បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • សម្បថ​របស់​ពួក​បុរស (​១, ២​)

      • សម្បថ​របស់​ពួក​ស្ត្រី​និង​កូន​ស្រី (​៣​-​១៦​)

ជំរឿនបណ្ដាជន ៣០:១

ឯកសារយោង

  • +ដច ១៨:២៥

ជំរឿនបណ្ដាជន ៣០:២

ឯកសារយោង

  • +ដក ២៨:២០-២២; អសក ១១:៣០, ៣១
  • +ចសព ១៣២:១-៥
  • +បច ២៣:២១; ចសព ១១៦:១៤; ១១៩:១០៦; អទ ៥:៤; ម៉ាថ ៥:៣៣
  • +ចសព ៥០:១៤; ៦៦:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២១, ទំ.  ១

ជំរឿនបណ្ដាជន ៣០:៥

ឯកសារយោង

  • +ដច ២០:១២

ជំរឿនបណ្ដាជន ៣០:៨

ឯកសារយោង

  • +រ៉ូម ៧:២; ១កូ ១១:៣; អេភ ៥:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៤, ទំ.  ៣២

ជំរឿនបណ្ដាជន ៣០:១២

ឯកសារយោង

  • +១កូ ១១:៣; ១ពេ ៣:១

ជំរឿនបណ្ដាជន ៣០:១៥

ឯកសារយោង

  • +បច ២៣:២១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៣០:១ដច ១៨:២៥
ជប. ៣០:២ដក ២៨:២០-២២; អសក ១១:៣០, ៣១
ជប. ៣០:២ចសព ១៣២:១-៥
ជប. ៣០:២បច ២៣:២១; ចសព ១១៦:១៤; ១១៩:១០៦; អទ ៥:៤; ម៉ាថ ៥:៣៣
ជប. ៣០:២ចសព ៥០:១៤; ៦៦:១៣
ជប. ៣០:៥ដច ២០:១២
ជប. ៣០:៨រ៉ូម ៧:២; ១កូ ១១:៣; អេភ ៥:២២
ជប. ៣០:១២១កូ ១១:៣; ១ពេ ៣:១
ជប. ៣០:១៥បច ២៣:២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៣០:១-១៦

ជំរឿនបណ្ដាជន

៣០ បន្ទាប់​មក ម៉ូសេ​បាន​ប្រាប់​មេ​ដឹក​នាំ+កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដូច​ត​ទៅ​៖ ២ បើ​បុរស​ម្នាក់​ធ្វើ​សម្បថ+ជូន​ព្រះ​យេហូវ៉ា ឬ​ស្បថ​តម​អ្វី​មួយ+ គាត់​មិន​ត្រូវ​បំពាន​សម្បថ​នោះ​ឡើយ+ តែ​ត្រូវ​ធ្វើ​តាម​ទាំង​អស់។+

៣ ​«​បើ​នារី​ម្នាក់​ធ្វើ​សម្បថ​ជូន​ព្រះ​យេហូវ៉ា ឬ​ស្បថ​តម​អ្វី​មួយ កាល​ដែល​នាង​រស់​នៅ​ជា​មួយ​នឹង​ឪពុក ៤ ហើយ​ឪពុក​បាន​ឮ​សម្បថ​ឬ​ការ​ស្បថ​តម​របស់​នាង តែ​គាត់​មិន​បាន​ជំទាស់​ទេ នោះ​នាង​ត្រូវ​ធ្វើ​តាម​សម្បថ​របស់​ខ្លួន ឬ​ធ្វើ​តាម​ការ​ស្បថ​តម​នោះ​ផង​ដែរ។ ៥ បើ​ឪពុក​បាន​ឮ​សម្បថ​របស់​នាង ហើយ​គាត់​បាន​ជំទាស់ នោះ​សម្បថ​នាង​មិន​អាច​យក​ជា​ការ​បាន​ទេ។ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​នាង ព្រោះ​ឪពុក​នាង​បាន​ជំទាស់​ហើយ។+

៦ ​«​ប៉ុន្តែ បើ​នាង​បាន​ស្បថ​ឬ​សន្យា​អ្វី​មួយ​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ រួច​ក្រោយ​មក​នាង​បាន​រៀប​ការ ៧ ហើយ​ប្ដី​នាង​បាន​ឮ​អំពី​សម្បថ​ឬ​ពាក្យ​សន្យា​នោះ តែ​នៅ​ថ្ងៃ​ដែល​បាន​ឮ គាត់​មិន​ជំទាស់​ទេ នោះ​សម្បថ​ឬ​ពាក្យ​សន្យា​របស់​នាង​នឹង​យក​ជា​ការ​ហើយ។ ៨ ប៉ុន្តែ បើ​ប្ដី​នាង​ជំទាស់​នៅ​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​គាត់​អាច​ផ្ដាច់​សម្បថ​ឬ​ពាក្យ​សន្យា​របស់​នាង​បាន+ ហើយ​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​នាង។

៩ ​«​បើ​ស្ត្រី​មេ​ម៉ាយ​ឬ​ស្ត្រី​ដែល​បាន​លែង​លះ​គ្នា បាន​ស្បថ​ជូន​ព្រះ​ឬ​ស្បថ​តម នោះ​នាង​ត្រូវ​ធ្វើ​តាម​សម្បថ​របស់​នាង។

១០ ​«​បើ​ស្ត្រី​ម្នាក់​បាន​ធ្វើ​សម្បថ​ជូន​ព្រះ ឬ​ស្បថ​តម​អ្វី​មួយ ក្នុង​កាល​ដែល​នាង​រស់​នៅ​ជា​មួយ​ប្ដី​នៅ​ឡើយ ១១ ហើយ​ប្ដី​នាង​បាន​ឮ តែ​មិន​បាន​ជំទាស់​ទេ នោះ​សម្បថ​របស់​នាង​នឹង​យក​ជា​ការ​ហើយ។ ១២ ប៉ុន្តែ បើ​នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​សម្បថ​របស់​នាង ហើយ​បាន​ជំទាស់ នោះ​សម្បថ​នាង​មិន​អាច​យក​ជា​ការ​បាន​ទេ ព្រោះ​ប្ដី​នាង​បាន​ផ្ដាច់​សម្បថ​នោះ​ហើយ។+ ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​នាង។ ១៣ ដូច្នេះ ប្ដី​នាង​មាន​សិទ្ធិ​សម្រេច​ថា​នាង​គួរ​ធ្វើ​តាម​សម្បថ​ឬ​មិន​គួរ ទោះ​ជា​នោះ​ជា​សម្បថ​ជូន​ព្រះ ឬ​ការ​ស្បថ​តម​អ្វី​ក៏​ដោយ។ ១៤ ប៉ុន្តែ បើ​អស់​ជា​ច្រើន​ថ្ងៃ ប្ដី​នាង​មិន​បាន​ជំទាស់​ទេ នោះ​បាន​សេចក្ដី​ថា​គាត់​យល់​ព្រម​ឲ្យ​នាង​ធ្វើ​តាម​សម្បថ​ឬ​ការ​ស្បថ​តម​របស់​នាង​ហើយ ព្រោះ​គាត់​មិន​បាន​ឃាត់​នាង​នៅ​ថ្ងៃ​ដែល​គាត់​បាន​ឮ​នោះ​ទេ។ ១៥ ផ្ទុយ​ទៅ​វិញ បើ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​គាត់​ឮ​សម្បថ​នោះ ហើយ​គាត់​បាន​ផ្ដាច់​សម្បថ​នោះ​វិញ នោះ​គាត់​នឹង​ទទួល​ទោស​ជំនួស​នាង​ជា​មិន​ខាន។+

១៦ ​«​នេះ​ជា​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ ស្ដី​អំពី​សម្បថ​របស់​ប្រពន្ធ​ក្នុង​បន្ទុក​ប្ដី និង​អំពី​សម្បថ​របស់​នារី​ម្នាក់​ដែល​រស់​នៅ​ជា​មួយ​នឹង​ឪពុក​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក