សាសនាខុសគ្នា
តើសាសនាទាំងអស់គោរពប្រណិប័តន៍ព្រះដូចគ្នាឬ?
សាសនាជាច្រើនបង្រៀនទ្រឹស្ដីខុសៗគ្នា តែតើព្រះពេញចិត្តសាសនាទាំងអស់ឬ?
ម៉ាថ. ៧:១៣, ១៤; យ៉ូន. ១៧:៣; អេភ. ៤:៤-៦
កំណត់ហេតុគម្ពីរដែលទាក់ទង៖
យ៉ូស. ២៤:១៥—យ៉ូស្វេបានប្រាប់យ៉ាងច្បាស់ថា បណ្ដាជនត្រូវជ្រើសរើសរវាងការបម្រើព្រះយេហូវ៉ា និងការបម្រើព្រះដទៃ
១បស. ១៨:១៩-៤០—ព្រះយេហូវ៉ាប្រើអ្នកប្រកាសទំនាយអេលីយ៉ាដើម្បីបង្ហាញថា ពួកអ្នកគោរពប្រណិប័តន៍ព្រះពិតមិនត្រូវរួមចំណែកជាមួយនឹងការគោរពបូជាព្រះឯទៀតទេ ដូចជាព្រះបាលជាដើម
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះព្រះរបស់ប្រជាជាតិនានានិងការគោរពបូជារបស់ពួកគេ?
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះមនុស្សដែលនិយាយថាគោរពប្រណិប័តន៍លោក តែបែរជាលាយឡំការប្រព្រឹត្តដែលលោកស្អប់?
អេ. ១:១៣-១៥; ១កូ. ១០:២០-២២; ២កូ. ៦:១៤, ១៥, ១៧
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដច. ៣២:១-១០—បណ្ដាជនអ៊ីស្រាអែលបង្ខំអេរ៉ុនឲ្យធ្វើរូបកូនគោសម្រាប់«ពិធីបុណ្យជូនព្រះយេហូវ៉ា»។ នេះបានធ្វើឲ្យព្រះយេហូវ៉ាខឹងខ្លាំងណាស់
១បស. ១២:២៦-៣០—ស្ដេចយេរ៉ូបោមបានធ្វើរូបសំណាកតំណាងព្រះយេហូវ៉ា ដើម្បីកុំឲ្យបណ្ដាជនទៅវិហារនៅក្រុងយេរូសាឡិម។ ជាលទ្ធផល បណ្ដាជននាំគ្នាប្រព្រឹត្តអំពើខុសឆ្គង
ស្ដីអំពីពួកអ្នកដែលគោរពបូជាព្រះឯទៀត តើព្រះយេហូវ៉ាបានបង្គាប់អ្វីខ្លះដល់ជនជាតិអ៊ីស្រាអែល?
ពេលរាស្ត្ររបស់ព្រះយេហូវ៉ាលាយឡំជំនឿសាសនាឯទៀត តើលោកមានប្រតិកម្មយ៉ាងណា?
អសក. ១០:៦, ៧; ចសព. ១០៦:៣៥-៤០; យេ. ៤៤:២, ៣
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១បស. ១១:១-៩—សាឡូម៉ូនមានប្រពន្ធជាច្រើនដែលជាជនជាតិដទៃ។ ពួកនាងបាននាំគាត់ឲ្យគោរពបូជាព្រះមិនពិត ហើយបណ្ដាជនក៏ប្រព្រឹត្តតាមគាត់ដែរ។ នេះបានធ្វើឲ្យព្រះយេហូវ៉ាទាស់ចិត្តខ្លាំងណាស់
ចសព. ៧៨:៤០, ៤១, ៥៥-៦២—អេសាភបានរៀបរាប់ថា ការបះបោរនិងការគោរពបូជារូបព្រះរបស់បណ្ដាជនអ៊ីស្រាអែលបានធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្ត ហើយនេះនាំឲ្យលោកបដិសេធពួកគេ
តើលោកយេស៊ូមានប្រតិកម្មយ៉ាងណាចំពោះសេចក្ដីបង្រៀនដែលប្រឆាំងនឹងបណ្ដាំរបស់ព្រះ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ម៉ាថ. ១៦:៦, ១២—លោកយេស៊ូប្រដូចសេចក្ដីបង្រៀនរបស់ពួកផារិស៊ីនិងពួកសាឌូស៊ីទៅនឹងដំបែ ដោយសារសេចក្ដីបង្រៀនមិនពិតរីកដុះដាលយ៉ាងលឿន ហើយបង្ខូចសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ
ម៉ាថ. ២៣:៥-៧, ២៣-៣៣—លោកយេស៊ូបានផ្ដន្ទាទោសយ៉ាងខ្លាំងចំពោះភាពលាក់ពុត និងសេចក្ដីបង្រៀនមិនពិតរបស់ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី
ម៉ាក. ៧:៥-៩—លោកយេស៊ូបកអាក្រាតភាពលាក់ពុតរបស់ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី ដោយសារពួកគេកាន់តាមទំនៀមទម្លាប់មនុស្សជាជាងបណ្ដាំព្រះ
តើលោកយេស៊ូលើកទឹកចិត្តពួកអ្នកកាន់តាមលោកឲ្យបង្កើតនិកាយផ្សេងៗឬទេ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
យ៉ូន. ១៥:៤, ៥—លោកយេស៊ូលើកឡើងអំពីវល្លិទំពាំងបាយជូរ ដើម្បីបញ្ជាក់អំពីសាមគ្គីភាពរបស់ពួកអ្នកកាន់តាមលោក គឺពួកគេត្រូវនៅជាប់ជាមួយលោក និងបងប្អូនរួមជំនឿ
យ៉ូន. ១៧:១, ៦, ១១, ២០-២៣—ក្នុងយប់ចុងក្រោយដែលលោកយេស៊ូនៅជាមួយពួកសាវ័ក មុនដែលលោកត្រូវគេកាត់ទោសប្រហារជីវិត លោកបានអធិដ្ឋានសុំឲ្យពួកអ្នកកាន់តាមលោករួបរួមគ្នាតែមួយ
តើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១មានជំនឿដូចគ្នានិងគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដូចគ្នាឬទេ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
សកម្ម. ១១:២០-២៣, ២៥, ២៦—ក្រុមជំនុំនៅក្រុងអាន់ទីយ៉ូកនិងក្រុងយេរូសាឡិមបានបង្ហាញថា ពួកគេសហការនិងរួបរួមគ្នាយ៉ាងជិតស្និទ្ធ
រ៉ូម ១៥:២៥, ២៦; ២កូ. ៨:១-៧—ក្រុមជំនុំផ្សេងៗនៅសតវត្សរ៍ទី១បានជូនអំណោយដោយចិត្តទូលាយ ដើម្បីជួយបងប្អូនឯទៀត។ នេះបង្ហាញថាពួកគេមានសាមគ្គីភាព
តើព្រះពេញចិត្តសាសនាទាំងអស់ដែលនិយាយថា ពួកគេមានជំនឿលើលោកយេស៊ូឬទេ?
បើអ្នកណាមិនធ្វើតាមសេចក្ដីបង្រៀនរបស់គ្រិស្តនិងពួកសាវ័ក តើព្រះពេញចិត្តចំពោះការគោរពប្រណិប័តន៍របស់អ្នកនោះឬទេ?
សកម្ម. ២០:២៩, ៣០; ១ធី. ៤:១-៣
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ម៉ាថ. ១៣:២៤-៣០, ៣៦-៤៣—លោកយេស៊ូបានប្រដូចគ្រិស្តសាសនិកក្លែងក្លាយទៅនឹងស្រងែ ដោយមានប្រសាសន៍ថា នឹងមានគ្រិស្តសាសនិកក្លែងក្លាយជាច្រើនលេចមក ហើយអស់មួយរយៈពេល ពួកគេនឹងមានឥទ្ធិពលលើក្រុមជំនុំ
១យ៉ូន. ២:១៨, ១៩—នៅចុងសតវត្សរ៍ទី១ សាវ័កយ៉ូហានដ៏មានវ័យចាស់បានសរសេរថា សត្រូវជាច្រើនរបស់គ្រិស្តបានលេចមកហើយ