ការប្រកាន់ពូជសាសន៍និងសាសនា
ម៉ាក ម៉ាហ្ថាបានេ ដែលជាអ្នកនិពន្ធម្នាក់ដែលបានកើតនៅអាហ្វ្រិកខាងត្បូង នៅក្នុងការសម្ភាសន៍មួយ ដោយទស្សនាវដ្ដីថែម្ស បានមានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំបានមកសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៧៨ ខ្ញុំបានជឿថា ប្រទេសអាមេរិកបានដោះស្រាយបញ្ហាខាងការប្រកាន់ពូជសាសន៍ជាយូរយារមកហើយ ដែលប្រជាពលរដ្ឋស្បែកខ្មៅមានសិទ្ធិស្មើគ្នា។ តាមរបៀបជាច្រើន ខ្ញុំបានឃើញថានេះគឺពិតមែន។ សហរដ្ឋអាមេរិកបានហាក់ដូចជាជឿនទៅមុខ ជាងប្រទេសអាហ្វ្រិកខាងត្បូងឆ្ងាយណាស់។ រួចមក ដោយគួរឲ្យរន្ធត់ចិត្ត ខ្ញុំបានរកឃើញថា នៅក្នុងចិត្តរបស់មនុស្ស នោះមិនមានការប្រែប្រួលច្រើនប៉ុន្មានទេ»។ តើអ្វីដែលបាននាំគាត់មកដល់ការរកឃើញដ៏គួរឲ្យខ្លាចនេះ?
ម៉ាហ្ថាបានេបានមានប្រសាសន៍ថា៖ «ម៉ោងដែលបានញែកចេញដ៏សំខាន់ជាងគេនៅស្រុកអាមេរិក គឺម៉ោង១១ព្រឹកនៅថ្ងៃអាទិត្យ។ គាត់បានសង្កេតឃើញថា សូម្បីតែនៅក្នុងព្រះវិហារ ក៏មនុស្សមិនអាចមកចូលរួមថ្វាយបង្គំជាមួយអស់អ្នកពីសាសន៍ផ្សេងដែរ។ គាត់បានសួរថា៖ «តើគេនឹងមានអារម្មណ៍យ៉ាងណាទៅនៅថ្ងៃផ្សេងៗទៀតក្នុងសប្ដាហ៍នោះ»? ដោយអំពាវនាវឲ្យមានការអប់រំជាសារធាតុឲ្យមានការផ្លាស់ប្ដូរ នោះម៉ាហ្ថាបានេបានមានប្រសាសន៍ថា៖ «ការអប់រំនឹងបានធ្វើឲ្យអ្នកទទួលយកភាពស្មើគ្នានៃមនុស្សជាតិ»។
ស្មរបន្ទាល់ព្រះយេហូវ៉ាយល់ស្របថា ការអប់រំគឺជាដំណោះស្រាយ ក៏ប៉ុន្តែជាពិសេសពួកគេអនុសាសន៍ការអប់រំ ដែលមានមូលដ្ឋានលើបន្ទូលរបស់ព្រះ។ ត្រូវហើយ ព្រះគម្ពីរជួយគេឲ្យបំបាក់នូវឧបសគ្គនៃការប្រកាន់ពូជសាសន៍ សូម្បីតែនៅក្នុងប្រទេសដែលមានការស្អប់ជាតិសាសន៍ច្រើនក៏ដោយ។ រៀងរាល់សប្ដាហ៍នៅក្នុងសាលព្រះរាជាណាចក្រ មនុស្សពីសាសន៍និងសញ្ជាតិផ្សេងៗមកផ្ដុំគ្នា ដើម្បីឲ្យបានអប់រំខាងក្រិត្យវិន័យនិងគោលការណ៍ពីបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ គឺឥតមានការរៃលុយនៅឯកិច្ចប្រជុំទាំងនេះទេ។ លោកអ្នកបានត្រូវស្វាគមន៍ឲ្យទៅកិច្ចប្រជុំទាំងនេះ!