បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៧ ទំ. ៣២
  • ពិភពលោកសន្ដិភាព—តើពីប្រភពណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពិភពលោកសន្ដិភាព—តើពីប្រភពណា?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៧ ទំ. ៣២

ពិភព​លោក​សន្ដិភាព—តើ​ពី​ប្រភព​ណា?

តើ​សកល​រូប​នី​កម្ម​នៃ​ការ​អប់រំ​និង​សាសនា នឹង​នាំ​ឲ្យ​មាន​ពិភព​លោក​សន្ដិភាព​ឬ​ទេ? នេះ​ជា​សេចក្ដី​ប្រាថ្នា​របស់​វេជ្ជបណ្ឌិត រ៉ូបឺត ម៉ាល្លើ ដែល​ជា​អតីត​ជំនួយ​ដល់​រដ្ឋ​លេខាធិការ​របស់​អង្គការ​សហប្រជាជាតិ និង​ជា​អ្នក​ទទួល​រង្វាន់​យូនីស្កូ​ក្នុង​ឆ្នាំ​១៩៨៩ ខាង​ឯ​ការ​អប់រំ​អំពី​សន្ដិភាព។ ដូច​បាន​រាយ​ការណ៍​នៅ​ក្នុង​កាសែត ឌឹ​វែនឃូវើ​សាន់ នោះ​វេជ្ជបណ្ឌិត​ម៉ាល្លើ គឺ«ជឿ​ស៊ប់​ថា សិស្ស​ទាំង​អស់​ទូទាំង​ពិភព​លោក នឹង​ត្រូវ​បង្រៀន​នូវ​ហេតុ​ការណ៍​និង​គោល​ការណ៍​អំពី​ភព មនុស្សជាតិ និង​អំពើ​អហឹង្សា»។ គាត់​នឹក​ក្នុង​ចិត្ត​នូវ​ថ្ងៃ​មួយ ពេល​ដែល​គ្រឹះស្ថាន​អប់រំ​ទាំង​អស់​នៅ​ជុំ​វិញ​ពិភព​លោក នឹង​បង្រៀន​កូន​ក្មេង​អំពី​អង្គការ​សហប្រជាជាតិ ទុក​ជា​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​បំផុត​ចំពោះ​សន្ដិភាព។ កាសែត​សាន់​នោះ​បាន​រាយ​ការណ៍​ថា គាត់​ក៏​ជឿ​ដែរ​ថា«សាសនា​ទាំង​អស់​ក្នុង​ពិភព​លោក​គួរ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​អង្គការ​ថ្មី​មួយ ដែល​ដូច​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ហៅ​ថា អង្គការ​សហ​សាសនា»។ នៅ​ពេល​នោះ​ឯង «សេចក្ដី​បង្រៀន​ទាំង​អស់​ខាង​សាសនា​នឹង​ផ្សព្វ​ផ្សាយ​អំពើ​អហឹង្សា»។

តើ​ពិភព​លោក​សន្ដិភាព​នឹង​ក្លាយ​ទៅ​ជា​ហេតុ​ការណ៍​ពិត​ទេ? យ៉ាង​ប្រាកដ​ជា​ទី​បំផុត! ប៉ុន្តែ គឺ​មិន​មែន​តាម​រយៈ​ភ្នាក់ងារ​មនុស្ស​ណា​មួយ​នោះ​ឡើយ។ ជាង​២.៧០០​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​និពន្ធ​ម្នាក់​ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​តែង បាន​សម្គាល់​ប្រភព​ដ៏​ខ្ពង់​ខ្ពស់​នៃ​ការ​អប់រំ​ចំពោះ​សន្ដិភាព នៅ​ពេល​ដែល​គាត់​បាន​ទាយ​ថា មនុស្ស​ទៀង​ត្រង់​នឹង​ត្រូវ​បាន«ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា» និង​សន្ដិភាព​របស់​គេ​នឹង​បាន«ជា​បរិបូរ»។—អេសាយ ៥៤:១៣

ព្រះ​គម្ពីរ​ចែង​ថា ព្រះ​ជា​បុគ្គល‹ដែល​ប្រទាន​ឲ្យ​សន្ដិភាព›។ (រ៉ូម ១៦:២០) សូម្បី​តែ​ឥឡូវ​នេះ នោះ​កម្ម​វិធី​នៃ​ការ​អប់រំ​ដ៏​អស្ចារ្យ​ពាស​ពេញ​ពិភព​លោក គឺ​កំពុង​កើត​មាន​ឡើង កាល​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​រាស្ត្រ​របស់​ទ្រង់ ឲ្យ«ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព» និង​ឲ្យ​គេ«យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល» ហើយ​មិន​ហាត់«រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។—ពេត្រុស​ទី​១ ៣:១១; អេសាយ ២:២​-​៤

ការ​ថ្វាយ​បង្គំ ដែល​មាន​គ្រឹះ​លើ​សេចក្ដី​ពិត ដែល​ឥត​មាន​ភាព​ពុក​រលួយ​និង​ការ​បន្លំ គឺ​បាន​ត្រូវ​យល់​ព្រម​និង​បាន​ប្រសិទ្ធិពរ​ពី​ព្រះ។ (ម៉ាថាយ ១៥:៧​-​៩; យ៉ូហាន ៤:២៣, ២៤) មាន​តែ​ការ​ថ្វាយ​បង្គំ​ពិត ដែល​សម​ស្រប​ទាំង​ស្រុង​ជា​មួយ​បន្ទូល​របស់​ព្រះ អាច​បង្កើត​មនុស្ស​ដែល​រស់​នៅ​ដោយ​សន្ដិភាព​និង​សាមគ្គីភាព ហើយ​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។—យ៉ូហាន ១៣:៣៥

ដើម្បី​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​បន្ទូល​របស់​ព្រះ​បាន​ចែង ស្តី​អំពី​ពិភព​លោក​សន្ដិភាព យើង​អញ្ជើញ​លោក​អ្នក​ឲ្យ​ទាក់​ទង​ពួក​អ្នក​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក