បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៤ ទំ. ៣២
  • តើលោកអ្នកដឹងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកដឹងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • ហេតុអ្វីការបណ្ដាច់មិត្តភាពគឺជាការរៀបចំមួយដែលបង្ហាញនូវសេចក្ដីស្រឡាញ់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៤ ទំ. ៣២

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

ក្រោយ​ឆ្នាំ​៧០ គ.ស. តើ​វិហារ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​ឡើង​វិញ​ឬ​ទេ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ។ ទំនាយ​នេះ​បាន​សម្រេច​នៅ​ពេល​ដែល​ទាហាន​រ៉ូម​ក្រោម​បញ្ជា​របស់​ទីតុស​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ គ.ស.។ (​ម៉ាថ. ២៤:​២​) ក្រោយ​មក​អធិរាជ​ជូលាន​បាន​មាន​គម្រោង​សង់​វិហារ​នេះ​ឡើង​វិញ។

ជូលាន​បាន​ត្រូវ​ហៅ​ថា​ជា​អធិរាជ​ចុង​ក្រោយ​របស់​រ៉ូម​ដែល​មិន​មែន​ជា​គ្រិស្ត​សាសនិក។ គាត់​ជា​ក្មួយ​របស់​ខនស្ទែនធីន​ដ៏​ខ្លាំងក្លា ហើយ​គាត់​បាន​ទទួល​ការ​អប់រំ​ខាង​គ្រិស្ត​សាសនា។ ប៉ុន្តែ​ពេល​ដែល​គាត់​បាន​ក្លាយ​ជា​អធិរាជ​នៅ​ឆ្នាំ​៣៦១ គាត់​បាន​បដិសេធ​អ្វី​ដែល​ពួក​គេ​បាន​បង្រៀន​គាត់។ សៀវភៅ​ប្រវត្ដិសាស្ត្រ​ហៅ​គាត់​ថា​ជា​«​អ្នក​ក្បត់​ជំនឿ​»។

ជូលាន​ស្អប់​ពិភព​គ្រិស្ត​សាសនា។ មូលហេតុ​មួយ​ដែល​គាត់​មាន​អារម្មណ៍​ដូច្នេះ​ប្រហែលជា​ដោយ​សារ​គាត់​បាន​ឃើញ​អ្នក​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​សម្លាប់​ឪពុក​និង​សាច់​ញាតិ​របស់​គាត់ នៅ​ពេល​ដែល​គាត់​មាន​អាយុ​៦​ឆ្នាំ។ យោង​ទៅ​តាម​ប្រវត្ដិវិទូ​ខាង​ពិភព​គ្រិស្ត​សាសនា ជូលាន​បាន​លើក​ទឹក​ចិត្ត​ជន​ជាតិ​យូដា​ឲ្យ​សង់​វិហារ​របស់​ពួក​គេ​ឡើង​វិញ ដោយ​ជឿ​ថា​នេះ​នឹង​បង្ហាញ​ថា​លោក​យេស៊ូ​ជា​អ្នក​ប្រកាស​ទំនាយ​ក្លែង​ក្លាយ។a

គឺ​មិន​មែន​ជា​ការ​ចម្លែក​ឡើយ​ដែល​ជូលាន​ចង់​សង់​វិហារ​ឡើង​វិញ។ ប្រវត្ដិវិទូ​មិន​ដឹង​ច្បាស់​ថា​គាត់​ពិត​ជា​បាន​ចាប់​ផ្ដើម​កិច្ចការ​សាងសង់​វិហារ​ឡើង​វិញ​ឬ​មិន​បាន​ទេ ហើយ​បើ​គាត់​បាន​ចាប់​ផ្ដើម​សាងសង់​មែន គេ​មិន​ដឹង​ថា​អ្វី​បាន​បណ្ដាល​ឲ្យ​កិច្ចការ​សាងសង់​នោះ​បាន​ត្រូវ​បោះបង់​ចោល​ឡើយ។ ប៉ុន្តែ អ្វី​មួយ​ដែល​យើង​ដឹង​ប្រាកដ​គឺ ជូលាន​បាន​ត្រូវ​គេ​សម្លាប់​មិន​ដល់​ពីរ​ឆ្នាំ​ក្រោយ​ពី​គាត់​បាន​កាន់​អំណាច ហើយ​គម្រោង​របស់​គាត់​ក៏​បាន​ត្រូវ​សាប​សូន្យ។

a លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​វិហារ​ក្រុង​យេរូសាឡិម​នឹង​មិន​សង់​ឡើង​វិញ​ឡើយ ប៉ុន្តែ​លោក​ថា​វិហារ​នេះ​នឹង​ត្រូវ​បំផ្លាញ ហើយ​នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៧០ គ.ស.។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក