គេសរសើរយ៉ាងស្ងាត់ដល់ព្រះអាទិទេព
ថ្ងៃលិចគឺមានលក្ខណៈដ៏អស្ចារ្យណាស់។ ប៉ុន្តែ ទស្សន័យភាពនៃថ្ងៃលិចចុះពីក្រោយភ្នំមួយនេះ នៅជួរភ្នំអាហ្វិននៃឋាស្កាន៉ី ប្រទេសអ៊ីតាលី គឺពិតជាអស្ចារ្យមែន។
បើមើលពីចម្ងាយ ថ្ងៃមើលទៅដូចជាធ្លាក់ក្នុងភ្នំ ជាជាងលិចចុះពីក្រោយភ្នំ។ ហេតុអ្វី? ពីព្រោះកំពូលភ្នំមានបង្កោង ហាក់ដូចជាបានត្រូវដាប់ចេញពីភ្នំអញ្ចឹង។ ប្រាកដហើយ កំពូលដ៏ខ្ពស់នេះបានត្រូវគេឲ្យឈ្មោះ ម៉ុនធី ហ្វូរ៉ាតូ—ភ្នំដែលបានដាប់។ ដោយសារផែនដីវិលជុំវិញថ្ងៃ ដូច្នេះគឺមានតែពីរដងក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលពួកមើលតាមបង្កោងឃើញថ្ងៃហាក់ដូចធ្លាក់លើភ្នំម៉ុនធី ហ្វូរ៉ាតូ។
ដូចរបស់ឯទៀតនៅលើមេឃ ក៏សរសើរព្រះអាទិទេពដែរ។ យ៉ាងដូចម្ដេច? តាមរបៀបដូចគំនូរដ៏ល្អស្អាតមួយ ផ្ដល់ការសរសើរដល់ជាងគំនូរ ដែលបានគូរនោះ។ ជាលទ្ធផល របស់នៅលើមេឃថ្លែងអំពីព្រះចេស្ដា ប្រាជ្ញា និងភាពដ៏រុងរឿងរបស់ព្រះយេហូវ៉ា។ អ្នកតែងបទទំនុកដំកើងបានចែងថា «ផ្ទៃមេឃសម្ដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ»។ (ទំនុកដំកើង ១៩:១; ៦៩:៣៤) ពីព្រោះថ្ងៃនិងរបស់ដ៏ឥតរស់រវើកឯទៀតសរសើរដល់ព្រះអាទិទេព នោះយើងក៏ត្រូវសរសើរដល់ទ្រង់ដែរ!—ទំនុកដំកើង ១៤៨:១, ៣, ១២, ១៣