បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១៤៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • សេចក្ដី​អធិដ្ឋាន​សុំ​ជ័យ​ជម្នះ

        • «​តើ​មនុស្ស​ជា​អ្វី?​»​ (​៣​)

        • ‹សូម​ឲ្យ​ពួក​សត្រូវ​រត់​ខ្ចាត់​ខ្ចាយ› (​៦​)

        • រាស្ត្រ​របស់​ព្រះ​យេហូវ៉ា មាន​សុភមង្គល​ហើយ (​១៥​)

ចម្រៀងសរសើរព្រះ ១៤៤:១

ឯកសារយោង

  • +បច ៣២:៤
  • +២សាំ ២២:៣៥; ចសព ១៨:២, ៣៤

ចម្រៀងសរសើរព្រះ ១៤៤:២

ឯកសារយោង

  • +២សាំ ២២:២, ៣
  • +ចសព ១៨:៤៧

ចម្រៀងសរសើរព្រះ ១៤៤:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​កូន​មនុស្ស​ដែល​អាច​ស្លាប់​បាន​»​

ឯកសារយោង

  • +ចសព ៨:៤; ហេ ២:៦

ចម្រៀងសរសើរព្រះ ១៤៤:៤

ឯកសារយោង

  • +ចសព ៣៩:៥
  • +១ប្រ ២៩:១៥; យ៉ូប ១៤:១, ២

ចម្រៀងសរសើរព្រះ ១៤៤:៥

ឯកសារយោង

  • +ចសព ១៨:៩
  • +ដច ១៩:១៨

ចម្រៀងសរសើរព្រះ ១៤៤:៦

ឯកសារយោង

  • +យ៉ូប ៣៦:៣២
  • +២សាំ ២២:១៥

ចម្រៀងសរសើរព្រះ ១៤៤:៧

ឯកសារយោង

  • +២សាំ ២២:១៧, ១៨; ចសព ១៨:១៦, ១៧; ៥៤:៣

ចម្រៀងសរសើរព្រះ ១៤៤:៩

ឯកសារយោង

  • +ចសព ៣៣:៣; ៤០:៣; ៩៦:១; អេ ៤២:១០; បប ៥:៩; ១៤:៣

ចម្រៀងសរសើរព្រះ ១៤៤:១០

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​សង្គ្រោះ​»​

ឯកសារយោង

  • +២សាំ ៥:១៩; ចសព ១៨:៥០
  • +១សាំ ១៧:៤៥, ៤៦; ២សាំ ២១:១៥, ១៧

ចម្រៀងសរសើរព្រះ ១៤៤:១៥

ឯកសារយោង

  • +ចសព ៣៣:១២; ៣៧:៩, ៣៧; ១៤៦:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៦, ទំ.  ៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ១៤៤:១បច ៣២:៤
ចសព. ១៤៤:១២សាំ ២២:៣៥; ចសព ១៨:២, ៣៤
ចសព. ១៤៤:២២សាំ ២២:២, ៣
ចសព. ១៤៤:២ចសព ១៨:៤៧
ចសព. ១៤៤:៣ចសព ៨:៤; ហេ ២:៦
ចសព. ១៤៤:៤ចសព ៣៩:៥
ចសព. ១៤៤:៤១ប្រ ២៩:១៥; យ៉ូប ១៤:១, ២
ចសព. ១៤៤:៥ចសព ១៨:៩
ចសព. ១៤៤:៥ដច ១៩:១៨
ចសព. ១៤៤:៦យ៉ូប ៣៦:៣២
ចសព. ១៤៤:៦២សាំ ២២:១៥
ចសព. ១៤៤:៧២សាំ ២២:១៧, ១៨; ចសព ១៨:១៦, ១៧; ៥៤:៣
ចសព. ១៤៤:៩ចសព ៣៣:៣; ៤០:៣; ៩៦:១; អេ ៤២:១០; បប ៥:៩; ១៤:៣
ចសព. ១៤៤:១០២សាំ ៥:១៩; ចសព ១៨:៥០
ចសព. ១៤៤:១០១សាំ ១៧:៤៥, ៤៦; ២សាំ ២១:១៥, ១៧
ចសព. ១៤៤:១៥ចសព ៣៣:១២; ៣៧:៩, ៣៧; ១៤៦:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ១៤៤:១-១៥

ចម្រៀងសរសើរព្រះ

ទំនុក​របស់​ដាវីឌ។

១៤៤ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​ខ្ញុំ+ទទួល​បាន​ការ​សរសើរ​តម្កើង

លោក​បង្ហាត់​បង្រៀន​ដៃ​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម

និង​បង្វឹក​ម្រាម​ដៃ​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​ចម្បាំង។+

 ២ លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ជា​ទី​មាំ​មួន​របស់​ខ្ញុំ

លោក​ជា​អ្នក​សង្គ្រោះ​ខ្ញុំ និង​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ

លោក​ជា​ខែល និង​ជា​ព្រះ​ដែល​ខ្ញុំ​ពឹង​ជ្រក។+

លោក​ជា​អ្នក​ដែល​បង្ក្រាប​ប្រជា​ជាតិ​នា​នា​ឲ្យ​នៅ​ក្រោម​អំណាច​ខ្ញុំ។+

 ៣ ឱ​ព្រះ​យេហូវ៉ា តើ​មនុស្ស​ជា​អ្វី​ដែល​លោក​ត្រូវ​ចាប់​អារម្មណ៍?

ហើយ​តើ​កូន​មនុស្ស*ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់?+

 ៤ ជីវិត​មនុស្ស​គ្រាន់​តែ​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះ+

អាយុ​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ស្រមោល​ដែល​ហួស​ទៅ។+

 ៥ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​ធ្វើ​ឲ្យ​មេឃ​ទេរ ហើយ​អញ្ជើញ​ចុះ​មក+

សូម​លោក​ពាល់​ភ្នំ ហើយ​ធ្វើ​ឲ្យ​ចេញ​ផ្សែង។+

 ៦ សូមលោក​ធ្វើ​ឲ្យ​មាន​រន្ទះ​បាញ់ ដើម្បី​ឲ្យ​ពួក​សត្រូវ​រត់​ខ្ចាត់​ខ្ចាយ+

សូម​លោក​បាញ់​ព្រួញ ដើម្បី​ឲ្យ​ពួក​គេ​ច្របូក​ច្របល់។+

 ៧ សូម​លោក​លូក​ដៃ​ពី​ស្ថាន​សួគ៌

សូម​ជួយ​ស្រោច​ស្រង់​ខ្ញុំ​ពី​រលក​សមុទ្រ​ដែល​កំពុង​ខ្ជោល​ឡើង

សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​បរទេស។+

 ៨ ពួក​គេ​ជា​មនុស្ស​និយាយ​កុហក

ពួក​គេ​លើក​ដៃ​ស្ដាំ​ស្បថ​មិន​ពិត។

 ៩ ឱ​ព្រះ​អើយ ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​ថ្មី​ជូន​លោក+

ខ្ញុំ​នឹង​ច្រៀង​សរសើរ​លោក អម​ដោយ​កា​រលេ​ង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​១០។

១០ ខ្ញុំ​នឹង​ច្រៀង​ជូន​លោក ដោយ​សារ​លោក​ជួយ​បណ្ដា​ស្ដេច​ឲ្យ​ទទួល​ជ័យ​ជម្នះ*+

លោក​ជា​អ្នក​ដែល​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​លោក​ពី​មុខ​ដាវ។+

១១ សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​បរទេស។

ពួក​គេ​ជា​មនុស្ស​និយាយ​កុហក

ពួក​គេ​លើក​ដៃ​ស្ដាំ​ស្បថ​មិន​ពិត។

១២ យ៉ាង​នេះ កូន​ប្រុស​ៗ​របស់​យើង​នឹង​បាន​ដូច​ជា​កូន​ដើម​ឈើ​ដែល​ដុះ​លូត​លាស់​យ៉ាង​រហ័ស

ហើយ​កូន​ស្រី​ៗ​របស់​យើង​នឹង​បាន​ដូច​ជា​ក្បាច់​រចនា​នៅ​សសរ​ជ្រុង​វិមាន។

១៣ ជង្រុក​របស់​យើង​នឹង​ពោរ​ពេញ​ទៅ​ដោយ​ផល​ដំណាំ​គ្រប់​ប្រភេទ

ហ្វូង​សត្វ​របស់​យើង​នៅ​ឯ​វាល​នឹង​កើន​ឡើង​រាប់​ម៉ឺន។

១៤ ហ្វូង​គោ​របស់​យើង​ដែល​ផើម​នឹង​មិន​រលូត​កូន​ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។

នៅ​ទី​សាធារណៈ​របស់​យើង​នឹង​មិន​មាន​សំឡេង​ស្រែក​យំ​​ដោយ​សារទុក្ខ​លំបាក​ទេ។

១៥ ជន​ជាតិ​ណា​ដែល​ទទួល​ពរ​បែប​នេះ នោះ​មាន​សុភមង្គល​ហើយ!

ជន​ជាតិ​ណា​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ​នោះ​មាន​សុភមង្គល​ហើយ!+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក