«ការទៅលេងរបស់ខ្ញុំនៅឯសាលព្រះរាជាណាចក្រ»
សិស្សមហាវិទ្យាល័យម្នាក់ឈ្មោះលរ៉ាa បានត្រូវចាត់ឲ្យចូលរួមកម្មវិធីសាសនាមួយ ហើយសរសេរសេចក្ដីរាយការណ៍មួយអំពីបទពិសោធន៍របស់នាង។ នាងបានជ្រើសរើសយកពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយបានឲ្យអត្ថាធិប្បាយរបស់នាងប្រធានថា«ការទៅលេងរបស់ខ្ញុំនៅឯសាលព្រះរាជាណាចក្រ»។ តើអ្វីជាភាពប្លែកដែលលរ៉ាបានឃើញអំពីពួកស្មរបន្ទាល់ព្រះយេហូវ៉ានោះ? ក្នុងចំណោមលក្ខណៈដែលនាងបានរៀបរាប់ក៏មានដូចតទៅនេះ។
កូនក្មេង: «កូនក្មេងទាំងអស់នៅក្នុងបន្ទប់ជាមួយនឹងមនុស្សធំ។ ក្នុងវិហារគ្រីស្ទសាសនាទាំងអស់ដែលខ្ញុំបានចូលនោះ កូនក្មេងចេញពីឪពុកម្ដាយរបស់គេហើយត្រូវតែចូលរួមសាលាសាសនា»។
ការចុះសម្រុងគ្នារវាងសាសន៍ផ្សេងៗ: «តាមធម្មតា វិហារមួយនឹងទាក់ទាញឲ្យចូលរួមនូវសមាជិកជាសាសន៍ឬក៏ជាតិសាសន៍តែមួយ . . . ក៏ប៉ុន្តែ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាទាំងអស់បានអង្គុយជាមួយគ្នា ហើយមិនបានអង្គុយជាក្រុមៗឡើយ»។
មានសន្ដានចិត្តចង់ស្វាគមន៍: «មនុស្សជាច្រើនបានមកនិយាយរកខ្ញុំ . . . មនុស្សខ្លះសូម្បីតែបានសួរខ្ញុំថាតើខ្ញុំកំពុងតែសិក្សាជាមួយនរណាម្នាក់។ ក៏ប៉ុន្តែ ខ្ញុំមិនបានមានអារម្មណ៍ថាពួកគេកំពុងតែបង្ខិតបង្ខំខ្ញុំឡើយ។ ពួកគេ . . . បានទុកឲ្យខ្ញុំសម្រេចចិត្ត»។
គ្មានការរៃលុយ: «អ្វីមួយដែលបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែនគឺថា គ្មាននរណាម្នាក់បានយកដង្វាយជាលុយកាក់ទេ។ . . . វិហារទាំងប៉ុន្មានដែលខ្ញុំបានទៅនោះ សូម្បីតែក្នុងបន្ទប់រៀនរបស់កូនក្មេងក៏បានយកដង្វាយជាលុយកាក់ដែរ»។
ទូទាំងផែនដី ក្រុមជំនុំនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានជិត៩០.០០០សូមអញ្ជើញទៅលេងសាលព្រះរាជាណាចក្រមួយដែលនៅជិតអ្នកបំផុត។
[កំណត់សម្គាល់]
a ជាឈ្មោះជំនួស។