បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៧ ទំ. ៣២
  • តូចប៉ុន្ដែមានឥទ្ធិពលយ៉ាងខ្លាំង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តូចប៉ុន្ដែមានឥទ្ធិពលយ៉ាងខ្លាំង
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៧ ទំ. ៣២

តូច​ប៉ុន្តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង

រ៉ប៊ើត​ជាយុវជន​ម្នាក់​ដែល​មក​ពី​ប្រទេស​កាណាដា។ គាត់​បាន​ធ្វើ​ដំណើរ​តាម​ប្រទេស​អឺរ៉ុប​ក្នុង​ការ​ស្វែង​រក​គោល​បំណង​ក្នុង​ជីវិត​របស់​គាត់។ គាត់​បាន​ឃើញ​អ្វីៗ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​អំពី​អនាគត។

កាល​ដែល​គាត់​កំពុង​តែ​អង្គុយ​ក្នុង​តៀម​កាហ្វេ​នៅ​ទី​ក្រុង​សេវីល ក្នុង​ប្រទេស​អេស្ប៉ាញ គេ​បាន​ហុច​ខិត្តប័ណ្ណ​មួយ​ឲ្យ​រ៉ប៊ើត ដែល​បាន​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ មុន​ដំបូង រ៉ប៊ើត​មាន​ការ​សង្ស័យ​ណាស់។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «តែ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​អាន​ខិត្តប័ណ្ណ​នោះ ហើយ​ស្រាប់​តែ​ខ្ញុំ​ដឹង​ថា​ការ​នេះ​គឺ​សម​ហេតុ​សម​ផល ជា​អ្វី​មួយ​ដែល​ខ្ញុំ​មិន​អាច​ពន្យល់​បាន។ ក្នុង​កំឡុង​ធ្វើ​ដំណើរ​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ការ​ធ្លាក់​ខ្លួន​របស់​មនុស្ស​ជា​ច្រើន​យ៉ាង ហើយ​ខ្ញុំ​មាន​ចិត្ត​អន្ទះអន្ទែង​ណាស់ ដោយ​ខ្ញុំ​ឥត​មាន​សមត្ថភាព​ក្នុង​ការ​កែ​ប្រែ​រឿង​ទាំង​នោះ។ បន្ទាប់​ពី​អាន​ខិត្តប័ណ្ណ​ហើយ ខ្ញុំ​បាន​ឆ្ងល់​ថា៖ ‹តើ​«ពិភពលោក​ថ្មី​នេះ»​នឹង​អាច​កើត​មាន​ឡើង​បាន​ទេ›? រួច​មក​ខ្ញុំ​បាន​គិត​ថា​‹ប្រហែល​ជា​អាច​កើត​មាន​ឡើង​បាន›»។

ដោយ​មាន​សេចក្ដី​សង្ឃឹម​សា​ជា​ថ្មី រ៉ប៊ើត​បាន​សរសេរ​ទៅ​ការិយាល័យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៅ​ប្រទេស​កាណាដា ស្នើ​សុំ​ឲ្យ​បុគ្គល​ណា​ម្នាក់​មក​ជួប​គាត់ នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ពី​ព្រះ​គម្ពីរ។

ច្បាស់​ណាស់ ពាក្យ​សំដី​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង។ ប៉ុន្តែ សូម​កុំ​វាយ​បន្ថោក​សារ​ដែល​បាន​បោះ​ពុម្ព​មក​ឲ្យ​សោះ។ មិន​ថា​តូច​ប៉ិន​ណា​ក្ដី ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ជា​អ្វី​មួយ​ដែល​មាន​ប្រសិទ្ធិភាព​ណាស់។ ប្រកាសនវត្ថុ​ទាំង​នេះ​មាន​អានុភាព​ទៅ​លើ​ចិត្ត​និង​គំនិត ដោយ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ប្រាកដ​ចំពោះ​អនាគត។—ហេព្រើរ ៤:១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក