បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៦ ទំ. ២២
  • តើអ្នកចាំឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកចាំឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីសង្ខេបពីការបើកបង្ហាញ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៦ ទំ. ២២

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​បាន​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ទស្សនាវដ្ដី​ប៉មយាម​លេខ​ថ្មី​ៗ​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ជា​បន្ត​បន្ទាប់​នេះ:

នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន តើ​កូន​ចៀម​សម្រាប់​បុណ្យ​រំលង​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ណា?

បទ​គម្ពីរ​ប្រាប់​ថា​កូន​ចៀម​បាន​ត្រូវ​សម្លាប់​«​នៅ​វេលា​ថ្ងៃ​លិច​»​ ពោល​គឺ​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ក្រោយ​ថ្ងៃ​លិច ប៉ុន្តែ​នៅ​តែ​មាន​ពន្លឺ​នៅ​ឡើយ (​និក្ខ. ១២:៦; ១៥/១២ ទំព័រ​១៨​-​១៩​)។

តើ​ប្អូន​ៗ​យុវវ័យ​អាច​ប្រើ​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ?

គោល​ការណ៍​បី​គឺ (​១​) ចូរ​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។ (​ម៉ាថ. ៦:១៩​-​៣៤​) (​២​) ចូរ​ស្វែងរក​សុភមង្គល​តាម​រយៈ​ការ​បម្រើ​អ្នក​ឯ​ទៀត។ (​សកម្ម. ២០:៣៥​) (​៣​) ចូរ​សប្បាយ​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​យុវវ័យ (​សាស្ដ. ១២:១; ១៥/១ ទំព័រ​១៩​-​២០​)។

តើ​«​ពិធី​មង្គល​ការ​របស់​កូន​ចៀម​»​ធ្វើ​ឡើង​នៅ​ពេល​ណា? (​បប. ១៩:៧​)

​«​ពិធី​មង្គល​ការ​របស់​កូន​ចៀម​»​នឹង​ធ្វើ​ឡើង​ក្រោយ​ពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក ពោល​គឺ​ក្រោយ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ និង​ក្រោយ​ពី​សង្គ្រាម​ហាម៉ាគេដូន​បាន​ចប់ (​១៥/២ ទំព័រ​១០​)។

ហេតុ​អ្វី​ជន​ជាតិ​យូដា​នៅ​សម័យ​លោក​យេស៊ូ​«​រង់​ចាំ​មើល​»​មេស្ស៊ី? (​លូក. ៣:១៥​)

យើង​មិន​អាច​បញ្ជាក់​ថា​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​បាន​យល់​អំពី​ទំនាយ​របស់​ដានីយ៉ែល​ដូច​យើង​សព្វ​ថ្ងៃ​នេះ​ទេ។ (​ដាន. ៩:២៤​-​២៧​) ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​បាន​ឮ​អំពី​អ្វី​ដែល​ទេវតា​បាន​ប្រកាស​ប្រាប់​គង្វាល ឬ​ឮ​អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​អាណា​បាន​និយាយ​កាល​ដែល​គាត់​បាន​ឃើញ​ទារក​យេស៊ូ​នៅ​វិហារ។ ម្យ៉ាង​ទៀត​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​មក​រក​«​ស្តេច​នៃ​ជន​ជាតិ​យូដា​ដែល​ទើប​តែ​កើត​មក​»។ (​ម៉ាថ. ២:១, ២​) ក្រោយ​មក យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​បញ្ជាក់​ថា​មិន​យូរ​ទៀត​គ្រិស្ត​នឹង​លេច​មក (​១៥/២ ទំព័រ​២៦​-​២៧​)។

តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​និយាយ​ថា​មែន​រួច​បែរ​ជា​ទេ​វិញ? (​២កូ. ១:១៨​)

យូរ​ៗ​ម្ដង យើង​មិន​អាច​រក្សា​ពាក្យ​សម្ដី​របស់​យើង ដោយ​សារ​អ្វី​មួយ​បាន​កើត​ឡើង​ដែល​យើង​មិន​អាច​ផ្លាស់​ប្ដូរ។ ប៉ុន្តែ​បើ​យើង​សន្យា​អ្វី​មួយ​ឬ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ យើង​គួរ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​ពាក្យ​ទាំង​នោះ (​១៥/៣ ទំព័រ​៣២​)។

បើ​គ្រិស្ត​សាសនិក​ម្នាក់​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​គាត់​ដើម្បី​រក​លុយ​នៅ​ក្រៅ​ប្រទេស តើ​ប្រហែល​ជា​មាន​ផល​វិបាក​អ្វី​ខ្លះ​ដែល​មិន​បាន​រំពឹង​ទុក?

ពេល​ឪពុក​ម្ដាយ​មិន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ កូន​ៗ​របស់​ពួក​គាត់​អាច​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​និង​ខាង​សីលធម៌។ កូន​ៗ​ប្រហែល​ជា​ខឹង​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ប្ដី​ប្រពន្ធ​ដែល​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ (​១៥/៤ ទំព័រ​១៩​-​២០​)។

តើ​យើង​គួរ​ចាំ​សំណួរ​បួន​យ៉ាង​អ្វី ពេល​យើង​និយាយ​ជា​មួយ​នឹង​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

តើ​បុគ្គល​ដែល​ខ្ញុំ​និយាយ​ជា​មួយ ជា​អ្នក​ណា? តើ​ខ្ញុំ​និយាយ​ជា​មួយ​នឹង​មនុស្ស​នៅ​កន្លែង​ណា? តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ដើម្បី​និយាយ​ជា​មួយ​នឹង​ពួក​គេ? តើ​ខ្ញុំ​គួរ​និយាយ​ជា​មួយ​នឹង​ពួក​គេ​តាម​របៀប​ណា? (​១៥/៥ ទំព័រ​១២​-​១៥​)។

នៅ​សម័យ​លោក​យេស៊ូ តើ​គេ​ដាក់​វិភាគ​ទាន​វិហារ​យ៉ាង​ដូច​ម្ដេច?

មាន​ប្រដាប់​ដាក់​កាក់​ឬ‹ត្រែ›ចំនួន​១៣​សម្រាប់​ដាក់​ប្រាក់​វិភាគ​ទាន។ គេ​ប្រើ​សម្រាប់​ថ្លៃ​ពន្ធ​វិហារ សម្រាប់​ថ្លៃ​សត្វ​លលក ព្រាប ឧស គ្រឿង​ក្រអូប និង​ប្រដាប់ប្រដា​ដែល​ធ្វើ​ពី​មាស សម្រាប់​ប្រាក់​ដែល​នៅ​សល់​ពី​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង ពី​គ្រឿង​បូជា​នៃ​ការ​រំលង ពី​គ្រឿង​បូជា​សត្វ​ស្លាប ពី​គ្រឿង​បូជា​របស់​ពួក​ន៉ាសារីត ពី​គ្រឿង​បូជា​របស់​អ្នក​កើត​ឃ្លង់​ដែល​បាន​ជា​ស្អាត​ហើយ និង​សម្រាប់​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត (​០១/៤ ទំព័រ​១១​)។

នៅ​សម័យ​គម្ពីរ ពេល​បុគ្គល​ម្នាក់​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ដោយ​ចេតនា តើ​នោះ​មាន​ន័យ​អ្វី?

ពេល​បុគ្គល​ម្នាក់​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន នេះ​បញ្ជាក់​អំពី​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​បុគ្គល​នោះ​អស់​សង្ឃឹម កើត​ទុក្ខ អាម៉ាស់​មុខ ខឹង ឬ​ព្រួយ​ចិត្ត (​១៥/៤ ទំព័រ​៣២​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក