ការប្រព្រឹត្តអាក្រក់
តើគ្រិស្តសាសនិកគួរជៀសវាងការប្រព្រឹត្តអាក្រក់អ្វីខ្លះ?
ពាក្យប្រមាថមើលងាយ
ម៉ាថ. ៥:២២; ១កូ. ៦:៩, ១០; អេភ. ៤:៣១
សូមមើលដែរ ដច. ២២:២៨; អទ. ១០:២០; យូ. ៨
កំណត់ហេតុគម្ពីរដែលទាក់ទង៖
២សាំ. ១៦:៥-៨; ១បស. ២:៨, ៩, ៤៤, ៤៦—ស៊ីមម៉ាយបានជេរប្រមាថស្ដេចដែលព្រះយេហូវ៉ាបានតែងតាំង។ ដូច្នេះ គាត់បានជួបលទ្ធផលដ៏ខ្លោចផ្សា
ការទទួលឬជូនសំណូក
ដច. ២៣:៨; ចសព. ២៦:៩, ១០; សុភ. ១៧:២៣
សូមមើលដែរ បច. ១០:១៧; ១៦:១៩; ចសព. ១៥:១, ៥
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១សាំ. ៨:១-៥—កូនៗរបស់អ្នកប្រកាសទំនាយសាំយូអែលមិនបានធ្វើតាមគំរូឪពុកខ្លួនទេ ពួកគេទទួលសំណូកនិងវិនិច្ឆ័យក្ដីដោយអយុត្តិធម៌
នេហ. ៦:១០-១៣—ពួកសត្រូវរបស់រាស្ត្រព្រះយេហូវ៉ាបានបង់ប្រាក់ឲ្យអ្នកប្រកាសទំនាយមិនពិតឈ្មោះសិមម៉ាយ៉ា ដើម្បីឲ្យគាត់បំភ័យអភិបាលនេហេមា និងដើម្បីរារាំងកិច្ចការរបស់ព្រះយេហូវ៉ាកុំឲ្យជឿនទៅមុខ
អំណួត
សូមមើល «អួតអាង»
ការប្រព្រឹត្តដោយឥតកោតក្រែង ភាពមិនស្អាតបរិសុទ្ធ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងអំពើផិតក្បត់
សូមមើល «អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ការប្រកួតប្រជែង និងការច្រណែនឈ្នានីស
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ម៉ាក. ៩:៣៣-៣៧; ១០:៣៥-៤៥—លោកយេស៊ូបានកែតម្រង់ពួកសាវ័កម្ដងហើយម្ដងទៀត ដោយសារពួកគាត់ឈ្លោះប្រកែកគ្នាអំពីអ្នកណាសំខាន់ជាងគេ
៣យ៉ូន. ៩, ១០—ឌីអូត្រែបចូលចិត្ត«ធ្វើជាអ្នកធំជាងគេ»ក្នុងក្រុមជំនុំ
បង្កើតឲ្យមានការបែកបាក់គ្នា និងការលើកស្ទួយឲ្យមាននិកាយ
រ៉ូម ១៦:១៧; កាឡ. ៥:១៩, ២០; ទីត. ៣:១០, ១១; ២ពេ. ២:១
សូមមើលដែរ សកម្ម. ២០:២៩, ៣០; ១កូ. ១:១០-១២; បប. ២:៦, ១៥
ការផឹកស្រាស្រវឹង និងការផឹកស្រាហួសប្រមាណ
សុភ. ២០:១; ២៣:២០, ២៩-៣៥; ១កូ. ៥:១១; ៦:៩, ១០
សូមមើលដែរ អេភ. ៥:១៨; ១ធី. ៣:៨; ទីត. ២:៣; ១ពេ. ៤:៣
សូមមើលដែរ «ពិសាស្រា»
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ៩:២០-២៥—ណូអេស្រវឹងស្រា ជាហេតុនាំឲ្យហាំនិងកាណានជាកូនប្រុសធ្វើខុសយ៉ាងធ្ងន់ធ្ងរ
ដាន. ៥:១-៦, ៣០—ពេលស្ដេចបេលសាសារស្រវឹងស្រា គាត់ចាប់ផ្ដើមប្រមាថព្រះយេហូវ៉ា។ នេះនាំឲ្យគាត់និងរាជាណាចក្ររបស់គាត់ជួបអន្តរាយ
ការគំរាមយកប្រាក់
ចសព. ៦២:១០; ១កូ. ៥:១០, ១១; ៦:៩, ១០
សូមមើលដែរ សុភ. ១:១៩; ១៥:២៧
កំណត់ហេតុគម្ពីរដែលទាក់ទង៖
យេ. ២២:១១-១៧—ព្រះយេហូវ៉ាដាក់ទោសស្ដេចសាលូម (ឬយេហូអាហាស) ព្រោះគាត់បានគំរាមយកទ្រព្យ និងធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរជាច្រើនទៀត
លូក. ១៩:២, ៨—សាខេដែលជាប្រធានពួកអ្នកយកពន្ធបានគំរាមយកប្រាក់ពីអ្នកឯទៀត។ ប៉ុន្តែ គាត់បានប្រែចិត្ត ហើយសន្យាផ្ដល់សំណងដល់អស់អ្នកដែលគាត់ធ្លាប់បោកបញ្ឆោត
សកម្ម. ២៤:២៦, ២៧—សាវ័កប៉ូលមិនបានផ្ដល់សំណូកដល់អភិបាលភេលីច តាមដែលភេលីចសង្ឃឹមទុកនោះទេ
ពោលពាក្យបញ្ជោរ
យ៉ូប ៣២:២១, ២២; ចសព. ៥:៩; ១២:២, ៣; សុភ. ២៦:២៤-២៨; ២៩:៥
សូមមើលដែរ សុភ. ២៨:២៣; ១ថែ. ២:៣-៦
កំណត់ហេតុគម្ពីរដែលទាក់ទង៖
លូក. ១៨:១៨, ១៩—លោកយេស៊ូមិនព្រមទទួលយកពាក្យបញ្ជោររបស់គេទេ
សកម្ម. ១២:២១-២៣—ស្ដេចហេរ៉ូឌអាគ្រីប៉ាបណ្ដោយឲ្យបណ្ដាជនហៅគាត់ថាព្រះ។ ដូច្នេះ គាត់បានស្លាប់ ដោយសារកំហុសឆ្គងរបស់គាត់
ល្មោភស៊ី
សូមមើលដែរ លូក. ២១:៣៤, ៣៥
ការនិយាយដើមគេ និងការជ្រៀតជ្រែករឿងអ្នកឯទៀត
សុភ. ២៥:២៣; ១ថែ. ៤:១១; ២ថែ. ៣:១១; ១ពេ. ៤:១៥
សូមមើលដែរ សុភ. ២០:១៩; ១ធី. ៥:១៣
ការគោរពបូជារូបព្រះ
សូមមើល «គោរពបូជារូបព្រះ»
ការកុហក និងការបោកបញ្ឆោត
សូមមើល «កុហក»
ការកុហក និងការបង្កាច់បង្ខូច
សូមមើល «កុហក»
ឈាម
ដក. ៩:៤; បច. ១២:១៦, ២៣; សកម្ម. ១៥:២៨, ២៩
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១សាំ. ១៤:៣២-៣៤—ជនជាតិអ៊ីស្រាអែលធ្វើខុសចំពោះព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលមិនបានបង្ហូរឈាម
ឃាតកម្ម
ដច. ២០:១៣; ម៉ាថ. ១៥:១៩; ១ពេ. ៤:១៥
សូមមើលដែរ ម៉ាថ. ៥:២១, ២២; ម៉ាក. ៧:២១
