បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/៤ ទំ. ២-៣
  • ទំនាយមួយដែលសំខាន់ខ្លាំងណាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទំនាយមួយដែលសំខាន់ខ្លាំងណាស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អត្ថបទស្រដៀងគ្នា
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ពួកសាវ័កសួរអំពីសញ្ញាសម្គាល់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • «វេលាកំណត់» គឺជិតណាស់ហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/៤ ទំ. ២-៣

ទំនាយ​មួយ​ដែល​សំខាន់​ខ្លាំង​ណាស់

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

បណ្ឌិត​ខាង​គម្ពីរ​ជា​ច្រើន​នាក់​ឯកភាព​ថា​ខ​គម្ពីរ​ខាង​លើ​នេះ​មាន​សារៈសំខាន់​ណាស់។ មាន​មូលហេតុ​ពីរ​យ៉ាង គឺ​ទី​១ ខ​នេះ​បាន​រៀប​រាប់​អំពី​កិច្ចការ​មួយ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក។ ទី​២ ខ​នេះ​បាន​បញ្ជាក់​អំពី​អ្វី​ដែល​ពួក​គ្រិស្ត​សាសនិក​គួរ​ធ្វើ ពោល​គឺ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដែល​ត្រូវ​ធ្វើ​ឡើង​មុន​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​លោក​យេស៊ូ​ហៅ​ថា​«​ទី​បញ្ចប់​»​នឹង​មក​ដល់ ហើយ​ពួក​គេ​ក៏​ត្រូវ​ប្រកាស​អំពី​ទី​បញ្ចប់​នេះ​ដែរ។

ទំនាយ​នេះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​ទាក់​ទង​នឹង​លោក​អ្នក ដោយ​សារ​ដំណឹង​ល្អ​មាន​ទាំង​ការ​អញ្ជើញ​ទាំង​ការ​ព្រមាន។ តាម​រយៈ​ដំណឹង​នេះ លោក​អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា លោក​អ្នក​ទទួល​យក​ឬ​ប្រឆាំង​នឹង​រាជាណាចក្រ​របស់​ព្រះ។ ការ​សម្រេច​ចិត្ត​របស់​លោក​អ្នក​មាន​ឥទ្ធិពល​ទៅ​លើ​អនាគត​របស់​លោក​អ្នក​ផ្ទាល់។

សូម​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​មុន​និង​ក្រោយ​ខ​គម្ពីរ​នេះ។ ប៉ុន្មាន​ថ្ងៃ​មុន​លោក​យេស៊ូ​ត្រូវ​គេ​សម្លាប់ នោះ​ពួក​អ្នក​កាន់​តាម​លោក​បាន​មក​ជួប​លោក ហើយ​សួរ​លោក​អំពី​អនាគត។ ពួក​គេ​ចង់​ដឹង​អំពី​ការ​ស្ថាបនា​នៃ​រាជាណាចក្រ​របស់​ព្រះ ដែល​លោក​យេស៊ូ​បាន​ពោល​ជា​ញឹក​ញាប់។ ពួក​គេ​ក៏​ចង់​ដឹង​ដែរ​អំពី​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​នេះ ឬ​សេចក្ដី​បក​ប្រែ​ឯ​ទៀត​បាន​បក​ប្រែ​ឃ្លា​នេះ​ថា​«​អវសានកាល​នៃ​ពិភព​លោក​»។—ម៉ាថាយ ២៤:៣; ខ.ស.

ក្នុង​ពាក្យ​តប​ឆ្លើយ​របស់​លោក លោក​យេស៊ូ​បាន​ទាយ​ថា​នឹង​មាន​សង្គ្រាម​ធំ​ៗ ការ​អត់​ឃ្លាន រោគ​រាតត្បាត និង​រញ្ជួយ​ដី។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា​ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ៗ គ្រូ​បង្រៀន​សាសនា​ក្លែង​ក្លាយ​នឹង​បំភាន់​មនុស្ស​ជា​ច្រើន ហើយ​ពួក​គ្រិស្ត​សាសនិក​ពិត​នឹង​ត្រូវ​គេ​ស្អប់​និង​បៀតបៀន។ ទាំង​អស់​នេះ​គឺជា​ដំណឹង​អាក្រក់។—ម៉ាថាយ ២៤:៤​-​១៣; លូកា ២១:១១

ប៉ុន្តែ ក៏​មាន​ដំណឹង​ល្អ​ដែរ។ លោក​យេស៊ូ​បាន​ពោល​ពាក្យ​ដែល​បាន​រៀប​រាប់​ខាង​ដើម​នេះ ជា​ពាក្យ​ដែល​នាំ​ឲ្យ​មនុស្ស​ឆ្ងល់​និង​ជា​ពាក្យ​ដែល​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួក​គេ​អស់​រាប់​រយ​ឆ្នាំ​មក​ហើយ។ ទោះ​ជា​មនុស្ស​ទូទៅ​យល់​ស្រប​អំពី​សារៈសំខាន់​នៃ​ពាក្យ​របស់​លោក​យេស៊ូ​ក្ដី តែ​ពួក​គេ​ខ្វែង​គំនិត​គ្នា​ចំពោះ​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ។ ដូច្នេះ តើ​ដំណឹង​ល្អ​ជា​អ្វី​ទៅ? តើ​រាជាណាចក្រ​ជា​អ្វី? តើ​ទំនាយ​នេះ​នឹង​ត្រូវ​សម្រេច​នៅ​ពេល​ណា ហើយ​ដោយ​អ្នក​ណា? ហើយ​តើ​អ្វី​នឹង​មក​ដល់​«​ទី​បញ្ចប់​»​? សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​រឿង​ទាំង​នេះ។

[​រូបភាព​នៅ​ទំព័រ​២, ៣]

ឯកសារ​ចម្លង​នៅ​ក្រុង​វ៉ាស៊ីនតោន​នៃ​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។ ម៉ាថាយ ២៤:១៤​ជា​អក្សរ​ដិត

[អ្នក​ផ្ដល់​សិទ្ធិ]

From the book Facsimile of the Washington Manuscript of the Four Gospels in the Freer Collection 1912

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក