វិធីដោះស្រាយទំនាស់
ពេលគេធ្វើឲ្យយើងអន់ចិត្ត ហេតុអ្វីយើងមិនគួរឆាប់ខឹងឬសងសឹក?
សុភ. ២០:២២; ២៤:២៩; រ៉ូម ១២:១៧, ១៨; យ៉ា. ១:១៩, ២០; ១ពេ. ៣:៨, ៩
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១សាំ. ២៥:៩-១៣, ២៣-៣៥—ពេលណាបាលមើលងាយដាវីឌនិងពួកបុរសរបស់គាត់ ហើយបដិសេធផ្ដល់ស្បៀងដល់ពួកគេ នោះដាវីឌខឹងយ៉ាងខ្លាំង ក៏ចង់សម្លាប់ណាបាល និងពួកអ្នកផ្ទះរបស់ណាបាល។ ប៉ុន្តែ យោបល់ប្រកបដោយប្រាជ្ញារបស់អាប៊ីកែល បានជួយដាវីឌមិនឲ្យសងសឹក
សុភ. ២៤:១៧-២០—ក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា ស្ដេចសាឡូម៉ូនបានព្រមានរាស្ត្ររបស់ព្រះថា លោកមិនពេញចិត្តទេ បើយើងត្រេកអរពេលសត្រូវរងទុក្ខវេទនា។ ផ្ទុយទៅវិញ យើងត្រូវទុកចិត្តថាព្រះយេហូវ៉ានឹងវិនិច្ឆ័យដោយយុត្តិធម៌
បើគ្រិស្តសាសនិកមានជម្លោះជាមួយអ្នកណាម្នាក់ ហេតុអ្វីគាត់មិនគួរឈប់និយាយរកបុគ្គលនោះ ឬលែងរាប់អានគាត់ទៀត?
ចល. ១៩:១៧, ១៨; ១កូ. ១៣:៤, ៥; អេភ. ៤:២៦
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ម៉ាថ. ៥:២៣, ២៤—លោកយេស៊ូពន្យល់ថា យើងគួរខំអស់ពីសមត្ថភាព ដើម្បីត្រូវគ្នាជាមួយបងប្អូនដែលទាស់ចិត្តនឹងយើង
ពេលអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត តើយើងគួរធ្វើអ្វី?
ទោះជាគេធ្វើឲ្យយើងឈឺចិត្តម្ដងហើយម្ដងទៀត តែបើគេបានប្រែចិត្តយ៉ាងស្មោះ ហេតុអ្វីយើងគួរអភ័យទោសឲ្យគេ?
បើបងប្អូនរួមជំនឿនិយាយបង្កាច់បង្ខូច ឬបោកប្រាស់យើង ហើយយើងមិនអាចបំភ្លេចបាន តើអ្នកណាគួរនិយាយជាមួយគាត់ ហើយហេតុអ្វី?
សូមមើលដែរ យ៉ា. ៥:២០