បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • អាថាលៀ​ដណ្ដើម​រាជ្យ​បល្ល័ង្ក (​១​-​៣​)

      • យេហូអាស​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ដោយ​សម្ងាត់ (​៤​-​១២​)

      • អាថាលៀ​បាន​ត្រូវ​សម្លាប់ (​១៣​-​១៦​)

      • ការ​រៀប​ចំ​ឡើង​វិញ​របស់​យេហូយ៉ាដា (​១៧​-​២១​)

បណ្ដាស្ដេចទី២ ១១:១

ឯកសារយោង

  • +២បស ៨:២៦; ១១:២០; ២ប្រ ២១:៥, ៦; ២៤:៧
  • +២បស ៩:២៧
  • +២ប្រ ២១:៤; ២២:១០-១២

បណ្ដាស្ដេចទី២ ១១:២

ឯកសារយោង

  • +២បស ១២:១

បណ្ដាស្ដេចទី២ ១១:៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពួក​កេរីន​»​

ឯកសារយោង

  • +១បស ១៤:២៧
  • +២ប្រ ២៣:១-៣

បណ្ដាស្ដេចទី២ ១១:៥

ឯកសារយោង

  • +១បស ៧:១; ២ប្រ ២៣:៤-៧

បណ្ដាស្ដេចទី២ ១១:៩

ឯកសារយោង

  • +២បស ១១:៤
  • +២ប្រ ២៣:៨-១១

បណ្ដាស្ដេចទី២ ១១:១១

ឯកសារយោង

  • +១បស ១៤:២៧
  • +១បស ៨:២២; ២ប្រ ៤:១

បណ្ដាស្ដេចទី២ ១១:១២

ឯកសារយោង

  • +២បស ១១:២
  • +ដច ២៥:២១; ៣១:១៨
  • +១បស ១:៣៩, ៤០

បណ្ដាស្ដេចទី២ ១១:១៣

ឯកសារយោង

  • +២ប្រ ២៣:១២-១៥

បណ្ដាស្ដេចទី២ ១១:១៤

ឯកសារយោង

  • +២បស ២៣:៣
  • +២ប្រ ៥:១២

បណ្ដាស្ដេចទី២ ១១:១៥

ឯកសារយោង

  • +២បស ១១:៤; ២ប្រ ២៣:៩

បណ្ដាស្ដេចទី២ ១១:១៦

ឯកសារយោង

  • +១បស ៧:១

បណ្ដាស្ដេចទី២ ១១:១៧

ឯកសារយោង

  • +១សាំ ១០:២៥; ២សាំ ៥:៣
  • +២ប្រ ២៣:១៦, ១៧

បណ្ដាស្ដេចទី២ ១១:១៨

ឯកសារយោង

  • +បច ១២:៣
  • +បច ៧:២៥
  • +បច ១៣:៥
  • +២ប្រ ២៣:១៨-២១

បណ្ដាស្ដេចទី២ ១១:១៩

ឯកសារយោង

  • +២បស ១១:៤, ១៥
  • +១បស ១៤:២៧
  • +២សាំ ៧:៨, ១៦

បណ្ដាស្ដេចទី២ ១១:២១

ឯកសារយោង

  • +២បស ១១:២
  • +២ប្រ ២៤:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ១១:១២បស ៨:២៦; ១១:២០; ២ប្រ ២១:៥, ៦; ២៤:៧
២បស. ១១:១២បស ៩:២៧
២បស. ១១:១២ប្រ ២១:៤; ២២:១០-១២
២បស. ១១:២២បស ១២:១
២បស. ១១:៤១បស ១៤:២៧
២បស. ១១:៤២ប្រ ២៣:១-៣
២បស. ១១:៥១បស ៧:១; ២ប្រ ២៣:៤-៧
២បស. ១១:៩២បស ១១:៤
២បស. ១១:៩២ប្រ ២៣:៨-១១
២បស. ១១:១១១បស ១៤:២៧
២បស. ១១:១១១បស ៨:២២; ២ប្រ ៤:១
២បស. ១១:១២២បស ១១:២
២បស. ១១:១២ដច ២៥:២១; ៣១:១៨
២បស. ១១:១២១បស ១:៣៩, ៤០
២បស. ១១:១៣២ប្រ ២៣:១២-១៥
២បស. ១១:១៤២បស ២៣:៣
២បស. ១១:១៤២ប្រ ៥:១២
២បស. ១១:១៥២បស ១១:៤; ២ប្រ ២៣:៩
២បស. ១១:១៦១បស ៧:១
២បស. ១១:១៧១សាំ ១០:២៥; ២សាំ ៥:៣
២បស. ១១:១៧២ប្រ ២៣:១៦, ១៧
២បស. ១១:១៨បច ១២:៣
២បស. ១១:១៨បច ៧:២៥
២បស. ១១:១៨បច ១៣:៥
២បស. ១១:១៨២ប្រ ២៣:១៨-២១
២បស. ១១:១៩២បស ១១:៤, ១៥
២បស. ១១:១៩១បស ១៤:២៧
២បស. ១១:១៩២សាំ ៧:៨, ១៦
២បស. ១១:២១២បស ១១:២
២បស. ១១:២១២ប្រ ២៤:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ១១:១-២១

បណ្ដាស្ដេចទី២

១១ គ្រា​នោះ អាថាលៀ+បាន​ដឹង​ថា​ស្ដេច​អាហាស៊ីយ៉ា​ជា​កូន​បាន​ស្លាប់​ហើយ+ ដូច្នេះ​នាង​ក៏​ចាត់​វិធានការ​សម្លាប់​កូន​ស្ដេច​ទាំង​អស់។+ ២ ឯ​យេហូសេបា នាង​ជា​កូន​ស្ដេច​យេហូរ៉ាម ហើយ​ត្រូវ​ជា​បង​ស្រី​របស់​អាហាស៊ីយ៉ា។ ពេល​នាង​បាន​ឮ​ដំណឹង​ថា​គេ​នឹង​សម្លាប់​កូន​ប្រុស​ទាំង​អស់​របស់​អាហាស៊ីយ៉ា នាង​ក៏​លួច​យក​យេហូអាស+ពី​ចំណោម​កូន​ទាំង​នោះ ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ខាង​ក្នុង​មួយ​ជា​មួយ​នឹង​មេ​ដោះ។ ឯ​អាថាលៀ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ដូច្នេះ​យេហូអាស​ក៏​បាន​រួច​ជីវិត។ ៣ យេហូអាស​បាន​ត្រូវ​លាក់​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៦​ឆ្នាំ កាល​ដែល​អាថាលៀ​គ្រប់​គ្រង​លើ​ស្រុក​យូដា។

៤ លុះ​ដល់​ឆ្នាំ​ទី​៧ យេហូយ៉ាដា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ពួក​មេ​លើ​១០០​នាក់​នៃ​អង្គរក្ស​ស្ដេច* និង​ពួក​មេ​លើ​១០០​នាក់​នៃ​ក្រុម​អ្នក​យាម​វិមាន+ ឲ្យ​មក​ជួប​គាត់​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក គាត់​ក៏​នាំ​យេហូអាស​ជា​កូន​ស្ដេច​មក​បង្ហាញ​ពួក​គេ។+ ៥ យេហូយ៉ាដា​បាន​បញ្ជា​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ត​ទៅ​៖ ចំពោះ​ក្រុម​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ចែក​ជា​បី​កង។ ចូរ​ឲ្យ​កង​មួយ​យាម​នៅ​វិមាន​ស្ដេច+ ៦ កង​មួយ​យាម​នៅ​ខ្លោង​ទ្វារគ្រឹះ ហើយ​កង​មួយ​ទៀត​យាម​នៅ​ខ្លោង​ទ្វារ​ខាង​ក្រោយ​អ្នក​យាម​វិមាន។ អ្នក​រាល់​គ្នា​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​នៅ​វិហារ​របស់​ព្រះ។ ៧ ឯ​ពីរ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ឲ្យ​ពួក​គេ​ទៅ​យាម​នៅ​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​ស្ដេច។ ៨ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជុំវិញ​ស្ដេច ទាំង​កាន់​អាវុធ​ការពារ បើ​មាន​អ្នក​ណា​ចូល​មក​ជិត ចូរ​សម្លាប់​អ្នក​នោះ​ចោល ហើយ​អ្នក​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​ស្ដេច​ជា​និច្ច​»។

៩ ពួក​មេ​លើ​១០០​នាក់+ក៏​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូយ៉ាដា​ជា​សង្ឃ។ ដូច្នេះ ពួក​មេ​ទាំង​នោះ​បាន​ប្រមូល​កូន​ចៅ​ទាំង​អស់​របស់​ពួក​គេ ទៅ​ជួប​យេហូយ៉ាដា​ជា​សង្ឃ គឺ​ទាំង​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​យាម​នៅ​ថ្ងៃ​ផ្សេង។+ ១០ ពេល​ទៅ​ដល់ យេហូយ៉ាដា​បាន​យក​ខែល​និង​លំពែង​របស់​ដាវីឌ​ពី​វិហារ​ព្រះ​យេហូវ៉ា ទៅ​ចែក​ឲ្យ​ពួក​មេ​លើ​១០០​នាក់។ ១១ ឯ​ពួក​អ្នក​យាម​វិមាន+ ពួក​គេ​ក៏​កាន់​អាវុធ​ទៅ​ឈរ​យាម​ជុំវិញ​វិហារ ចាប់​ពី​ខាង​ឆ្វេង​រហូត​ដល់​ខាង​ស្ដាំ​វិហារ នៅ​ក្បែរ​ទី​បូជា+ និង​ក្បែរ​វិហារ ដើម្បី​ការពារ​ស្ដេច។ ១២ បន្ទាប់​មក យេហូយ៉ាដា​បាន​នាំ​យេហូអាស​ជា​កូន​ស្ដេច+ចេញ​មក ហើយ​បំពាក់​មកុដ​ឲ្យ​គាត់ រួច​ក៏​យក​រមូរ​ច្បាប់​ព្រះ+មក​ដាក់​លើ​ក្បាល​គាត់​ដែរ។ ពួក​គេ​ក៏​ចាក់​ប្រេង​តែង​តាំង​គាត់​ជា​ស្ដេច។ ពេល​នោះ ពួក​គេ​ទះ​ដៃ​អបអរ ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។+

១៣ ឯ​អាថាលៀ​វិញ ពេល​នាង​ឮ​សំឡេង​បណ្ដា​ជន​រត់​ឈូឆរ នាង​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។+ ១៤ ពេល​ទៅ​ដល់ នាង​ក៏​ឃើញ​ស្ដេច​កំពុង​ឈរ​នៅ​ក្បែរ​សសរ​វិហារ​តាម​ទំនៀម​ទម្លាប់+ ព្រម​ទាំង​មាន​ពួក​អ្នក​ដឹក​នាំ​និង​ពួក​អ្នក​ផ្លុំ​ត្រែ+កំពុង​ឈរ​អម​ផង​ដែរ។ បណ្ដា​ជន​ទាំង​អស់​អរ​សប្បាយ ហើយ​ផ្លុំ​ត្រែ។ រំពេច​នោះ នាង​ក៏​ហែក​អាវ ហើយ​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​ការ​ក្បត់! នេះ​ជា​ការ​ក្បត់​ហើយ!​»។ ១៥ ពេល​នោះ យេហូយ៉ាដា​ជា​សង្ឃ​បាន​បញ្ជា​ពួក​មេ​លើ​១០០​នាក់+ដែល​ត្រួត​ត្រា​ក្រុម​ទាហាន​ថា​៖ ​«​ចូរ​ចាប់​យក​នាង​ចេញ​ពី​ទី​នេះ។ បើ​អ្នក​ណា​តាម​នាង ត្រូវ​សម្លាប់​អ្នក​នោះ​ចោល​ដែរ!​»។ ព្រោះ​យេហូយ៉ាដា​ធ្លាប់​ប្រាប់​ថា​៖ ​«​កុំ​សម្លាប់​នាង​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ​»។ ១៦ ដូច្នេះ ពួក​គេ​ក៏​ចាប់​នាង ពេល​ពួក​គេ​នាំ​នាង​ទៅ​ដល់​ផ្លូវ​សេះ​ចូល​វិមាន+ ពួក​គេ​ក៏​សម្លាប់​នាង​ចោល​ទៅ។

១៧ យេហូយ៉ាដា​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​ស្ដេច​រួម​ទាំង​បណ្ដា​ជន+ គឺ​ថា​ពួក​គេ​នឹង​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ស្ដេច​និង​បណ្ដា​ជន​ដែរ។+ ១៨ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​ចូល​ទៅ​វិហារ​ព្រះ​បាល ហើយ​បំបាក់​បំបែក​ទី​បូជា​នា​នា+ ថែម​ទាំង​បំផ្លាញ​រូប​សំណាក​ទាំង​ឡាយ​របស់​ព្រះ​បាល។+ ពួក​គេ​ក៏​បាន​សម្លាប់​ម៉ាថាន​ជា​សង្ឃ​របស់​ព្រះ​បាល+ នៅ​មុខ​ទី​បូជា​ទាំង​នោះ​ដែរ។

បន្ទាប់​មក យេហូយ៉ាដា​បាន​តែង​តាំង​ពួក​អ្នក​ត្រួត​ពិនិត្យ ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​ព្រះ​យេហូវ៉ា។+ ១៩ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បង្គាប់​ពួក​មេ​លើ​១០០​នាក់+ ពួក​អង្គរក្ស​ស្ដេច និង​ពួក​អ្នក​យាម​វិមាន+ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ឲ្យ​ទៅ​នាំ​ស្ដេច​ពី​វិហារ​ព្រះ​យេហូវ៉ា​ដង្ហែ​មក​វិមាន។ ក្បួន​ដង្ហែ​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្លោង​ទ្វារ​អ្នក​យាម​វិមាន។ ពេល​មក​ដល់​វិមាន ស្ដេច​ក៏​ឡើង​អង្គុយ​លើ​បល្ល័ង្ក។+ ២០ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​អរ​សប្បាយ​ក្រៃ​លែង។ ក្នុង​ក្រុង​ក៏​មាន​សេចក្ដី​សុខ​សាន្ត ព្រោះ​អាថាលៀ​បាន​ស្លាប់​ហើយ។ នាង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ​នៅ​ឯ​វិមាន​ស្ដេច។

២១ កាល​យេហូអាស+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​៧​ឆ្នាំ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក