បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • សំឡេង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា

        • គោរព​ប្រណិប័តន៍​ព្រះ​ទាំង​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ (​២​)

        • «​ព្រះ​ដ៏​រុង​រឿង​បញ្ចេញ​សូរ​សៀង​ដូច​ជា​សំឡេង​ផ្គរ​លាន់​»​ (​៣​)

        • ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដល់​រាស្ត្រ​របស់​លោក (​១១​)

ចម្រៀងសរសើរព្រះ ២៩:១

ឯកសារយោង

  • +១ប្រ ១៦:២៨, ២៩

ចម្រៀងសរសើរព្រះ ២៩:២

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​សារ​សិរី​រុង​រឿង​និង​ភាព​បរិសុទ្ធ​របស់​លោក​»​

ចម្រៀងសរសើរព្រះ ២៩:៣

ឯកសារយោង

  • +១សាំ ៧:១០; ចសព ១៨:១៣
  • +ចសព ១០៤:៣

ចម្រៀងសរសើរព្រះ ២៩:៤

ឯកសារយោង

  • +យ៉ូប ២៦:១១; ៤០:៩

ចម្រៀងសរសើរព្រះ ២៩:៥

ឯកសារយោង

  • +អេ ២:១២, ១៣

ចម្រៀងសរសើរព្រះ ២៩:៦

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ជួរ​ភ្នំ​នៅ​ស្រុក​លីបង់

ឯកសារយោង

  • +បច ៣:៨, ៩

ចម្រៀងសរសើរព្រះ ២៩:៧

ឯកសារយោង

  • +ដច ១៩:១៨; ចសព ៧៧:១៨

ចម្រៀងសរសើរព្រះ ២៩:៨

ឯកសារយោង

  • +អេ ១៣:១៣; ហេ ១២:២៦
  • +ជប ១៣:២៦

ចម្រៀងសរសើរព្រះ ២៩:៩

ឯកសារយោង

  • +អេ ១០:១៧, ១៨; អេគ ២០:៤៧

ចម្រៀងសរសើរព្រះ ២៩:១០

ឯកសារយោង

  • +យ៉ូប ៣៨:២៥
  • +១ធី ១:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៦, ទំ.  ១១

ចម្រៀងសរសើរព្រះ ២៩:១១

ឯកសារយោង

  • +អេ ៤០:២៩
  • +ចសព ៧២:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ២៩:១១ប្រ ១៦:២៨, ២៩
ចសព. ២៩:៣១សាំ ៧:១០; ចសព ១៨:១៣
ចសព. ២៩:៣ចសព ១០៤:៣
ចសព. ២៩:៤យ៉ូប ២៦:១១; ៤០:៩
ចសព. ២៩:៥អេ ២:១២, ១៣
ចសព. ២៩:៦បច ៣:៨, ៩
ចសព. ២៩:៧ដច ១៩:១៨; ចសព ៧៧:១៨
ចសព. ២៩:៨អេ ១៣:១៣; ហេ ១២:២៦
ចសព. ២៩:៨ជប ១៣:២៦
ចសព. ២៩:៩អេ ១០:១៧, ១៨; អេគ ២០:៤៧
ចសព. ២៩:១០យ៉ូប ៣៨:២៥
ចសព. ២៩:១០១ធី ១:១៧
ចសព. ២៩:១១អេ ៤០:២៩
ចសព. ២៩:១១ចសព ៧២:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ២៩:១-១១

ចម្រៀងសរសើរព្រះ

ទំនុក​របស់​ដាវីឌ។

២៩ ឱ​កូន​របស់​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ចូរ​សរសើរ​ព្រះ​យេហូវ៉ា

ចូរ​សរសើរ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​មាន​ឫទ្ធិ​អំណាច​និង​សិរី​រុង​រឿង។+

 ២ ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក

ចូរ​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​ទាំង​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ។*

 ៣ សំឡេង​របស់​ព្រះ​យេហូវ៉ា​លាន់​ឮ​នៅ​ពី​លើ​ផ្ទៃ​ទឹក

ព្រះ​ដ៏​រុង​រឿង​បញ្ចេញ​សូរ​សៀង​ដូច​ជា​សំឡេង​ផ្គរ​លាន់+

ព្រះ​យេហូវ៉ា​នៅ​ពី​លើ​ផ្ទៃ​ទឹក។+

 ៤ សំឡេង​របស់​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព+

សូរ​សៀង​របស់​ព្រះ​យេហូវ៉ា​ប្រកប​ដោយ​ភាព​រុង​រឿង។

 ៥ សំឡេង​របស់​ព្រះ​យេហូវ៉ា​បំបាក់​ដើម​ស៊ីដារ

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ដើម​ស៊ីដារ​នៅ​ស្រុក​លីបង់​បាក់​ខ្ទេច​ខ្ទី​អស់។+

 ៦ លោក​ធ្វើ​ឲ្យ​ស្រុក​លីបង់*លោត​ដូច​កូន​គោ

ហើយ​ធ្វើ​ឲ្យ​សៀរាន+បោល​ឡើង​ដូច​គោ​ព្រៃ។

 ៧ សំឡេង​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​អណ្ដាត​ភ្លើង។+

 ៨ សូរ​សៀង​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​កក្រើក​រំពើក+

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​នៅ​កាដេស+ញ័រ​រញ្ជួយ។

 ៩ សំឡេង​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ក្ដាន់​ញី​ភ័យ​ញ័រ​រហូត​ដល់​កើត​កូន

ចំណែក​ឯ​ដើម​ឈើ​នៅ​ក្នុង​ព្រៃ​វិញ នៅ​សល់​តែ​ដើម​ប៉ុណ្ណោះ។+

ដូច្នេះ មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​វិហារ​របស់​លោក​ពោល​ឡើង​ថា​៖ ​«​ចូរ​លើក​តម្កើង​ព្រះ!​»។

១០ ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​នៅ​ពី​លើ​ទឹក​ជំនន់+

ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ជា​ស្ដេច​ជា​រៀង​រហូត។+

១១ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដល់​រាស្ត្រ​របស់​លោក+

ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​រាស្ត្រ​របស់​លោក​ឲ្យ​មាន​សេចក្ដី​សុខ​ក្សេម​ក្សាន្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក