បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១០ ទំ. ៣២
  • «ពេជ្រនៃសេចក្ដីពិត»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ពេជ្រនៃសេចក្ដីពិត»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១០ ទំ. ៣២

«ពេជ្រ​នៃ​សេចក្ដី​ពិត»

«ពេជ្រ​នៃ​សេចក្ដី​ពិត»។ នេះ​ហើយ​ជា​របៀប​ដែល​សំបុត្រ​មួយ​បាន​រៀប​រាប់​អំពី​ទស្សនាវដ្ដី​ពិសេស​ពីរ ដែល​បាន​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​នីហ្សេរ្ស៉ា។ អ្នក​សរសេរ​នោះ​គឺ​ជា​យុវបុរស​ម្នាក់ ពន្យល់​ថា៖

«ខ្ញុំ​សរសេរ​នេះ​ដើម្បី​ថ្លែង​អំណរ​គុណ​ដ៏​ស្មោះ​ពី​ចិត្ត ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក សម្ដែង​សឹង​តែ​គ្រប់​ទិដ្ឋភាព​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!

«ខ្ញុំ​អាយុ​១៧​ឆ្នាំ។ ឆ្នាំ​មុន​នេះ ស្ថានីយ​វិទ្យុ​ក្នុង​តំបន់​បាន​បង្កើត​ប្រកួត​ខាង​ការ​តែង​សេចក្ដី​មួយ ដែល​មាន​ចំណង​ជើង‹សេចក្ដី​ស្រឡាញ់​មាន​លក្ខណៈ​ច្រើន មិន​គ្រាន់​តែ​រួម​សង្វាស—ជម្ងឺ​អេដស៍​ជា​ការ​ស្តែង›។ សេចក្ដី​និពន្ធ​និមួយ​ៗ​មិន​ឲ្យ​តិច​ជាង​បួន​រយ​ពាក្យ​ទេ។ រង្វាន់​១.០០០​នី​រ៉ា(១២​ដុល្លារ)ត្រូវ​ឲ្យ​អ្នក​ណា​ដែល​សរសេរ​និពន្ធ​បាន​ល្អ​ជាង​គេ។ ត្រូវ​ហើយ អ្នក​ប្រកាស​វិទ្យុ​មាន​ប្រសាសន៍​ថា មនុស្ស​មិន​គ្រាន់​តែ​សរសេរ​ដើម្បី​ចង់​បាន​ឈ្នះ​រង្វាន់​នោះ​ទេ ផ្ទុយ​ទៅ​វិញ ដើម្បី​រៀន​នូវ​អ្វី​មួយ . . .។

«ខ្ញុំ​បាន​រក​ឃើញ​ពត៌មាន​អំពី​ជម្ងឺ​អេដស៍​ក្នុង​ទស្សនាវដ្ដី​ទាំង​ពីរ​នេះ។ ចំពោះ​សេចក្ដី​ស្រឡាញ់​វិញ គឺ​មាន​អត្ថបទ​ជា​ច្រើន។ ខ្ញុំ​បាន​ប្រើ​ចំណុច​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ៨ សីហា ១៩៧៨។ (ភាសា​អង់គ្លេស)

«គ្រាន់​តែ​ពីរ​ខែ​ក្រោយ​ពី​ខ្ញុំ​បាន​ផ្ញើ​សេចក្ដី​និពន្ធ​ទៅ លទ្ធផល​ក៏​បាន​ផ្សាយ​ចេញ។ ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដែល​ខ្ញុំ​ជាប់​បាន​លេខ​មួយ​ក្នុង​រដ្ឋ​ក្រូស​រីវើ​និង​អាវ៉ាអ៊ីបិម(Cross River and Akwa Ibom)!

«ពត៌មាន​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រើ គឺ​មក​ពី​ទស្សនាវដ្ដី។ គួរ​ឲ្យ​អស្ចារ្យ​មែន​ដែល​ព្រះ​យេហូវ៉ា ផ្ដល់​នូវ​ពត៌មាន​ទាន់​ពេល​សំរាប់​យើង​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​លំបាក​និង​សេចក្ដី​ឈឺ​ចាប់។ ជា​គ្រីស្ទាន​ពិត យើង​ដឹង​ថា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​លើស​ជា​ជាង​ការ​រួម​ដំណេក​ទៅ​ទៀត។ ហើយ​ម្យ៉ាង​ទៀត ការ​ប្រកប​ជីវិត​ដោយ​ស្អាត​បាត ដោយ​សីលធម៌ នឹង​ការ​ពារ​យើង​ពី​រោគ​ជា​ច្រើន​ដូច​ជា​រោគ​អេដស៍។

«ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ដល់​អ្នក​ចំពោះ​ពេជ្រ​នៃ​សេចក្ដី​ពិត ដែល​អ្នក​ផលិត​មក​ដោយ​មិន​ចេះ​ហត់។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​អ្នក កាល​ដែល​អ្នក​បន្ត​ផ្ដល់​នូវ​ទស្សនាវដ្ដី​ដ៏​មាន​តម្លៃ​ទាំង​នេះ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក