀក​បំពាក់ ឬ​អ្វី​ណា​ក៏​ដោយ នោះ​ពួក​គេ​ត្រូវ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​ពិត ដើម្បី​សម្រេច​ថា​អ្នក​ណា​ជា​ម្ចាស់​ពិត។+ ឯ​អ្នក​ណា​ដែល​ព្រះ​សម្រេច​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​មួយ​ជា​ពីរ។+

១០ ​«​បើ​អ្នក​ណា​ម្នាក់​ផ្ញើ​លា​ឬ​គោ​ឬ​ចៀម​ឬ​សត្វ​ណា​មួយ​ទុក​នឹង​បុគ្គល​ម្នាក់ តែ​ក្រោយ​មក​សត្វ​នោះ​ងាប់​ឬ​របួស​ធ្ងន់​ឬ​ត្រូវ​គេ​ចាប់​យក​ទៅ ១១ នោះ​ពួក​គេ​ត្រូវ​ទៅ​ជួប​ពួក​ចៅ​ក្រម ហើយ​អ្នក​ទទួល​បញ្ញើ​នោះ​ត្រូវ​ស្បថ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថា​គាត់​មិន​បាន​យក​របស់​នោះ​ទេ។ ក្រោយ​មក អ្នក​ផ្ញើ​ត្រូវ​យល់​ព្រម ហើយ​អ្នក​ទទួល​បញ្ញើ​មិន​ចាំ​បាច់​សង​ឡើយ។+ ១២ ប៉ុន្តែ បើ​សត្វ​នោះ​ត្រូវ​គេ​លួច អ្នក​ទទួល​បញ្ញើ​ត្រូវ​សង​ដល់​អ្នក​ផ្ញើ​វិញ។ ១៣ បើ​សត្វ​នោះ​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី ហើយ​អ្នក​ទទួល​បញ្ញើ​មាន​ភ័ស្តុតាង នោះ​គាត់​មិន​ចាំ​បាច់​សង​ទេ។

១៤ ​«​បើ​អ្នក​ណា​ម្នាក់​ខ្ចី​សត្វ​ពី​បុគ្គល​ម្នាក់ ហើយ​ក្រោយ​មក​សត្វ​នោះ​មាន​របួស​ធ្ងន់​ឬ​ងាប់​កាល​ដែល​ម្ចាស់​សត្វ​មិន​នៅ​ជា​មួយ នោះ​អ្នក​ដែល​ខ្ចី​ត្រូវ​សង​ដល់​ម្ចាស់​វិញ។ ១៥ ប៉ុន្តែ បើ​ម្ចាស់​សត្វ​នៅ​ជា​មួយ អ្នក​ខ្ចី​មិន​ចាំ​បាច់​សង​ទេ។ ក្នុង​ករណី​ដែល​សត្វ​នោះ​ត្រូវ​គេ​ជួល នោះ​ប្រាក់​ឈ្នួល​ជា​តម្លៃ​សំណង​នោះ​ហើយ។

១៦ ​«​ក្នុង​ករណី​ស្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ទាន់​មាន​គេ​ដណ្ដឹង បើ​មាន​បុរស​ណា​ម្នាក់​លួង​លោម​នាង​ឲ្យ​រួម​ដំណេក​នឹង​គាត់ បុរស​នោះ​ត្រូវ​បង់​ថ្លៃ​បណ្ដា​ការ ហើយ​គាត់​ត្រូវ​យក​នាង​ធ្វើ​ជា​ប្រពន្ធ។+ ១៧ ប៉ុន្តែ បើ​ឪពុក​នាង​បដិសេធ​ដាច់​ខាត​មិន​ឲ្យ​នាង​ទៅ​គាត់​ទេ នោះ​គាត់​ត្រូវ​បង់​តាម​ថ្លៃ​បណ្ដា​ការ​របស់​ស្រី​ក្រមុំ​វិញ។

១៨ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​ធ្មប់​ឡើយ។+

១៩ ​«​បើ​អ្នក​ណា​ម្នាក់​រួម​សង្វាស​នឹង​សត្វ ត្រូវ​សម្លាប់​អ្នក​នោះ​ជា​មិន​ខាន។+

២០ ​«​បើ​អ្នក​ណា​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​យេហូវ៉ា ត្រូវ​ប្រហារ​ជីវិត​អ្នក​នោះ។+

២១ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​បាប​ជន​បរទេស ឬ​សង្កត់​សង្កិន​ពួក​គេ​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេហ្ស៊ីប​ដែរ។+

២២ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេ​ម៉ាយ​ឬ​កូន​កំព្រា​ឡើយ។+ ២៣ បើ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​សុំ​ជំនួយ​ពី​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឮ​សម្រែក​របស់​ពួក​គេ​មិន​ខាន+ ២៤ ហើយ​ខ្ញុំ​នឹង​ខឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង រួច​ខ្ញុំ​នឹង​ប្រហារ​អ្នក​រាល់​គ្នា ហើយ​ប្រពន្ធ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​មេ​ម៉ាយ កូន​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កូន​កំព្រា​ដែរ។

២៥ ​«​បើ​អ្នក​រាល់​គ្នា​ឲ្យ​ជន​ក្រី​ក្រ​ដែល​ជា​រាស្ត្រ​ខ្ញុំ​ខ្ចី​ប្រាក់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​ម្ចាស់​បំណុល​ទេ គឺ​មិន​ត្រូវ​យក​ការ​ប្រាក់​ពី​ពួក​គេ​ឡើយ។+

២៦ ​«​បើ​អ្នក​រាល់​គ្នា​ទទួល​បញ្ចាំ​សម្លៀក​បំពាក់+ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​មុន​ថ្ងៃ​លិច។ ២៧ ព្រោះ​គាត់​មាន​តែ​សម្លៀក​បំពាក់​នោះ​ប៉ុណ្ណោះ សម្រាប់​ដណ្ដប់​នៅ​ពេល​យប់​ដើម្បី​កក់​ក្ដៅ។+ បើ​គាត់​ស្រែក​សុំ​ជំនួយ​ពី​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឮ​ជា​មិន​ខាន ព្រោះ​ខ្ញុំ​មាន​ចិត្ត​អាណិត​អាសូរ។+

២៨ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះ+ឬ​មេ​ដឹក​នាំ​នៃ​ប្រជា​ជាតិ​របស់​អ្នក​រាល់​គ្នា​ឡើយ។+

២៩ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ជូន​គ្រឿង​បូជា​ដល់​ខ្ញុំ​ពី​ផល​ដំណាំ ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង​អូលីវ ជា​ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​មាន​យ៉ាង​បរិបូរ​នោះ​ឡើយ។+ ឯ​កូន​ច្បង​របស់​អ្នក​រាល់​គ្នា​វិញ ក៏​ត្រូវ​ប្រគល់​ឲ្យ​ដល់​ខ្ញុំ​ដែរ។+ ៣០ ចំណែក​កូន​គោ​ឬ​កូន​ចៀម+ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ឲ្យ​នៅ​ជា​មួយ​នឹង​មេ​វា​ក្នុង​រយៈ​ពេល​៧​ថ្ងៃ តែ​នៅ​ថ្ងៃ​ទី​៨ អ្នក​រាល់​គ្នា​ត្រូវ​យក​មក​ជូន​ខ្ញុំ។+

៣១ ​«​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​របស់​ខ្ញុំ+ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា​ដែល​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី​នៅ​ឯ​វាល​នោះ​ឡើយ+ តែ​អ្នក​រាល់​គ្នា​ត្រូវ​បោះ​សាច់​នោះ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក