បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • សុល​នៅ​តែ​ស្អប់​ដាវីឌ (​១​-​១៣​)

      • ដាវីឌ​រត់​គេច​ពី​សុល (​១៤​-​២៤​)

សាំយូអែលទី១ ១៩:១

ឯកសារយោង

  • +១សាំ ១៨:៩; សុភ ២៧:៤

សាំយូអែលទី១ ១៩:២

ឯកសារយោង

  • +១សាំ ១៨:១; សុភ ១៨:២៤

សាំយូអែលទី១ ១៩:៣

ឯកសារយោង

  • +១សាំ ២០:៩, ១៣; សុភ ១៧:១៧

សាំយូអែលទី១ ១៩:៤

ឯកសារយោង

  • +១សាំ ២២:១៤

សាំយូអែលទី១ ១៩:៥

ឯកសារយោង

  • +១សាំ ១៧:៤៩
  • +១សាំ ២០:៣២

សាំយូអែលទី១ ១៩:៧

ឯកសារយោង

  • +១សាំ ១៦:២១; ១៨:២, ១៣

សាំយូអែលទី១ ១៩:៩

ឯកសារយោង

  • +១សាំ ១៦:១៤
  • +១សាំ ១៨:១០, ១១

សាំយូអែលទី១ ១៩:១១

ឯកសារយោង

  • +ចសព ៥៩:ពាក្យ​ផ្ដើម; ៥៩:៣

សាំយូអែលទី១ ១៩:១៣

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

សាំយូអែលទី១ ១៩:១៥

ឯកសារយោង

  • +១សាំ ១៨:៩

សាំយូអែលទី១ ១៩:១៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

សាំយូអែលទី១ ១៩:១៧

ឯកសារយោង

  • +១សាំ ១៨:២៩

សាំយូអែលទី១ ១៩:១៨

ឯកសារយោង

  • +១សាំ ៧:១៥, ១៧
  • +១សាំ ២០:១

សាំយូអែលទី១ ១៩:២០

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ទំនាយ​»​

សាំយូអែលទី១ ១៩:២២

ឯកសារយោង

  • +១សាំ ១៩:១៨

សាំយូអែលទី១ ១៩:២៤

កំណត់សម្គាល់

  • *

    ឬ​«​សុល​នៅ​សល់​តែ​សម្លៀក​បំពាក់​ក្នុង ដេក​នៅ​ទី​នោះ​»​

ឯកសារយោង

  • +១សាំ ១០:១១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ១៩:១១សាំ ១៨:៩; សុភ ២៧:៤
១សាំ. ១៩:២១សាំ ១៨:១; សុភ ១៨:២៤
១សាំ. ១៩:៣១សាំ ២០:៩, ១៣; សុភ ១៧:១៧
១សាំ. ១៩:៤១សាំ ២២:១៤
១សាំ. ១៩:៥១សាំ ១៧:៤៩
១សាំ. ១៩:៥១សាំ ២០:៣២
១សាំ. ១៩:៧១សាំ ១៦:២១; ១៨:២, ១៣
១សាំ. ១៩:៩១សាំ ១៦:១៤
១សាំ. ១៩:៩១សាំ ១៨:១០, ១១
១សាំ. ១៩:១១ចសព ៥៩:ពាក្យ​ផ្ដើម; ៥៩:៣
១សាំ. ១៩:១៥១សាំ ១៨:៩
១សាំ. ១៩:១៧១សាំ ១៨:២៩
១សាំ. ១៩:១៨១សាំ ៧:១៥, ១៧
១សាំ. ១៩:១៨១សាំ ២០:១
១សាំ. ១៩:២២១សាំ ១៩:១៨
១សាំ. ១៩:២៤១សាំ ១០:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ១៩:១-២៤

សៀវភៅសាំយូអែលទី១

១៩ លុះ​ក្រោយ​មក សុល​បាន​និយាយ​ទៅ​យ៉ូណាថាន​ជា​កូន​របស់​គាត់ និង​អ្នកបម្រើ​ទាំង​អស់​ថា​គាត់​ចង់​សម្លាប់​ដាវីឌ។+ ២ ដោយ​សារ​យ៉ូណាថាន​ស្រឡាញ់​ពេញ​ចិត្ត​ដាវីឌ​ខ្លាំង​ណាស់+ បាន​ជា​គាត់​ប្រាប់​ដាវីឌ​ថា​៖ ​«​សុល​ឪពុក​របស់​ខ្ញុំ គាត់​ចង់​សម្លាប់​អ្នក។ ដូច្នេះ​ពេល​ព្រឹក​ស្អែក សូម​អ្នក​ប្រយ័ត្ន​ខ្លួន ហើយ​ទៅ​ពួន​នៅ​កន្លែង​មួយ។ ៣ ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ក្បែរ​ឪពុក​ខ្ញុំ​នៅ​ដី​វាល​ត្រង់​កន្លែង​ដែល​អ្នក​លាក់​ខ្លួន។ ខ្ញុំ​នឹង​ប្រាប់​ឪពុក​អំពី​អ្នក ហើយ​បើ​ខ្ញុំ​ដឹង​រឿង​អ្វី​ថែម​ទៀត ខ្ញុំ​មុខ​ជា​ប្រាប់​អ្នក​មិន​ខាន​»។+

៤ ដូច្នេះ យ៉ូណាថាន​និយាយ​ល្អ​អំពី​ដាវីឌ+ប្រាប់​សុល​ជា​ឪពុក​ថា​៖ ​«​លោក​ឪពុក​មិន​គួរ​ធ្វើ​អាក្រក់​ចំពោះ​ដាវីឌ​ជា​អ្នក​បម្រើ​លោក​ឪពុក​ឡើយ ព្រោះ​គាត់​មិន​បាន​ធ្វើ​អាក្រក់​ចំពោះ​លោក​ឪពុក​ទេ។ អ្វី​ដែល​គាត់​បាន​ធ្វើ​សុទ្ធតែ​ជា​ប្រយោជន៍​ដល់​លោក​ឪពុក។ ៥ គាត់​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នោះ។+ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​ធេង។ លោក​ឪពុក​ក៏​ឃើញ ហើយ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង​ដែរ។ ដាវីឌ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​ប៉ុន​ប៉ង​សម្លាប់​គាត់?​»។+ ៦ សុល​ស្ដាប់​អ្វី​ដែល​យ៉ូណាថាន​និយាយ ហើយ​សុល​ស្បថ​ថា​៖ ​«​ពុក​សូម​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា ពុក​នឹង​មិន​សម្លាប់​ដាវីឌ​ទេ​»។ ៧ បន្ទាប់​មក យ៉ូណាថាន​ហៅ​ដាវីឌ​មក​ប្រាប់​រឿង​ទាំង​អស់​នោះ ហើយ​នាំ​ដាវីឌ​ទៅ​ឯ​សុល។ រួច​មក ដាវីឌ​នៅ​បម្រើ​សុល​ដូច​ពី​មុន។+

៨ ក្រោយ​មក សង្គ្រាម​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​ភីលីស្ទីន បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត។ ដូច្នេះ ដាវីឌ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន ហើយ​បាន​សម្លាប់​ពួក​គេ​យ៉ាង​រង្គាល។ ឯ​ពួក​អ្នក​ដែល​នៅ​សល់​បាន​រត់​បាក់​ទ័ព។

៩ នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ទុក​ឲ្យ​សុល​ជ្រួល​ច្របល់​ក្នុង​ចិត្ត+ កាល​ដែល​សុល​កាន់​លំពែង​អង្គុយ​នៅ​ក្នុង​វិមាន ហើយ​ដាវីឌ​កំពុង​ដេញ​ពិណ។+ ១០ រំពេច​នោះ សុល​ពួយ​លំពែង​ក្នុង​បំណង​ទម្លុះ​ដាវីឌ​ឲ្យ​ជាប់​នឹង​ជញ្ជាំង តែ​ដាវីឌ​គេច​ផុត ហើយ​លំពែង​ក៏​ដោត​ជាប់​នឹង​ជញ្ជាំង។ ដូច្នេះ ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ​ឯង។ ១១ ក្រោយ​មក សុល​ចាត់​ពួក​បុរស​ឲ្យ​ទៅ​ផ្ទះ​របស់​ដាវីឌ ដើម្បី​ឃ្លាំចាំ​សម្លាប់​គាត់នៅ​ពេល​ព្រឹក។+ ប៉ុន្តែ មីកាល​ដែល​ជា​ប្រពន្ធ​ប្រាប់​គាត់​ថា​៖ ​«​បើ​អ្នក​មិន​គេច​ខ្លួន​នៅ​យប់​នេះ​ទេ ព្រឹក​ស្អែក​អ្នក​ច្បាស់​ជា​ស្លាប់​មិន​ខាន​»។ ១២ ដូច្នេះ មីកាល​ប្រញាប់​ឲ្យ​ដាវីឌ​ចុះ​តាម​បង្អួច យ៉ាង​នេះ​គាត់​អាច​រត់​គេច​ខ្លួន​បាន។ ១៣ មីកាល​បាន​យក​រូប​ព្រះ*មក​ដាក់​នៅ​លើ​គ្រែ រួច​ដាក់​ក្រណាត់​រោម​ពពែ​នៅ​ក្បាល​ដំណេក​របស់​ដាវីឌ ហើយ​យក​សម្លៀក​បំពាក់​មក​ដណ្ដប់​ពី​លើ​រូប​នោះ។

១៤ សុល​បាន​ចាត់​ពួក​បុរស​ឲ្យ​ទៅ​នាំ​ដាវីឌ​មក តែ​ពេល​ទៅ​ដល់​ផ្ទះ​គាត់ មីកាល​ប្រាប់​ថា​៖ ​«​គាត់​ឈឺ​»។ ១៥ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សុល​ចាត់​ពួក​បុរស​ឲ្យ​ទៅ​ជួប​ដាវីឌ​ម្ដង​ទៀត ដោយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សែង​គាត់​ទាំង​គ្រែ មក​ឲ្យ​ខ្ញុំ​សម្លាប់​ចោល​»។+ ១៦ ពេល​ពួក​បុរស​ចូល​ទៅ​រក​ដាវីឌ ពួក​គេ​ឃើញ​រូប​ព្រះ*នៅ​លើ​គ្រែ​និង​ក្រណាត់​រោម​ពពែ​នៅ​ក្បាល​ដំណេក​របស់​គាត់។ ១៧ សុល​សួរ​មីកាល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​បញ្ឆោត​ពុក ហើយ​ជួយ​សត្រូវ​ពុក+ឲ្យ​គេច​ខ្លួន​ដូច្នេះ?​»។ មីកាល​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​គាត់​គំរាម​ខ្ញុំ​ថា បើ​ខ្ញុំ​មិន​ឲ្យ​គាត់​ទៅ​ទេ គាត់​នឹង​សម្លាប់​ខ្ញុំ!​»។

១៨ ចំណែក​ឯ​ដាវីឌ គាត់​បាន​រត់​គេច​ខ្លួន ហើយ​ទៅ​ជួប​សាំយូអែល​នៅ​ក្រុង​រ៉ាម៉ា។+ គាត់​រៀប​រាប់​ប្រាប់​សាំយូអែល​គ្រប់​រឿង​ដែល​សុល​បាន​ធ្វើ​មក​លើ​គាត់។ រួច​មក គាត់​និង​សាំយូអែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ​ណាយ៉ូត។+ ១៩ ក្រោយ​មក មាន​គេ​ប្រាប់​សុល​ថា​៖ ​«​មើល! ដាវីឌ​នៅ​ណាយ៉ូត​ក្រុង​រ៉ាម៉ា​»។ ២០ សុល​ក៏​ប្រញាប់​ចាត់​ពួក​បុរស​របស់​គាត់​ឲ្យ​ទៅ​ចាប់​ដាវីឌ។ ពេល​ពួក​បុរស​ទៅ​ដល់ ក៏​ឃើញ​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ខ្លះ​កំពុង​ប្រកាស​ទំនាយ* ហើយ​ឃើញ​សាំយូអែល​កំពុង​ឈរ​នាំ​មុខ​ពួក​គេ។ ពេល​នោះ ឫទ្ធានុភាព​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​បុរស​ដែល​សុល​បាន​ចាត់​ឲ្យ​ទៅ ហើយ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​ដែរ។

២១ ពេល​សុល​បាន​ទទួល​ដំណឹង​នោះ គាត់​ប្រញាប់​ចាត់​ពួក​បុរស​ផ្សេង​ទៀត​ឲ្យ​ទៅ តែ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​ដែរ។ ម្ល៉ោះ​ហើយ សុល​ចាត់​ពួក​បុរស​ខ្លះ​ទៀត​ឲ្យ​ទៅ​ជា​លើក​ទី​៣ តែ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​ដែរ។ ២២ នៅ​ទី​បំផុត សុល​ក៏​ចេញ​ទៅ​ក្រុង​រ៉ាម៉ា​ដោយ​ផ្ទាល់។ ពេល​គាត់​ទៅ​ដល់​អណ្ដូង​ធំ​មួយ​នៅ​សេគូ គាត់​សួរ​គេ​ថា​៖ ​«​តើ​សាំយូអែល​និង​ដាវីឌ​នៅ​ឯ​ណា?​»។ គេ​ឆ្លើយ​ថា​៖ ​«​នៅ​ណាយ៉ូត+ក្រុង​រ៉ាម៉ា​»។ ២៣ កាល​ដែល​សុល​ធ្វើ​ដំណើរ​ទៅ​ណាយ៉ូត​ក្រុង​រ៉ាម៉ា ឫទ្ធានុភាព​របស់​ព្រះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​គាត់​ផង​ដែរ។ ដូច្នេះ គាត់​ធ្វើ​ដំណើរ​បណ្ដើរ ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​បណ្ដើរ រហូត​ដល់​ណាយ៉ូត​ក្រុង​រ៉ាម៉ា។ ២៤ បន្ថែម​ទៀត សុល​បាន​ដោះ​សម្លៀក​បំពាក់​ចេញ ហើយ​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​នៅ​ចំពោះ​មុខ​សាំយូអែល។ សុល​ដេក​ទាំង​ខ្លួន​អាក្រាត​នៅ​ទី​នោះ* ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ។ ហេតុ​នេះ​បាន​ជា​ពួក​គេ​និយាយ​ថា​៖ ​«​តើ​សុល​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ​ឬ?​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក