បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ប៊ីលហា​បង្កើត​ដាន់​និង​ណែបថាលី (​១​-​៨​)

      • ស៊ីលផា​បង្កើត​កាដ​និង​អេស៊ើរ (​៩​-​១៣​)

      • លេអា​បង្កើត​អ៊ីសាខារ​និង​សេប៊ូឡូន (​១៤​-​២១​)

      • រ៉ាជែល​បង្កើត​យ៉ូសែប (​២២​-​២៤​)

      • ហ្វូង​សត្វ​របស់​យ៉ាកុប​មាន​ចំនួន​ច្រើន​ឡើង (​២៥​-​៤៣​)

ដើមកំណើត ៣០:៣

ឯកសារយោង

  • +ដក ២៩:២៩

ដើមកំណើត ៣០:៤

ឯកសារយោង

  • +ដក ៣៥:២២

ដើមកំណើត ៣០:៦

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ចៅ​ក្រម​»​

ឯកសារយោង

  • +ដក ៣៥:២៥; ៤៦:២៣; ៤៩:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ៣

ដើមកំណើត ៣០:៨

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ការ​ប្រណាំង​ប្រជែង​»​

ឯកសារយោង

  • +ដក ៣៥:២៥; ៤៦:២៤; ៤៩:២១; បច ៣៣:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ៣

ដើមកំណើត ៣០:៩

ឯកសារយោង

  • +ដក ៣៥:២៦

ដើមកំណើត ៣០:១១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​លាភ​»​

ឯកសារយោង

  • +ដក ៤៩:១៩; ជប ៣២:៣៣

ដើមកំណើត ៣០:១៣

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​សុភមង្គល​»​

ឯកសារយោង

  • +លូក ១:៤៦, ៤៨
  • +ដក ៣៥:២៦; ៤៦:១៧; ៤៩:២០; បច ៣៣:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ៣

ដើមកំណើត ៣០:១៤

កំណត់សម្គាល់

  • *

    នេះ​ជា​រដូវ​ច្រូត​កាត់​ស្រូវ​សាលី

  • *

    ជា​ដើម​ម្យ៉ាង​ដែល​គេ​គិត​ថា បើ​បរិភោគ​ផ្លែ​វា​នឹង​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ

ឯកសារយោង

  • +ដក ២៩:៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១

ដើមកំណើត ៣០:១៥

ឯកសារយោង

  • +ដក ២៩:៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១

ដើមកំណើត ៣០:១៨

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​គាត់​ជា​ថ្លៃ​ឈ្នួល​»​

ឯកសារយោង

  • +ដក ៣៥:២៣; ៤៦:១៣; ៤៩:១៤; បច ៣៣:១៨

ដើមកំណើត ៣០:១៩

ឯកសារយោង

  • +រូថ ៤:១១

ដើមកំណើត ៣០:២០

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​លែង​ទើស​ចិត្ត​»​

ឯកសារយោង

  • +ដក ២៩:៣២
  • +ដក ៣៥:២៣; ៤៦:១៥; ចសព ១២៧:៣
  • +ដក ៤៦:១៤; ៤៩:១៣; បច ៣៣:១៨

ដើមកំណើត ៣០:២១

ឯកសារយោង

  • +ដក ៣៤:១

ដើមកំណើត ៣០:២២

ឯកសារយោង

  • +ដក ២៩:៣១

ដើមកំណើត ៣០:២៣

ឯកសារយោង

  • +លូក ១:២៤, ២៥

ដើមកំណើត ៣០:២៤

កំណត់សម្គាល់

  • *

    ឈ្មោះ​កាត់​នៃ​យ៉ូសិភា ដែល​មាន​ន័យ​ថា​«​សូម​ឲ្យ​យ៉ា​បន្ថែម​»​

ឯកសារយោង

  • +ដក ៣៥:២៤; ៤៥:៤; បច ៣៣:១៣; សកម្ម ៧:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ៣

ដើមកំណើត ៣០:២៥

ឯកសារយោង

  • +ដក ២៨:១៥; ៣១:១៣

ដើមកំណើត ៣០:២៦

ឯកសារយោង

  • +ដក ៣១:៤១; ហូ ១២:១២

ដើមកំណើត ៣០:២៨

ឯកសារយោង

  • +ដក ៣១:៧

ដើមកំណើត ៣០:២៩

ឯកសារយោង

  • +ដក ៣១:៣៨

ដើមកំណើត ៣០:៣០

ឯកសារយោង

  • +ដក ៣២:៩, ១០

ដើមកំណើត ៣០:៣១

ឯកសារយោង

  • +ហូ ១២:១២

ដើមកំណើត ៣០:៣២

ឯកសារយោង

  • +ដក ៣១:៧

ដើមកំណើត ៣០:៣៤

ឯកសារយោង

  • +ដក ៣១:៨

ដើមកំណើត ៣០:៤២

ឯកសារយោង

  • +ដក ៣១:៩

ដើមកំណើត ៣០:៤៣

ឯកសារយោង

  • +ដក ៣២:៥; ៣៦:៦, ៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣០:៣ដក ២៩:២៩
ដក. ៣០:៤ដក ៣៥:២២
ដក. ៣០:៦ដក ៣៥:២៥; ៤៦:២៣; ៤៩:១៦
ដក. ៣០:៨ដក ៣៥:២៥; ៤៦:២៤; ៤៩:២១; បច ៣៣:២៣
ដក. ៣០:៩ដក ៣៥:២៦
ដក. ៣០:១១ដក ៤៩:១៩; ជប ៣២:៣៣
ដក. ៣០:១៣លូក ១:៤៦, ៤៨
ដក. ៣០:១៣ដក ៣៥:២៦; ៤៦:១៧; ៤៩:២០; បច ៣៣:២៤
ដក. ៣០:១៤ដក ២៩:៣២
ដក. ៣០:១៥ដក ២៩:៣០
ដក. ៣០:១៨ដក ៣៥:២៣; ៤៦:១៣; ៤៩:១៤; បច ៣៣:១៨
ដក. ៣០:១៩រូថ ៤:១១
ដក. ៣០:២០ដក ២៩:៣២
ដក. ៣០:២០ដក ៣៥:២៣; ៤៦:១៥; ចសព ១២៧:៣
ដក. ៣០:២០ដក ៤៦:១៤; ៤៩:១៣; បច ៣៣:១៨
ដក. ៣០:២១ដក ៣៤:១
ដក. ៣០:២២ដក ២៩:៣១
ដក. ៣០:២៣លូក ១:២៤, ២៥
ដក. ៣០:២៤ដក ៣៥:២៤; ៤៥:៤; បច ៣៣:១៣; សកម្ម ៧:៩
ដក. ៣០:២៥ដក ២៨:១៥; ៣១:១៣
ដក. ៣០:២៦ដក ៣១:៤១; ហូ ១២:១២
ដក. ៣០:២៨ដក ៣១:៧
ដក. ៣០:២៩ដក ៣១:៣៨
ដក. ៣០:៣០ដក ៣២:៩, ១០
ដក. ៣០:៣១ហូ ១២:១២
ដក. ៣០:៣២ដក ៣១:៧
ដក. ៣០:៣៤ដក ៣១:៨
ដក. ៣០:៤២ដក ៣១:៩
ដក. ៣០:៤៣ដក ៣២:៥; ៣៦:៦, ៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣០:១-៤៣

ដើមកំណើត

៣០ ពេល​រ៉ាជែល​ឃើញ​ថា នាង​មិន​អាច​មាន​កូន នាង​ក៏​ច្រណែន​នឹង​បង​ស្រី​ខ្លួន ហើយ​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​ជា​មិន​ខាន​»។ ២ ឮ​ដូច្នេះ យ៉ាកុប​បាន​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​និយាយ​ថា​៖ ​«​បង​មិន​មែន​ជា​ព្រះ​ទេ ព្រះ​ទេ​តើ​ជា​អ្នក​បង្ខាំង​អូន​មិន​ឲ្យ​មាន​កូន​»។ ៣ រ៉ាជែល​បាន​តប​ថា​៖ ​«​នេះ​ប៊ីលហា​ជា​ស្រី​បម្រើ​ខ្ញុំ+ សូម​រួម​ដំណេក​ជា​មួយ​នាង​ចុះ ដើម្បី​នាង​អាច​បង្កើត​កូន​ឲ្យ​ខ្ញុំ ហើយ​តាម​រយៈ​នាង ខ្ញុំ​ក៏​អាច​ក្លាយ​ទៅ​ជា​ម្ដាយ​ម្នាក់​ដែរ​»។ ៤ ដូច្នេះ រ៉ាជែល​បាន​ឲ្យ​ប៊ីលហា​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​នឹង​នាង​ទៅ។+ ៥ ក្រោយ​មក ប៊ីលហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ឲ្យ​យ៉ាកុប។ ៦ រ៉ាជែល​បាន​និយាយ​ថា​៖ ​«​ព្រះ​ធ្វើ​ជា​ចៅ​ក្រម​ខ្ញុំ ហើយ​លោក​បាន​ស្ដាប់​ឮ​ពាក្យ​ខ្ញុំ ដូច្នេះ​លោក​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា​ដាន់។*+ ៧ ក្រោយ​មក ប៊ីលហា​ជា​អ្នក​បម្រើ​រ៉ាជែល មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​ទី​២​ឲ្យ​យ៉ាកុប។ ៨ រួច​រ៉ាជែល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រជែង​នឹង​បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​បាន​ឈ្នះ​មែន!​»។ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ណែបថាលី។*+

៩ ឯ​លេអា ពេល​នាង​ឃើញ​ថា​ខ្លួន​លែង​មាន​កូន នាង​បាន​ឲ្យ​ស៊ីលផា​ជា​ស្រី​បម្រើ ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ។+ ១០ ក្រោយ​មក ស៊ីលផា​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​យ៉ាកុប។ ១១ រួច​លេអា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ពរ​ហើយ!​»។ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​កាដ។*+ ១២ ក្រោយ​មក ស៊ីលផា​បាន​បង្កើត​កូន​មួយ​ទៀត​ឲ្យ​យ៉ាកុប។ ១៣ លេអា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សុភមង្គល​ហើយ! ស្ត្រី​ទាំង​ឡាយ​មុខ​ជា​រាប់​ខ្ញុំ​ថា​មាន​សុភមង្គល​»។+ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា​អេស៊ើរ។*+

១៤ ថ្ងៃ​មួយ នៅ​រដូវ​ច្រូត​កាត់* រូបេន+បាន​ដើរ​នៅ​វាល​ស្រែ ហើយ​ប្រទះ​ឃើញ​ផ្លែ​មេនដ្រេក។* ដូច្នេះ គាត់​បាន​យក​ទៅ​ឲ្យ​លេអា​ជា​ម្ដាយ។ ពេល​នោះ រ៉ាជែល​បាន​ឃើញ ហើយ​និយាយ​ទៅ​កាន់​លេអា​ថា​៖ ​«​សូម​ឲ្យ​ផ្លែ​មេនដ្រេក​របស់​កូន​បង​មក​ខ្ញុំ​ខ្លះ​ផង​»។ ១៥ លេអា​បាន​តប​វិញ​ថា​៖ ​«​ឯង​ដណ្ដើម​ប្ដី​បង​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​គ្រប់​គ្រាន់​ទៀត​ឬ?+ ឥឡូវ​ឯង​ចង់​ដណ្ដើម​ផ្លែ​មេនដ្រេក​ពី​បង​ទៀត​»។ ដូច្នេះ រ៉ាជែល​ឆ្លើយ​ថា​៖ ​«​បើ​បង​ព្រម​ឲ្យ​ផ្លែ​មេនដ្រេក|មក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​បង​យ៉ាកុប​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​»។

១៦ លុះ​ពេល​ល្ងាច យ៉ាកុប​បាន​ត្រឡប់​មក​ពី​ស្រែ​ចម្ការ​វិញ។ លេអា​បាន​ចេញ​ទៅ​ទទួល​គាត់ ហើយ​និយាយ​ថា​៖ ​«​យប់​នេះ គឺ​ខ្ញុំ​ដែល​បង​ត្រូវ​រួម​ដំណេក​ជា​មួយ ព្រោះ​ខ្ញុំ​បាន​ប្ដូរ​ផ្លែ​មេនដ្រេក​ដែល​កូន​ខ្ញុំ​រក​បាន ជា​មួយ​នឹង​រ៉ាជែល​ហើយ​»។ ដូច្នេះ នៅ​យប់​នោះ​យ៉ាកុប​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង។ ១៧ ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លេអា។ ហេតុ​នេះ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​ទី​៥​ឲ្យ​យ៉ាកុប។ ១៨ លេអា​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ឲ្យ​ថ្លៃ​ឈ្នួល​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​ទៅ​ប្ដី​ខ្ញុំ​»។ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសាខារ។*+ ១៩ រួច​មក លេអា​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​ទី​៦​ឲ្យ​យ៉ាកុប។+ ២០ លេអា​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ឲ្យ​អំណោយ​វិសេស​ដល់​ខ្ញុំ។ លើក​នេះ ប្ដី​ខ្ញុំ​ច្បាស់​ជា​ពេញ​ចិត្ត​នឹង​ខ្ញុំ​ហើយ+ ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​៦​នាក់​ឲ្យ​គាត់​»។+ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​សេប៊ូឡូន។*+ ២១ ក្រោយ​មក នាង​បាន​បង្កើត​កូន​ស្រី​ម្នាក់ ហើយ​បាន​ដាក់​ឈ្មោះ​ថា​ឌីណា។+

២២ ទី​បំផុត ព្រះ​បាន​នឹក​ដល់​រ៉ាជែល ហើយ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នាង ដោយ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ។+ ២៣ ក្រោយ​មក នាង​សម្រាល​បាន​កូន​ប្រុស​មួយ រួច​នាង​និយាយ​ថា​៖ ​«​ព្រះ​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ!​»។+ ២៤ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូសែប*+ ដោយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បន្ថែម​កូន​ប្រុស​មួយ​ទៀត​ឲ្យ​ខ្ញុំ​»។

២៥ ក្រោយ​រ៉ាជែល​សម្រាល​យ៉ូសែប​រួច យ៉ាកុប​បាន​និយាយ​ទៅ​ឡាបាន់​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​ខ្ញុំ​និង​ស្រុក​របស់​ខ្ញុំ​វិញ​ផង។+ ២៦ សូម​លោក​ឪពុក​ឲ្យ​ប្រពន្ធ​កូន​ខ្ញុំ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ជូន​លោក​ឪពុក​រួច​ហើយ​ដើម្បី​បាន​ពួក​គេ។ លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ការ​យ៉ាង​ណា​ជូន​លោក​ឪពុក​»។+ ២៧ បន្ទាប់​មក ឡាបាន់​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​បើ​កូន​មិន​យល់​ទាស់​ទេ សូម​កូន​បន្ត​នៅ​ជា​មួយ​នឹង​ពុក​ត​ទៅ​ទៀត ព្រោះ​ពុក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពុក​ដោយ​សារ​តែ​កូន​»។ ២៨ ឡាបាន់​បាន​បន្ថែម​ថា​៖ ​«​តើ​កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន? ពុក​នឹង​ព្រម​ឲ្យ​»។+ ២៩ ដូច្នេះ យ៉ាកុប​បាន​និយាយ​ថា​៖ ​«​លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ការ​ជូន​លោក​ឪពុក ហើយ​ហ្វូង​សត្វ​លោក​ឪពុក​បាន​កើន​ឡើង​យ៉ាង​ណា។+ ៣០ មុន​ខ្ញុំ​មក​ដល់ ហ្វូង​សត្វ​របស់​លោក​ឪពុក​មាន​ចំនួន​តិច​ទេ តែ​ឥឡូវ​មាន​ចំនួន​ច្រើន​ណាស់ ព្រោះ​តាំង​ពី​ខ្ញុំ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​លោក​ឪពុក។ ប៉ុន្តែ ឥឡូវ​ដល់​ពេល​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ដើម្បី​ប្រពន្ធ​កូន​ខ្ញុំ​ហើយ​»។+

៣១ បន្ទាប់​មក ឡាបាន់​បាន​និយាយ​ថា​៖ ​«​តើ​ពុក​គួរ​ឲ្យ​អ្វី​ដល់​កូន?​»។ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​លោក​ឪពុក​មិន​ចាំ​បាច់​ឲ្យ​អ្វី​ខ្ញុំ​ទេ! បើ​លោក​ឪពុក​ព្រម​ធ្វើ​តាម​សំណើ​ខ្ញុំ ខ្ញុំ​នឹង​នៅ​ឃ្វាល​ហើយ​ការពារ​ហ្វូង​សត្វ​ឲ្យ​លោក​ឪពុក​ត​ទៅ​ទៀត។+ ៣២ ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​របស់​លោក​ឪពុក។ សូម​លោក​ឪពុក​ញែក​ទុក​ដោយ​ឡែក​នូវ​ចៀម​និង​ពពែ​ណា​ដែល​មាន​សម្បុរ​ពព្លាក់ និង​ពពាល ព្រម​ទាំង​ចៀម​ស្ទាវ​ណា​ដែល​មាន​សម្បុរ​ត្នោត​ដែរ។ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ បើ​សត្វ​ចៀម​និង​ពពែ​ណា​ដែល​កើត​មក​មាន​សម្បុរ​ទាំង​នេះ វា​នឹង​ក្លាយ​ទៅ​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ។+ ៣៣ ដូច្នេះ នៅ​ថ្ងៃ​មុខ លោក​ឪពុក​នឹង​ឃើញ​ថា​ខ្ញុំ​ទៀង​ត្រង់​យ៉ាង​ណា គឺ​នៅ​ពេល​ដែល​លោក​ឪពុក​មក​ពិនិត្យ​មើល​ហ្វូង​សត្វ​ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ បើ​លោក​ឪពុក​ឃើញ​ថា​ខ្ញុំ​មាន​ចៀម​ឬ​ពពែ​ណា​ក្រៅ​ពី​សម្បុរ​ពព្លាក់ និង​ពពាល ព្រម​ទាំង​ចៀម​ស្ទាវ​សម្បុរ​ត្នោត នោះ​សូម​ចាត់​ទុក​ខ្ញុំ​ថា​ជា​ចោរ​ទៅ​ចុះ​»។

៣៤ ឡាបាន់​បាន​ឆ្លើយ​ថា​៖ ​«​បាន! សូម​ធ្វើ​តាម​ពាក្យ​កូន​ចុះ​»។+ ៣៥ ដូច្នេះ នៅ​ថ្ងៃ​នោះ ឡាបាន់​បាន​ញែក​ទុក​ដោយ​ឡែក​នូវ​ពពែ​ឈ្មោល​សម្បុរ​ឆ្នូត​ៗ​និង​ពពាល ព្រម​ទាំង​ពពែ​ញី​សម្បុរ​ពព្លាក់ និង​ពពាល។ គាត់​ក៏​បាន​ញែក​ចៀម​ស្ទាវ​ណា​ដែល​មាន​សម្បុរ​ត្នោត​ឬ​ពពែ​ណា​ដែល​មាន​សម្បុរ​លាយ​ស ចេញ​ដោយ​ឡែក​ដែរ។ រួច​ប្រគល់​ហ្វូង​សត្វ​ទាំង​នោះ​ឲ្យ​កូន​ប្រុស​ៗ​របស់​គាត់​មើល​ថែ។ ៣៦ ឡាបាន់​បាន​ឲ្យ​កូន​ប្រុស​ៗ​របស់​គាត់​មើល​ថែ​ហ្វូង​សត្វ​នៅ​កន្លែង​ឆ្ងាយ​ពី​យ៉ាកុប គឺ​ស្មើ​នឹង​ចម្ងាយ​ផ្លូវ​ដើរ​អស់​បី​ថ្ងៃ។ ឯ​ហ្វូង​សត្វ​របស់​ឡាបាន់​ដែល​នៅ​សល់ យ៉ាកុប​បាន​មើល​ថែ។

៣៧ យ៉ាកុប​បាន​យក​មែក​ស្តូរ៉េស មែក​អល់ម៉ុន និង​មែក​ភ្លេន មក​លួស​សំបក​ឲ្យ​ឃើញ​សាច់​ឆ្នូត​លាយ​អុជ​ៗ​ស។ ៣៨ រួច​គាត់​បាន​ដាក់​មែក​ទាំង​នោះ​នៅ​ក្នុង​ស្នូក​ទឹក ដើម្បី​ឲ្យ​ហ្វូង​សត្វ​ពាក់​គ្នា​នៅ​មុខ​មែក​ទាំង​នោះ ពេល​ដែល​ពួក​វា​មក​ផឹក​ទឹក។

៣៩ ដូច្នេះ ពេល​ហ្វូង​ចៀម​ពាក់​គ្នា ហើយ​ឃើញ​មែក​ទាំង​នោះ ពួក​វា​កើត​កូន​មក​មាន​សម្បុរ​ពព្លាក់ ពពាល និង​ឆ្នូត​ៗ។ ៤០ បន្ទាប់​មក យ៉ាកុប​ញែក​ចៀម​ស្ទាវ​ទុក​ដោយ​ឡែក។ ឯ​ហ្វូង​ចៀម​របស់​ឡាបាន់​ដែល​នៅ​សល់ គាត់​ដាក់​ឲ្យ​ពួក​វា​ឃើញ​ចៀម​ឆ្នូត​និង​ចៀម​សម្បុរ​ត្នោត។ រួច​គាត់​ញែក​ហ្វូង​សត្វ​គាត់ ចេញ​ដោយ​ឡែក​ពី​ហ្វូង​សត្វ​របស់​ឡាបាន់។ ៤១ កាល​ណា​យ៉ាកុប​ឃើញ​សត្វ​ណា​ដែល​ខ្លាំង​ៗ​ចង់​ពាក់​គ្នា គាត់​តែង​យក​មែក​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ស្នូក ដើម្បី​ឲ្យ​ហ្វូង​សត្វ​ពាក់​គ្នា​នៅ​មុខ​មែក​ទាំង​នោះ។ ៤២ ចំណែក​សត្វ​ណា​ដែល​ខ្សោយ​ៗ គាត់​មិន​បាន​យក​មែក​ឈើ​ទៅ​ដាក់​នៅ​ទី​នោះ​ទេ។ ម្ល៉ោះ​ហើយ សត្វ​ណា​ដែល​ខ្សោយ​ៗ​បាន​ទៅ​ជា​របស់​ឡាបាន់ តែ​សត្វ​ណា​ដែល​ខ្លាំង​ៗ​បាន​ទៅ​ជា​របស់​យ៉ាកុប​វិញ។+

៤៣ ដូច្នេះ យ៉ាកុប​មាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង​ៗ។ គាត់​មាន​អ្នក​បម្រើ​ប្រុស​ស្រី និង​ហ្វូង​ចៀម​ហ្វូង​ពពែ​ច្រើន​សន្ធឹក ព្រម​ទាំង​ហ្វូង​អូដ្ឋ​និង​ហ្វូង​លា​ផង​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក