បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • brwp1604 ទំ. ៨
  • ហេតុអ្វីគម្ពីរនៅតែគង់វង្ស?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីគម្ពីរនៅតែគង់វង្ស?
  • ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរជាសំបុត្រពីព្រះសម្រាប់យើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • រឿងដ៏សំខាន់មួយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
  • ជំនួយថែមទៀតសម្រាប់ក្រុមគ្រួសារ
    ភ្ញាក់រឭក! ២០១៨
  • តើលោកអ្នកស្គាល់គម្ពីរបរិសុទ្ធទេ?
    តើលោកអ្នកស្គាល់គម្ពីរបរិសុទ្ធទេ?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
brwp1604 ទំ. ៨
បុរសម្នាក់កំពុងអានគម្ពីរ

ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

ហេតុ​អ្វី​គម្ពីរ​នៅ​តែ​គង់​វង្ស?

គម្ពីរ​នៅ​តែ​គង់​វង្ស ហើយ​ជា​លទ្ធផល​នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​អាច​មាន​និង​អាន​គម្ពីរ​បាន។ ពេល​អ្នក​ជ្រើស​រើស​សេ​ច​ក្ដី​បក​ប្រែ​ដ៏​ល្អ​មួយ អ្នក​អាច​ប្រាកដ​ថា អ្នក​កំពុង​អាន​គម្ពីរ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​នៅ​ក្នុង​ឯកសារ​ដើម។ ប៉ុន្តែ ទោះ​ជា​ពុក មាន​ការ​ប្រឆាំង​ដ៏​សាហាវ និង​មាន​គេ​ព្យាយាម​កែ​ច្នៃ​ដោយ​ចេតនា​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​គម្ពីរ​នៅ​តែ​គង់​វង្ស? ហេតុ​អ្វី​សៀវភៅ​នេះ​ពិសេស​ម្ល៉េះ?

​«​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​ដែល​ខ្ញុំ​មាន គឺ​ជា​អំណោយ​មក​ពី​ព្រះ​»​

អ្នក​សិក្សា​គម្ពីរ​ជា​ច្រើន​នាក់​បាន​សន្និដ្ឋាន​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ពួក​គេ​ជឿ​ថា​គម្ពីរ​នៅ​តែ​គង់​វង្ស​ដោយ​សារ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ដោយ​សារ​ព្រះ​បាន​រក្សា​គម្ពីរ​ឲ្យ​នៅ​តែ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ហ្វាយសូល​ដែល​នៅ​ដើម​អត្ថបទ​នេះ​ជឿ​ថា​គម្ពីរ​បាន​ត្រូវ​កែ​ច្នៃ ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ត​ស្រាវ​ជ្រាវ​ចំណុច​នោះ​ដោយ​សិក្សា​គម្ពីរ។ អ្វី​ដែល​គាត់​បាន​រក​ឃើញ​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​ណាស់។ គាត់​បាន​រៀន​ថា​សេចក្ដី​បង្រៀន​ជា​ច្រើន​ក្នុង​ពិភព​គ្រិស្ត​សាសនា តាម​ពិត​មិន​មាន​ក្នុង​គម្ពីរ​ឡើយ។ ហើយ​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​ដែល​មាន​ក្នុង​គម្ពីរ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​គាត់។

គាត់​បាន​ប្រាប់​ថា​៖​«​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​ដែល​ខ្ញុំ​មាន គឺ​ជា​អំណោយ​មក​ពី​ព្រះ។ បើ​ព្រះ​អាច​បង្កើត​សកល​លោក​បាន លោក​ពិត​ជា​មាន​ឫទ្ធានុភាព​ដើម្បី​ផ្ដល់​និង​រក្សា​ទុក​សៀវភៅ​មួយ​ឲ្យ​យើង។ បើ​គិត​ថា​លោក​មិន​អាច​ធ្វើ​ដូច្នេះ នោះ​គឺ​ដូច​ជា​យើង​និយាយ​ថា ឫទ្ធានុភាព​របស់​លោក​មាន​កម្រិត។ ហើយ​តើ​ខ្ញុំ​ជា​អ្នក​ណា​ដែល​ដាក់​កម្រិត​ទៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត?​»។—អេសាយ ៤០:៨

តើតាមរបៀបណាយើងអាចប្រាកដថាគម្ពីរគឺជាការពិត?

អត្ថបទ​បន្ត​បន្ទាប់​នេះ​បាន​ពិចារណា​អំពី​ការ​រក្សា​ទុក​គម្ពីរ​បរិសុទ្ធ។ ប៉ុន្តែ​តើ​តាម​របៀប​ណា​អ្នក​អាច​ប្រាកដ​ថា​គម្ពីរ​ពិត​ជា​«​បណ្ដាំ​របស់​ព្រះ​»​ ហើយ​មិន​មែន​ជា​រឿង​ព្រេង? (​ថែស្សាឡូនិច​ទី១ ២:១៣​) សូម​មើល​វីដេអូ​ខ្លី ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? តាម​គេហទំព័រ www.jw.org/km (​សូម​សរសេរ​ចំណង​ជើង​នៃ​វីដេអូ​នេះ​ក្នុង​ប្រអប់​ស្វែង​រក​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក