ការតបឆ្លើយដែលធ្វើឲ្យចាប់អារម្មណ៍មួយ
សារកាតូលិក ជាកាសែតកាតូលិករ៉ូមក្នុងប្រទេសអង់គ្លេស បានបោះពុម្ពនៅពេលថ្មីៗនេះ នៃសំបុត្រពីអ្នកអានម្នាក់ក្នុងប្រទេសវ៉េលស៍៖ «នៅយប់មួយ ស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់បានមកឯទ្វាររបស់ខ្ញុំ។ ខ្ញុំបាននិយាយថា គឺជាសាសនាកាតូលិកដែលធានារ៉ាប់រងនូវភាពពិតនៃសញ្ញាថ្មី ដែលគេបានស្រង់។ ខ្ញុំបានភ្ញាក់ណាស់ ដែលគេម្នាក់បានយល់ស្រប។ ‹ត្រូវហើយ› គាត់បាននិយាយ ‹អ្នកបានធានារ៉ាប់រង ប៉ុន្តែ អ្នកមិនធ្វើតាមទេ។ ព្រះយេស៊ូមានបន្ទូលថា «អ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ» ប៉ុន្តែ អ្នកបានសម្លាប់គ្នាទៅវិញ។ ក្នុងសង្គ្រាមមុននេះ ពួកកាតូលិកសម្លាប់ពួកកាតូលិក ប៉ុន្តែឥតមានស្មរបន្ទាល់ព្រះយេហូវ៉ាសម្លាប់ពួកស្មរបន្ទាល់គ្នាឯងទេ›។ ខ្ញុំបានយល់ស្រប។ តើយ៉ាងដូចម្ដេចទៅដែលពួកយើងអធិស្ឋានរកសាមគ្គីភាពជាមួយ‹ពួកពិភពគ្រីស្ទសាសនាឯទៀត› ក្នុងកាលដែលយើងឥតទាំងមានសាមគ្គីភាពក្នុងចំណោមខ្លួនយើងផង? តើយើងមិនគួរកែរឿងអាស្រូវនេះមុនសិនទេឬអ្វី»?—យ៉ូហាន ១៥:១២
សង្គ្រាមលោកទាំងពីរនៃសតវត្សទី២០នេះ បានចាប់ផ្ដើមក្នុងពិភពគ្រីស្ទសាសនា ហើយបានសម្លាប់មនុស្សប្រមាណ៥០លានទៅ៦០លាននាក់។ ប៉ុន្តែ គឺអាចនិយាយដ៏ត្រឹមត្រូវថា ស្មរបន្ទាល់ព្រះយេហូវ៉ាឥតមានការប្រឡូកប្រឡាក់ក្នុងសង្គ្រាមទាំងនោះទេ ហើយក៏មិនទាក់ទងក្នុងការជំទាស់ឯណា ដែលកំពុងតែមានឥឡូវនេះដែរ។ តើនេះអាចធ្វើបានយ៉ាងដូចម្ដេច? អ្នកនឹងទទួលបានប្រយោជន៍បើអ្នកពិនិត្យមើលថែមទៀត អំពីចំណងដ៏ខ្លាំងនៃសេចក្ដីស្រឡាញ់គ្រីស្ទាននិងសាមគ្គីភាព ដែលមានក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាជាងប្រាំលាននាក់ទូទាំងពិភពលោក។—ប្រៀបធៀប អេសាយ ២:៤
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២០]
U.S. National Archives photo