បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៩ ទំ. ៣២
  • ការរក្សាការពារកិត្ដិសព្ទល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរក្សាការពារកិត្ដិសព្ទល្អ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៩ ទំ. ៣២

ការ​រក្សា​ការ​ពារ​កិត្ដិសព្ទ​ល្អ

ការ​ពិនិត្យ​ពិច័យ​គំនូរ​ដ៏​ស្អាត​មួយ អាច​ជា​បទ​ពិសោធន៍​មួយ​ដ៏​ពេញ​ចិត្ត​មែន។ ពេល​មើល​យ៉ាង​ផ្ចិត​ផ្ចង់ មនុស្ស​ម្នាក់​នឹង​កត់​សម្គាល់​នូវ​របៀប​ដែល​វិចិត្រករ​ម្នាក់​បាន​ប្រើ​រាប់​រយ​ស្នាម​ជក់ ដើម្បី​លាប​ពណ៌​ផ្សេង​ៗ​លើ​ផ្ទាំង​ក្រណាត់។

ស្រដៀង​គ្នា​ដែរ បើ​និយាយ​ជា​ប្រៀប​ធៀប​នោះ កិត្ដិសព្ទ​ដ៏​ល្អ​មួយ​មិន​កើត​ដោយ​ការ​លាប​ខ្វៀក​មួយ​ដែល​មាន​ទទឹង​ធំ​ទេ ប៉ុន្តែ​ដោយ​សារ​កិច្ច​ការ​តូច​ៗ​ជា​ច្រើន​ក្នុង​មួយ​រយៈ។ មែន​ហើយ បន្ដិច​ម្ដង​ៗ កិត្ដិសព្ទ​របស់​យើង​ត្រូវ​បង្កើត​ឡើង​តាម​រយៈ​ការ​ប្រព្រឹត្ត​ដែល​យើង​ធ្វើ។

យ៉ាង​ណា​វិញ ការ​ខ្វៀក​លាប​ខុស​មួយ​អាច​បន្ថយ​តម្លៃ​នៃ​គំនូរ​មួយ។ គឺ​ដូច្នេះ​ដែរ​ចំពោះ​កិត្ដិសព្ទ​របស់​យើង។ ស្តេច​ដ៏​មាន​ប្រាជ្ញា​នាម​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា៖ «សេចក្ដី​ចំ​កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​ខ្លួន​ទៅ»។ (សុភាសិត ១៩:៣) ត្រូវ​ការ​តែ​ចំ​កួត​បន្ដិច​ទេ ដូច​ជា​ការ​ផ្ទុះ​យ៉ាង​ឃោរ​ឃៅ​នូវ​កំហឹង ការ​ប្រើ​ហួស​ហេតុ​នូវ​គ្រឿង​ស្រា ឬ​ការ​ប្រព្រឹត្ត​នូវ​អំពើ​ឥត​សីលធម៌​ខាង​កាម នោះ​នឹង​ប្រឡាក់​កិត្ដិសព្ទ​មួយ​ដ៏​ល្អ។ (សុភាសិត ៦:៣២; ១៤:១៧; ២០:១) ដូច្នេះ គឺ​សំខាន់​ដែល​យើង​ខិត​ខំ​ទទួល​បាន​កិត្ដិសព្ទ​ដ៏​ល្អ ហើយ​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​ដើម្បី​រក្សា​ការ​ពារ​នោះ។—ប្រៀប​មើល វិវរណៈ ៣:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក