បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ប៉ូល​ចង់​ឲ្យ​បង​ប្អូន​មាន​អំណរ (​១​-​៤​)

      • អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​បាន​ទទួល​ការ​អភ័យ​ទោស​និង​ចូល​មិត្តភាព​វិញ (​៥​-​១១​)

      • ប៉ូល​នៅ​ក្រុង​ត្រូអាស​និង​តំបន់​ម៉ាសេដូន (​១២, ១៣​)

      • កិច្ច​បម្រើ​ផ្សាយ​ជា​ក្បួន​អបអរ​ជ័យ​ជម្នះ (​១៤​-​១៧​)

        • មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ (​១៧​)

កូរិនថូសទី២ ២:៤

ឯកសារយោង

  • +២កូ ៧:៨, ៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/១៩៩៧, ទំ.  ១១

កូរិនថូសទី២ ២:៥

ឯកសារយោង

  • +១កូ ៥:១

កូរិនថូសទី២ ២:៧

កំណត់សម្គាល់

  • *

    ឬ​«​កុំ​ឲ្យ​គាត់​ត្រូវ​លេប​បាត់​ដោយ​ការ​ព្រួយ​ចិត្ត​»​

ឯកសារយោង

  • +លូក ១៥:២៣, ២៤
  • +ហេ ១២:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០១០, ទំ.  ១៥

    ១/១/១៩៩៩, ទំ.  ១៥, ១៦-១៧

កូរិនថូសទី២ ២:៨

ឯកសារយោង

  • +រ៉ូម ១២:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៨/២០១៣, ទំ.  ២០

    ១/១/១៩៩៩, ទំ.  ១៦

កូរិនថូសទី២ ២:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៦, ទំ.  ២០

កូរិនថូសទី២ ២:១១

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

  • *

    ឬ​«​គម្រោង​ការ​»​

ឯកសារយោង

  • +លូក ២២:៣១; ២ធី ២:២៦
  • +អេភ ៦:១១, ១២; ១ពេ ៥:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០១៩, ទំ.  ២

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ១៩

    ១/២/២០០៦, ទំ.  ២០

    ១/១/១៩៩៩, ទំ.  ១៦-១៧

កូរិនថូសទី២ ២:១២

ឯកសារយោង

  • +សកម្ម ១៦:៨

កូរិនថូសទី២ ២:១៣

ឯកសារយោង

  • +កាឡ ២:៣; ទីត ១:៤
  • +២កូ ៧:៥

កូរិនថូសទី២ ២:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៤/២០១៩, ទំ.  ២-៣

    ប៉មយាម,

    ១/៧/២០០៨, ទំ.  ៣២

កូរិនថូសទី២ ២:១៦

ឯកសារយោង

  • +យ៉ូន ១៥:១៩; ២កូ ៤:៣; ១ពេ ២:៧, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៤/២០១៩, ទំ.  ២-៣

    ប៉មយាម,

    ១/៧/២០០៨, ទំ.  ៣២

កូរិនថូសទី២ ២:១៧

ឯកសារយោង

  • +២កូ ៤:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ២:៤២កូ ៧:៨, ៩
២កូ. ២:៥១កូ ៥:១
២កូ. ២:៧លូក ១៥:២៣, ២៤
២កូ. ២:៧ហេ ១២:១២
២កូ. ២:៨រ៉ូម ១២:១០
២កូ. ២:១១លូក ២២:៣១; ២ធី ២:២៦
២កូ. ២:១១អេភ ៦:១១, ១២; ១ពេ ៥:៨
២កូ. ២:១២សកម្ម ១៦:៨
២កូ. ២:១៣កាឡ ២:៣; ទីត ១:៤
២កូ. ២:១៣២កូ ៧:៥
២កូ. ២:១៦យ៉ូន ១៥:១៩; ២កូ ៤:៣; ១ពេ ២:៧, ៨
២កូ. ២:១៧២កូ ៤:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ២:១-១៧

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

២ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ពេល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ម្ដង​ទៀត ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ។ ២ ព្រោះ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តើ​នឹង​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​វិញ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ? ៣ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ ទៅ​ជា​ហេតុ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​វិញ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ ក៏​ជា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ដែរ។ ៤ ខ្ញុំ​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ទាំង​មាន​សេចក្ដី​វេទនា​និង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ថែម​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ផង មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ឡើយ+ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។

៥ ប្រសិន​បើ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត+ អ្នក​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ។ ប៉ុន្តែ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត​ខ្លះ​ដែរ តែ​មិន​មែន​ខ្ញុំ​ចង់​និយាយ​ខ្លាំង​ពេក​ទេ​អំពី​រឿង​នេះ។ ៦ ការ​ប្រដៅ​តម្រង់​ដែល​បុរស​នោះ​បាន​ទទួល​ពី​បង​ប្អូន​ភាគ​ច្រើន គឺ​គ្រប់​គ្រាន់​ហើយ។ ៧ ឥឡូវ អ្នក​រាល់​គ្នា​គួរ​តែ​មេត្តា​អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់+ ដើម្បី​កុំ​ឲ្យ​គាត់​ព្រួយ​ចិត្ត*ខ្លាំង​ហួស​ហេតុ​ពេក។+ ៨ ដូច្នេះ ខ្ញុំ​ចង់​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា អ្នករាល់​គ្នា​ស្រឡាញ់​គាត់។+ ៩ ព្រោះ​ខ្ញុំ​ក៏​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា​ក្នុង​បំណង​នេះ​ដែរ គឺ​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​យ៉ាង​ណា។ ១០ ប្រសិន​បើ​អ្នក​រាល់​គ្នា​អភ័យ​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​អភ័យ​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ តាម​ការ​ពិត ប្រសិន​បើ​ខ្ញុំ​បាន​អភ័យ​ទោស​ឲ្យ (​បើ​ខ្ញុំ​បាន​អភ័យ​ទោស​ឲ្យ​ចំពោះ​រឿង​ណា​មួយ​) នោះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍ ដោយ​មាន​គ្រិស្ត​ជា​សាក្សី ១១ ដើម្បី​កុំ​ឲ្យ​សាថាន*មាន​ឱកាស​ឈ្នះ​យើង​ឡើយ+ ព្រោះ​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច*ទាំង​ប៉ុន្មាន​របស់​សាថាន​ទេ។+

១២ ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ក្រុង​ត្រូអាស+ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត មាន​ទ្វារ​មួយ​បើក​ចំហ​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​ការ​របស់​លោក​ម្ចាស់ ១៣ តែ​ខ្ញុំ​មិន​បាន​ធូរ​ចិត្ត​សោះ ដោយ​សារ​ខ្ញុំ​រក​ទីតុស+ជា​បង​ប្អូន​របស់​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​ពួក​អ្នក​កាន់​តាម​នៅ​ទី​នោះ រួច​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន។+

១៤ ប៉ុន្តែ ខ្ញុំ​អរគុណ​ព្រះ​ដែល​តែង​តែ​នាំ​មុខ​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ហែ​ក្បួន​អបអរ​ជ័យ​ជម្នះ​ជា​មួយ​នឹង​គ្រិស្ត ហើយ​ក្លិន​ក្រអូប​នៃ​ចំណេះ​អំពី​ព្រះ​បាន​សាយភាយ​ដល់​គ្រប់​ទី​កន្លែង​តាម​រយៈ​យើង! ១៥ ព្រោះ​ចំពោះ​ព្រះ យើង​ជា​ក្លិន​ក្រអូប​នៃ​ដំណឹង​អំពី​គ្រិស្ត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ និង​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស។ ១៦ ចំពោះ​ពួក​អ្នក​ដែល​កំពុង​វិនាស នោះ​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់+ តែ​ចំពោះ​ពួក​អ្នក​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ នោះ​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ទៅ​ដល់​ជីវិត។ តើ​អ្នក​ណា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ច​ការ​ទាំង​នេះ? ១៧ យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ព្រោះ​យើង​មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ+ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​យើង​និយាយ​ដោយ​ចិត្ត​ស្មោះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​នៅ​ចំពោះ​មុខ​ព្រះ និង​ក្នុង​នាម​ជា​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក