បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ជន​ជាតិ​អាម៉ាលេក​វាយលុក ហើយ​ដុត​ក្រុង​ស៊ីកឡាក់ (​១​-​៦​)

        • ដាវីឌ​ទទួល​កម្លាំង​ឡើង​វិញ​ពី​ព្រះ (​៦​)

      • ដាវីឌ​ច្បាំង​ឈ្នះ​ជន​ជាតិ​អាម៉ាលេក (​៧​-​៣១​)

        • ដាវីឌ​រំដោះ​ពួក​អ្នក​ដែល​គេ​ចាប់ (​១៨, ១៩​)

        • បទ​បញ្ជា​របស់​ដាវីឌ​អំពី​ជ័យ​ភណ្ឌ (​២៣, ២៤​)

សាំយូអែលទី១ ៣០:១

កំណត់សម្គាល់

  • *

    ឬ​«​ណេកេប​»​

ឯកសារយោង

  • +យ៉ូស ១៥:២១, ៣១; ១សាំ ២៧:៥, ៦
  • +ដក ៣៦:១២; ដច ១៧:១៤; ១សាំ ១៥:២; ២៧:៨

សាំយូអែលទី១ ៣០:២

ឯកសារយោង

  • +១សាំ ២៧:៣

សាំយូអែលទី១ ៣០:៥

ឯកសារយោង

  • +១សាំ ២៥:៤២, ៤៣

សាំយូអែលទី១ ៣០:៦

ឯកសារយោង

  • +ចសព ១៨:៦; ៣១:១, ៩; ៣៤:១៩; ១៤៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០២២, ទំ.  ២

សាំយូអែលទី១ ៣០:៧

ឯកសារយោង

  • +១សាំ ២២:២០; ១បស ២:២៦
  • +១សាំ ២៣:៩

សាំយូអែលទី១ ៣០:៨

ឯកសារយោង

  • +ជប ២៧:២១; អសក ២០:២៨; ១សាំ ២៣:២, ១១; ២៨:៦
  • +១សាំ ៣០:១៨; ចសព ៣៤:១៩

សាំយូអែលទី១ ៣០:៩

ឯកសារយោង

  • +១សាំ ២៣:១៣; ២៧:២

សាំយូអែលទី១ ៣០:១០

ឯកសារយោង

  • +១សាំ ៣០:២១

សាំយូអែលទី១ ៣០:១៤

កំណត់សម្គាល់

  • *

    ឬ​«​ណេកេប​»​

  • *

    ឬ​«​ណេកេប​»​

ឯកសារយោង

  • +២សាំ ៨:១៨; ១បស ១:៣៨; ១ប្រ ១៨:១៧; អេគ ២៥:១៦; សេផ ២:៥
  • +យ៉ូស ១៤:១៣

សាំយូអែលទី១ ៣០:១៧

ឯកសារយោង

  • +ដច ១៧:១៤

សាំយូអែលទី១ ៣០:១៨

ឯកសារយោង

  • +១សាំ ៣០:៣

សាំយូអែលទី១ ៣០:១៩

ឯកសារយោង

  • +១សាំ ៣០:៨; ចសព ៣៤:១៩

សាំយូអែលទី១ ៣០:២១

ឯកសារយោង

  • +១សាំ ៣០:១០

សាំយូអែលទី១ ៣០:២៣

ឯកសារយោង

  • +១សាំ ៣០:៨

សាំយូអែលទី១ ៣០:២៤

ឯកសារយោង

  • +១សាំ ៣០:១០
  • +ជប ៣១:២៧; យ៉ូស ២២:៨; ចសព ៦៨:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៥, ទំ.  ៣២

សាំយូអែលទី១ ៣០:២៧

កំណត់សម្គាល់

  • *

    ឬ​«​ខាង​ត្បូង​»​

ឯកសារយោង

  • +យ៉ូស ១៩:៤, ៨
  • +យ៉ូស ១៥:២០, ៤៨; ២១:៨, ១៤

សាំយូអែលទី១ ៣០:២៨

ឯកសារយោង

  • +យ៉ូស ១៥:២០, ៥០; ២១:៨, ១៤

សាំយូអែលទី១ ៣០:២៩

ឯកសារយោង

  • +១សាំ ២៧:១០; ១ប្រ ២:៩
  • +អសក ១:១៦; ១សាំ ១៥:៦

សាំយូអែលទី១ ៣០:៣០

ឯកសារយោង

  • +ជប ២១:៣; យ៉ូស ១៩:១, ៤; អសក ១:១៧

សាំយូអែលទី១ ៣០:៣១

ឯកសារយោង

  • +យ៉ូស ១៤:១៣; ២សាំ ២:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ៣០:១យ៉ូស ១៥:២១, ៣១; ១សាំ ២៧:៥, ៦
១សាំ. ៣០:១ដក ៣៦:១២; ដច ១៧:១៤; ១សាំ ១៥:២; ២៧:៨
១សាំ. ៣០:២១សាំ ២៧:៣
១សាំ. ៣០:៥១សាំ ២៥:៤២, ៤៣
១សាំ. ៣០:៦ចសព ១៨:៦; ៣១:១, ៩; ៣៤:១៩; ១៤៣:៥
១សាំ. ៣០:៧១សាំ ២២:២០; ១បស ២:២៦
១សាំ. ៣០:៧១សាំ ២៣:៩
១សាំ. ៣០:៨ជប ២៧:២១; អសក ២០:២៨; ១សាំ ២៣:២, ១១; ២៨:៦
១សាំ. ៣០:៨១សាំ ៣០:១៨; ចសព ៣៤:១៩
១សាំ. ៣០:៩១សាំ ២៣:១៣; ២៧:២
១សាំ. ៣០:១០១សាំ ៣០:២១
១សាំ. ៣០:១៤២សាំ ៨:១៨; ១បស ១:៣៨; ១ប្រ ១៨:១៧; អេគ ២៥:១៦; សេផ ២:៥
១សាំ. ៣០:១៤យ៉ូស ១៤:១៣
១សាំ. ៣០:១៧ដច ១៧:១៤
១សាំ. ៣០:១៨១សាំ ៣០:៣
១សាំ. ៣០:១៩១សាំ ៣០:៨; ចសព ៣៤:១៩
១សាំ. ៣០:២១១សាំ ៣០:១០
១សាំ. ៣០:២៣១សាំ ៣០:៨
១សាំ. ៣០:២៤១សាំ ៣០:១០
១សាំ. ៣០:២៤ជប ៣១:២៧; យ៉ូស ២២:៨; ចសព ៦៨:១២
១សាំ. ៣០:២៧យ៉ូស ១៩:៤, ៨
១សាំ. ៣០:២៧យ៉ូស ១៥:២០, ៤៨; ២១:៨, ១៤
១សាំ. ៣០:២៨យ៉ូស ១៥:២០, ៥០; ២១:៨, ១៤
១សាំ. ៣០:២៩១សាំ ២៧:១០; ១ប្រ ២:៩
១សាំ. ៣០:២៩អសក ១:១៦; ១សាំ ១៥:៦
១សាំ. ៣០:៣០ជប ២១:៣; យ៉ូស ១៩:១, ៤; អសក ១:១៧
១សាំ. ៣០:៣១យ៉ូស ១៤:១៣; ២សាំ ២:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ៣០:១-៣១

សៀវភៅសាំយូអែលទី១

៣០ នៅ​ថ្ងៃ​ទី​៣ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​មក​ដល់​ក្រុង​ស៊ីកឡាក់។+ ប៉ុន្តែ មុន​ពេល​ដាវីឌ​និង​ពួក​បុរស​មក​ដល់ ជន​ជាតិ​អាម៉ាលេក+បាន​វាយលុក​តំបន់​នៅ​ទិស​ខាង​ត្បូង*និង​ក្រុង​ស៊ីកឡាក់។ ពួក​គេ​បាន​វាយ​ប្រហារ​ក្រុង​ស៊ីកឡាក់ ហើយ​ដុត​ក្រុង​នោះ​ចោល។ ២ ពួក​គេ​បាន​ចាប់​យក​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គឺ​ចាប់​ទាំង​ក្មេង​ទាំង​ចាស់ និង​ពួក​ស្រី​ៗ​+យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ឡើយ តែ​ពួក​គេ​ចាប់​មនុស្ស​ទាំង​នោះ​ទៅ​ជា​មួយ។ ៣ ម្ល៉ោះ​ហើយ ពេល​ដែល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​មក​ដល់​ក្រុង​ស៊ីកឡាក់​វិញ ពួក​គេ​ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​ឆេះ​អស់។ ចំណែក​ឯ​ប្រពន្ធ​និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ។ ៤ ពេល​ដាវីឌ​និង​ពួក​បុរស​ឃើញ​ដូច្នោះ ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​លែង​មាន​កម្លាំង​យំ​ទៀត។ ៥ ប្រពន្ធ​ទាំង​ពីរ​នាក់​របស់​ដាវីឌ គឺ​អាហ៊ីណោម​ជា​អ្នក​ក្រុង​យេសរៀល និង​អាប៊ីកែល​ជា​អ្នក​ក្រុង​កើមែល ដែល​ជា​ប្រពន្ធ​របស់​សព​ណាបាល ក៏​បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ដែរ។+ ៦ ដាវីឌ​មាន​ទុក្ខ​កង្វល់​ពន់​ពេក ដោយ​សារ​ពួក​បុរស​ទាំង​នោះ​គិត​ចង់​យក​ថ្ម​គប់​សម្លាប់​គាត់ ព្រោះ​ពួក​គេ​គ្រប់​គ្នា​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ដែល​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ត្រូវ​គេ​ចាប់​យក​ទៅ។ ក៏​ប៉ុន្តែ ដាវីឌ​ទទួល​កម្លាំង​ឡើង​វិញ ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។+

៧ បន្ទាប់​មក ដាវីឌ​និយាយ​ទៅ​អាប៊ីយ៉ាថា+ដែល​ជា​សង្ឃ​និង​ជា​កូន​ប្រុស​របស់​អាហ៊ីម៉ាឡិច​ថា​៖ ​«​សូម​យក​អាវ​អេផូឌ​មក​ទី​នេះ​»។+ ដូច្នេះ អាប៊ីយ៉ាថា​ក៏​យក​អាវ​អេផូឌ​មក​ឲ្យ​ដាវីឌ។ ៨ ដាវីឌ​សួរ​ព្រះ​យេហូវ៉ា+ថា​៖ ​«​តើ​ខ្ញុំ​គួរ​ដេញ​តាម​ក្រុម​ចោរ​ប្លន់​ទាំង​នោះ​ឬ​ទេ? តើ​ខ្ញុំ​តាម​ទាន់​ពួក​គេ​ទេ?​»។ លោក​ឆ្លើយ​ទៅ​ដាវីឌ​ថា​៖ ​«​ចូរ​ដេញ​តាម​ពួក​គេ​ចុះ។ អ្នក​នឹង​តាម​ទាន់​ពួក​គេ ហើយ​ថែម​ទាំង​រំដោះ​អស់​អ្នក​ដែល​ពួក​គេ​ចាប់​ទៀត​ផង​»។+

៩ ដូច្នេះ ដាវីឌ​និង​បុរស​៦០០​នាក់+ប្រញាប់​ធ្វើ​ដំណើរ​ចេញ​ទៅ។ លុះ​ទៅ​ដល់​ជ្រលង​បេសោ បុរស​ខ្លះ​បាន​ឈប់​នៅ​ទី​នោះ។ ១០ ពួក​បុរស​ដែល​បាន​ឈប់​នោះ​មាន​ចំនួន​២០០​នាក់។ ពួក​គេ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទេ ព្រោះ​ពួក​គេ​អស់​កម្លាំង​ខ្លាំង​ពេក តែ​ដាវីឌ​និង​បុរស​៤០០​នាក់​ទៀត​បន្ត​ដេញ​តាម​ក្រុម​ចោរ​ប្លន់។+

១១ ពេល​ធ្វើ​ដំណើរ ពួក​គេ​ប្រទះ​ឃើញ​បុរស​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់​នៅ​ឯ​វាល ហើយ​ពួក​គេ​នាំ​គាត់​មក​ជួប​ដាវីឌ។ ពួក​គេ​បាន​ឲ្យ​ទឹក​និង​អាហារ​គាត់​បរិភោគ ១២ ព្រម​ទាំង​ឲ្យ​នំ​ល្វា​មួយ​ដុំ និង​នំ​ទំពាំង​បាយ​ជូរ​ក្រៀម​ពីរ​ដុំ។ ក្រោយ​គាត់​បរិភោគ​រួច គាត់​មាន​កម្លាំង​ឡើង​វិញ ព្រោះ​គាត់​គ្មាន​អ្វី​បរិភោគ​អស់​បី​ថ្ងៃ​បី​យប់​មក​ហើយ។ ១៣ ដាវីឌ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា ហើយ​មក​ពី​ណា?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​ជន​ជាតិ​អេហ្ស៊ីប ជា​ខ្ញុំ​បម្រើ​របស់​ជន​ជាតិ​អាម៉ាលេក។ ម្ចាស់​របស់​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ព្រោះ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​អស់​បី​ថ្ងៃ​មក​ហើយ។ ១៤ យើង​បាន​វាយលុក​តំបន់​ទិស​ខាង​ត្បូង*ស្រុក​កេរ៉ែត+ ខាង​ត្បូង*តំបន់​កាលែប+ និង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា ហើយ​យើង​ក៏​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​ស៊ីកឡាក់​ផង​ដែរ​»។ ១៥ ដាវីឌ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ក្រុម​ចោរ​ប្លន់​នោះ​បាន​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បើ​អ្នក​ស្បថ​ដោយ​នូវ​នាម​របស់​ព្រះ​ថា​អ្នក​នឹង​មិន​សម្លាប់​ខ្ញុំ ហើយ​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​វិញ នោះ​ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​រក​ក្រុម​ចោរ​ប្លន់​នោះ​»។

១៦ ដូច្នេះ គាត់​នាំ​ដាវីឌ​ទៅ​កន្លែង​ក្រុម​ចោរ​ប្លន់​នោះ។ ពេល​ទៅ​ដល់ ពួក​គេ​ឃើញ​ក្រុម​ចោរ​ប្លន់​កំពុង​ស៊ី​ផឹក​សប្បាយ​ពាស​ពេញ​កន្លែង​នោះ ដោយ​សារ​ពួក​គេ​ប្លន់​បាន​វត្ថុ​ទ្រព្យ​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រុក​ភីលីស្ទីន​និង​ស្រុក​យូដា។ ១៧ បន្ទាប់​មក ដាវីឌ​សម្លាប់​ពួក​គេ​តាំង​ពី​ព្រលឹម​ទាល់​ព្រលប់។ គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ+ មាន​តែ​បុរស​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​គេច​ខ្លួន​ប៉ុណ្ណោះ​ដែល​រួច​ជីវិត។ ១៨ ដាវីឌ​បាន​យក​អ្វី​ៗ​ទាំង​អស់​ពី​ជន​ជាតិ​អាម៉ាលេក​មក​វិញ+ ហើយ​គាត់​ក៏​បាន​រំដោះ​ប្រពន្ធ​ពីរ​នាក់​របស់​គាត់​មក​វិញ​ដែរ។ ១៩ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​មិន​បាន​បាត់​អ្វី​ណា​មួយ​ឬ​មនុស្ស​ណា​ម្នាក់​ឡើយ។ ពួក​គេ​បាន​រំដោះ​កូន​ប្រុស​កូន​ស្រី និង​យក​វត្ថុ​ទ្រព្យ​ទាំង​អស់​ត្រឡប់​មក​វិញ។+ ដាវីឌ​បាន​យក​អ្វី​ៗ​ទាំង​អស់​មក​វិញ។ ២០ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដាវីឌ​ក៏​យក​ហ្វូង​ចៀម​និង​ហ្វូង​គោ​ទាំង​អស់​ដែរ។ ពួក​បុរស​របស់​គាត់​បាន​ដឹក​ហ្វូង​សត្វ​ទាំង​នោះ​ពី​មុខ​ហ្វូង​សត្វ​របស់​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​នោះ​ជា​ជ័យ​ភណ្ឌ​របស់​ដាវីឌ​»។

២១ ក្រោយ​មក ដាវីឌ​ត្រឡប់​ទៅ​ជ្រលង​បេសោ ដើម្បី​ជួប​បុរស​២០០​នាក់​ដែល​មិន​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​សារ​អស់​កម្លាំង​ខ្លាំង​ពេក។+ បុរស​ទាំង​នោះ​បាន​ចេញ​មក​ជួប​ដាវីឌ​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់។ ដាវីឌ​ដើរ​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។ ២២ ប៉ុន្តែ ពួក​បុរស​ខ្លះ​ដែល​ជា​មនុស្ស​អាក្រក់​និង​លោភ​លន់​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ នាំ​គ្នា​និយាយ​ថា​៖ ​«​ដោយ​សារ​ពួក​គេ​មិន​ទៅ​ជា​មួយ​នឹង​យើង នោះ​យើង​មិន​ចាំ​បាច់​ចែក​ជ័យ​ភណ្ឌ​ឲ្យ​ពួក​គេ​ទេ ប្រគល់​តែ​ប្រពន្ធ​និង​កូន​ឲ្យ​ពួក​គេ​វិញ​ទៅ​បាន​ហើយ​»។ ២៣ ឮ​ដូច្នោះ ដាវីឌ​និយាយ​ថា​៖ ​«​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​បែប​នេះ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​ឡើយ។ លោក​បាន​ការពារ​យើង ហើយ​ជួយ​យើង​ឲ្យ​វាយ​ឈ្នះ​ក្រុម​ចោរ​ប្លន់​នោះ។+ ២៤ គ្មាន​អ្នក​ណា​នឹង​យល់​ស្រប​តាម​គំនិត​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុន​ណា នោះ​អ្នក​ដែល​នៅ​យាម​អីវ៉ាន់​ក៏​បាន​ចំណែក​ប៉ុណ្ណឹង​ដែរ។+ យើង​ត្រូវ​ចែក​ឲ្យ​ស្មើ​ៗ​គ្នា​»។+ ២៥ ពាក្យ​ដែល​ដាវីឌ​បាន​និយាយ​នៅ​ថ្ងៃ​នោះ បាន​ទៅ​ជា​បទ​បញ្ជា​និង​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​រហូត​មក​ដល់​សព្វ​ថ្ងៃ។

២៦ ពេល​ដាវីឌ​ទៅ​ដល់​ក្រុង​ស៊ីកឡាក់​វិញ គាត់​បាន​ផ្ញើ​ជ័យ​ភណ្ឌ​ខ្លះ​ទៅ​ឲ្យ​មិត្ត​ភក្ដិ​របស់​គាត់​ដែល​ជា​បុរស​ចាស់​ទុំ​នៃ​កុលសម្ព័ន្ធ​យូដា ហើយ​ប្រាប់​ថា​៖ ​«​នេះ​ជា​អំណោយ​សម្រាប់​អ្នក ដែល​យើង​បាន​យក​ពី​សត្រូវ​របស់​ព្រះ​យេហូវ៉ា​»។ ២៧ ដាវីឌ​ផ្ញើ​អំណោយ​ទាំង​នោះ​ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​បេតអែល+ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​រ៉ាម៉ូត​នៅ​តំបន់​ណេកេប* ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​យ៉ាទៀ+ ២៨ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​អារ៉ូអ៊ើរ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ស៊ីបម៉ូត ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​អែសធេម័រ+ ២៩ ឲ្យ​បុរស​ចាស់​ទុំ​នៅ​រ៉ាកាល ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​របស់​កូន​ចៅ​យេរ៉ាមេល+ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​របស់​ជន​ជាតិ​កែន+ ៣០ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ហោម៉ា+ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​បូរ៉ាសាន ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​អេថាក ៣១ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ហេប្រុន+ ហើយ​ឲ្យ​បុរស​ចាស់​ទុំ​នៅ​កន្លែង​ទាំង​អស់​ដែល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ធ្លាប់​ទៅ​ជា​ញឹក​ញាប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក