បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • យេហូរ៉ាម​ជា​ស្ដេច​ស្រុក​យូដា (​១​-​១១​)

      • សារ​ពី​អេលីយ៉ា (​១២​-​១៥​)

      • យេហូរ៉ាម​ស្លាប់​ទាំង​វេទនា (​១៦​-​២០​)

ប្រវត្តិហេតុទី២ ២១:១

ឯកសារយោង

  • +១បស ២២:៥០

ប្រវត្តិហេតុទី២ ២១:៣

ឯកសារយោង

  • +២ប្រ ១១:៥, ២៣
  • +២បស ៨:១៦

ប្រវត្តិហេតុទី២ ២១:៤

ឯកសារយោង

  • +អសក ៩:៥, ៦

ប្រវត្តិហេតុទី២ ២១:៥

ឯកសារយោង

  • +២បស ៨:១៧-១៩

ប្រវត្តិហេតុទី២ ២១:៦

ឯកសារយោង

  • +១បស ១៤:៧, ៩; ហូ ៤:១
  • +២ប្រ ២២:២; នេហ ១៣:២៦

ប្រវត្តិហេតុទី២ ២១:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចង្កៀង​»​

ឯកសារយោង

  • +២សាំ ២៣:៥; ចសព ៨៩:២០, ២៨; យេ ៣៣:២០, ២១
  • +២សាំ ៧:១២, ១៦; ១បស ១១:៣៦; ចសព ១៣២:១១

ប្រវត្តិហេតុទី២ ២១:៨

ឯកសារយោង

  • +ដក ២៧:៤០
  • +១បស ២២:៤៧; ២បស ៨:២០-២២

ប្រវត្តិហេតុទី២ ២១:១០

ឯកសារយោង

  • +យ៉ូស ២១:១៣; ២បស ១៩:៨
  • +២ប្រ ១៥:២; យេ ២:១៣

ប្រវត្តិហេតុទី២ ២១:១១

កំណត់សម្គាល់

  • *

    ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាក​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឯកសារយោង

  • +បច ១២:២

ប្រវត្តិហេតុទី២ ២១:១២

ឯកសារយោង

  • +២បស ២:១, ១១
  • +២ប្រ ១៧:៣
  • +១បស ១៥:១១; ២ប្រ ១៤:២, ៥

ប្រវត្តិហេតុទី២ ២១:១៣

កំណត់សម្គាល់

  • *

    ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាក​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឯកសារយោង

  • +១បស ១៦:២៥, ៣៣
  • +ដច ៣៤:១៥; យេ ៣:៨
  • +២បស ៩:២២
  • +២ប្រ ២១:៤

ប្រវត្តិហេតុទី២ ២១:១៦

ឯកសារយោង

  • +១បស ១១:១៤; ២ប្រ ៣៣:១១; អេ ១០:៥
  • +យ៉ូស ១៣:១, ២; ២សាំ ៨:១
  • +២ប្រ ១៧:១១

ប្រវត្តិហេតុទី២ ២១:១៧

កំណត់សម្គាល់

  • *

    គាត់​ក៏​មាន​ឈ្មោះ​ថា​អាហាស៊ីយ៉ា

ឯកសារយោង

  • +១បស ១៤:២៥, ២៦
  • +២ប្រ ២២:១

ប្រវត្តិហេតុទី២ ២១:១៨

ឯកសារយោង

  • +សកម្ម ១២:២១-២៣

ប្រវត្តិហេតុទី២ ២១:១៩

ឯកសារយោង

  • +២ប្រ ១៦:១៣, ១៤; យេ ៣៤:៤, ៥

ប្រវត្តិហេតុទី២ ២១:២០

ឯកសារយោង

  • +១បស ២:១០
  • +២ប្រ ២៤:២៤, ២៥; ២៨:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/១៩៩៩, ទំ.  ៣០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ២១:១១បស ២២:៥០
២ប្រ. ២១:៣២ប្រ ១១:៥, ២៣
២ប្រ. ២១:៣២បស ៨:១៦
២ប្រ. ២១:៤អសក ៩:៥, ៦
២ប្រ. ២១:៥២បស ៨:១៧-១៩
២ប្រ. ២១:៦១បស ១៤:៧, ៩; ហូ ៤:១
២ប្រ. ២១:៦២ប្រ ២២:២; នេហ ១៣:២៦
២ប្រ. ២១:៧២សាំ ២៣:៥; ចសព ៨៩:២០, ២៨; យេ ៣៣:២០, ២១
២ប្រ. ២១:៧២សាំ ៧:១២, ១៦; ១បស ១១:៣៦; ចសព ១៣២:១១
២ប្រ. ២១:៨ដក ២៧:៤០
២ប្រ. ២១:៨១បស ២២:៤៧; ២បស ៨:២០-២២
២ប្រ. ២១:១០យ៉ូស ២១:១៣; ២បស ១៩:៨
២ប្រ. ២១:១០២ប្រ ១៥:២; យេ ២:១៣
២ប្រ. ២១:១១បច ១២:២
២ប្រ. ២១:១២២បស ២:១, ១១
២ប្រ. ២១:១២២ប្រ ១៧:៣
២ប្រ. ២១:១២១បស ១៥:១១; ២ប្រ ១៤:២, ៥
២ប្រ. ២១:១៣១បស ១៦:២៥, ៣៣
២ប្រ. ២១:១៣ដច ៣៤:១៥; យេ ៣:៨
២ប្រ. ២១:១៣២បស ៩:២២
២ប្រ. ២១:១៣២ប្រ ២១:៤
២ប្រ. ២១:១៦១បស ១១:១៤; ២ប្រ ៣៣:១១; អេ ១០:៥
២ប្រ. ២១:១៦យ៉ូស ១៣:១, ២; ២សាំ ៨:១
២ប្រ. ២១:១៦២ប្រ ១៧:១១
២ប្រ. ២១:១៧១បស ១៤:២៥, ២៦
២ប្រ. ២១:១៧២ប្រ ២២:១
២ប្រ. ២១:១៨សកម្ម ១២:២១-២៣
២ប្រ. ២១:១៩២ប្រ ១៦:១៣, ១៤; យេ ៣៤:៤, ៥
២ប្រ. ២១:២០១បស ២:១០
២ប្រ. ២១:២០២ប្រ ២៤:២៤, ២៥; ២៨:២៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ២១:១-២០

ប្រវត្តិហេតុទី២

២១ ក្រោយ​មក យេហូសាផាត​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក យេហូរ៉ាម​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ២ យេហូរ៉ាម​មាន​ប្អូន​ប្រុស​ៗ​ដូច​ត​ទៅ​៖ អាសារៀ យេហែល សាកា​រី អាសារៀ មីកែល និង​សេផាធា។ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​កូន​របស់​យេហូសាផាត​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣ យេហូសាផាត​បាន​ចែក​មាស​ប្រាក់ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ឲ្យ​ពួក​គេ ព្រម​ទាំង​ឲ្យ​ពួក​គេ​គ្រប់​គ្រង​នៅ​ក្រុង​រឹង​មាំ​ទាំង​ឡាយ​ក្នុង​ស្រុក​យូដា។+ ប៉ុន្តែ គាត់​បាន​ប្រគល់​រាជាណាចក្រ​យូដា​ឲ្យ​យេហូរ៉ាម+គ្រប់​គ្រង​វិញ ព្រោះ​យេហូរ៉ាម​ជា​កូន​ច្បង។

៤ ពេល​យេហូរ៉ាម​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​រាជាណាចក្រ​យូដា គាត់​បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ទាំង​អស់+ រួម​ទាំង​អភិបាល​ខ្លះ​ក្នុង​ស្រុក​អ៊ីស្រាអែល ដើម្បី​ពង្រឹង​អំណាច​របស់​គាត់។ ៥ យេហូរ៉ាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​គាត់​មាន​អាយុ​៣២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៨​ឆ្នាំ។+ ៦ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ដូច​ពូជ​ពង្ស​អាហាប់​ដែរ ដោយ​សារ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អាហាប់។+ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​ពូជ​ពង្ស​ដាវីឌ​ឲ្យ​សាប​សូន្យ​ទេ ដោយ​យល់​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​ដាវីឌ+ ព្រោះ​លោក​បាន​សន្យា​ថា ពូជ​ពង្ស*របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។+

៨ ក្នុង​រាជ្យ​យេហូរ៉ាម ពួក​អេដំ​បាន​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា+ ហើយ​ពួក​គេ​បាន​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។+ ៩ ដូច្នេះ យេហូរ៉ាម​និង​ពួក​មេ​ទ័ព​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​បង្ក្រាប​ពួក​អេដំ។ រួច​គាត់​បាន​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ប្រហារ​ពួក​អេដំ​ដែល​មក​ឡោម​ព័ទ្ធ​គាត់​និង​ពួក​មេ​ទ័ព​រទេះ​ចម្បាំង ដោយ​ទទួល​ជ័យ​ជម្នះ។ ១០ ប៉ុន្តែ ពួក​អេដំ​នៅ​តែ​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លិបណា+ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​យេហូរ៉ាម​ដែរ។ នោះ​បាន​កើត​ឡើង​ដោយ​សារ​តែ​យេហូរ៉ាម​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់។+ ១១ គាត់​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ+នៅ​លើ​ភ្នំ​នា​នា​ក្នុង​ស្រុក​យូដា ដែល​នាំ​ឲ្យ​អ្នក​ក្រុង​យេរូសាឡិម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ហើយ​នាំ​ឲ្យ​បណ្ដា​ជន​យូដា​បែរ​ចេញ​ពី​លោក។

១២ ក្រោយ​មក អេលីយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ​បាន​ផ្ញើ​សារ​ទៅ​យេហូរ៉ាម។ សារ​នោះ​មាន​សេចក្ដី​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​មិន​បាន​ដើរ​តាម​គន្លង​របស់​យេហូសាផាត+ជា​ឪពុក​របស់​អ្នក ឬ​តាម​គន្លង​របស់​អេសា+ជា​ស្ដេច​ស្រុក​យូដា​ឡើយ។ ១៣ ប៉ុន្តែ អ្នក​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ+ ហើយ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ដោយ​គោរព​បូជា​ដល់​ព្រះ​មិន​ពិត+តាម​ពូជ​ពង្ស​របស់​អាហាប់។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​បាន​សម្លាប់​ប្អូន​ប្រុស​ៗ​របស់​អ្នក+ ដែល​ជា​មនុស្ស​ប្រសើរ​ជាង​អ្នក។ ១៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​អ្នក ប្រពន្ធ​កូន​អ្នក ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​អស់​ផង​ដែរ។ ១៥ ឯ​ចំណែក​អ្នក​វិញ អ្នក​នឹង​រង​ទុក្ខ​ដោយ​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​ពោះ​វៀន​ផង។ អ្នក​នឹង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ដោយ​សារ​ជំងឺ​នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ចេញ​មក​ក្រៅ›​»។

១៦ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ+ជន​ជាតិ​ភីលីស្ទីន+ និង​ជន​ជាតិ​អារ៉ាប់+ដែល​នៅ​ក្បែរ​ជន​ជាតិ​អេត្យូពី ប្រឆាំង​នឹង​យេហូរ៉ាម។ ១៧ ដូច្នេះ ពួក​គេ​បាន​មក​ឈ្លានពាន​ទឹក​ដី​យូដា ហើយ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិមាន​ស្ដេច+ ព្រម​ទាំង​ចាប់​ប្រពន្ធ​កូន​ទាំង​អស់​របស់​យេហូរ៉ាម​យក​ទៅ​ជា​មួយ​ដែរ ទុក​ឲ្យ​នៅ​សល់​តែ​យេហូអាហាស*+ជា​កូន​ពៅ​ប៉ុណ្ណោះ។ ១៨ ក្រោយ​ពី​រឿង​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​ដោយ​ជំងឺ​ពោះ​វៀន​ដែល​មិន​អាច​ព្យាបាល​បាន។+ ១៩ លុះ​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​គាត់​ធ្លាយ​ចេញ​មក​ក្រៅ ដោយ​សារ​ជំងឺ​នោះ​មាន​សភាព​ធ្ងន់​ធ្ងរ ហើយ​គាត់​ក៏​ស្លាប់​ទៅ​ទាំង​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប្រជារាស្ត្រ​របស់​គាត់​មិន​បាន​ធ្វើ​ពិធី​ដុត​គ្រឿង​ក្រអូប​សម្រាប់​គាត់ ដូច​ជា​បាន​ធ្វើ​សម្រាប់​បុព្វ​បុរស​របស់​គាត់​នោះ​ទេ។+ ២០ ពេល​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​គាត់​មាន​អាយុ​៣២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៨​ឆ្នាំ។ ពេល​គាត់​ស្លាប់​គ្មាន​អ្នក​ណា​ម្នាក់​ស្ដាយ​ស្រណោះ​គាត់​ឡើយ។ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ+ តែ​មិន​មែន​នៅ​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក