បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • ដាវីឌ​និង​អាប៊ីសាក (​១​-​៤​)

      • អាដូនីយ៉ា​ខំ​តាំង​ខ្លួន​ជា​ស្ដេច (​៥​-​១០​)

      • ណាថាន់​និង​បាតសេបា​ចាត់​វិធានការ (​១១​-​២៧​)

      • ដាវីឌ​ចេញ​បញ្ជា​តែង​តាំង​សាឡូម៉ូន (​២៨​-​៤០​)

      • អាដូនីយ៉ា​រត់​ទៅ​ឯ​ទី​បូជា (​៤១​-​៥៣​)

បណ្ដាស្ដេចទី១ ១:១

ឯកសារយោង

  • +២សាំ ៥:៤; ១ប្រ ២៩:២៦, ២៧

បណ្ដាស្ដេចទី១ ១:៣

ឯកសារយោង

  • +យ៉ូស ១៩:១៧, ១៨
  • +១បស ២:១៧, ២២

បណ្ដាស្ដេចទី១ ១:៥

ឯកសារយោង

  • +២សាំ ៣:២, ៤; ១ប្រ ៣:១, ២
  • +២សាំ ១៥:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២២, ទំ.  ៦

    ប៉មយាម,

    ១/១០/២០០៥, ទំ.  ២៩-៣០

បណ្ដាស្ដេចទី១ ១:៦

កំណត់សម្គាល់

  • *

    ឬ​«​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​»​

បណ្ដាស្ដេចទី១ ១:៧

ឯកសារយោង

  • +២សាំ ២០:២៥
  • +១បស ២:២២

បណ្ដាស្ដេចទី១ ១:៨

ឯកសារយោង

  • +២សាំ ៨:១៧
  • +២សាំ ២០:២៣; ១ប្រ ២៧:៥
  • +២សាំ ៧:២; ១២:១
  • +១បស ៤:៧, ១៨
  • +២សាំ ២៣:៨; ១ប្រ ១១:១០

បណ្ដាស្ដេចទី១ ១:៩

ឯកសារយោង

  • +២សាំ ១៥:១២

បណ្ដាស្ដេចទី១ ១:១១

ឯកសារយោង

  • +២សាំ ៧:៤, ៥
  • +២សាំ ១១:៣, ២៧
  • +២សាំ ១២:២៤
  • +២សាំ ៣:២, ៤

បណ្ដាស្ដេចទី១ ១:១២

ឯកសារយោង

  • +អសក ៩:៤-៦; ១បស ១:២១; ២បស ១១:១

បណ្ដាស្ដេចទី១ ១:១៣

ឯកសារយោង

  • +១ប្រ ២២:៩; ២៨:៥; ២៩:១

បណ្ដាស្ដេចទី១ ១:១៥

ឯកសារយោង

  • +១បស ១:១, ៣

បណ្ដាស្ដេចទី១ ១:១៧

ឯកសារយោង

  • +១បស ១:១៣; ១ប្រ ២២:៩, ១០

បណ្ដាស្ដេចទី១ ១:១៨

ឯកសារយោង

  • +១បស ១:៥, ១១

បណ្ដាស្ដេចទី១ ១:១៩

ឯកសារយោង

  • +១បស ១:៧
  • +១បស ១:៩, ១០

បណ្ដាស្ដេចទី១ ១:២១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បញ្ចុះ​ជា​មួយ​នឹង​បុព្វបុរស​»​

បណ្ដាស្ដេចទី១ ១:២២

ឯកសារយោង

  • +១បស ១:១៤

បណ្ដាស្ដេចទី១ ១:២៤

ឯកសារយោង

  • +១បស ១:៥

បណ្ដាស្ដេចទី១ ១:២៥

ឯកសារយោង

  • +២សាំ ១៥:១២
  • +១បស ១:៥, ៧

បណ្ដាស្ដេចទី១ ១:២៦

ឯកសារយោង

  • +១ប្រ ២៧:៥

បណ្ដាស្ដេចទី១ ១:២៩

ឯកសារយោង

  • +ចសព ៧១:២៣; ១០៣:៤

បណ្ដាស្ដេចទី១ ១:៣២

ឯកសារយោង

  • +២សាំ ២០:២៣; ២៣:២០; ១ប្រ ២៧:៥
  • +១បស ១:៨

បណ្ដាស្ដេចទី១ ១:៣៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពួក​អ្នក​បម្រើ​ខ្ញុំ​»​

  • *

    ន័យ​ត្រង់​«​លា​កាត់​»​

ឯកសារយោង

  • +១បស ១:៣៨; លូក ១៩:៣៣-៣៥
  • +២ប្រ ៣២:៣០

បណ្ដាស្ដេចទី១ ១:៣៤

ឯកសារយោង

  • +១សាំ ១៦:១៣
  • +១សាំ ១០:១, ២៤; ២សាំ ១៥:១០; ២បស ១១:១២

បណ្ដាស្ដេចទី១ ១:៣៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បល្ល័ង្ក​»​

ឯកសារយោង

  • +១ប្រ ២៨:២០
  • +១បស ៣:១២; ១០:២៣; ចសព ៧២:៨

បណ្ដាស្ដេចទី១ ១:៣៨

ឯកសារយោង

  • +១ប្រ ២៧:៥
  • +២សាំ ១៥:១៨; ១ប្រ ១៨:១៧
  • +១បស ១:៣៣; ម៉ាថ ២១:៧
  • +២ប្រ ៣២:៣០

បណ្ដាស្ដេចទី១ ១:៣៩

ឯកសារយោង

  • +ដច ៣០:២៣-២៥; ១សាំ ១៦:១៣
  • +២សាំ ៦:១៧
  • +១ប្រ ២៩:២២

បណ្ដាស្ដេចទី១ ១:៤០

ឯកសារយោង

  • +១សាំ ៤:៥

បណ្ដាស្ដេចទី១ ១:៤១

ឯកសារយោង

  • +១បស ១:៩, ២៥

បណ្ដាស្ដេចទី១ ១:៤២

ឯកសារយោង

  • +២សាំ ១៥:៣៦; ១៧:១៧

បណ្ដាស្ដេចទី១ ១:៤៤

ឯកសារយោង

  • +១បស ១:៣៣, ៣៤

បណ្ដាស្ដេចទី១ ១:៤៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បល្ល័ង្ក​»​

បណ្ដាស្ដេចទី១ ១:៥០

ឯកសារយោង

  • +ដច ២១:១៤; ៣៨:១, ២; ១បស ២:២៨

បណ្ដាស្ដេចទី១ ១:៥២

ឯកសារយោង

  • +១បស ២:២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ១:១២សាំ ៥:៤; ១ប្រ ២៩:២៦, ២៧
១បស. ១:៣យ៉ូស ១៩:១៧, ១៨
១បស. ១:៣១បស ២:១៧, ២២
១បស. ១:៥២សាំ ៣:២, ៤; ១ប្រ ៣:១, ២
១បស. ១:៥២សាំ ១៥:១
១បស. ១:៧២សាំ ២០:២៥
១បស. ១:៧១បស ២:២២
១បស. ១:៨១បស ៤:៧, ១៨
១បស. ១:៨២សាំ ២៣:៨; ១ប្រ ១១:១០
១បស. ១:៨២សាំ ៨:១៧
១បស. ១:៨២សាំ ២០:២៣; ១ប្រ ២៧:៥
១បស. ១:៨២សាំ ៧:២; ១២:១
១បស. ១:៩២សាំ ១៥:១២
១បស. ១:១១២សាំ ៧:៤, ៥
១បស. ១:១១២សាំ ១១:៣, ២៧
១បស. ១:១១២សាំ ១២:២៤
១បស. ១:១១២សាំ ៣:២, ៤
១បស. ១:១២អសក ៩:៤-៦; ១បស ១:២១; ២បស ១១:១
១បស. ១:១៣១ប្រ ២២:៩; ២៨:៥; ២៩:១
១បស. ១:១៥១បស ១:១, ៣
១បស. ១:១៧១បស ១:១៣; ១ប្រ ២២:៩, ១០
១បស. ១:១៨១បស ១:៥, ១១
១បស. ១:១៩១បស ១:៧
១បស. ១:១៩១បស ១:៩, ១០
១បស. ១:២២១បស ១:១៤
១បស. ១:២៤១បស ១:៥
១បស. ១:២៥២សាំ ១៥:១២
១បស. ១:២៥១បស ១:៥, ៧
១បស. ១:២៦១ប្រ ២៧:៥
១បស. ១:២៩ចសព ៧១:២៣; ១០៣:៤
១បស. ១:៣២២សាំ ២០:២៣; ២៣:២០; ១ប្រ ២៧:៥
១បស. ១:៣២១បស ១:៨
១បស. ១:៣៣១បស ១:៣៨; លូក ១៩:៣៣-៣៥
១បស. ១:៣៣២ប្រ ៣២:៣០
១បស. ១:៣៤១សាំ ១៦:១៣
១បស. ១:៣៤១សាំ ១០:១, ២៤; ២សាំ ១៥:១០; ២បស ១១:១២
១បស. ១:៣៧១ប្រ ២៨:២០
១បស. ១:៣៧១បស ៣:១២; ១០:២៣; ចសព ៧២:៨
១បស. ១:៣៨១ប្រ ២៧:៥
១បស. ១:៣៨២សាំ ១៥:១៨; ១ប្រ ១៨:១៧
១បស. ១:៣៨១បស ១:៣៣; ម៉ាថ ២១:៧
១បស. ១:៣៨២ប្រ ៣២:៣០
១បស. ១:៣៩ដច ៣០:២៣-២៥; ១សាំ ១៦:១៣
១បស. ១:៣៩២សាំ ៦:១៧
១បស. ១:៣៩១ប្រ ២៩:២២
១បស. ១:៤០១សាំ ៤:៥
១បស. ១:៤១១បស ១:៩, ២៥
១បស. ១:៤២២សាំ ១៥:៣៦; ១៧:១៧
១បស. ១:៤៤១បស ១:៣៣, ៣៤
១បស. ១:៥០ដច ២១:១៤; ៣៨:១, ២; ១បស ២:២៨
១បស. ១:៥២១បស ២:២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ១:១-៥៣

បណ្ដាស្ដេចទី១

១ ស្ដេច​ដាវីឌ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ។+ ទោះ​ជា​គេ​ដណ្ដប់​ផួយ​ឲ្យ​គាត់​ក្ដី ក៏​គាត់​មិន​កក់​ក្ដៅ​ដែរ។ ២ ដូច្នេះ ពួក​អ្នក​បម្រើ​ស្ដេច​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​សូម​ឲ្យ​គេ​ស្វែង​រក​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឲ្យ​លោក​ម្ចាស់ ដើម្បី​ឲ្យ​នាង​បម្រើ​ជា​អ្នក​មើល​ថែ​លោក។ នាង​នឹង​ដេក​ក្នុង​រង្វង់​ដៃ​លោក​ម្ចាស់ ដើម្បី​ឲ្យ​លោក​បាន​កក់​ក្ដៅ​»។ ៣ រួច​មក ពួក​គេ​បាន​ស្វែង​រក​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ក្នុង​គ្រប់​តំបន់​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រក​ឃើញ​អាប៊ីសាក+ជា​អ្នក​ក្រុង​ស៊ូណែម+ រួច​ពួក​គេ​បាន​នាំ​នាង​ចូល​ទៅ​ជួប​ស្ដេច។ ៤ នាង​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់។ នាង​បាន​ក្លាយ​ទៅ​ជា​អ្នក​មើល​ថែ​ស្ដេច។ ប៉ុន្តែ ស្ដេច​មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង​ទេ។

៥ នៅ​គ្រា​នោះ អាដូនីយ៉ា+ជា​កូន​ប្រុស​របស់​ហាគីត ចេះ​តែ​តម្កើង​ខ្លួន​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច!​»។ គាត់​ក៏​ឲ្យ​គេ​រៀប​រទេះ​មួយ​សម្រាប់​ខ្លួន អម​ដោយ​ទាហាន​សេះ​និង​បុរស​៥០​នាក់​រត់​នៅ​ខាង​មុខ​គាត់។+ ៦ ប៉ុន្តែ ឪពុក​របស់​គាត់​មិន​ដែល​ស្ដី​បន្ទោស​គាត់*សោះ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ?​»។ ម្យ៉ាង​ទៀត អាដូនីយ៉ា​មាន​រូប​រាង​សង្ហា​ណាស់ ហើយ​ម្ដាយ​របស់​គាត់​បាន​បង្កើត​គាត់​ក្រោយ​អាប់សាឡំ។ ៧ គាត់​បាន​ប្រឹក្សា​ជា​មួយ​នឹង​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អាប៊ីយ៉ាថា+ជា​សង្ឃ។ ពួក​គេ​បាន​ជួយ​ជ្រោម​ជ្រែង​គាត់។+ ៨ ប៉ុន្តែ សេដុក+ជា​សង្ឃ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ ស៊ីមម៉ាយ+ រ៉េអាយ និង​ទាហាន​ខ្លាំង​ក្លា​របស់​ដាវីឌ+ មិន​បាន​គាំទ្រ​អាដូនីយ៉ា​ទេ។

៩ នៅ​ពេល​មួយ អាដូនីយ៉ា​បាន​ជូន​គ្រឿង​បូជា+ ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​នៅ​ក្បែរ​ថ្ម​សូហេលែត ដែល​នៅ​ជិត​អេនរ៉ូកេល។ គាត់​ក៏​បាន​អញ្ជើញ​កូន​ស្ដេច​ទាំង​អស់​ដែល​ជា​ប្អូន​ប្រុស​ៗ​របស់​គាត់ រួម​ទាំង​ពួក​បុរស​ទាំង​អស់​នៅ​ស្រុក​យូដា​ជា​អ្នក​បម្រើ​ស្ដេច​ផង​ដែរ។ ១០ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា និង​ពួក​ទាហាន​ខ្លាំង​ក្លា ឬ​សាឡូម៉ូន​ជា​ប្អូន​របស់​គាត់​ទេ។ ១១ រីឯ​ណាថាន់+បាន​និយាយ​ទៅ​កាន់​បាតសេបា+ជា​ម្ដាយ​សាឡូម៉ូន​ថា​៖+ ​«​អាដូនីយ៉ា+ជា​កូន​របស់​ហាគីត​បាន​ក្លាយ​ទៅ​ជា​ស្ដេច ហើយ​លោក​ម្ចាស់​ដាវីឌ​មិន​បាន​ជ្រាប​អំពី​រឿង​នេះ​ទេ។ តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? ១២ ដូច្នេះ សូម​មក ខ្ញុំ​សុំ​ជូន​យោបល់​អ្នក ដើម្បី​អ្នក​អាច​សង្គ្រោះ​ជីវិត​ខ្លួន​និង​ជីវិត​សាឡូម៉ូន​កូន​របស់​អ្នក។+ ១៣ សូម​ចូល​ទៅ​ជួប​ស្ដេច​ដាវីឌ ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ‹តើ​មិន​មែន​លោក​ម្ចាស់ ដែល​បាន​ស្បថ​នឹង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ថា​៖ ​«​សាឡូម៉ូន​កូន​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ​»​ទេ​ឬ? ហើយ​តើ​លោក​ម្ចាស់​មិន​បាន​ប្រាប់​ថា​៖ ​«​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ​»​ទេ​ឬ?+ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាដូនីយ៉ា​ក្លាយ​ជា​ស្ដេច​ទៅ​វិញ?›។ ១៤ កាល​ដែល​អ្នក​កំពុង​និយាយ​ជា​មួយ​នឹង​ស្ដេច​នៅ​ឡើយ នោះ​ខ្ញុំ​នឹង​ចូល​ទៅ​ក្រោយ​អ្នក ហើយ​និយាយ​បញ្ជាក់​ពាក្យ​សម្ដី​របស់​អ្នក​»។

១៥ ដូច្នេះ បាតសេបា​ចូល​ទៅ​ជួប​ស្ដេច​ក្នុង​បន្ទប់​សម្រាក​របស់​គាត់។ ស្ដេច​មាន​វ័យ​ចាស់​ណាស់​ហើយ រីឯ​អាប៊ីសាក+ជា​អ្នក​ស្រុក​ស៊ូណែម​កំពុង​បម្រើ​គាត់។ ១៦ រួច​មក បាតសេបា​បាន​លំឱន​កាយ​គោរព​ស្ដេច ហើយ​ស្ដេច​បាន​សួរ​ថា​៖ ​«​តើ​មាន​សំណូម​ពរ​អ្វី?​»។ ១៧ នាង​បាន​តប​ថា​៖ ​«​លោក​ម្ចាស់ គឺ​លោក​ដែល​បាន​ស្បថ​នឹង​នាង​ខ្ញុំ ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ថា​៖ ‹សាឡូម៉ូន​កូន​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ›។+ ១៨ ប៉ុន្តែ មើល! ឥឡូវ​អាដូនីយ៉ា​បាន​ក្លាយ​ជា​ស្ដេច​វិញ ហើយ​លោក​ម្ចាស់​មិន​បាន​ជ្រាប​រឿង​នេះ​ទេ។+ ១៩ គាត់​បាន​ជូន​គ្រឿង​បូជា ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​ជា​ច្រើន ថែម​ទាំង​បាន​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​លោក​ម្ចាស់ រួម​ទាំង​អាប៊ីយ៉ាថា​ជា​សង្ឃ និង​យ៉ូអាប់​ជា​មេ​ទ័ព​ទៀត​ផង។+ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​សាឡូម៉ូន​កូន​លោក​ទេ។+ ២០ ហើយ​ឥឡូវ បណ្ដា​ជន​អ៊ីស្រាអែល​កំពុង​ទន្ទឹង​ចាំ​មើល​លោក​ម្ចាស់​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា អ្នក​ណា​នឹង​អង្គុយ​លើ​បល្ល័ង្ក​បន្ទាប់​ពី​លោក​ម្ចាស់។ ២១ បើ​មិន​ដូច្នោះ​ទេ ពេល​លោក​ម្ចាស់​ស្លាប់* ខ្ញុំ​និង​សាឡូម៉ូន​កូន​ខ្ញុំ​មុខ​ជា​ត្រូវ​រាប់​ជា​អ្នក​ក្បត់​ហើយ​»។

២២ កាល​ដែល​នាង​កំពុង​និយាយ​ទៅ​កាន់​ស្ដេច​នៅ​ឡើយ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​មក។+ ២៣ ខណៈ​នោះ មាន​គេ​មក​ជម្រាប​ស្ដេច​ថា​៖ ​«​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​មក​ដល់​ហើយ!​»។ រួច​មក ណាថាន់​បាន​ចូល​មក​លំឱន​កាយ​ក្រាប​គោរព​ស្ដេច។ ២៤ រួច​គាត់​និយាយ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​បាន​និយាយ​ថា​៖ ‹អាដូនីយ៉ា​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ›​ឬ?+ ២៥ ព្រោះ​គាត់​បាន​ទៅ​ជូន​គ្រឿង​បូជា+ ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​ជា​ច្រើន ថែម​ទាំង​បាន​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​លោក​ម្ចាស់ រួម​ទាំង​ពួក​មេ​ទ័ព និង​អាប៊ីយ៉ាថា​ជា​សង្ឃ។+ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​អាដូនីយ៉ា ហើយ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ‹សូម​ឲ្យ​ស្ដេច​អាដូនីយ៉ា​មាន​អាយុ​យឺន​យូរ!›។ ២៦ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​ខ្ញុំ​បាទ ឬ​សេដុក​ជា​សង្ឃ ឬ​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឬ​សាឡូម៉ូន​កូន​លោក​ទេ។ ២៧ តើ​លោក​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ឬ? ហេតុ​អ្វី​ក៏​លោក​ម្ចាស់​មិន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ថា​អ្នក​ណា​គួរ​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​លោក​ម្ចាស់?​»។

២៨ ខណៈ​នោះ ស្ដេច​ដាវីឌ​បាន​តប​ថា​៖ ​«​សូម​ហៅ​បាតសេបា​ចូល​មក​»។ នាង​ក៏​បាន​ចូល​មក​ជួប​ស្ដេច។ ២៩ រួច​ស្ដេច​ក៏​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​អស់+ ៣០ ថា​នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​នឹង​ធ្វើ​ដូច​ខ្ញុំ​បាន​ស្បថ​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ‹សាឡូម៉ូន​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​ខ្ញុំ!›​»។ ៣១ បន្ទាប់​មក បាតសេបា​បាន​លំឱន​កាយ​ក្រាប​មុខ​ដល់​ដី​នៅ​ចំពោះ​ស្ដេច រួច​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​ដាវីឌ​ជា​ម្ចាស់​រស់​ជា​រៀង​រហូត!​»។

៣២ រំពេច​នោះ ស្ដេច​ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​ហៅ​សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ និង​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា+ ឲ្យ​ចូល​មក​»​ ដូច្នេះ ពួក​គេ​ក៏​ចូល​មក។ ៣៣ ស្ដេច​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​យក​ពួក​អង្គរក្ស* ហើយ​រៀបចំ​ឲ្យ​សាឡូម៉ូន​កូន​ខ្ញុំ​ជិះ​លា*របស់​ខ្ញុំ+ រួច​ដង្ហែ​គាត់​ចុះ​ទៅ​ឯ​គីហុន។+ ៣៤ នៅ​ទី​នោះ សេដុក​ជា​សង្ឃ​និង​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​នឹង​ចាក់​ប្រេង​តែង​តាំង​គាត់+ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល រួច​ផ្លុំ​ស្នែង​ហើយ​ស្រែក​ឡើង​ថា​៖ ‹សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​អាយុ​យឺន​យូរ!›។+ ៣៥ ក្រោយ​មក ចូរ​ដង្ហែ​គាត់​មក​វិញ ហើយ​គាត់​នឹង​ចូល​មក​អង្គុយ​លើ​បល្ល័ង្ក​ខ្ញុំ។ ខ្ញុំ​នឹង​តែង​តាំង​គាត់​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​និង​យូដា ជា​ស្ដេច​ជំនួស​ខ្ញុំ​»។ ៣៦ ភ្លាម​នោះ បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​អាមេន! សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​យល់​ស្រប​ដូច​នោះ​ដែរ។ ៣៧ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់ នោះ​សូម​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​សាឡូម៉ូន​ដែរ+ ហើយ​សូម​ឲ្យ​លោក​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង*របស់​សាឡូម៉ូន​រុង​រឿង​ជាង​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដាវីឌ​ជា​ម្ចាស់​»។+

៣៨ បន្ទាប់​មក សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ពួក​កេរ៉ែត​និង​ពួក​ពេលេធីម+បាន​ចុះ​ទៅ ហើយ​រៀបចំ​ឲ្យ​សាឡូម៉ូន​ជិះ​លា​របស់​ស្ដេច​ដាវីឌ+ រួច​ពួក​គេ​ដង្ហែ​គាត់​ទៅ​ដល់​គីហុន។+ ៣៩ សេដុក​ជា​សង្ឃ​បាន​យក​ស្នែង​ដាក់​ប្រេង+ពី​ត្រសាល​របស់​ព្រះ+ ហើយ​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន។+ រួច​មក ពួក​គេ​ផ្លុំ​ស្នែង ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​ស្រែក​ឡើង​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​អាយុ​យឺន​យូរ!​»។ ៤០ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​បាន​ដង្ហែ​គាត់​ឡើង​ទៅ អម​ដោយ​សំឡេង​ខ្លុយ ហើយ​ពួក​គេ​អរ​សប្បាយ​ក្រៃ​លែង ដល់​ម្ល៉េះ​បាន​ជា​ដី​ញ័រ​រញ្ជួយ​ដោយ​សារ​សូរ​សំឡេង​អឺងកង។+

៤១ ចំណែក​ឯ​អាដូនីយ៉ា​និង​អស់​អ្នក​ដែល​គាត់​បាន​អញ្ជើញ ពួក​គេ​ក៏​បាន​ឮ​សំឡេង​នោះ​ដែរ ក្រោយ​ពី​ពិសា​អាហារ​រួច។+ លុះ​កាល​យ៉ូអាប់​បាន​ឮ​សំឡេង​ផ្លុំ​ស្នែង គាត់​សួរ​ថា​៖ ​«​ហេតុ​អ្វី​ក៏​មាន​សូរ​អឺងកង​នៅ​ក្នុង​ក្រុង​ដូច្នេះ?​»។ ៤២ កាល​ដែល​គាត់​កំពុង​និយាយ​នៅ​ឡើយ យ៉ូណាថាន+ជា​កូន​អាប៊ីយ៉ាថា​ជា​សង្ឃ បាន​មក​ដល់។ ភ្លាម​នោះ អាដូនីយ៉ា​បាន​និយាយ​ថា​៖ ​«​ចូល​មក ព្រោះ​អ្នក​ជា​មនុស្ស​ល្អ ហើយ​អ្នក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​ហើយ​»។ ៤៣ ប៉ុន្តែ យ៉ូណាថាន​បាន​តប​ឆ្លើយ​ទៅ​អាដូនីយ៉ា​ថា​៖ ​«​ទេ! ស្ដេច​ដាវីឌ​ជា​ម្ចាស់​បាន​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច​ហើយ។ ៤៤ ស្ដេច​ដាវីឌ​បាន​ចាត់​សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា រួម​ទាំង​ពួក​កេរ៉ែត​និង​ពួក​ពេលេធីម ហើយ​ពួក​គេ​បាន​រៀបចំ​ឲ្យ​សាឡូម៉ូន​ជិះ​លា​របស់​ស្ដេច។+ ៤៥ រួច​មក សេដុក​ជា​សង្ឃ​និង​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច​នៅ​ត្រង់​គីហុន។ ក្រោយ​មក ពួក​គេ​ឡើង​ពី​នោះ​មក​ទាំង​អរ​សប្បាយ ហើយ​មាន​សំឡេង​អឺងកង​ពេញ​ក្នុង​ក្រុង។ នោះ​ហើយ​ជា​សំឡេង​ដែល​អស់​លោក​បាន​ឮ។ ៤៦ ណា​មួយ​ទៀត សាឡូម៉ូន​ក៏​បាន​អង្គុយ​លើ​បល្ល័ង្ក​រួច​ហើយ​ដែរ។ ៤៧ ពួក​អ្នក​បម្រើ​ស្ដេច​បាន​ចូល​ទៅ​អបអរសាទរ​ស្ដេច​ដាវីឌ​ជា​ម្ចាស់ ដោយ​និយាយ​ថា​៖ ‹សូម​ព្រះ​របស់​លោក​ធ្វើ​ឲ្យ​នាម​របស់​សាឡូម៉ូន​ប្រសើរ​ជាង​នាម​របស់​លោក ហើយ​សូម​ព្រះ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង*របស់​សាឡូម៉ូន​រុង​រឿង​ជាង​ការ​គ្រប់​គ្រង​របស់​លោក!›។ ឯ​ស្ដេច​ក៏​បាន​ឱន​កាយ​នៅ​លើ​គ្រែ។ ៤៨ រួច​ស្ដេច​ក៏​បាន​និយាយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​ថ្ងៃ​នេះ​លោក​បាន​ផ្ដល់​បុគ្គល​ម្នាក់​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ខ្ញុំ ហើយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក!›​»។

៤៩ ពេល​នោះ ភ្ញៀវ​ទាំង​អស់​របស់​អាដូនីយ៉ា​បាន​ភ័យ​ស្លុត ហើយ​បាន​ក្រោក​ឡើង រួច​ទៅ​តាម​ផ្លូវ​ពួក​គេ​រៀង​ៗ​ខ្លួន។ ៥០ អាដូនីយ៉ា​ក៏​ខ្លាច​សាឡូម៉ូន​ដែរ ដូច្នេះ គាត់​ក្រោក​ឡើង ហើយ​រត់​ទៅ​ចាប់​កាន់​ស្នែង​ទី​បូជា។+ ៥១ ប៉ុន្តែ មាន​គេ​ទៅ​ប្រាប់​សាឡូម៉ូន​ថា​៖ ​«​អាដូនីយ៉ា​ខ្លាច​លោក​ម្ចាស់ ហើយ​គាត់​រត់​ទៅ​ចាប់​កាន់​ស្នែង​ទី​បូជា ដោយ​និយាយ​ថា​៖ ‹សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​ស្បថ​នឹង​ខ្ញុំ​សិន​ថា លោក​នឹង​មិន​សម្លាប់​ខ្ញុំ​ទេ›​»។ ៥២ នោះ​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​បើ​គាត់​ប្រព្រឹត្ត​យ៉ាង​សម​គួរ នោះ​សូម្បី​តែ​សក់​មួយ​សរសៃ​របស់​គាត់​ក៏​មិន​ធ្លាក់​ដល់​ដី​ដែរ តែ​បើ​គាត់​ប្រព្រឹត្ត​អាក្រក់+ នោះ​គាត់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ ៥៣ ដូច្នេះ ស្ដេច​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​នាំ​គាត់​ចុះ​ពី​ទី​បូជា។ បន្ទាប់​មក គាត់​ចូល​មក​លំឱន​កាយ​ក្រាប​គោរព​ស្ដេច​សាឡូម៉ូន រួច​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​លំនៅ​របស់​អ្នក​ចុះ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក