បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ២៦
  • អ្នកបានធ្វើដល់ខ្ញុំដែរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកបានធ្វើដល់ខ្ញុំដែរ
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • អ្នកបានធ្វើដល់ខ្ញុំដែរ
    ចូរច្រៀងជូនព្រះយេហូវ៉ា ចម្រៀងថ្មី
  • សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • សូមជួយខ្ញុំឲ្យក្លាហាន
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ការសម្រាលទុក្ខក្នុងគ្រាលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
មើលបន្ថែមទៀត
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ២៦

ចម្រៀងលេខ២៦

អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ

(​ម៉ាថាយ ២៥:៣៤​-​៤០​)

  1. ១. អ្នក​ដែល​ព្រះ​បាន​រើស​តាំង​និង​អ្នក​ជា​ចៀម​ឯ​ទៀត

    រួម​បម្រើ​ជា​មួយ​គ្នា​ក្រោម​ការ​ដឹក​នាំ​គ្រិស្ត

    បើ​ជួយ​បង​ប្អូន​លោក​យេស៊ូ

    លោក​ចង​ចាំ​មិន​ភ្លេច

    ហើយ​នឹង​សង​គុណ​អ្នក​ថែម​ទាំង​ឲ្យ​ពរ​ជា​និច្ច។

    (​បន្ទរ​)

    «បើ​អ្នក​សម្រាល​ទុក្ខ​គាត់​គឺ​សម្រាល​ទុក្ខ​ខ្ញុំ

    បើ​អ្នក​បាន​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    ពេល​អ្នក​បម្រើ​ពួក​គាត់​គឺ​អ្នក​បម្រើ​ខ្ញុំ

    ពេល​អ្នក​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    បើ​អ្នក​បាន​ធ្វើ​ដល់​គាត់ អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ»។

  2. ២. «កាល​ខ្ញុំ​ស្រេក​កាល​ខ្ញុំ​ឃ្លាន​អ្នក​ផ្ដល់​ទឹក​និង​អាហារ

    ថែម​ទាំង​អ្វីៗ​ទាំង​អស់​ខ្ញុំ​ពិត​ជា​ត្រូវ​ការ»

    តែ​ចៀម​ឯ​ទៀត​សួរ​វិញ​ថា៖

    «យើង​បាន​ធ្វើ​ពេល​ណា?»

    ស្ដេច​នឹង​ពន្យល់​ប្រាប់​ពួក​គេ​ដូច​ត​ទៅ​ថា៖

    (បន្ទរ)

    «បើ​អ្នក​សម្រាល​ទុក្ខ​គាត់​គឺ​សម្រាល​ទុក្ខ​ខ្ញុំ

    បើ​អ្នក​បាន​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    ពេល​អ្នក​បម្រើ​ពួក​គាត់​គឺ​អ្នក​បម្រើ​ខ្ញុំ

    ពេល​អ្នក​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    បើ​អ្នក​បាន​ធ្វើ​ដល់​គាត់ អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ»។

  3. ៣. «អ្នក​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​ហើយ​បាន​ធ្វើ​កិច្ច​ការ​ល្អ

    ដោយ​រួម​ផ្សាយ​ជា​មួយ​បង​ប្អូន​ខ្ញុំ​ដោយ​ស្មោះ​សរ»

    ហើយ​ស្ដេច​នឹង​មាន​ប្រសាសន៍

    ទៅ​ចៀម​នៅ​ខាង​ស្ដាំ​ថា៖

    «ចូរ​ទទួល​រង្វាន់​ជា​ផែន​ដី​និង​ជីវ៉ា»។

    (​បន្ទរ​)

    «បើ​អ្នក​សម្រាល​ទុក្ខ​គាត់​គឺ​សម្រាល​ទុក្ខ​ខ្ញុំ

    បើ​អ្នក​បាន​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    ពេល​អ្នក​បម្រើ​ពួក​គាត់​គឺ​អ្នក​បម្រើ​ខ្ញុំ

    ពេល​អ្នក​ជួយ​ពួក​គាត់​គឺ​អ្នក​បាន​ជួយ​ខ្ញុំ

    បើ​អ្នក​បាន​ធ្វើ​ដល់​គាត់ អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ»៕

(​សូម​ពិនិត្យ​បន្ថែម សុភ. ១៩:១៧; ម៉ាថ. ១០:៤០​-​៤២; ២​ធី. ១:១៦, ១៧​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក