អេសធើរ
២ ក្រោយពីការទាំងនោះ ស្ដេចអាហាស៊ូរុស+បានស្ងប់ចិត្ត ហើយក៏បានគិតឡើងវិញនូវអ្វីដែលនាងវ៉ាសធីបានធ្វើ+ និងការសម្រេចចិត្តរបស់គាត់ស្ដីអំពីនាង។+ ២ បន្ទាប់មក ពួកអ្នកបម្រើជំនិតរបស់ស្ដេចបានប្រាប់គាត់ថា៖ «សូមស្ដេចជាម្ចាស់ចេញបញ្ជាឲ្យគេទៅស្វែងរកស្រីក្រមុំបរិសុទ្ធវ័យក្មេងដ៏ស្រស់ស្អាត យកមកជូនលោកម្ចាស់។ ៣ សូមលោកម្ចាស់តែងតាំងបុគ្គលមួយចំនួននៅតាមបណ្ដាខេត្តក្នុងរាជាណាចក្ររបស់លោកម្ចាស់+ ឲ្យជ្រើសរើសស្រីក្រមុំបរិសុទ្ធស្អាតៗដែលមានវ័យក្មេង ហើយនាំពួកនាងមកវិមានពួកស្ត្រីនៅក្នុងក្រុងស៊ូសាន*ដែលជារាជធានីដ៏រឹងមាំ។ សូមឲ្យហេកាយ+ដែលជាមន្ត្រីស្ដេច* និងជាអ្នកមើលការខុសត្រូវលើវិមានពួកស្ត្រី មើលថែពួកនាង។ នៅទីនោះ ពួកនាងនឹងទទួលការថែរក្សាសម្ផស្ស។ ៤ ឯស្រីវ័យក្មេងណាដែលស្ដេចពេញចិត្តជាងគេ នាងនោះនឹងត្រូវតែងតាំងជាអគ្គមហេសីជំនួសនាងវ៉ាសធីវិញ»។+ ពេលឮយោបល់នេះ ស្ដេចពេញចិត្តណាស់ ហើយគាត់ក៏ព្រមធ្វើតាមយោបល់នេះ។
៥ នៅគ្រានោះ ក្នុងរាជធានីស៊ូសាន*+មានបុរសជនជាតិយូដាម្នាក់ឈ្មោះម៉ាដេកាយ+ជាកូនយ៉ាអៀ ត្រូវជាចៅស៊ីមម៉ាយ និងជាចៅទួតរបស់គីស ដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន។+ ៦ គាត់ត្រូវគេនិរទេសចេញពីក្រុងយេរូសាឡិមជាមួយនឹងបណ្ដាជនឯទៀត នៅគ្រាដែលនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនបានចាប់យេកូនាស*+ជាស្ដេចយូដា យកមកធ្វើជាឈ្លើយ។ ៧ ម៉ាដេកាយបានយកនាងហាដាសា*ដែលហៅថាអេសធើរ ត្រូវជាប្អូនជីដូនមួយរបស់គាត់+ មកចិញ្ចឹមដូចជាកូន ក្រោយពីឪពុកម្ដាយរបស់នាងបានស្លាប់។ នាងមានរូបឆោមស្រស់ស្អាតណាស់។ ៨ ពេលស្ដេចចេញសេចក្ដីប្រកាស គេបាននាំស្រីវ័យក្មេងជាច្រើនមកវិមានស្ដេចក្នុងរាជធានីស៊ូសាន* ហើយគេបានដាក់ពួកនាងនៅក្រោមការគ្រប់គ្រងរបស់ហេកាយ+ដែលជាអ្នកមើលថែពួកស្ត្រី។ ក្នុងចំណោមពួកនាង ក៏មាននាងអេសធើរដែរ។
៩ ឯហេកាយ គាត់ពេញចិត្ត*នាងអេសធើរណាស់។ ដូច្នេះ គាត់ក៏បានរៀបចំឲ្យគេថែរក្សាសម្ផស្សឲ្យនាង+ និងផ្ដល់របបអាហារពិសេសដល់នាង។ គាត់បានចាត់ស្ត្រីវ័យក្មេង៧នាក់ពីវិមានស្ដេច ឲ្យមកបម្រើនាង។ ក្រោយមក គាត់ក៏ផ្លាស់នាងទៅស្នាក់នៅកន្លែងល្អបំផុតក្នុងវិមានពួកស្ត្រី។ ១០ នាងអេសធើរមិនបានប្រាប់អ្នកណាឲ្យដឹងអំពីសាច់ញាតិឬជាតិសាសន៍របស់នាងទេ+ ព្រោះម៉ាដេកាយ+បានបង្គាប់នាងកុំឲ្យប្រាប់រឿងនោះដល់អ្នកឯទៀត។+ ១១ ជារៀងរាល់ថ្ងៃ ម៉ាដេកាយតែងតែដើរនៅមុខទីធ្លាវិមានពួកស្ត្រី ដើម្បីដឹងសុខទុក្ខនាងអេសធើរ។
១២ តាមទម្លាប់ ស្រីវ័យក្មេងម្នាក់ៗដែលចូលទៅជួបស្ដេចអាហាស៊ូរុស ត្រូវទទួលការថែរក្សាសម្ផស្សអស់១២ខែ គឺ៦ខែដោយប្រេងជ័រល្វីងទេស+ និង៦ខែដោយប្រេងក្រអូប*+និងប្រេងពិសេសច្រើនមុខទៀត។ ១៣ ក្រោយពីថែរក្សាសម្ផស្សហើយ ពួកនាងម្នាក់ៗអាចចូលទៅជួបស្ដេចបាន។ ពួកនាងអាចសុំអ្វីក៏ដោយបានតាមចិត្ត មុនពេលនាងចាកចេញពីវិមានពួកស្ត្រីទៅវិមានស្ដេច។ ១៤ នៅពេលល្ងាច នាងនឹងចូលទៅជួបស្ដេច ហើយពេលព្រឹកនាងត្រឡប់មកវិមានទី២របស់ពួកស្ត្រីវិញ ដែលនៅក្រោមការគ្រប់គ្រងរបស់សាអាកាស ជាមន្ត្រីស្ដេច*+និងជាអ្នកមើលខុសត្រូវលើពួកប្រពន្ធបន្ទាប់របស់ស្ដេច។ ក្រោយនោះ នាងនឹងមិនអាចចូលទៅជួបស្ដេចទៀតទេ លើកលែងតែស្ដេចស្រឡាញ់ពេញចិត្តនាងជាពិសេស ហើយប្រាប់ឈ្មោះនាងឲ្យគេនាំមក។+
១៥ នាងអេសធើរជាកូនអាបឺហេលដែលជាឪពុកមារបស់ម៉ាដេកាយ ហើយម៉ាដេកាយជាអ្នកដែលបានយកនាងមកចិញ្ចឹម។+ លុះដល់វេននាងចូលទៅជួបស្ដេច នាងមិនបានសុំអ្វីទេ លើកលែងតែអ្វីដែលហេកាយជាអ្នកមើលថែពួកស្ត្រីឲ្យនាងប៉ុណ្ណោះ (អស់អ្នកណាដែលឃើញនាងអេសធើរសុទ្ធតែពេញចិត្តនាងទាំងអស់)។ ១៦ នៅខែតេបេថ*ជាខែទី១០ ក្នុងឆ្នាំទី៧+នៃរាជ្យអាហាស៊ូរុស គេបាននាំនាងអេសធើរចូលទៅជួបស្ដេច។ ១៧ ស្ដេចស្រឡាញ់ពេញចិត្ត*នាងអេសធើរលើសស្ត្រីឯទៀតទាំងអស់។ ហេតុនេះ ស្ដេចបានបំពាក់មកុដឲ្យនាង ហើយក៏តែងតាំងនាងជាអគ្គមហេសី+ជំនួសនាងវ៉ាសធី។+ ១៨ ដូច្នេះ ស្ដេចបានធ្វើពិធីជប់លៀងដ៏ធំឲ្យនាងអេសធើរ ហើយអញ្ជើញពួកអ្នកគ្រប់គ្រងនិងពួកអ្នកបម្រើរបស់ស្ដេចមកចូលរួម។ បន្ទាប់មក ស្ដេចបានចេញសេចក្ដីប្រកាសឲ្យមានការលើកលែង*នៅគ្រប់បណ្ដាខេត្ត ហើយចែកអំណោយឲ្យគេដោយចិត្តទូលាយ។
១៩ ពេលគេនាំពួកស្រីក្រមុំបរិសុទ្ធ+មកជាលើកទី២ ម៉ាដេកាយកំពុងអង្គុយនៅមុខខ្លោងទ្វារវិមានស្ដេច។* ២០ នាងអេសធើរមិនបានប្រាប់ឲ្យគេដឹងអំពីសាច់ញាតិនិងជាតិសាសន៍របស់នាងទេ+ ដូចអ្វីដែលម៉ាដេកាយបានប្រាប់នាង ហើយនាងនៅតែធ្វើតាមបង្គាប់របស់ម៉ាដេកាយ ដូចកាលដែលនាងនៅក្រោមការមើលខុសត្រូវរបស់គាត់។+
២១ ថ្ងៃមួយ ពេលដែលម៉ាដេកាយកំពុងអង្គុយនៅខាងមុខខ្លោងទ្វារវិមានស្ដេច មានអ្នកបម្រើស្ដេចពីរនាក់ជាអ្នកយាមទ្វារ ម្នាក់ឈ្មោះប៊ីកថាន ម្នាក់ទៀតឈ្មោះថេរែស ពួកគេទាំងពីរនាក់បានខឹងជាខ្លាំង ហើយបានរៀបគម្រោងសម្លាប់ស្ដេចអាហាស៊ូរុស។ ២២ ក្រោយពីម៉ាដេកាយបានដឹងអំពីគម្រោងនោះ គាត់ក៏ប្រញាប់នាំដំណឹងទៅប្រាប់អគ្គមហេសីអេសធើរ។ នាងក៏នាំពាក្យទៅជម្រាបស្ដេចភ្លាម ដោយនូវឈ្មោះម៉ាដេកាយ។ ២៣ ដូច្នេះ ស្ដេចក៏ឲ្យគេស៊ើបអង្កេតរឿងនោះ ហើយឃើញថាពិតជាដូច្នោះមែន។ ក្រោយមក គេបានប្រហារជីវិតបុរសពីរនាក់នោះដោយព្យួរនៅលើបង្គោលឈើ។ រឿងនេះក៏បានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្រនៅចំពោះមុខស្ដេចអាហាស៊ូរុសដែរ។+