បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • ចម្រៀង​ថ្លែង​អំណរ​គុណ

        • «​តើ​ខ្ញុំ​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា?​»​ (​១២​)

        • «​ខ្ញុំ​នឹង​លើក​ពែង​នៃ​សេចក្ដី​សង្គ្រោះ​»​ (​១៣​)

        • «​ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា​»​ (​១៤, ១៨​)

        • ការ​ស្លាប់​របស់​អ្នក​ដែល​ស្មោះ​ត្រង់​គឺ​សំខាន់​ខ្លាំង​ណាស់ (​១៥​)

ចម្រៀងសរសើរព្រះ ១១៦:១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំស្រឡាញ់​ដោយ​សារ​ព្រះ​យេហូវ៉ា​ឮ​»​

ឯកសារយោង

  • +ចសព ១៨:៦

ចម្រៀងសរសើរព្រះ ១១៦:២

កំណត់សម្គាល់

  • *

    ឬ​«​ឱន​ស្ដាប់​»​

ឯកសារយោង

  • +ចសព ៣៤:១៥

ចម្រៀងសរសើរព្រះ ១១៦:៣

ឯកសារយោង

  • +អេ ៣៨:១០
  • +ចសព ១៨:៤; ៣៨:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០១៦, ទំ.  ២

ចម្រៀងសរសើរព្រះ ១១៦:៤

ឯកសារយោង

  • +ចសព ៣៤:៦; រ៉ូម ១០:១៣

ចម្រៀងសរសើរព្រះ ១១៦:៥

កំណត់សម្គាល់

  • *

    ឬ​«​ចិត្ត​សប្បុរស​»​

ឯកសារយោង

  • +បច ៣២:៤
  • +ដច ៣៤:៦; នេហ ៩:១៧; ដាន ៩:៩

ចម្រៀងសរសើរព្រះ ១១៦:៦

ឯកសារយោង

  • +ចសព ១៩:៧

ចម្រៀងសរសើរព្រះ ១១៦:៨

ឯកសារយោង

  • +ចសព ៥៦:១៣; ៩៤:១៨

ចម្រៀងសរសើរព្រះ ១១៦:១០

ឯកសារយោង

  • +២កូ ៤:១៣

ចម្រៀងសរសើរព្រះ ១១៦:១១

ឯកសារយោង

  • +រ៉ូម ៣:៤

ចម្រៀងសរសើរព្រះ ១១៦:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ៨/២០១៦, ទំ.  ៣

ចម្រៀងសរសើរព្រះ ១១៦:១៣

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​»​

ចម្រៀងសរសើរព្រះ ១១៦:១៤

ឯកសារយោង

  • +ចសព ២២:២៥; យ៉ូណ ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៨/២០១៦, ទំ.  ២-៣

ចម្រៀងសរសើរព្រះ ១១៦:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ថា​មាន​តម្លៃ​»​

ឯកសារយោង

  • +១សាំ ២៥:២៩; យ៉ូប ១:១២; ចសព ៩១:១៤; សាក ២:៨; ២ពេ ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៨/២០១២, ទំ.  ៣០

    ១៥/៥/២០១២, ទំ.  ២២

    ១/១០/២០០៦, ទំ.  ៩

ចម្រៀងសរសើរព្រះ ១១៦:១៦

ឯកសារយោង

  • +ចសព ១០៧:១៤

ចម្រៀងសរសើរព្រះ ១១៦:១៧

ឯកសារយោង

  • +ចល ៧:១២; ចសព ៥០:២៣

ចម្រៀងសរសើរព្រះ ១១៦:១៨

ឯកសារយោង

  • +ចសព ២២:២៥; ៧៦:១១
  • +ចសព ១១៦:១៤

ចម្រៀងសរសើរព្រះ ១១៦:១៩

កំណត់សម្គាល់

  • *

    ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឯកសារយោង

  • +ចសព ៩៦:៨
  • +បប ១៩:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ១១៦:១ចសព ១៨:៦
ចសព. ១១៦:២ចសព ៣៤:១៥
ចសព. ១១៦:៣អេ ៣៨:១០
ចសព. ១១៦:៣ចសព ១៨:៤; ៣៨:៦
ចសព. ១១៦:៤ចសព ៣៤:៦; រ៉ូម ១០:១៣
ចសព. ១១៦:៥បច ៣២:៤
ចសព. ១១៦:៥ដច ៣៤:៦; នេហ ៩:១៧; ដាន ៩:៩
ចសព. ១១៦:៦ចសព ១៩:៧
ចសព. ១១៦:៨ចសព ៥៦:១៣; ៩៤:១៨
ចសព. ១១៦:១០២កូ ៤:១៣
ចសព. ១១៦:១១រ៉ូម ៣:៤
ចសព. ១១៦:១៤ចសព ២២:២៥; យ៉ូណ ២:៩
ចសព. ១១៦:១៥១សាំ ២៥:២៩; យ៉ូប ១:១២; ចសព ៩១:១៤; សាក ២:៨; ២ពេ ២:៩
ចសព. ១១៦:១៦ចសព ១០៧:១៤
ចសព. ១១៦:១៧ចល ៧:១២; ចសព ៥០:២៣
ចសព. ១១៦:១៨ចសព ២២:២៥; ៧៦:១១
ចសព. ១១៦:១៨ចសព ១១៦:១៤
ចសព. ១១៦:១៩ចសព ៩៦:៨
ចសព. ១១៦:១៩បប ១៩:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ១១៦:១-១៩

ចម្រៀងសរសើរព្រះ

១១៦ ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា

ដោយ​សារ​លោក​ឮ*សំឡេង​របស់​ខ្ញុំ លោក​ឮ​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ។+

 ២ ព្រោះ​លោក​ផ្ទៀង​ត្រចៀក​ស្ដាប់*ខ្ញុំ+

ហើយ​ខ្ញុំ​នឹង​ហៅ​រក​លោក​អស់​មួយ​ជីវិត។

 ៣ ខ្សែ​នៃ​សេចក្ដី​ស្លាប់​បាន​រួត​រឹត​ខ្ញុំ​យ៉ាង​ជាប់

ផ្នូរ​បាន​ចាប់​ខ្ញុំ​ជាប់​ហើយ។+

ខ្ញុំ​មាន​ទុក្ខ​កង្វល់ ហើយ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។+

 ៤ ប៉ុន្តែ ខ្ញុំ​បាន​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​ថា​៖+

​«​ឱ​ព្រះ​យេហូវ៉ា សូម​មេត្តា​ជួយ​សង្គ្រោះ​ខ្ញុំ!​»។

 ៥ ព្រះ​យេហូវ៉ា​ជា​ព្រះ​សុចរិត+ ហើយ​មាន​សេចក្ដី​មេត្តា​ករុណា

ព្រះ​របស់​យើង​មាន​ចិត្ត​អាណិត​អាសូរ។*+

 ៦ ព្រះ​យេហូវ៉ា​ការ​ពារ​មនុស្ស​ដែល​គ្មាន​បទ​ពិសោធន៍។+

នៅ​ពេល​ខ្ញុំ​ចុះ​ខ្សោយ លោក​បាន​ជួយ​ខ្ញុំ។

 ៧ ខ្ញុំ​មាន​សេចក្ដី​សុខ​ម្ដង​ទៀត​ហើយ

ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដោយ​សប្បុរស។

 ៨ លោក​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់

លោក​ជូត​ទឹក​ភ្នែក​ឲ្យ​ខ្ញុំ ហើយ​ទប់​ជើង​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល។+

 ៩ ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​មនុស្ស​រស់

១០ ខ្ញុំ​មាន​ជំនឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ+

ទោះ​ជា​ខ្ញុំ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក៏​ដោយ។

១១ ខ្ញុំ​បាន​តក់​ស្លុត ហើយ​ពោល​ថា​៖

«​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក​»។+

១២ តើ​ខ្ញុំ​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា

ចំពោះ​អ្វី​ល្អ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្ញុំ?

១៣ ខ្ញុំ​នឹង​លើក​ពែង​នៃ​សេចក្ដី​សង្គ្រោះ*

ហើយ​ខ្ញុំ​នឹង​ហៅ​រក​នាម​ព្រះ​យេហូវ៉ា។

១៤ ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា

នៅ​មុខ​រាស្ត្រ​ទាំង​អស់​របស់​លោក។+

១៥ ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ស្លាប់​របស់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​លោក

ថា​ជា​រឿង​សំខាន់*ខ្លាំង​ណាស់។+

១៦ ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​សូម​អង្វរ​លោក

ព្រោះ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក។

ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក ជា​កូន​ខ្ញុំ​បម្រើ​ស្រី​របស់​លោក។

លោក​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ចំណង។+

១៧ ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ដើម្បី​បង្ហាញ​អំណរ​គុណ​ដល់​លោក។+

ខ្ញុំ​នឹង​ហៅ​រក​នាម​របស់​ព្រះ​យេហូវ៉ា។

១៨ ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា+

នៅ​មុខ​រាស្ត្រ​ទាំង​អស់​របស់​លោក+

១៩ ក្នុង​ទី​ធ្លា​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា+នៅ​កណ្ដាល​ក្រុង​យេរូសាឡិម។

ចូរ​សរសើរ​យ៉ា!*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក