គម្របខាងក្រោយ
អេសាយ ៤០:១១ ពណ៌នាអំពីព្រះយេហូវ៉ាថា៖ «ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល។ ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា»។ ពេលអ្នកមើលអ្នកគង្វាលខាងលើនេះក្រសោបកូនចៀមឱបផ្ទាប់នឹងទ្រូងនោះ តើអ្នកប្រាថ្នាចង់បានភាពជិតស្និទ្ធដូចនេះជាមួយនឹងព្រះវរបិតារបស់អ្នកនៅស្ថានសួគ៌ឬទេ? ក៏ប៉ុន្តែ តើអ្នកអាចចូលទៅជិតព្រះយេហូវ៉ាដោយដូចម្ដេច?