បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/៩៧ ទំ. ១-៣
  • យុវជន—តើអ្វីជាគោលដៅខាងវិញ្ញាណរបស់អ្នក?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យុវជន—តើអ្វីជាគោលដៅខាងវិញ្ញាណរបស់អ្នក?
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/៩៧ ទំ. ១-៣

យុវជន—តើ​អ្វី​ជា​គោល​ដៅ​ខាង​វិញ្ញាណ​របស់​អ្នក?

១ ព្រះ​យេហូវ៉ា​ជ្រាប​ថា​កិច្ចការ​ដ៏​មាន​អត្ថន័យ និង​គោល​ដៅ​ដែល​អាច​សម្រេច​បាន ជា​ការ​សំខាន់​ក្នុង​ការ​ផ្ដល់​នូវ​សុភមង្គល។ (សូម​មើល លោកុប្បត្តិ ១:២៨; ២:១៥, ១៩) សព្វ​ថ្ងៃ​នេះ ​ព្រះ​យេហូវ៉ា​ប្រទាន​ដល់​រាស្ត្រ​របស់​ទ្រង់​នូវ​កិច្ចការ​ផ្សាយ​និង​បង្រៀន។ យើង​ក៏​មាន​​គោល​ដៅ​ខ្ពស់​បំផុត​ដែរ គឺ​ការ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​នៅ​ក្នុង​​សួន​មនោរម្យ។ នៅ​គ្រា​ដដែល​នោះ យើង​ត្រូវ​ឲ្យ​មាន​គោល​ដៅ​ខាង​វិញ្ញាណ​ដែល​លូត​លាស់​ទៅ​មុខ ប្រសិន​បើ​យើង​ចង់​ជៀស​វាង​ពី​ការ​ចាត់​ចែង​មិន​ត្រឹម​ត្រូវ​នូវ​កម្លាំង​និង​ធនធាន​របស់​យើង។—កូរិនថូសទី១ ៩:២៦

២ គោល​ដៅ​ដែល​អាច​សម្រេច​បាន​សំរាប់​យុវជន: យុវជន​គួរ​តែ​មាន​គោល​ដៅ​ខាង​ព្រះ​ធិបតេយ្យ ដែល​អាច​សម្រេច​បាន​តាម​សមត្ថភាព​ពួក​គេ​និ​មួយៗ។ (ធីម៉ូថេទី១ ៤:១៥) មាន​ក្មេង​តូចៗខ្លះ បាន​សម្រេច​គោល​ដៅ​របស់​គេ​នៃ​ការ​ទន្ទេញ​ឈ្មោះ​​សៀវភៅ​ព្រះ​គម្ពីរ មុន​ពេល​ដែល​គេ​ចេះ​អាន​អក្សរ​ទៅ​ទៀត។ តាម​ការ​សិក្សា​ក្នុង​គ្រួសារ ក្មេង​រៀន​ចេះ​រៀប​ចំ​សំរាប់​កិច្ច​ប្រជុំ ដើម្បី​ជួយ​ឲ្យ​គេ​អាច​ឆ្លើយ​ដ៏​មាន​ន័យ និង​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បំរើ​​ព្រះ​ធិបតេយ្យ។ ពេល​ដែល​ក្មេង​ទៅ​ធ្វើ​កិច្ច​ផ្សាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​គេ ពួក​គេ​រៀន​ធ្វើ​បន្ទាល់ ហើយ​ពួក​គេ​ក៏​លូត​លាស់​ទៅ​មុខ រហូត​ដល់​បាន​សម្រេច​គោល​ដៅ​នៃ​ការ​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​មិន​ទាន់​ជ្រមុជ​ទឹក​ម្នាក់​ដែរ។ ឪពុក​ម្ដាយ​គួរ​បញ្ជាក់​ប្រាប់​កូន​របស់​គេ អំពី​​គោល​ដៅ​នៃ​ការ​ថ្វាយ​ខ្លួន​និង​ការ​ជ្រមុជ​ទឹក។

៣ ប្រសិន​បើ​អ្នក​ជា​ក្មេង​ជំទង់​ម្នាក់ តើ​អ្វី​ខ្លះ​ជា​គោល​ដៅ​ខាង​វិញ្ញាណ​របស់​អ្នក? «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន» ដោយ​យក​ចិត្ត​ទុក​ដាក់​តែ​គោល​ដៅ​សំខាន់ៗក្នុង​ជីវិត​។ (សាស្ដា ១២:១; ទំនុកដំកើង ៧១:១៧) ហេតុ​អ្វី​ក៏​អ្នក​មិន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ទៅ ពេល​ដែល​សាលា​វ៉ាកង? តើ​អ្នក​មាន​ដែល​គិត​អំពី​កិច្ច​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទេ? តើ​អ្នក​មិន​ចង់​រៀន​ភាសា​ថ្មី​មួយ ដើម្បី​ទៅ​អនាគត អ្នក​អាច​ជួយ​ក្រុម​ភាសា​បរទេស​មួយ ឬ​តាម​ក្រុមជំនុំ​ក្នុង​ដំបន់​របស់​អ្នក ឬ​កន្លែង​ផ្សេងៗទៀត? ស្មរបន្ទាល់​ជា​ច្រើន​ឥឡូវ​នេះ​ដែល​កំពុង​តែ​បំរើ​នៅ​​បេតអែល ឬ​ជា​អ្នក​ត្រួត​ពិនិត្យ ឬ​ជា​​សាសនទូត ពួក​គេ​ទាំង​អស់​គ្នា​នោះ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​បំរើ​ពេញ​ពេល ជា​គោល​ដៅ​របស់​គេ តាំង​តែ​ពី​ពួក​គេ​នៅ​សាលា​រៀន​នៅ​ឡើយ។ ហេតុ​អ្វី​ក៏​អ្នក​មិន​ធ្វើ​ដូច្នោះ​ដែរ​ទៅ?

៤ ពេល​ដែល​កំពុង​តែ​នៅ​ក្មេង​នៅ​ឡើយ ចូរ​ខំ​ប្រឹង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ចុះ។ នៅ​ពេល​ទ្រង់​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ ទ្រង់​មាន​បន្ទូល​យ៉ាង​ស្រួល​អំពី​រឿង​ខាង​វិញ្ញាណ។ (លូកា ២:៤២​-​៤៩, ៥២) សូម​ដាក់​គោល​ដៅ​ដែល​មាន​ប្រយោជន៍​សំរាប់​ខ្លួន​អ្នក ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន អាន​ព្រះ​គម្ពីរ​ឲ្យ​បាន​រាល់​ថ្ងៃ និង​ការ​រាប់​រក​គ្នា​ជា​រឿយៗជា​មួយ​ពួក​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ​នៅ​កន្លែង​ប្រជុំ និង​ពេល​ទៅ​ផ្សាយ នេះ​នឹង​ជួយ​អ្នក​ឲ្យ​បណ្ដុះ​ការ​ប៉ិនប្រសប់​ក្នុង​ការ​បង្រៀន​អ្នក​ដទៃ អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ដូច​របៀប​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក