បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • ពួក​អ្នក​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ដាវីឌ (​១​-​៤០​)

ប្រវត្តិហេតុទី១ ១២:១

ឯកសារយោង

  • +១សាំ ២៧:៥, ៦; ២សាំ ១:១
  • +១សាំ ២៧:១
  • +១ប្រ ១១:១០

ប្រវត្តិហេតុទី១ ១២:២

ឯកសារយោង

  • +អសក ៣:១៥; ២០:១៥, ១៦; ១សាំ ១៧:៤៩
  • +ដក ៤៩:២៧

ប្រវត្តិហេតុទី១ ១២:៣

ឯកសារយោង

  • +១សាំ ១១:៤
  • +១ប្រ ១១:២៦, ៣៣

ប្រវត្តិហេតុទី១ ១២:៤

ឯកសារយោង

  • +យ៉ូស ៩:៣
  • +១ប្រ ១១:១៥

ប្រវត្តិហេតុទី១ ១២:៦

ឯកសារយោង

  • +ជប ២៦:១០, ១១

ប្រវត្តិហេតុទី១ ១២:៨

កំណត់សម្គាល់

  • *

    ប្រហែល​ជាសំដៅលើ​ចិត្ត​ក្លាហាន​នៅ​ពេល​ធ្វើ​សង្គ្រាមឬ​លក្ខណៈ​របស់​ពួក​គេ

ឯកសារយោង

  • +១សាំ ២៣:១៤, ២៩; ២៤:២២; ១ប្រ ១១:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២៧

ប្រវត្តិហេតុទី១ ១២:១៤

ឯកសារយោង

  • +ដក ៤៩:១៩; បច ៣៣:២០
  • +ចល ២៦:៨

ប្រវត្តិហេតុទី១ ១២:១៦

ឯកសារយោង

  • +១សាំ ២២:១; ២៣:១៤; ២៤:២២

ប្រវត្តិហេតុទី១ ១២:១៧

ឯកសារយោង

  • +១សាំ ២៤:១២, ១៥; ២៦:២៣; ចសព ៧:៦

ប្រវត្តិហេតុទី១ ១២:១៨

ឯកសារយោង

  • +អសក ៦:៣៤; ១៣:២៤, ២៥
  • +២សាំ ១៥:២១
  • +ចសព ៥៤:៤

ប្រវត្តិហេតុទី១ ១២:១៩

ឯកសារយោង

  • +អសក ៣:១, ៣
  • +១សាំ ២៩:២-៤

ប្រវត្តិហេតុទី១ ១២:២០

ឯកសារយោង

  • +១សាំ ៣០:១
  • +បច ៣៣:១៧

ប្រវត្តិហេតុទី១ ១២:២១

ឯកសារយោង

  • +១ប្រ ៥:២៣, ២៤; ១១:១០

ប្រវត្តិហេតុទី១ ១២:២២

ឯកសារយោង

  • +២សាំ ២:៣
  • +២សាំ ៣:១

ប្រវត្តិហេតុទី១ ១២:២៣

ឯកសារយោង

  • +២សាំ ២:១; ៥:១
  • +១សាំ ១៦:១, ១៣; ១ប្រ ១១:១០

ប្រវត្តិហេតុទី១ ១២:២៧

ឯកសារយោង

  • +១ប្រ ២៧:១, ៥
  • +១ប្រ ៦:៤៩

ប្រវត្តិហេតុទី១ ១២:២៨

ឯកសារយោង

  • +២សាំ ៨:១៧; ១បស ១:៨; ២:៣៥; ១ប្រ ៦:១, ៨; ២៧:១៦, ១៧

ប្រវត្តិហេតុទី១ ១២:២៩

ឯកសារយោង

  • +១ប្រ ៨:១, ៣៣; ១២:១, ២

ប្រវត្តិហេតុទី១ ១២:៣៧

ឯកសារយោង

  • +ជប ៣២:៣៣; យ៉ូស ១៣:៨

ប្រវត្តិហេតុទី១ ១២:៣៨

ឯកសារយោង

  • +ដក ៤៩:៨, ១០; ១ប្រ ១១:១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ១២:១១សាំ ២៧:៥, ៦; ២សាំ ១:១
១ប្រ. ១២:១១សាំ ២៧:១
១ប្រ. ១២:១១ប្រ ១១:១០
១ប្រ. ១២:២អសក ៣:១៥; ២០:១៥, ១៦; ១សាំ ១៧:៤៩
១ប្រ. ១២:២ដក ៤៩:២៧
១ប្រ. ១២:៣១សាំ ១១:៤
១ប្រ. ១២:៣១ប្រ ១១:២៦, ៣៣
១ប្រ. ១២:៤យ៉ូស ៩:៣
១ប្រ. ១២:៤១ប្រ ១១:១៥
១ប្រ. ១២:៦ជប ២៦:១០, ១១
១ប្រ. ១២:៨១សាំ ២៣:១៤, ២៩; ២៤:២២; ១ប្រ ១១:១៦
១ប្រ. ១២:១៤ដក ៤៩:១៩; បច ៣៣:២០
១ប្រ. ១២:១៤ចល ២៦:៨
១ប្រ. ១២:១៦១សាំ ២២:១; ២៣:១៤; ២៤:២២
១ប្រ. ១២:១៧១សាំ ២៤:១២, ១៥; ២៦:២៣; ចសព ៧:៦
១ប្រ. ១២:១៨អសក ៦:៣៤; ១៣:២៤, ២៥
១ប្រ. ១២:១៨២សាំ ១៥:២១
១ប្រ. ១២:១៨ចសព ៥៤:៤
១ប្រ. ១២:១៩អសក ៣:១, ៣
១ប្រ. ១២:១៩១សាំ ២៩:២-៤
១ប្រ. ១២:២០១សាំ ៣០:១
១ប្រ. ១២:២០បច ៣៣:១៧
១ប្រ. ១២:២១១ប្រ ៥:២៣, ២៤; ១១:១០
១ប្រ. ១២:២២២សាំ ២:៣
១ប្រ. ១២:២២២សាំ ៣:១
១ប្រ. ១២:២៣២សាំ ២:១; ៥:១
១ប្រ. ១២:២៣១សាំ ១៦:១, ១៣; ១ប្រ ១១:១០
១ប្រ. ១២:២៧១ប្រ ២៧:១, ៥
១ប្រ. ១២:២៧១ប្រ ៦:៤៩
១ប្រ. ១២:២៨២សាំ ៨:១៧; ១បស ១:៨; ២:៣៥; ១ប្រ ៦:១, ៨; ២៧:១៦, ១៧
១ប្រ. ១២:២៩១ប្រ ៨:១, ៣៣; ១២:១, ២
១ប្រ. ១២:៣៧ជប ៣២:៣៣; យ៉ូស ១៣:៨
១ប្រ. ១២:៣៨ដក ៤៩:៨, ១០; ១ប្រ ១១:១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ១២:១-៤០

ប្រវត្តិហេតុទី១

១២ នៅ​គ្រា​ដែល​ដាវីឌ​រត់​គេច​ខ្លួន​ពី​ស្ដេច​សុល+ជា​កូន​គីស មាន​ទាហាន​ជា​ច្រើន​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ស៊ីកឡាក់+ ដើម្បី​ជួយ​គាត់​ធ្វើ​ចម្បាំង។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​ទាហាន​ពូកែ​អង់អាច។+ ២ ពួក​គេ​ប្រដាប់​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ​និង​ប្រើ​ខ្សែ​ដង្ហក់ ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្ដាំ​ក៏​បាន។+ ពួក​គេ​ទាំង​អស់​ជា​បង​ប្អូន​របស់​សុល​គឺ​ជា​ពួក​អ្នក​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន។+ ៣ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ អាហាយអ៊ីសឺ​ជា​ប្រមុខ បន្ទាប់​ពី​គាត់​គឺ​យ៉ូអាស ពួក​គេ​ជា​កូន​សិមមេអា​ជា​អ្នក​ក្រុង​គីបៀ+ យេសៀល​និង​ភេលេត​ជា​កូន​អាសម៉ាវែត+ និង​បេរ៉ាកា យេហ៊ូ​ជា​អ្នក​ក្រុង​អាណាថោត ៤ អ៊ីសមេយ៉ា​ជា​អ្នក​ក្រុង​គីបៀន+ គាត់​ជា​នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ក្នុង​ចំណោម​នាយ​ទាហាន​៣០​នាក់+ ហើយ​ជា​ប្រមុខ​ពួក​គេ។ បន្ថែម​ទៅ​ទៀត ក៏​មាន​យេរេមា យ៉ាហេសែល យ៉ូហាណាន យ៉ូសាបាត​ជា​អ្នក​មក​ពី​កេដេរ៉ា ៥ អេលូសាយ យេរីម៉ូត បេអាលៀ សិមម៉ារៀ សេផាធា​ជា​អ្នក​មក​ពី​ហារីប ៦ អេលកាណា អ៊ីសសៀ អាសារ៉េល យ៉ូអ៊ីសឺ យ៉ាសូបៀម​ជា​កូន​ចៅ​កូរ៉ា+ ៧ យ៉ូអ៊ីឡា​និង​សេបបាឌា​ជា​កូន​យេរ៉ូហាំ​ជា​អ្នក​មក​ពី​កេឌ័រ។

៨ នៅ​គ្រា​ដែល​ដាវីឌ​នៅ​ក្នុង​ជម្រក​មួយ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ+ មាន​ពួក​បុរស​ដ៏​ខ្លាំង​ពូកែ​ពី​កុលសម្ព័ន្ធ​កាដ​ទៅ​ចុះ​ចូល​នឹង​គាត់។ ពួក​គេ​ទាំង​អស់​ប្រដាប់​ដោយ​ខែល​ធំ​និង​លំពែង ហើយ​សុទ្ធតែ​ស្ទាត់​ជំនាញ​ខាង​ការ​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​មុខ​មាំ​ដូច​តោ* ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។ ៩ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ទី​១​អេសឺ​ជា​ប្រមុខ ទី​២​អូបាឌា ទី​៣​អេលាប ១០ ទី​៤​មីសម៉ាណា ទី​៥​យេរេមា ១១ ទី​៦​អាតថាយ ទី​៧​អេលៀល ១២ ទី​៨​យ៉ូហាណាន ទី​៩​អេលសេបាត ១៣ ទី​១០​យេរេមា និង​ទី​១១​ម៉ាកបាណាយ។ ១៤ ពួក​គេ​ទាំង​អស់​មក​ពី​កុលសម្ព័ន្ធ​កាដ+ ហើយ​សុទ្ធតែ​ជា​អ្នក​ដឹក​នាំ​កង​ទ័ព។ សូម្បី​តែ​អ្នក​ខ្សោយ​ជាង​គេ​ក៏​អាច​ត​ទល់​នឹង​សត្រូវ​១០០​នាក់ ហើយ​អ្នក​ខ្លាំង​ជាង​គេ​អាច​ត​ទល់​នឹង​សត្រូវ​១.០០០​នាក់​ដែរ។+ ១៥ ពួក​គេ​បាន​ឆ្លង​ទន្លេយ៉ូដាន់​នៅ​ខែ​ទី​១ ពេល​ដែល​ទឹក​ឡើង​លិច​ច្រាំង ហើយ​ពួក​គេ​បាន​បណ្ដេញ​ពួក​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​ឲ្យ​រត់​ខ្ចាត់​ខ្ចាយ​ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច។

១៦ ចំណែក​ឯ​អ្នក​ខ្លះ​ដែល​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន និង​កុលសម្ព័ន្ធ​យូដា ក៏​បាន​ទៅ​ជួប​ដាវីឌ​នៅ​ជម្រក​របស់​គាត់​ដែរ។+ ១៧ ពេល​នោះ​ដាវីឌ​បាន​ចេញ​ទៅ​ជួប​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​មក​ក្នុង​បំណង​ល្អ​ដើម្បី​ជួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទទួល​អ្នក​រាល់​គ្នា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មក​ក្នុង​បំណង​ក្បត់​ខ្ញុំ កាល​ដែល​ខ្ញុំ​មិន​បាន​ធ្វើ​ខុស នោះ​សូម​ឲ្យ​ព្រះ​នៃ​បុព្វ​បុរស​យើង វិនិច្ឆ័យ​អ្នក​រាល់​គ្នា​ចុះ​»។+ ១៨ បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​អាម៉េសាយ+ជា​មេ​លើ​៣០​នាក់​ឲ្យ​និយាយ​ថា​៖

​«​ឱ​ដាវីឌ​ជា​កូន​អ៊ីសាយ​អើយ!+ យើង​ទាំង​អស់​គ្នា​នៅ​ខាង​លោក​ហើយ។

សូម​ឲ្យ​លោក​និង​ពួក​អ្នក​ដែល​ជួយ​លោក មាន​សេចក្ដី​សុខ​សាន្ត

ព្រោះ​ព្រះ​កំពុង​ជួយ​លោក​ហើយ​»។+

ដូច្នេះ ដាវីឌ​ក៏​ព្រម​ទទួល​ពួក​គេ ហើយ​តែង​តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ពល​ទ័ព។

១៩ រីឯ​អ្នក​ខ្លះ​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​ក៏​បាន​មក​ចុះ​ចូល​នឹង​ដាវីឌ​ដែរ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​ទៅ​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ដើម្បី​ច្បាំង​នឹង​សុល។ ប៉ុន្តែ ពួក​ភីលីស្ទីន+មិន​ឲ្យ​ដាវីឌ​ចូល​រួម​ក្នុង​ចម្បាំង​ទេ ហើយ​ឲ្យ​គាត់​ទៅ​វិញ ព្រោះ​ពួក​អ្នក​គ្រប់​គ្រង​បាន​ប្រឹក្សា​គ្នា​ថា​៖ ​«​គាត់​ច្បាស់​ជា​ជួយ​ខាង​សុល​ជា​ម្ចាស់​របស់​គាត់ ហើយ​នឹង​នាំ​ឲ្យ​យើង​វិនាស​ជា​មិន​ខាន​»។+ ២០ ពេល​ដាវីឌ​ទៅ​ក្រុង​ស៊ីកឡាក់+ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​ទៅ​ចុះ​ចូល​នឹង​គាត់។ ពួក​គេ​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ អេណា យ៉ូសាបាត យេដាយអែល មីកែល យ៉ូសាបាត អេលីហ៊ូ និង​ស៊ីលថាយ។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​មេ​លើ​១.០០០​នាក់។+ ២១ ពួក​គេ​សុទ្ធតែ​ជា​បុរស​ពូកែ​អង់អាច+ ហើយ​បាន​ជួយ​ដាវីឌ​ច្បាំង​នឹង​ពួក​សត្រូវ។ ក្រោយ​មក ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មេ​ទ័ព។ ២២ ជា​រៀង​រាល់​ថ្ងៃ បណ្ដា​ជន​ផ្សេង​ៗ​តែង​តែ​មក​ជួយ​ដាវីឌ+ រហូត​ដល់​ពួក​គេ​មាន​ចំនួន​ច្រើន​ជា​កង​ទ័ព​ដ៏​ធំ ដូច​កង​ទ័ព​របស់​ព្រះ។+

២៣ កាល​ដែល​ដាវីឌ​នៅ​ក្រុង​ហេប្រុន ពួក​អ្នក​ដឹក​នាំ​លើ​ទាហាន​ប្រដាប់​ដោយ​អាវុធ​បាន​មក​ជួប​គាត់+ ដើម្បី​មក​ជួយ​ជ្រោម​ជ្រែង​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​សុល ស្រប​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ចំនួន​ពួក​អ្នក​ដឹក​នាំ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ២៤ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា​ដែល​បាន​ត្រៀម​ខ្លួន​ចេញ​ទៅ​ច្បាំង​មាន​ចំនួន​៦.៨០០​នាក់ ពួក​គេ​ជា​អ្នក​កាន់​ខែល​ធំ​និង​លំពែង។ ២៥ ពី​កុលសម្ព័ន្ធ​ស៊ីម្មាន​មាន​បុរស​ពូកែ​អង់អាច​ចំនួន​៧.១០០​នាក់។

២៦ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី​មាន​ចំនួន​៤.៦០០​នាក់។ ២៧ យេហូយ៉ាដា+ជា​អ្នក​ដឹក​នាំ​កូន​ចៅ​អេរ៉ុន+ ហើយ​ពួក​គេ​មាន​ចំនួន​៣.៧០០​នាក់ ២៨ និង​សេដុក+ជា​យុវជន​ពូកែ​អង់អាច រួម​ទាំង​ពួក​អ្នក​ដឹក​នាំ​២២​រូប​ដែល​មក​ពី​ពូជ​ពង្ស​របស់​គាត់។

២៩ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​មាន​ចំនួន​៣.០០០​នាក់ ដែល​ត្រូវ​ជា​បង​ប្អូន​របស់​សុល។+ ពួក​គេ​ភាគ​ច្រើន​ធ្លាប់​មាន​ភក្ដី​ភាព​នឹង​ពូជ​ពង្ស​របស់​សុល។ ៣០ ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​មាន​ចំនួន​២០.៨០០​នាក់។ ពួក​គេ​សុទ្ធតែ​ជា​បុរស​ពូកែ​អង់អាច ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ពូជ​ពង្ស​របស់​ពួក​គេ។

៣១ ពួក​អ្នក​ដែល​មក​ពី​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​មាន​ចំនួន​១៨.០០០​នាក់។ ពួក​គេ​បាន​ត្រូវ​ចាត់​ឲ្យ​មក​ជួយ​ជ្រោម​ជ្រែង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច។ ៣២ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ​មាន​ចំនួន​២០០​នាក់ សុទ្ធតែ​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ពួក​គេ​ចេះ​វិភាគ​ស្ថានភាព​នីមួយ​ៗ ហើយ​ដឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានភាព​ទាំង​នោះ។ ៣៣ ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​មាន​ចំនួន​៥០.០០០​នាក់។ ពួក​គេ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ ហើយ​ជា​ទ័ព​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ធ្វើ​ចម្បាំង។ ពួក​គេ​បាន​ចូល​ខាង​ដាវីឌ​ដោយ​ស្មោះ​ភក្ដី។ ៣៤ ពី​កុលសម្ព័ន្ធ​ណែបថាលី​មាន​អ្នក​ដឹក​នាំ​ចំនួន​១.០០០​នាក់ និង​ទាហាន​ចំនួន៣៧.០០០​នាក់ ដែល​ប្រដាប់​ដោយ​ខែល​ធំ​និង​លំពែង។ ៣៥ ពី​កុលសម្ព័ន្ធ​ដាន់​មាន​ចំនួន​២៨.៦០០​នាក់។ ពួក​គេ​ជា​ទ័ព​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ធ្វើ​ចម្បាំង។ ៣៦ ពី​កុលសម្ព័ន្ធ​អេស៊ើរ​មាន​ចំនួន​៤០.០០០​នាក់។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​ទ័ព​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ធ្វើ​ចម្បាំង។

៣៧ ចំណែក​ពួក​អ្នក​ដែល​មក​ពី​ត្រើយ​ម្ខាង​ទន្លេយ៉ូដាន់+ពី​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ ពួក​គេ​ទាំង​អស់​មាន​ចំនួន​១២០.០០០​នាក់ ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។ ៣៨ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​ទាំង​អស់​នោះ​សុទ្ធតែ​ជា​អ្នក​ថ្នឹក​ខាង​ចម្បាំង។ ពួក​គេ​បាន​តម្រៀប​គ្នា​ទៅ​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដាវីឌ​ដោយ​ចិត្ត​ស្មោះ ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ពួក​គេ។ ចំណែក​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​ក៏​ព្រម​ព្រៀង​គ្នា​ធ្វើ​ដូច្នោះ​ដែរ។+ ៣៩ បន្ទាប់​មក ពួក​គេ​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ​អស់​បី​ថ្ងៃ ហើយ​បរិភោគ​អាហារ​ជា​មួយ​គ្នា ព្រោះ​បង​ប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ឲ្យ​ពួក​គេ។ ៤០ រីឯ​អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង ព្រម​ទាំង​អ្នក​ដែល​នៅ​តំបន់​ឆ្ងាយ​ៗ ដូច​ជា​ទឹក​ដី​អ៊ីសាខារ ទឹក​ដី​សេប៊ូឡូន និង​ទឹក​ដី​ណែបថាលី ពួក​គេ​ក៏​បាន​ដឹក​ជញ្ជូន​ស្បៀងអាហារ​យក​មក​ដែរ គឺ​តាម​សត្វ​លា សត្វ​អូដ្ឋ និង​សត្វ​គោ។ ស្បៀងអាហារ​ទាំង​នោះ​រួម​មាន ម្សៅ នំ​ល្វា ផ្លែ​ទំពាំង​បាយ​ជូរ​ក្រៀម ប្រេង និង​ស្រា ថែម​ទាំង​ហ្វូង​គោ​និង​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក។ នៅ​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​មាន​អំណរ​ក្រៃ​លែង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក