បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា (​១​-​៦​)

      • ការ​បង្រៀន​ទូ​ទាំង​ស្រុក (​៧​-​៩​)

      • កម្លាំង​ទ័ព​របស់​យេហូសាផាត (​១០​-​១៩​)

ប្រវត្តិហេតុទី២ ១៧:១

ឯកសារយោង

  • +១បស ១៥:២៤; ២២:៤១

ប្រវត្តិហេតុទី២ ១៧:២

ឯកសារយោង

  • +២ប្រ ១៥:៨

ប្រវត្តិហេតុទី២ ១៧:៣

ឯកសារយោង

  • +២សាំ ៨:១៥

ប្រវត្តិហេតុទី២ ១៧:៤

ឯកសារយោង

  • +១បស ១២:២៨-៣០; ១៣:៣៣
  • +បច ៤:២៩; ២ប្រ ២៦:១, ៥

ប្រវត្តិហេតុទី២ ១៧:៥

ឯកសារយោង

  • +១បស ៩:៤, ៥; ចសព ១៣២:១២
  • +២ប្រ ១៨:១

ប្រវត្តិហេតុទី២ ១៧:៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +១បស ២២:៤២, ៤៣
  • +បច ៧:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៩, ទំ.  ១៥

ប្រវត្តិហេតុទី២ ១៧:៨

ឯកសារយោង

  • +បច ៣៣:៨, ១០; ម៉ាឡ ២:៧

ប្រវត្តិហេតុទី២ ១៧:៩

ឯកសារយោង

  • +បច ៣១:១១; យ៉ូស ១:៧, ៨; នេហ ៨:៧

ប្រវត្តិហេតុទី២ ១៧:១២

ឯកសារយោង

  • +២ប្រ ១៨:១
  • +២ប្រ ១៤:២, ៦
  • +១បស ៩:១៩; ២ប្រ ៨:៣, ៤

ប្រវត្តិហេតុទី២ ១៧:១៤

ឯកសារយោង

  • +២ប្រ ១៣:៣; ២៦:១១-១៣

ប្រវត្តិហេតុទី២ ១៧:១៧

ឯកសារយោង

  • +ដក ៤៩:២៧
  • +២ប្រ ១៤:៨

ប្រវត្តិហេតុទី២ ១៧:១៩

ឯកសារយោង

  • +២ប្រ ១១:៥, ២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ១៧:១១បស ១៥:២៤; ២២:៤១
២ប្រ. ១៧:២២ប្រ ១៥:៨
២ប្រ. ១៧:៣២សាំ ៨:១៥
២ប្រ. ១៧:៤១បស ១២:២៨-៣០; ១៣:៣៣
២ប្រ. ១៧:៤បច ៤:២៩; ២ប្រ ២៦:១, ៥
២ប្រ. ១៧:៥១បស ៩:៤, ៥; ចសព ១៣២:១២
២ប្រ. ១៧:៥២ប្រ ១៨:១
២ប្រ. ១៧:៦១បស ២២:៤២, ៤៣
២ប្រ. ១៧:៦បច ៧:៥
២ប្រ. ១៧:៨បច ៣៣:៨, ១០; ម៉ាឡ ២:៧
២ប្រ. ១៧:៩បច ៣១:១១; យ៉ូស ១:៧, ៨; នេហ ៨:៧
២ប្រ. ១៧:១២២ប្រ ១៨:១
២ប្រ. ១៧:១២២ប្រ ១៤:២, ៦
២ប្រ. ១៧:១២១បស ៩:១៩; ២ប្រ ៨:៣, ៤
២ប្រ. ១៧:១៤២ប្រ ១៣:៣; ២៦:១១-១៣
២ប្រ. ១៧:១៧ដក ៤៩:២៧
២ប្រ. ១៧:១៧២ប្រ ១៤:៨
២ប្រ. ១៧:១៩២ប្រ ១១:៥, ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ១៧:១-១៩

ប្រវត្តិហេតុទី២

១៧ ក្រោយ​មក យេហូសាផាត+ជា​កូន​អេសា​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់ ហើយ​គាត់​បាន​ពង្រឹង​អំណាច​គ្រប់​គ្រង​លើ​អ៊ីស្រាអែល។ ២ គាត់​បាន​ដាក់​ទ័ព​នៅ​ក្នុង​ក្រុង​ដ៏​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ហើយ​គាត់​សង់​បន្ទាយ​នៅ​ស្រុក​នោះ​ដែរ។ គាត់​ក៏​សង់​បន្ទាយ​នៅ​ក្រុង​នា​នា​ក្នុង​ទឹក​ដី​អេប្រាអ៊ីម ដែល​អេសា​ដណ្ដើម​យក​បាន។+ ៣ ព្រះ​យេហូវ៉ា​តែង​តែ​នៅ​ជា​មួយ​នឹង​យេហូសាផាត ព្រោះ​គាត់​បាន​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់+ ហើយ​មិន​បាន​ស្វែង​រក​ព្រះ​បាល​ទេ។ ៤ គាត់​ក៏​មិន​បាន​ធ្វើ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​អ៊ីស្រាអែល​ដែរ។+ ផ្ទុយ​ទៅ​វិញ គាត់​បាន​គោរព​ប្រណិប័តន៍​ព្រះ​របស់​ឪពុក​គាត់+ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​លោក។ ៥ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​យេហូសាផាត​ឲ្យ​រឹង​មាំ។+ បណ្ដា​ជន​យូដា​ទាំង​អស់​តែង​តែ​យក​អំណោយ​មក​ជូន​គាត់។ យ៉ាង​នេះ គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​កិត្តិយស​រុង​រឿង។+ ៦ គាត់​មាន​ចិត្ត​មោះ​មុត​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ គាត់​បាន​បំផ្លាញ​ចោល​ទី​ខ្ពស់​ពិសិដ្ឋ+និង​បង្គោល​ឈើ​ពិសិដ្ឋ*+ ឲ្យ​អស់​ពី​ស្រុក​យូដា។

៧ នៅ​ឆ្នាំ​ទី​៣​នៃ​រាជ្យ​យេហូសាផាត គាត់​បាន​ចាត់​មន្ត្រី​មួយ​ចំនួន​ឲ្យ​ទៅ​បង្រៀន​បណ្ដា​ជន​ក្នុង​ក្រុង​នា​នា​នៅ​ស្រុក​យូដា។ មន្ត្រី​ទាំង​នោះ​មាន បេនហែល អូបាឌា សាការី នេថានេល និង​មីកាយ៉ា។ ៨ ពួក​សង្ឃ​ក៏​ទៅ​ជា​មួយ​ដែរ គឺ​អេលីសាម៉ា​និង​យេហូរ៉ាម ហើយ​ក៏​មាន​ពួក​លេវី​ដែរ ក្នុង​នោះ​មាន​សិមម៉ាយ៉ា នេថានៀ សេបបាឌា អាសាអែល សិមមីរ៉ាម៉ត យេហូណាថាន អាដូនីយ៉ា ថូបាយយ៉ា និង​ថូបេតដូណៃយ៉ា។+ ៩ ពួក​គេ​បាន​ទៅ​បង្រៀន​បណ្ដា​ជន​នៅ​ក្រុង​នា​នា​ពេញ​ក្នុង​ស្រុក​យូដា ដោយ​ប្រើ​សៀវភៅ​ច្បាប់​របស់​ព្រះ​យេហូវ៉ា។+

១០ ឯ​រាជាណាចក្រ​នា​នា​ដែល​នៅ​ជុំវិញ​ស្រុក​យូដា ពួក​គេ​ខ្លប​ខ្លាច​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​ហ៊ាន​មក​ច្បាំង​នឹង​យេហូសាផាត​ទេ។ ១១ ពួក​ភីលីស្ទីន​បាន​នាំ​យក​អំណោយ​មក​ជូន​យេហូសាផាត ព្រម​ទាំង​យក​ប្រាក់​មក​បង់​ជា​សួយ​អាករ​ផង។ ឯ​ពួក​អារ៉ាប់​បាន​នាំ​យក​ចៀម​ឈ្មោល​៧.៧០០​ក្បាល និង​ពពែ​ឈ្មោល​៧.៧០០​ក្បាល​មក​ជូន​គាត់​ដែរ។

១២ យេហូសាផាត​កាន់​តែ​មាន​អំណាច​រឹង​មាំ​ឡើង​ៗ។+ គាត់​បាន​សង់​បន្ទាយ​ផ្សេង​ៗ​ដ៏​រឹង​មាំ+ និង​ក្រុង​នា​នា​ទុក​ធ្វើ​ជា​ឃ្លាំង+ នៅ​ក្នុង​ស្រុក​យូដា។ ១៣ គាត់​បាន​សម្រេច​សមិទ្ធ​ផល​ធំ​ៗ​ក្នុង​បណ្ដា​ក្រុង​នៅ​ស្រុក​យូដា។ គាត់​ក៏​មាន​កង​ទ័ព​និង​ទាហាន​ដ៏​ពូកែ​អង់អាច​ជា​ច្រើន​នៅ​ក្រុង​យេរូសាឡិម​ដែរ។ ១៤ ពួក​ទាហាន​ទាំង​នោះ​បាន​ត្រូវ​បែង​ចែក​ជា​ក្រុម តាម​វង្ស​ត្រកូល​របស់​ពួក​គេ គឺ​ពី​វង្ស​ត្រកូល​យូដា មាន​ពួក​មេ​លើ​១.០០០​នាក់។ ក្នុង​នោះ​មាន​អេណា​ជា​មេ​ដឹក​នាំ​លើ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​៣០០.០០០​នាក់។+ ១៥ បន្ទាប់​ពី​គាត់ មាន​យេហូហេណាន ហើយ​គាត់​ជា​មេ​លើ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​២៨០.០០០​នាក់។ ១៦ ក្រោម​អេណា មាន​អាម៉ាស៊ា​ជា​កូន​ស៊ីកក្រាយ។ អាម៉ាស៊ា​តែង​ស្ម័គ្រ​ចិត្ត​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា ហើយ​គាត់​ជា​មេ​លើ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​២០០.០០០​នាក់។ ១៧ ពី​វង្ស​ត្រកូល​បេនយ៉ាមីន+ មាន​អេលាដា​ជា​ទាហាន​ដ៏​ពូកែ​អង់អាច។ នៅ​ក្រោម​គាត់​មាន​ទាហាន​២០០.០០០​នាក់ ដែល​សុទ្ធតែ​ជា​អ្នក​កាន់​ខែល​និង​ធ្នូ។+ ១៨ បន្ទាប់​ពី​គាត់ មាន​យេហូសាបាត​ជា​មេ​លើ​ទាហាន​១៨០.០០០​នាក់ ទាហាន​ទាំង​នោះ​សុទ្ធតែ​ជា​អ្នក​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ច្បាំង។ ១៩ ពួក​បុរស​ទាំង​នេះ​សុទ្ធតែ​ជា​អ្នក​ចាំ​បម្រើ​ស្ដេច។ ស្ដេច​ក៏​បាន​ដាក់​ពួក​មេ​ទាហាន​ឯ​ទៀត ឲ្យ​ប្រចាំ​ការ​នៅ​ក្រុង​ដ៏​រឹង​មាំ​ទាំង​ប៉ុន្មាន​ទូ​ទាំង​ស្រុក​យូដា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក