ដំណឹងព្រះធិបតេយ្យ
▪ ប្រទេសទាំងឡាយនៃទ្វីបអាហ្វ្រិកខាងលិច ដូចជាប្រទេសបិនណិន ប្រទេសការបីរូន កូថឌីវ័រ ប្រទេសហ្គាណា ប្រទេសលីបេរ្យ៉ា និងប្រទេសនីហ្សេរ្ស៉ា គឺបានឡើងចំនួននៃពួកអ្នកផ្សាយច្រើនបំផុតថ្មីសំរាប់ខែកុម្ភៈ។
▪ ជនភៀសខ្លួនជាច្រើនបានត្រឡប់ទៅប្រទេសលីបេរ្យ៉ាវិញ ហើយមានការស្រេកឃ្លានយ៉ាងខ្លាំងចំពោះសេចក្ដីពិតនៅក្នុងប្រទេសនោះ។ ចំនួនឡើងខ្ពស់នៅខែកុម្ភៈ មានពួកអ្នកផ្សាយ២,២៨៦នាក់ ហើយសិស្សសិក្សាព្រះគម្ពីរមាន៦,២៧៧នាក់។
▪ ប្រទេសម៉ាកៅមានចំនួនឡើងនៃពួកអ្នកផ្សាយដល់១៦ភាគរយ លើសចំនួនជាមធ្យមនៃឆ្នាំមុន ដែលមាន១៣៥នាក់បានរាយការណ៍នៅក្នុងខែកុម្ភៈ។
▪ ពីកោះប៉ាស៊ីហ្វិកខាងត្បូង ដូចជាកោះហ្វីហ្សី កោះសាឡូម៉ូន និងកោះថាហ៊ីធី ប្រទេសទាំងនេះបានរាយការណ៍នូវការរីកចំរើន នៃពួកអ្នកផ្សាយច្រើនបំផុតថ្មីនៅក្នុងខែកុម្ភៈ។
▪ កោះម៉ាដាហ្គាស្កាបានមានចំនួនពួកអ្នកផ្សាយច្រើនបំផុតថ្មី គឺ៩៤៨៤នាក់ ដែលមានការរីកចំរើន១៤ភាគរយលើសចំនួនជាមធ្យមនៃឆ្នាំមុន។ ហើយគេក៏បានរាយការណ៍ថា មានសិស្សសិក្សាព្រះគម្ពីរលើសជាង២០,០០០នាក់នៅក្នុងខែកុម្ភៈដែរ។