យេរេមា
១៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ «ទោះជាម៉ូសេនិងសាំយូអែលឈរនៅចំពោះមុខខ្ញុំក៏ដោយ+ ក៏ខ្ញុំមិនបង្ហាញសេចក្ដីអាណិតអាសូរចំពោះប្រជារាស្ត្រនេះឡើយ។ ចូរបណ្ដេញពួកគេចេញពីមុខខ្ញុំទៅ ឲ្យពួកគេចេញឲ្យឆ្ងាយទៅ។ ២ បើពួកគេសួរអ្នកថា៖ ‹តើយើងគួរទៅកន្លែងណា?›។ អ្នកត្រូវឆ្លើយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«អ្នកណាដែលត្រូវស្លាប់ដោយទុក្ខវេទនា នឹងស្លាប់ដោយទុក្ខវេទនា!
អ្នកណាដែលត្រូវស្លាប់ដោយដាវ នឹងស្លាប់ដោយដាវ!+
អ្នកណាដែលត្រូវស្លាប់ដោយការអត់ឃ្លាន នឹងស្លាប់ដោយការអត់ឃ្លាន!
អ្នកណាដែលត្រូវគេចាប់ទៅជាឈ្លើយ នឹងទៅជាឈ្លើយ!»›។+
៣ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ខ្ញុំនឹងឲ្យពួកគេទទួលសេចក្ដីវេទនាបួនយ៉ាង*+ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងអូសយកសពពួកគេ សត្វស្លាបនៅលើមេឃនឹងចឹកស៊ីពួកគេ ហើយសត្វសាហាវនៅដីនឹងត្របាក់ស៊ីសពដែលនៅសល់។+ ៤ ខ្ញុំនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅផែនដីភ័យរន្ធត់ពេលឮអំពីពួកគេ+ ព្រោះតែទង្វើដ៏អាក្រក់របស់ម៉ាណាសេជាកូនរបស់ហេសេគាជាស្ដេចស្រុកយូដា បានធ្វើនៅក្រុងយេរូសាឡិម។+
៥ ឱក្រុងយេរូសាឡិមអើយ! តើអ្នកណានឹងបង្ហាញសេចក្ដីអាណិតអាសូរចំពោះអ្នក? តើអ្នកណានឹងយល់អារម្មណ៍អ្នក?
តើអ្នកណានឹងឈប់ ហើយសួរសុខទុក្ខអ្នក?›។
ដូច្នេះ ខ្ញុំនឹងលើកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នកចោល។+
ខ្ញុំនឹងលែងបង្ហាញសេចក្ដីអាណិតអាសូរដល់អ្នកទៀតហើយ។
៧ ខ្ញុំនឹងធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចជាគេរោយស្រូវនៅមាត់ទ្វារក្រុងក្នុងស្រុក។
ខ្ញុំនឹងពង្រាត់កូនៗពីពួកគេ។+
ខ្ញុំនឹងបំផ្លាញរាស្ត្រខ្ញុំ ដោយសារពួកគេមិនព្រមកែប្រែការប្រព្រឹត្តរបស់ខ្លួនទេ។+
៨ ស្ត្រីមេម៉ាយរបស់ពួកគេ នឹងមានចំនួនច្រើនជាងខ្សាច់នៅសមុទ្រទៅទៀត។
ខ្ញុំនឹងនាំអ្នកបំផ្លាញ ឲ្យមកទាស់នឹងពួកគេទាំងកណ្ដាលថ្ងៃត្រង់គឺទាស់នឹងម្ដាយទាំងឡាយ ព្រមទាំងពួកយុវជនផងដែរ។
ខ្ញុំនឹងនាំឲ្យពួកគេភ័យតក់ស្លុតនិងរន្ធត់ភ្លាមមួយរំពេច។
៩ ស្ត្រីដែលបង្កើតកូន៧នាក់ បានល្វើយទៅ ហើយនាងដង្ហក់ត្រដរខ្យល់។
ទោះជានៅថ្ងៃនៅឡើយ នាងនៅក្នុងភាពងងឹត
នោះបណ្ដាលឲ្យមានសេចក្ដីខ្មាសនិងអាម៉ាស់មុខជាខ្លាំង›។*
‹ឯមនុស្សមួយចំនួនតូចដែលនៅសេសសល់
ខ្ញុំនឹងប្រគល់ដល់ដាវសត្រូវរបស់ពួកគេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។+
១០ ឱអ្នកម្ដាយអើយ! អ្នកបានបង្កើតខ្ញុំមក នាំឲ្យខ្ញុំវេទនាណាស់!+
នៅទូទាំងស្រុក ខ្ញុំជាបុគ្គលដែលគេឈ្លោះប្រកែកនិងទាស់ទែងជាមួយ
ខ្ញុំមិនជំពាក់គេ ហើយគេក៏មិនជំពាក់ខ្ញុំដែរ
តែពួកគេទាំងអស់បែរជាដាក់បណ្ដាសាខ្ញុំវិញ។
១១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំនឹងជួយអ្នកជាប្រាកដ
ខ្ញុំនឹងធ្វើអន្តរាគមន៍ដើម្បីជួយអ្នកនៅចំពោះមុខពួកសត្រូវ
ហើយគាំពារអ្នកជាមិនខាន គឺនៅគ្រាដែលមានសេចក្ដីវេទនា។
១២ តើមានអ្នកណាអាចបំបាក់បំបែកដែក
ដែលមកពីភាគខាងជើងនិងបំបាក់ស្ពាន់បានទេ?
១៣ ខ្ញុំនឹងប្រគល់ទ្រព្យសម្បត្តិនិងធនធានរបស់អ្នកដល់ពួកសត្រូវ+
គឺឲ្យដោយឥតគិតថ្លៃ ព្រោះតែអំពើខុសឆ្គងទាំងអស់ដែលអ្នកបានធ្វើនៅទូទាំងស្រុកអ្នក។
១៤ ខ្ញុំនឹងឲ្យរបស់របរទាំងនោះដល់ពួកសត្រូវរបស់អ្នក
ហើយពួកគេនឹងនាំយកទៅស្រុកដែលអ្នកមិនស្គាល់។+
ព្រោះកំហឹងដ៏ខ្លាំងក្រៃលែងរបស់ខ្ញុំ ប្រៀបដូចជាភ្លើងដែលឆាបឆេះអ្នក»។+
១៥ ឱព្រះយេហូវ៉ាអើយ! លោកជ្រាបទាំងអស់ហើយ។
សូមនឹកដល់ខ្ញុំ ហើយយកចិត្តទុកដាក់នឹងខ្ញុំផង។
សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនខ្ញុំ។+
សូមកុំអត់ធ្មត់នឹងពួកគេ ហើយកុំទុកឲ្យខ្ញុំវិនាសឡើយ។
សូមលោកជ្រាបថា ខ្ញុំបានរងការប្រមាថមើលងាយដោយសារលោក។+
១៦ ពេលខ្ញុំទទួលបណ្ដាំលោក ខ្ញុំបានរំពឹងគិតក្នុងចិត្ត។*+
បណ្ដាំរបស់លោកនាំឲ្យខ្ញុំត្រេកអរនិងរីករាយក្នុងចិត្ត
ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ! ខ្ញុំបានត្រូវហៅតាមនាមលោក។
១៧ ខ្ញុំមិនអង្គុយជាមួយនឹងពួកអ្នកដែលចូលចិត្តការសប្បាយទេ។+
គឺខ្ញុំបានអង្គុយម្នាក់ឯង ព្រោះដៃលោកនៅលើខ្ញុំហើយ។
ព្រោះលោកធ្វើឲ្យខ្ញុំពេញទៅដោយកំហឹងរបស់លោក។*+
១៨ ហេតុអ្វីខ្ញុំឈឺចុកចាប់យូរម្ល៉េះ ហើយរបួសខ្ញុំមិនសះស្បើយដូច្នេះ?
ដំបៅនោះរ៉ាំរ៉ៃមិនចេះជាឡើយ។
តើលោកនឹងប្រៀបដូចជាប្រភពទឹកដែលគ្មានទឹក
ដែលមិនអាចទុកចិត្តបានឬ?
១៩ ហេតុនេះហើយបានជាព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«បើអ្នកបែរមករកខ្ញុំ នោះខ្ញុំនឹងពេញចិត្តអ្នកម្ដងទៀត ហើយអ្នកនឹងឈរនៅចំពោះខ្ញុំ។
ប្រសិនបើអ្នកញែកអ្វីដែលមានតម្លៃចេញពីអ្វីដែលគ្មានតម្លៃ
នោះអ្នកនឹងទៅជាអ្នកនាំពាក្យរបស់ខ្ញុំ។
បណ្ដាជននឹងបែរមករកអ្នក តែអ្នកនឹងមិនបែរទៅរកពួកគេទេ»។
២០ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នករឹងមាំនៅចំពោះបណ្ដាជននេះប្រៀបដូចជាកំពែងស្ពាន់។+
ពួកគេនឹងប្រឆាំងអ្នក តែមិនឈ្នះអ្នកឡើយ+
ព្រោះខ្ញុំនៅជាមួយអ្នក ខ្ញុំនឹងជួយសង្គ្រោះអ្នកឲ្យរួច»។
២១ «ខ្ញុំនឹងជួយអ្នកឲ្យរួចពីដៃជនទុច្ចរិត
ហើយរំដោះអ្នកពីកណ្ដាប់ដៃជនឃោរឃៅ»។