បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • scl ទំ. ៤៤-៤៥
  • បុណ្យផ្សេងៗ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បុណ្យផ្សេងៗ
  • បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
scl ទំ. ៤៤-៤៥

បុណ្យ​ផ្សេង​ៗ​

បុណ្យ​ដែល​គ្រិស្ត​សាសនិក​ចូល​រួម

តើ​ពិធី​តែ​មួយ​គត់​អ្វី​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ចូល​រួម?

លូក. ២២:១៩; ១កូ. ១១:២៣​-​២៦

រាស្ត្រ​របស់​ព្រះ​ចូល​ចិត្ត​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក

បច. ៣១:១២; ហេ. ១០:២៤, ២៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ៣០:១, ៦, ១៣, ១៤, ១៨​-​២៧—ស្ដេច​ហេសេគា​បាន​រៀប​ចំ​ធ្វើ​បុណ្យ​រំលង​ដ៏​អធិកអធម

បុណ្យ​ដែល​គ្រិស្ត​សាសនិក​មិន​ចូល​រួម

ហេតុ​អ្វី​ការ​ចូល​រួម​បុណ្យ​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត​គឺ​ជា​ការ​ខុស?

១កូ. ១០:២១; ២កូ. ៦:១៤​-​១៨; អេភ. ៥:១០, ១១

សូម​មើល​ដែរ ​«​សាសនា​ខុស​គ្នា​»​

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ៣២:១​-​១០—ព្រះ​យេហូវ៉ា​ខឹង​យ៉ាង​ខ្លាំង ពេល​ជន​ជាតិ​អ៊ីស្រាអែល​គោរព​បូជា​រូប​ព្រះ ហើយ​និយាយ​ថា​នេះ​ជា​បុណ្យ​ជូន​លោក

    • ជប. ២៥:១​-​៩—ព្រះ​យេហូវ៉ា​ដាក់​ទោស​រាស្ត្រ​របស់​លោក ដោយ​សារ​ពួក​គេ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​របស់​សាសនា​មិន​ពិត និង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

តើ​បុណ្យ​ណូអែល​ជា​បុណ្យ​របស់​គ្រិស្ត​សាសនា​ឬ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ២:១​-​៥—លោក​យេស៊ូ​កើត​ក្នុង​អំឡុង​ពេល​ដែល​គេ​ធ្វើ​ជំរឿន។ ពួក​រ៉ូម​ទំនង​ជា​មិន​តម្រូវ​ឲ្យ​ជនជាតិ​យូដា​ដែល​បះ​បោរ​ធ្វើ​ដំណើរ​ទៅ​ចុះ​បញ្ជី​ឈ្មោះ​ក្នុង​រដូវ​ត្រជាក់ ហើយ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ

    • លូក. ២:៨, ១២—លោក​យេស៊ូ​កើត​នៅ​ពេល​ដែល​ពួក​គង្វាល​ចាំ​យាម​ហ្វូង​សត្វ​នៅ​ឯ​វាល។ ដូច្នេះ មិន​អាច​ទៅ​រួច​ទេ​ដែល​ពួក​គង្វាល​នៅ​ឯ​វាល​ក្នុង​ខែ​ធ្នូ​ដែល​ជា​រដូវ​រងា

តើ​គ្រិស្ត​សាសនិក​គួរ​ធ្វើ​បុណ្យ​ខួប​កំណើត​ឬ​ទេ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៤០:២០​-​២២—ផារ៉ូ​ដែល​ជា​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត​បាន​ធ្វើ​បុណ្យ​ខួប​កំណើត ហើយ​នៅ​ថ្ងៃ​នោះ​គាត់​បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​មនុស្ស

    • ម៉ាថ. ១៤:៦​-​១១—ស្ដេច​ហេរ៉ូឌ​ស្អប់​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ខ្លាំង​ណាស់។ ក្នុង​ពិធី​ខួប​កំណើត​របស់​គាត់ គាត់​បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក

បុណ្យ​ដែល​មាន​មូលដ្ឋាន​លើ​ច្បាប់​ម៉ូសេ

តើ​គ្រិស្ត​សាសនិក​នៅ​តែ​ធ្វើ​ពិធី​បុណ្យ​ផ្សេង​ៗ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ម៉ូសេ​ឬ​ទេ?

រ៉ូម ១០:៤; អេភ. ២:១៥

សូម​មើល​ដែរ កាឡ. ៤:៤, ៥, ៩​-​១១; ហេ. ៨:៧​-​១៣; ៩:១​-​៣, ៩, ១០, ២៤

តើ​គ្រិស្ត​សាសនិក​នៅ​តែ​ធ្វើ​តាម​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍​ឬ​ទេ?

កូឡ. ២:១៦, ១៧

សូម​មើល​ដែរ ដច. ៣១:១៦, ១៧

បុណ្យ​ស្នេហា​ជាតិ

តើ​គ្រិស្ត​សាសនិក​គួរ​ធ្វើ​បុណ្យ​ប្រពៃណី​ជាតិ​ឬ​ទេ?

យ៉ូន. ១៥:១៩; ១៨:៣៦; យ៉ា. ៤:៤

សូម​មើល​ដែរ ​«​រដ្ឋាភិបាល​៖ ចំណង​ជើង​តូច​‹គ្រិស្ត​សាសនិក​រក្សា​អព្យាក្រឹត›​»​

តើ​គ្រិស្ត​សាសនិក​ចូល​រួម​ពិធី​បុណ្យ​ដែល​រំលឹក​ដល់​សង្គ្រាម​ជាតិ​ឬ​ទេ?

ចសព. ១១:៥; អេ. ២:៤

សូម​មើល​ដែរ ​«​រដ្ឋាភិបាល​៖ ចំណង​ជើង​តូច​‹គ្រិស្ត​សាសនិក​រក្សា​អព្យាក្រឹត›​»​ និង ​«​សង្គ្រាម​»​

តើ​គ្រិស្ត​សាសនិក​គួរ​ចូល​រួម​ពិធី​បុណ្យ​ដែល​លើក​តម្កើង​កិត្តិយស​របស់​អ្នក​ណា​ម្នាក់​ឬ​ទេ?

ដច. ២០:៥; រ៉ូម ១:២៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១២:២១​-​២៣—ព្រះ​ដាក់​ទោស​ស្ដេច​ហេរ៉ូឌ ដោយ​សារ​គាត់​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពី​មនុស្ស

    • សកម្ម. ១៤:១១​-​១៥—សាវ័ក​បាណាបាស និង​សាវ័ក​ប៉ូល​មិន​ព្រម​ទទួល​ការ​លើក​កិត្តិយស​តាម​របៀប​ដែល​មិន​ត្រឹម​ត្រូវ​ទេ

    • បប. ២២:៨, ៩—ទេវតា​របស់​ព្រះ​យេហូវ៉ា​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​អ្នក​ណា​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក