តើលោកអ្នកនឹងធ្វើតាមបំណងប្រាថ្នារបស់ព្រះឬទេ?
យើងសូមអរគុណលោកអ្នកដែលបានចំណាយពេលអានសៀវភៅស្តើងនេះដើម្បីស្គាល់សាក្សីព្រះយេហូវ៉ា ដើម្បីដឹងអំពីសកម្មភាពរបស់យើង និងដើម្បីយល់អំពីការរៀបចំរបស់អង្គការយើង។ យើងសង្ឃឹមថា សៀវភៅនេះបានជួយលោកអ្នកឲ្យស្គាល់យើងថាជាអង្គការមួយដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។ យើងសូមលើកទឹកចិត្តលោកអ្នកឲ្យបន្តក្រេបយកចំណេះអំពីព្រះ ប្រាប់ក្រុមគ្រួសារនិងមិត្តភក្ដិរបស់លោកអ្នកអំពីអ្វីដែលលោកអ្នកកំពុងរៀន ហើយចូលរួមកិច្ចប្រជុំជាទៀងទាត់ជាមួយយើង។—ហេប្រឺ ១០:២៣-២៥
លោកអ្នកនឹងឃើញថា កាលដែលលោកអ្នករៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា នោះលោកអ្នកនឹងយល់កាន់តែច្បាស់ថា ព្រះពិតជាស្រឡាញ់លោកអ្នក។ បន្ទាប់មក សេចក្ដីស្រឡាញ់នេះនឹងជំរុញលោកអ្នកឲ្យខំអស់ពីសមត្ថភាពដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកវិញ។ (យ៉ូហានទី១ ៤:៨-១០, ១៩) ប៉ុន្តែ ក្នុងជីវិតប្រចាំថ្ងៃ តើលោកអ្នកអាចបង្ហាញអំពីបំណងប្រាថ្នានេះយ៉ាងដូចម្ដេច? ហេតុអ្វីការធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះនាំឲ្យលោកអ្នកទទួលប្រយោជន៍ច្រើនបំផុត? បន្ថែមទៅទៀត តើអ្វីនឹងជួយលោកអ្នកឲ្យចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះជាមួយនឹងយើង? អ្នកបង្រៀនគម្ពីរលោកអ្នកនឹងរីករាយបង្ហាញលោកអ្នកនូវចម្លើយទាំងនេះ ដើម្បីឲ្យលោកអ្នកនិងក្រុមគ្រួសាររបស់លោកអ្នកអាច«រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ . . . ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យូដាស ២១
យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅឲ្យបន្តរីកចម្រើនក្នុងការរៀនអំពីសេចក្ដីពិត ដោយសិក្សាសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»បន្ទាប់នេះ។