ពាក្យផ្ដើម
ដូចសត្វដែលជិតផុតពូជ ការគោរពក៏ថយចុះដែរនៅសព្វថ្ងៃនេះ ដូច្នេះពេលមាននរណាម្នាក់បង្ហាញការគោរពចំពោះយើង នេះធ្វើឲ្យយើងភ្ញាក់ផ្អើលណាស់។
នៅសព្វថ្ងៃនេះមនុស្សជាច្រើនមិនសូវបង្ហាញការគោរពទេ ដូចជាចំពោះឪពុកម្ដាយ មនុស្សវ័យចាស់ ប៉ូលីស និយោជក និងគ្រូបង្រៀនជាដើម។ ដំណាលគ្នានោះមនុស្សក៏ប្រើពាក្យមិនសមរម្យដែលមិនបង្ហាញការគោរពចំពោះអ្នកឯទៀតតាមបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាដែរ! ទស្សនាវដ្ដីមួយ (Harvard Business Review) បានរៀបរាប់ថា ការប្រព្រឹត្តដោយមិនបង្ហាញការគោរព«បានកើនឡើងកាន់តែខ្លាំង»។ ទស្សនាវដ្ដីនោះក៏បន្ថែមទៀតថា«អស់មួយរយៈពេលនេះមនុស្សបានរាយការណ៍កាន់តែច្រើនអំពីការប្រព្រឹត្តបែបនេះ»។