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ៤:៤-១៦—ទោះជាព្រះយេហូវ៉ាបានជូនឱវាទដោយសេចក្ដីស្រឡាញ់ដល់កាអ៊ីនក្ដី គាត់នៅតែសម្លាប់អេបិលជាប្អូន និងជាបុរសដ៏សុចរិត
១បស. ២១:១-២៦; ២បស. ៩:២៦—ភាពលោភលន់បាននាំឲ្យស្ដេចអាហាប់ និងមហាក្សត្រីយេសិបិលរៀបផែនការសម្លាប់ណាបោតនិងកូនប្រុសរបស់គាត់
ការត្អូញត្អែរ
សូមមើលដែរ ជប. ១១:១
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ជប. ១៤:១-១១, ២៦-៣០—ជនជាតិអ៊ីស្រាអែលត្អូញត្អែរទាស់នឹងម៉ូសេនិងអេរ៉ុន តែព្រះយេហូវ៉ាចាត់ទុកថានោះជាការត្អូញត្អែរទាស់នឹងលោក
យ៉ូន. ៦:៤១-៦៩—ជនជាតិយូដាខ្លះត្អូញត្អែរប្រឆាំងលោកយេស៊ូ។ ចំណែកពួកអ្នកកាន់តាមខ្លះ ពួកគេបានបោះបង់ចោលលោក
ពាក្យកំប្លែងអាសអាភាសឬសម្ដីផ្ដេសផ្ដាស
សូមមើលដែរ អេភ. ៤:២៩, ៣១
រូបអាសអាភាស
សូមមើល «រូបអាសអាភាស»
ការឈ្លោះប្រកែក
សូមមើល «ជម្លោះ»
ការសើចចំអក
សូមមើលដែរ សុភ. ១៧:៥; ២២:១០; ២ពេ. ៣:៣, ៤
កំណត់ហេតុគម្ពីរដែលទាក់ទង៖
២ប្រ. ៣៦:១៥-២១—រាស្ត្ររបស់ព្រះបានត្រូវដាក់ទោសយ៉ាងធ្ងន់ ដោយសារពួកគេបានចំអកមើលងាយអ្នកនាំសារ និងអ្នកប្រកាសទំនាយរបស់លោក
យ៉ូប ១២:៤; ១៧:២; ២១:៣; ៣៤:៧—បុរសដ៏សុចរិតម្នាក់ឈ្មោះយ៉ូបបានរងការសើចចំអក ក្នុងអំឡុងពេលដែលគាត់ជួបទុក្ខវេទនា
ការលួច
សូមមើល «លួច»
ទំនាស់និងអំពើហិង្សា
សូមមើលដែរ ១ធី. ៣:២, ៣; ទីត. ១:៧
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដច. ២១:២២-២៧—ច្បាប់ម៉ូសេចែងថា បើអ្នកណាធ្វើឲ្យគេរបួសឬស្លាប់ អ្នកនោះនឹងត្រូវទទួលទោស
ការគំរាមកំហែង
សូមមើលដែរ ចសព. ១០:៤, ៧; ៧៣:៣, ៨
កំណត់ហេតុគម្ពីរដែលទាក់ទង៖
សកម្ម. ៤:១៥-២១—ក្រុមប្រឹក្សាជាន់ខ្ពស់បានគំរាមកំហែងពួកអ្នកកាន់តាមលោកយេស៊ូ ក្នុងបំណងបញ្ឈប់ពួកគេមិនឲ្យផ្សព្វផ្សាយទៀត
ការជប់លៀងសប្បាយឥតបើគិត
រ៉ូម ១៣:១៣; កាឡ. ៥:១៩, ២១; ១ពេ. ៤:៣
សូមមើលដែរ សុភ. ២០:១; ១កូ. ១០:៣១
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដាន. ៥:១-៤, ៣០—ក្នុង«ពិធីភោជនាហារដ៏ធំ»មួយរបស់ស្ដេចបេលសាសារ ស្ដេចបានពិសាស្រាហួសប្រមាណ និងបានប្រមាថព្រះយេហូវ៉ា។ ជាលទ្ធផល ស្ដេចត្រូវគេធ្វើឃាត