បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • មហាក្សត្រី​ស្រុក​សេបា​មក​ជួប​សាឡូម៉ូន (​១​-​១៣​)

      • ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ក្រៃ​លែង​របស់​សាឡូម៉ូន (​១៤​-​២៩​)

បណ្ដាស្ដេចទី១ ១០:១

ឯកសារយោង

  • +១បស ៤:២៩
  • +២ប្រ ៩:១, ២; ម៉ាថ ១២:៤២

បណ្ដាស្ដេចទី១ ១០:២

ឯកសារយោង

  • +ចសព ៧២:១០
  • +ដច ២៥:៣, ៦; ២បស ២០:១៣

បណ្ដាស្ដេចទី១ ១០:៤

ឯកសារយោង

  • +១បស ៣:២៨; អទ ១២:៩
  • +២ប្រ ៩:៣-៨

បណ្ដាស្ដេចទី១ ១០:៥

ឯកសារយោង

  • +១បស ៤:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២២, ទំ.  ១

បណ្ដាស្ដេចទី១ ១០:៨

ឯកសារយោង

  • +សុភ ៨:៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២១, ទំ.  ៥

បណ្ដាស្ដេចទី១ ១០:៩

ឯកសារយោង

  • +១បស ៥:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២១, ទំ.  ៥

បណ្ដាស្ដេចទី១ ១០:១០

កំណត់សម្គាល់

  • *

    មួយថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    ឬ​«​ប្រេង​បាលសាម​»​

ឯកសារយោង

  • +ដក ៤៣:១១
  • +ចសព ៧២:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២២, ទំ.  ១-២

    ឯកសារយោង, ៩/២០២២, ទំ.  ១

បណ្ដាស្ដេចទី១ ១០:១១

កំណត់សម្គាល់

  • *

    ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឯកសារយោង

  • +១បស ៩:២៧, ២៨; ចសព ៤៥:៩
  • +២ប្រ ២:៨
  • +២ប្រ ៩:១០, ១១

បណ្ដាស្ដេចទី១ ១០:១២

ឯកសារយោង

  • +២ប្រ ៥:១២; ចសព ១៥០:៣

បណ្ដាស្ដេចទី១ ១០:១៣

ឯកសារយោង

  • +២ប្រ ៩:១២

បណ្ដាស្ដេចទី១ ១០:១៤

ឯកសារយោង

  • +២ប្រ ៩:១៣, ១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២២, ទំ.  ១-២

បណ្ដាស្ដេចទី១ ១០:១៦

កំណត់សម្គាល់

  • *

    មួយហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១បស ១៤:២៥, ២៦
  • +២ប្រ ៩:១៥, ១៦

បណ្ដាស្ដេចទី១ ១០:១៧

កំណត់សម្គាល់

  • *

    ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច

  • *

    ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មួយ​មិណា​ស្មើ​នឹង​៥៧០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១បស ៧:២

បណ្ដាស្ដេចទី១ ១០:១៨

ឯកសារយោង

  • +ចសព ១២២:២, ៥
  • +២ប្រ ៩:១៧-១៩

បណ្ដាស្ដេចទី១ ១០:១៩

ឯកសារយោង

  • +ដក ៤៩:៩; ជប ២៣:២៤; ២៤:៩

បណ្ដាស្ដេចទី១ ១០:២១

ឯកសារយោង

  • +១បស ៧:២
  • +២ប្រ ៩:២០, ២១

បណ្ដាស្ដេចទី១ ១០:២២

ឯកសារយោង

  • +ដក ១០:៤; ចសព ៧២:១០; អេគ ២៧:១២; យ៉ូណ ១:៣
  • +១បស ១០:១៨

បណ្ដាស្ដេចទី១ ១០:២៣

ឯកសារយោង

  • +១បស ៣:១២, ១៣; ៤:២៩; ២ប្រ ៩:២២-២៤; អទ ៥:១៩

បណ្ដាស្ដេចទី១ ១០:២៤

ឯកសារយោង

  • +សុភ ២:៦

បណ្ដាស្ដេចទី១ ១០:២៦

កំណត់សម្គាល់

  • *

    ឬ​«​ទាហាន​សេះ​»​

  • *

    ឬ​«​ទាហាន​សេះ​»​

ឯកសារយោង

  • +បច ១៧:១៥, ១៦; ១បស ៤:២៦
  • +២ប្រ ១:១៤; ៩:២៥

បណ្ដាស្ដេចទី១ ១០:២៧

កំណត់សម្គាល់

  • *

    ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឯកសារយោង

  • +២ប្រ ១:១៥; ៩:២៧

បណ្ដាស្ដេចទី១ ១០:២៨

ឯកសារយោង

  • +២ប្រ ១:១៦, ១៧; ៩:២៨

បណ្ដាស្ដេចទី១ ១០:២៩

ឯកសារយោង

  • +យ៉ូស ១:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ១០:១១បស ៤:២៩
១បស. ១០:១២ប្រ ៩:១, ២; ម៉ាថ ១២:៤២
១បស. ១០:២ចសព ៧២:១០
១បស. ១០:២ដច ២៥:៣, ៦; ២បស ២០:១៣
១បស. ១០:៤១បស ៣:២៨; អទ ១២:៩
១បស. ១០:៤២ប្រ ៩:៣-៨
១បស. ១០:៥១បស ៤:២២
១បស. ១០:៨សុភ ៨:៣៤
១បស. ១០:៩១បស ៥:៧
១បស. ១០:១០ដក ៤៣:១១
១បស. ១០:១០ចសព ៧២:១០
១បស. ១០:១១១បស ៩:២៧, ២៨; ចសព ៤៥:៩
១បស. ១០:១១២ប្រ ២:៨
១បស. ១០:១១២ប្រ ៩:១០, ១១
១បស. ១០:១២២ប្រ ៥:១២; ចសព ១៥០:៣
១បស. ១០:១៣២ប្រ ៩:១២
១បស. ១០:១៤២ប្រ ៩:១៣, ១៤
១បស. ១០:១៦១បស ១៤:២៥, ២៦
១បស. ១០:១៦២ប្រ ៩:១៥, ១៦
១បស. ១០:១៧១បស ៧:២
១បស. ១០:១៨ចសព ១២២:២, ៥
១បស. ១០:១៨២ប្រ ៩:១៧-១៩
១បស. ១០:១៩ដក ៤៩:៩; ជប ២៣:២៤; ២៤:៩
១បស. ១០:២១១បស ៧:២
១បស. ១០:២១២ប្រ ៩:២០, ២១
១បស. ១០:២២ដក ១០:៤; ចសព ៧២:១០; អេគ ២៧:១២; យ៉ូណ ១:៣
១បស. ១០:២២១បស ១០:១៨
១បស. ១០:២៣១បស ៣:១២, ១៣; ៤:២៩; ២ប្រ ៩:២២-២៤; អទ ៥:១៩
១បស. ១០:២៤សុភ ២:៦
១បស. ១០:២៦បច ១៧:១៥, ១៦; ១បស ៤:២៦
១បស. ១០:២៦២ប្រ ១:១៤; ៩:២៥
១បស. ១០:២៧២ប្រ ១:១៥; ៩:២៧
១បស. ១០:២៨២ប្រ ១:១៦, ១៧; ៩:២៨
១បស. ១០:២៩យ៉ូស ១:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ១០:១-២៩

បណ្ដាស្ដេចទី១

១០ មហា​ក្សត្រី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិ​នាម​របស់​សាឡូម៉ូន។ កិត្តិ​នាម​នោះ​បាន​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។+ នាង​ក៏​បាន​មក​ជួប​សាឡូម៉ូន​ដើម្បី​សួរ​សំណួរ​ជ្រៅ​ៗ។+ ២ នាង​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដោយ​ក្បួន​ដង្ហែ​យ៉ាង​អធិកអធម+ ទាំង​មាន​សត្វ​អូដ្ឋ​ដឹក​ប្រេង​ក្រអូប+ មាស​ជា​ច្រើន និង​ត្បូង​ដ៏​មាន​តម្លៃ។ នាង​ក៏​ចូល​ទៅ​ជួប​សាឡូម៉ូន ហើយ​សួរ​គាត់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​នាង​ចង់​ដឹង។ ៣ សាឡូម៉ូន​បាន​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​នាង ហើយ​គ្មាន​សំណួរ​ណា​មួយ​ដែល​ស្ដេច​ឆ្លើយ​មិន​រួច​នោះ​ទេ។

៤ មហា​ក្សត្រី​ស្រុក​សេបា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពេល​ឃើញ​ថា​សាឡូម៉ូន​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ+ និង​ឃើញ​វិមាន​ដែល​គាត់​បាន​សង់។+ ៥ នាង​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង ពេល​ឃើញ​អាហារ​នៅ​លើ​តុ​របស់​សាឡូម៉ូន+ ពួក​អ្នក​កាន់​ពែង របៀប​រៀបចំ​កន្លែង​អង្គុយ​របស់​ពួក​មន្ត្រី​គាត់ ព្រម​ទាំង​របៀប​បម្រើ​នៅ​តុ​និង​ឯកសណ្ឋាន​របស់​ពួក​អ្នក​បម្រើ។ នាង​ក៏​កោត​ស្ងើច​ដែរ ពេល​ឃើញ​គ្រឿង​បូជា​ដុត​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ជូន​ជា​ទៀង​ទាត់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ៦ ម្ល៉ោះ​ហើយ នាង​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ដំណឹង​ដែល​ខ្ញុំ​បាន​ឮ​នៅ​ឯ​ស្រុក​របស់​ខ្ញុំ អំពី​ប្រាជ្ញា​និង​អ្វី​ៗ​ដែល​លោក​បាន​សម្រេច គឺ​ពិត​ដូច​គេ​និយាយ​មែន។ ៧ ដំបូង​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​នោះ​ទេ ទាល់​តែ​ខ្ញុំ​បាន​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ហើយ​មើល! អ្វី​ដែល​គេ​បាន​ប្រាប់​គឺ​មិន​ទាំង​ដល់​ពាក់​កណ្ដាល​ផង។ លោក​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​និង​ភាព​ចម្រុង​ចម្រើន លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ឆ្ងាយ​ណាស់។ ៨ រាស្ត្រ​របស់​លោក​ពិត​ជា​មាន​សុភមង្គល​ហើយ! ចំណែក​ពួក​អ្នក​បម្រើ​របស់​លោក ក៏​មាន​សុភមង្គល​ដែរ! ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​បាន​ស្ដាប់​សម្ដី​របស់​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា។+ ៩ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​បាន​ទទួល​ការ​សរសើរ​តម្កើង+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ពេញ​ចិត្ត​ឲ្យ​លោក​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល ហើយ​ដោយ​សារ​ព្រះ​តែង​តែ​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល នោះ​ព្រះ​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច គ្រប់​គ្រង​ដោយ​សុចរិត​យុត្តិធម៌​»។

១០ រួច​នាង​បាន​ជូន​ស្ដេច​នូវ​មាស​ទម្ងន់​១២០​ថាលិន* និង​ប្រេង​ក្រអូប*យ៉ាង​សន្ធឹក+ ព្រម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ។+ តាំង​ពី​ពេល​នោះ​មក មិន​ដែល​មាន​អ្នក​ណា​យក​ប្រេង​ក្រអូប​យ៉ាង​សន្ធឹក​មក​ជូន​ស្ដេច​សាឡូម៉ូន ដូច​មហា​ក្សត្រី​ស្រុក​សេបា​ឡើយ។

១១ ក្រុម​សំពៅ​របស់​ហ៊ីរ៉ាម​ដែល​ដឹក​ជញ្ជូន​មាស​ពី​អូភា+ ក៏​នាំ​យក​ឈើ​អាល់កឹម*+យ៉ាង​ច្រើន រួម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ដែរ។+ ១២ ស្ដេច​បាន​យក​ឈើ​អាល់កឹម​មក​ធ្វើ​ជា​គ្រឿង​រណប​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា និង​វិមាន​របស់​ស្ដេច ព្រម​ទាំង​ធ្វើ​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​សម្រាប់​លេង​អម​ជា​មួយ​នឹង​ពួក​អ្នក​ចម្រៀង។+ រហូត​ដល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ឃើញ ឬ​ក៏​មាន​អ្នក​ណា​នាំ​យក​ឈើ​អាល់កឹម​ចូល​មក​ច្រើន​ដូច​នោះ​ឡើយ។

១៣ ស្ដេច​សាឡូម៉ូន​ក៏​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ជូន​អំណោយ​ដល់​មហា​ក្សត្រី​ស្រុក​សេបា​វិញ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្វី​ណា​ក៏​ដោយ​ដែល​នាង​ចង់​បាន នោះ​គាត់​ក៏​ឲ្យ​ដល់​នាង។ រួច​មក នាង​បាន​ត្រឡប់​ទៅ​ស្រុក​នាង​វិញ​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​របស់​នាង។+

១៤ ក្នុង​មួយ​ឆ្នាំ​ៗ សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​៦៦៦​ថាលិន។+ ១៥ ក្រៅ​ពី​នោះ គាត់​ក៏​បាន​ទទួល​ប្រាក់​ចំណូល​ពី​ពួក​ឈ្មួញ ពី​ពួក​អភិបាល​ក្នុង​ស្រុក ព្រម​ទាំង​ពី​សួយ​អាករ​របស់​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​អារ៉ាប់។

១៦ ស្ដេច​សាឡូម៉ូន​បាន​ធ្វើ​ខែល​ធំ​ពី​មាស ចំនួន​២០០+ (​ខែល​ធំ​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​៦០០​ហ្សេគិល​)*+ ១៧ និង​ខែល​តូច*ពី​មាស ចំនួន​៣០០ (​ខែល​តូច​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​បី​មិណា​)។* រួច​មក ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ដាក់​ក្នុង​មន្ទីរ​ព្រៃ​លីបង់។+

១៨ ស្ដេច​ក៏​ធ្វើ​បល្ល័ង្ក​ដ៏​ធំ​មួយ​ពី​ភ្លុក+ ហើយ​ស្រោប​ដោយ​មាស​សុទ្ធ។+ ១៩ បល្ល័ង្ក​នោះ​មាន​ដំបូល​តូច​រាង​មូល​នៅ​ពី​ក្រោយ ហើយ​មាន​ភ្នាក់ដៃ​សង​ខាង និង​មាន​រូប​តោ​ពីរ+ឈរ​អម​សង​ខាង​ភ្នាក់ដៃ ព្រម​ទាំង​មាន​ជណ្ដើរ​៦​កាំ​ចុះ​ពី​បល្ល័ង្ក។ ២០ មាន​រូប​តោ​១២​ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​៦​កាំ​នោះ គឺ​នៅ​កាំ​នីមួយ​ៗ​មាន​រូប​តោ​ពីរ។ គ្មាន​រាជាណាចក្រ​ណា​ទៀត​មាន​បល្ល័ង្ក​ដូច​នេះ​ឡើយ។

២១ ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សាឡូម៉ូន សុទ្ធតែ​ធ្វើ​ពី​មាស ហើយ​ប្រដាប់​ប្រដា​ក្នុង​មន្ទីរ​ព្រៃ​លីបង់+ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។ គ្មាន​អ្វី​ធ្វើ​ពី​ប្រាក់​ឡើយ ព្រោះ​នៅ​សម័យ​សាឡូម៉ូន​ប្រាក់​មិន​សូវ​មាន​តម្លៃ​ទេ។+ ២២ ស្ដេច​មាន​ក្រុម​សំពៅ​តើស៊ីស។+ សំពៅ​ទាំង​នោះ​និង​ក្រុម​សំពៅ​របស់​ហ៊ីរ៉ាម​ធ្វើ​ដំណើរ​តាម​សមុទ្រ​ជា​មួយ​គ្នា។ រៀង​រាល់​បី​ឆ្នាំ​ម្ដង ក្រុម​សំពៅ​តើស៊ីស​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក+ សត្វ​ស្វា​និង​ក្ងោក​មក​ជា​មួយ​ផង។

២៣ ស្ដេច​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ​និង​ប្រាជ្ញា​លើស​អស់​ទាំង​ស្ដេច​នៅ​ផែនដី។+ ២៤ មនុស្ស​ទាំង​ឡាយ​នៅ​ផែនដី​ចង់​មក​ជួប​សាឡូម៉ូន ដើម្បី​ស្ដាប់​សម្ដី​របស់​គាត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះ។+ ២៥ រៀង​រាល់​ឆ្នាំ ពួក​គេ​ម្នាក់​ៗ​ក៏​នាំ​យក​អំណោយ​មក​ជូន​ស្ដេច។ អំណោយ​ទាំង​នោះ​មាន គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ចម្បាំង សម្លៀក​បំពាក់ ប្រេង​ក្រអូប សេះ និង​លា។

២៦ សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង​និង​សេះ*ជា​ច្រើន។ គាត់​មាន​រទេះ​ចម្បាំង​ចំនួន​១.៤០០​គ្រឿង និង​សេះ*ចំនួន​១២.០០០​ក្បាល។+ ស្ដេច​ទុក​មួយ​ចំនួន​នៅ​ក្រុង​យេរូសាឡិម និង​មួយ​ចំនួន​ទៀត​ទុក​នៅ​ក្រុង​នា​នា​សម្រាប់​ដាក់​រទេះ​ចម្បាំង។+

២៧ នៅ​សម័យ​សាឡូម៉ូន ក្រុង​យេរូសាឡិម​ប្រាក់​មាន​ចំនួន​ច្រើន​ដូច​ជា​ដុំ​ថ្ម ហើយ​មាន​ឈើ​ស៊ីដារ*ច្រើន​សន្ធឹក​ដូច​ជា​ដើម​ល្វា​ព្រៃ​នៅ​តំបន់​សេ​ភី​ឡា។+

២៨ សេះ​របស់​សាឡូម៉ូន​បាន​ត្រូវ​នាំ​ចូល​ពី​ស្រុក​អេហ្ស៊ីប ហើយ​ពួក​ឈ្មួញ​របស់​ស្ដេច​បាន​ទិញ​សេះ​ទាំង​ហ្វូង​ៗ តាម​តម្លៃ​កំណត់។+ ២៩ រទេះ​ចម្បាំង​នីមួយ​ៗ​ដែល​នាំ​ចូល​ពី​ស្រុក​អេហ្ស៊ីប​មាន​តម្លៃ​៦០០​កាក់​ធ្វើ​ពី​ប្រាក់ ហើយ​សេះ​នីមួយ​ៗ​មាន​តម្លៃ​១៥០​កាក់​ធ្វើ​ពី​ប្រាក់។ រួច​ពួក​ឈ្មួញ​ក៏​បាន​យក​សេះ​និង​រទេះ​ចម្បាំង​ទៅ​លក់​បន្ត​ឲ្យ​អ្នក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត+ និង​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​ស៊ីរី។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក