បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • scl ទំ. ៨០-៨១
  • លុយកាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លុយកាក់
  • បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
scl ទំ. ៨០-៨១

លុយ​កាក់

ហេតុ​អ្វី​ការ​ស្រឡាញ់​ប្រាក់​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

សូម​មើល ​«​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ​»​

តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​ការ​រក​លុយ​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ​មិន​មែន​ជា​ការ​ខុស?

អទ. ៧:១២; ១០:១៩; អេភ. ៤:២៨; ២ថែ. ៣:១០; ១ធី. ៥:៨, ១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣១:៣៨​-​៤២—ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ យ៉ាកុប​បាន​ព្យាយាម​ធ្វើ​ការ​យ៉ាង​ស្មោះ​ត្រង់​ឲ្យ​ឡាបាន់​ដែល​ជា​ឪពុក​ក្មេក​របស់​គាត់ ទោះ​ជា​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​គាត់​ដោយ​អយុត្តិធម៌​ក្ដី។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​ដែល​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់

    • លូក. ១៩:១២, ១៣, ១៥​-​២៣—លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ដែល​បង្ហាញ​ថា គឺ​ជា​រឿង​ធម្មតា​ដែល​មនុស្ស​បណ្ដាក់​ទុន​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ

តើ​គម្ពីរ​មាន​គោល​ការណ៍​អ្វី​ខ្លះ​ស្ដី​អំពី​ការ​ខ្ចី​លុយ​គេ និង​ការ​ឲ្យ​គេ​ជំពាក់​លុយ?

ចសព. ៣៧:២១; សុភ. ២២:៧

ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​មិន​ខ្ចី​លុយ​គេ​បើ​មិន​ចាំ​បាច់?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • នេហ. ៥:២​-​៨—នៅ​សម័យ​អភិបាល​នេហេមា បណ្ដា​ជន​ខ្លះ​ប្រព្រឹត្ត​មិន​សប្បុរស​ទាល់​តែ​សោះ​ចំពោះ​អ្នក​ដែល​ខ្ចី​លុយ​ពី​ពួក​គេ

    • ម៉ាថ. ១៨:២៣​-​២៥—ឧទាហរណ៍​របស់​លោក​យេស៊ូ​រំលឹក​យើង​ថា កូន​បំណុល​ដែល​មិន​សង​ប្រាក់​អាច​នឹង​ត្រូវ​ដាក់​ទោស

មុន​ពេល​អ្នក​ណា​ម្នាក់​ចូល​ហ៊ុន​រក​ស៊ី​ជា​មួយ​អ្នក​ដែល​មិន​ជឿ បង​ប្អូន​រួម​ជំនឿ ឬ​សាច់​ញាតិ តើ​គាត់​គួរ​ប្រុង​ប្រយ័ត្ន​ចំណុច​អ្វី​ខ្លះ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២៣:១៤​-​២០—មុន​ពេល​អាប្រាហាំ​បញ្ចុះ​សព​សារ៉ា គាត់​បាន​ទិញ​ដី​វាល​និង​រូង​ភ្នំ​មួយ​ដោយ​មាន​សាក្សី​ដឹង​ឮ។ យ៉ាង​នេះ​នឹង​គ្មាន​អ្នក​ណា​ម្នាក់​អាច​តវ៉ា​នៅ​ពេល​ក្រោយ​ទេ

    • យេ. ៣២:៩​-​១២—ពេល​អ្នក​ប្រកាស​ទំនាយ​យេរេមា​ទិញ​ដី​ពី​បង​ប្អូន​ជីដូន​មួយ គាត់​បាន​សរសេរ​កិច្ច​សន្យា​មួយ ហើយ​ចម្លង​មួយ​ច្បាប់​ទៀត រួច​ប្រគល់​ប្រាក់​នៅ​ចំពោះ​មុខ​សាក្សី

ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ធ្វើ​គម្រោង​ក្នុង​ការ​ចាយ​វាយ?

សុភ. ២១:៥; លូក. ១៤:២៨​-​៣០

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ជៀស​វាង​ការ​ឈ្លោះ​ប្រកែក​អំពី​រឿង​លុយ​កាក់​ដែល​អាច​នាំ​ឲ្យ​បែក​សាមគ្គី​ក្នុង​ក្រុម​ជំនុំ?

១កូ. ៦:១​-​៨

សូម​មើល​ដែរ រ៉ូម ១២:១៨; ២ធី. ២:២៤

តើ​តាម​របៀប​ណា​យើង​អាច​ចាយ​វាយ​លុយ​តាម​វិធី​ដែល​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ប្រាកដ?

សុភ. ១១:២៥; ១៩:១៧; លូក. ១៦:៩​-​១៣; សកម្ម. ២០:៣៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក